ប្រទេសរុស្ស៊ី ៖ ខ្ញុំមានអារម្មណ៍ល្អខ្លាំងណាស់ ហើយខ្ញុំពិបាកនឹងបំភ្លេចអារម្មណ៍ល្អនេះណាស់ ។ យើងទាំងអស់គ្នាត្រូវតែគិតលើផ្លូវវិជ្ជមាន ស្រឡាញ់ធម្មជាតិ ហើយស្រឡាញ់កីឡាផងដែរ ។ នេះជាការលើកឡើងរបស់កីឡាករហែលទឹកម្នាក់នៅទីក្រុង Omsk ប្រទេសរុស្ស៊ី ដែលបានចុះទៅហែលទឹកទន្លេត្រជាក់ខ្លាំង ដើម្បីស្វាគមន៍រដូវរងា ។

មនុស្សរស់នៅក្នុងតំបន់ជាច្រើននាក់បានហៅខ្លួនឯងថា «វល់រ៉ាស់» បានប្រមូលផ្តុំគ្នានៅទន្លេមួយឈ្មោះ អឺទីស ដើម្បីចុះឈ្មោះចូលរួមការប្រកួតហែលទឹកត្រជាក់ខ្លាំង ។ ចំពោះលក្ខខណ្ឌប្រកួត គឺពួកគេត្រូវហែលទឹកមានសីតុណ្ហភាពត្រឹមតែ៣អង្សារសេ ខណៈសីតុណ្ហភាពនៅលើបរិយាកាសស្មើនឹងសូន្យអង្សារសេ ។Swimming In Siberia, Russian Winter Swimming Champs – World Open Water  Swimming Association

អ្នកនាង ម៉ារីណា ជាកីឡាការិនីហែលទឹកត្រជាក់ម្នាក់និយាយថា ៖ «ខ្ញុំមានអារម្មណ៍ល្អណាស់ ក្រោយពីខ្ញុំបានហែលទឹករួចរាល់ ។ វាពិតជាល្អមែនទែន ដោយសារស្បែករបស់ខ្ញុំបានប្រែទៅជាពណ៌ក្រហម ។ ម្យ៉ាងទៀត ការហែលទឹកត្រជាក់ខ្លាំងធ្វើឱ្យឈាមរត់បានល្អ អារម្មណ៍ល្អជាងមុន ហើយជីវិតក៏ល្អប្រសើរដែរ ។ នេះជាឆ្នាំទី២ ឬឆ្នាំទី៣ ដែលខ្ញុំបានមកហែលទឹកត្រជាក់បែបនេះតាំងពីចាប់ផ្តើមរដូវរងាមក ហើយវាជារឿងល្អបំផុតដែលកើតឡើងក្នុងជីវិតខ្ញុំ» ។Swim Season Opens in December - The Moscow Times

កីឡាករចូលរួមកម្មវិធីហែលទឹកជាច្រើននាក់ប្រាប់ថា បទពិសោធន៍នេះបានរួមចំណែកផ្លាស់ប្តូរជីវិតរបស់ពួកគេឱ្យល្អប្រសើរឡើង ។ កីឡាករមកចូលរួមហែលទឹកត្រជាក់នេះ មានអាយុតិចបំផុត គឺ១៩ឆ្នាំ ដោយពួកគេត្រូវហែលទឹកត្រជាក់រយៈពេល៥នាទី ដើម្បីបំបែកកំណត់ត្រាថ្មី ។ រីឯសីតុណ្ហភាពជាមធ្យមនៅទីក្រុង Omsk នៅខែធ្នូ ឆ្នាំ២០២៣ នេះ គឺស្មើនឹង -២០អង្សារសេ ៕Young Russians seek health, highs in ice swimming - Lifestyle - The Jakarta  Post