នៅក្នុងពិធីមង្គលការរបស់ថៅកែពេជ្រ ទ្រី ដាណា ប្រព្រឹត្តទៅយ៉ាងអធិកធអមដោយមានភ្ញៀវកិត្តិយសអ្នកមានមុខមាត់ក្នុងសង្គម តារាល្បីៗ និងអ្នកជំនួញក្នុងពិភពអនឡាញជាច្រើនរូបចូលរួម។ ទន្ទឹមនឹងនេះ អ្វីដែលអ្នកលេងបណ្តាញសង្គមពេញចិត្តនិងផ្ទុះការសរសើរក្នុងពិធីមង្គលការនេះគឺពិធីក្រាបសំពះផ្ទឹមរបស់អ្នកជំនួញរូបនេះធ្វើទៅតាមសម័យកាលបុរាណថែមទាំងមិនប្រើកម្រាលព្រំឡើយគឺសំពះផ្ទឹមដោយប្រើកន្ទេលត្បាញដោយដៃ ខណៈបច្ចុប្បន្ន ពិធីបែបនេះសឹងតែគ្មានអ្នកធ្វើឡើយ។May be an image of 3 people

ពិធីមង្គលការមួយចំនួននាពេលបច្ចុប្បន្ន បានជ្រើសរើសពិធីសំពះផ្ទឹមដោយកូនកំលោះ កូនក្រមុំអង្គុយនៅលើកៅអី ដោយហេតុថាមានភាពងាយស្រួលជាងអង្គុយសំពះ ឬពិធីមង្គលខ្លះបានអង្គុយសំពះផ្ទឹមប៉ុន្តែនៅលើកម្រាលព្រំ ខណៈតាមទំនៀមទម្លាប់បុរាណក្រាបសំពះផ្ទឹមដោយអង្គុយនៅលើកន្ទេលដូចពាក្យចាស់ពោលថាក្រាបក្បាលដល់កន្ទេល ពុំសូវឃើញឡើយសឹងតែបាត់បង់ទៅហើយនូវទំនៀមទម្លាប់បុរាណមួយនេះ។May be an image of 8 people, henna, flower and wedding

ទោះជាយ៉ាងណា នៅក្នុងពិធីមង្គលការរបស់ថៅកែពេជ្រ ទ្រី ដាណា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣ កន្លងមកនេះមហាជនពេញចិត្តយ៉ាងខ្លាំងនៅក្នុងពិធីសំពះផ្ទឹមរបស់កូនកំលោះ កូនក្រមុំ ដែលរៀបចំឡើយតាមបែបសម័យបុរាណ។ ការក្រាបសំពះផ្ទឹមតាមទំនៀមបុរាណមានអត្ថន័យវិសេសវិសាលក្រៃលែង ព្រោះទំនៀមនេះបានបញ្ជាក់ថា កូនប្រុសកូនស្រីបានក្រាបក្បាលដល់កន្ទេលដែលមានមេបាចាស់ទុំទាំងសងខាងបានដឹងឮ ហើយក៏បញ្ជាក់ថាកូនប្រុសកូនស្រីបានក្លាយជាគូស្វាមីភរិយាពេញបរិបូណ៌។May be an image of 3 people, flower, dais and wedding

មិនត្រឹមតែមានការសំពះផ្ទឹមតាមសម័យបុរាណប៉ុណ្ណោះទេ ប៉ុន្តែលោកស្រី ទ្រី ដាណា ថែមទាំងជ្រើសការយកកន្ទេលត្បាញដោយដៃខ្មែរមកសំពះផ្ទឹមទៀតផង ដែលធ្វើឱ្យមហាជនពោលសរសើរយ៉ាងខ្លាំងចំពោះការរៀបចំពិធីមង្គលនេះ ព្រោះទំនៀមទម្លាប់នេះសឹងតែបាត់បង់ទៅហើយនាពេលបច្ចុប្បន្ន៕