Home Blog Page 1387

Angela Baby រក្សាទម្លាប់ ៥ យ៉ាងនេះដើម្បីជួយឱ្យស្បែកស្អាត និងក្មេងជាងវ័យ

0

Angela Baby ត្រូវបានគេស្គាល់ថាជាតារាសម្តែងដ៏មានឥទ្ធិពលរបស់ហុងកុង និងជាតារាបង្ហាញម៉ូត រួមទាំងជាតារាចម្រៀងដ៏ល្បីផងដែរ។ ស្រីស្អាតស្បែករលោង រាងស្លីមរូបនេះបានបង្ហើបគន្លឹះថែរក្សាស្បែកឱ្យមានសុខភាពល្អ ក៏ដូចជាដឹងពីវិធីធ្វើឱ្យសម្រស់កាន់តែក្មេងជាងវ័យជាមួយរូបមន្តចំនួន ៥ ដូចខាងក្រោម៖Angela Yeung Wing, asian girls, chinese models, beauty, brunette, Angelababy,  HD wallpaper | Peakpx

១.ផឹកទឹកចម្រោះក្តៅមួយកែវ៖ Angela Baby ចាប់ផ្តើមថ្ងៃថ្មីដោយការផឹកទឹកចម្រោះក្តៅមួយកែវ ដែលជួយផ្តល់សំណើមដល់ស្បែក ចិញ្ចឹមកោសិកា និងធ្វើឱ្យស្បែកស្រស់ថ្លា កាត់បន្ថយសញ្ញានៃភាពចាស់។ ការផឹកទឹកចម្រោះក្តៅៗពេលឃ្លានក៏ជួយសម្អាតពោះវៀន ជំរុញការរំលាយអាហារ ដោយហេតុនេះជួយដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព។

២.លាបឡេការពារកំដៅថ្ងៃ៖ ដើម្បីរក្សាស្បែកឱ្យនៅក្មេងជាងវ័យ Angela Baby តែងតែចាប់អារម្មណ៍លើការប្រើប្រាស់ឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ។ ដូច្នេះតារាពហុជំនាញវ័យ ៣៤ ឆ្នាំរូបនេះច្រើនតែលាបឡេការពារកំដៅថ្ងៃទាំងមុខ និងដងខ្លួន។ សូម្បីតែនៅក្នុងផ្ទះក៏មិនភ្លេចការពារស្បែករបស់នាងដោយការលាបឡេការពារកម្ដៅថ្ងៃផងដែរ។ ជាទូទៅ ពេលចេញទៅក្រៅ នាងតែងតែយកឡេការពារកំដៅថ្ងៃមកជាមួយ ដើម្បីលាបម្តងទៀតរៀងរាល់ពីរម៉ោងម្តង។Angelababy target of boycott after watching Blackpink Lisa's strip club  performance - VnExpress International

៣.រក្សារបបអាហារសន្សំសំចៃ៖ បន្ទាប់ពីសម្រាលកូននៅឆ្នាំ ២០១៧ Angela baby បានត្រលប់ទៅធ្វើការវិញយ៉ាងឆាប់រហ័ស។ ក្នុងអំឡុងពេលមានផ្ទៃពោះ នាងមិនឡើងទម្ងន់ច្រើនទេ ដោយសារតែនាងបានចៀសវាងការទទួលទានអាហារដែលមានកាឡូរីខ្ពស់ ដូចជាស្ករគ្រាប់ និងអាហាររហ័ស ដើម្បីកុំឱ្យប៉ះពាល់ដល់ចង្កេះរបស់នាង។ នាងតែងរក្សាទម្ងន់ប្រហែល ៤៤-៤៦ គីឡូក្រាម ដែលជារឿយៗនាងតែងញ៉ាំអាហារសន្សំសំចៃ មិនហឹរពេក មានជាតិប្រៃ និងខ្លាញ់តិច ហើយផ្តល់សារធាតុចិញ្ចឹមទាំងអស់ដែលរាងកាយនាងត្រូវការ។

៤.ម៉ាស្សាមុខ៖ ជារៀងរាល់យប់ Angela Baby តែងតែរក្សាទម្លាប់ម៉ាស្សាមុខដើម្បីឱ្យឈាមរត់បានស្រួល ធ្វើឱ្យស្បែកមានសុខភាពល្អ និងស្អាតជាងមុន។ នៅពេលនាងក្រោកពីដំណេកនៅពេលព្រឹក នាងតែងតែផឹកទឹកចម្រោះមួយកែវធំ និងញ៉ាំស៊ុតដើម្បីបន្ថែមប្រូតេអ៊ីនសម្រាប់រាងកាយរបស់នាង និងជួយរក្សាស្បែកឱ្យរលោង។ បន្ទាប់ពីញ៉ាំរួច Angela Baby តែងតែមានទម្លាប់ឈរប្រហែល ៣០ នាទីដើម្បីជៀសវាងការប្រមូលផ្តុំខ្លាញ់ក្បាលពោះ។Chinese writer Liu Xinda criticises Angelababy's use of English name | The  Straits Times

៥.ហាត់យូហ្គា និងដើរឱ្យបានទៀងទាត់៖ Angela Baby ក៏ហាត់យូហ្គា និងដើរជាប្រចាំផងដែរ ដោយជាធម្មតានាងនឹងទៅកន្លែងហាត់ប្រាណស្ទើររាល់ថ្ងៃក្នុងមួយសប្តាហ៍។ នាងបាននិយាយថា ការក្រោកឈរ ឬដើរក្រោយអាហារ គឺល្អណាស់សម្រាប់ការរំលាយអាហារ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរហាត់ប្រាណច្រើនភ្លាមៗទេ បន្ទាប់ពីញ៉ាំអាហាររួច ព្រោះវាអាចធ្វើឱ្យហើមពោះ ក៏ដូចជាឈឺក្រពះបានយ៉ាងងាយ។ ហេតុនេះហើយទើប Angela Baby តែងមានទម្លាប់ឈរ ៣០ នាទីបន្ទាប់ពីអាហាររួច៕

លោកពូទីនបានប្រកាសថាលោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២៤

0

បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខនេះ។

យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍នៅថ្ងៃទី៨ ខែធ្នូថា លោកពូទីន បាននិយាយនៅក្នុងពិធីមួយនៅឯវិមានក្រឹមឡាំងដែលជាលំនៅដ្ឋានផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ីថា លោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំក្រោយ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២៤ ក្នុងគោលបំណងពង្រឹងការបន្តកាន់អំណាចរបស់គាត់ជាប្រមុខរដ្ឋ ឬជានាយករដ្ឋមន្ត្រីអស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក។Putin sends message to world with 'spontaneous' election announcement |  Reuters

បច្ចុប្បន្នលោកពូទីនមានអាយុ ៧១ ឆ្នាំហើយ ដូច្នេះប្រសិនបើគាត់ឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ លោកពូទីននឹងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីរហូតដល់ឆ្នាំ ២០៣០។ យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួននឹងរៀបចំ “ការបោះឆ្នោតពីតំបន់មួយទៅតំបន់មួយ” ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នានៅថ្ងៃទី ១៥, ១៦ និង ១៧ ខែមីនា ឆ្នាំ២០២៤។ ការបោះឆ្នោតនាពេលខាងមុខនេះក៏នឹងកត់សម្គាល់ជាលើកដំបូងផងដែរដែលប្រជាជននៃតំបន់អ៊ុយក្រែនដែលរុស្ស៉ីបានកាន់កាប់ដូចជា Donetsk, Luhansk, Zaporizhzhia និង Kherson ក៏ត្រូវចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីផងដែរ។No other option': Excerpts of Putin's speech declaring war | Russia-Ukraine  war News | Al Jazeera

គួរបញ្ជាក់ដែរថាលោក វ្ល៉ាឌីមៀ ពូទីន បានក្លាយជាប្រធានាធិបតីនៃប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០០០ ដោយកាន់តំណែងនេះអស់រយៈពេល ៨ ឆ្នាំហើយបន្ទាប់មកបានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសរុស្ស៊ីសម្រាប់អាណត្តិ ២០០៨-២០១២ ។ នៅឆ្នាំ ២០១២ និង ២០១៨ លោកពូទីនបានឈ្នះការបោះឆ្នោត ហើយក៏បានកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីរហូតមកដល់សព្វថ្ងៃនេះ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នយោងតាមលទ្ធផលស្ទង់មតិបង្ហាញថាលោកពូទីនទទួលបានការគាំទ្រពីប្រជាជនរុស្ស៊ីប្រមាណ៨០%៕

ឥណ្ឌាប្រកាសផ្អាកការនាំចេញខ្ទឹមបារាំងទៅក្រៅប្រទេស

0

ប្រទេសឥណ្ឌា ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងពាណិជ្ជកម្មឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៧ ខែធ្នូ កន្លងមក អំពីការផ្អាកការនាំចេញខ្ទឹមបារាំងទៅក្រៅប្រទេស ។ ក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា វិធានការនេះនឹងអនុវត្តរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ។Traders upset over Centre's 40% export duty on onion, farmers stop auction  at wholesale market - Hindustan Times

ប្រទេសឥណ្ឌាបានប្រកាសផ្អាកការនាំចេញខ្ទឹមបារាំងទៅក្រៅប្រទេស ក្រោយពីការដំឡើងអត្រាពន្ធនាំចេញខ្ទឹមបារាំងស្មើរហូតដល់៤០% តាំងពីចុងខែសីហា ឆ្នាំ២០២៣ ហើយការដំឡើងពន្ធនេះនឹងអនុវត្ត រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។ អាជ្ញាធរពាក់ព័ន្ធលើកឡើងថា វិធានការផ្អាកការនាំចេញខ្ទឹមបារាំង គឺដើម្បីរក្សាស្ថិរភាពរបស់ទីផ្សារម្ហូបអាហារក្នុងប្រទេសឥណ្ឌា ខណៈបច្ចុប្បន្ននេះ ខ្ទឹមបារាំងនៅប្រទេសឥណ្ឌាមានតម្លៃខ្ពស់ខ្លាំង ។No ban on onion exports; $523 mln exported during Apr-Dec 2022: Govt

ប៉ុន្តែមនុស្សមួយចំនួនរិះគន់ថា វិធានការនេះ គឺជាការរកសំឡេងឆ្នោតរបស់រដ្ឋាភិបាលឥណ្ឌា ដោយសារប្រទេសឥណ្ឌានឹងធ្វើការបោះឆ្នោតនៅឆ្នាំ២០២៤ ។ បើឥណ្ឌាដែលជាប្រទេសនាំចេញខ្ទឹមបារាំងលំដាប់ទី១ នៅលើពិភពលោកធ្វើការរឹតបន្តឹងការនាំចេញបែបនេះ វាអាចនឹងធ្វើឱ្យខ្វះខាតខ្ទឹមបារាំងនៅលើទីផ្សារពិភពលោក ។ លើសពីនេះ តម្លៃខ្ទឹមបារាំងនឹងកើនឡើងខ្ពស់ទៀតផង ដោយសារប្រទេសផ្សេងទៀតមិនអាចនាំចេញទំនិញប្រភេទនេះ ក្នុងបរិមាណច្រើនដូចប្រទេសឥណ្ឌាទេ ៕ ប្រភព ៖ daily news

ឥណ្ឌូណេស៊ីនឹងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរមកពី២០ប្រទេស

0

ប្រទេសឥណ្ឌូណេស៊ី ៖ លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចឥណ្ឌូណេស៊ី បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពី២០ប្រទេស ក្នុងនោះរួមទាំងប្រទេសចិនផងដែរ ដើម្បីទាក់ទាញអ្នកធ្វើដំណើរជាជនបរទេសឱ្យកាន់តែច្រើន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសឈ្មោះ Mono News នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ។

លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចឥណ្ឌូណេស៊ី បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយលោកជួបប្រជុំជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី នៅទីក្រុងហ្សាកាតា ថា គោលនយោបាយលើកលែងទិដ្ឋាការនេះ ធ្វើឡើងផ្អែកលើការពិចារណាជាច្រើនកត្តា ដូចជា ៖ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងផ្នែកសុវត្ថិភាព ជាដើម ។ លើសពីនេះ ប្រទេសឥណ្ឌូណេស៊ីនឹងរៀបចំគោលនយោបាយនេះឱ្យរួចរាល់រយៈពេល១ខែ មុនការប្រកាសឱ្យអនុវត្តជាផ្លូវការ ។How To Get A Bali Visa + Which Visa Do You Need? (2022) - Diskova Bali

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីបានកំណត់គោលដៅទទួលយកភ្ញៀវទេសចរបរទេស ស្មើចំនួន១៤លាននាក់នៅឆ្នាំ២០២៤ ហើយឥណ្ឌូណេស៊ីសង្ឃឹមថា ចំនួននេះនឹងមានចំណែកជួយលើកកម្ពស់ដល់តម្លៃសេដ្ឋកិច្ចជាតិ ។ ទោះយ៉ាងណា គេពុំដឹងថា តើប្រទេសឥណ្ឌូណេស៊ីនឹងលើកលែងទិដ្ឋាការដល់ប្រទេសណាខ្លះទេ ក្រៅពីចិន ។

ចុងក្រោយ លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចឥណ្ឌូណេស៊ីបញ្ជាក់ថា ៖ «យើងសង្ឃឹមថា នឹងអាចបង្កើនចំនួនការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសស្របតាមគោលដៅកំណត់របស់យើង ។ យើងផ្តោតខ្លាំងទៅលើការកំណត់គោលដៅភ្ញៀវទេសចរបរទេសដែលចំណាយប្រាក់ច្រើន ព្រមទាំងកែលម្អសេដ្ឋកិច្ចនៅក្នុងស្រុកផងដែរ» ៕ Indonesia Hopes to Attract More International Visitors - NOW! Jakartaប្រភព ៖ Mono News

ឡុង ម៉ានីន និងប្អូនស្រី ចេញមកសំណូមពរកុំអូសពួកគេទៅរឿងដែលមិនពាក់ព័ន្ធ

0

បន្ទាប់ពីមានរឿងផ្ទុះកក្រើកមុនបំណាច់ឆ្នាំ២០២៣ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនទាំងរឿងខ្លះមិនជាប់ពាក់ព័ន្ធ ស្រីស្អាត ឡុង ម៉ានីន សង្សារតារាចម្រៀង ថុល សុភិទិ និងប្អូនស្រី ឡុង ម៉ានិច្ច ចេញមកសំណូមកុំអូសពួកនាងចូលទៅក្នុងសាច់រឿងណាដែលមិនពាក់ព័ន្ធនឹងពួកគេចាប់ពេលនេះតទៅ រឿងបុគ្គលដឹងរឿងបុគ្គល អ្នកណាឈ្លោះអ្នកនោះដោះស្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZCb-CsATqm3hG-8vLqVZ5v4PIVWYJC6aVLQr-N3XMfPHV1Gokc3o70Pnc21Dp9vTpndc9HGuNJZOCZiD759nYfgT5OsF2GV5Fn3NDdAmZTRlYKfdd5yo3XLEKHJzTPCywPNPHs7nA6eUxqhaC8azv809r5BUlRbBcgf_jZ2T-zX59HgT9_wwXxUiNtsI/s1440/image_2023-12-09_09-21-29.png

នៅល្ងាចថ្ងៃទី៨ ធ្នូ ស្រីស្អាត ឡុង ម៉ានីន និងប្អូនស្រីឈ្មោះ ឡុង ម៉ានិច្ច បានចេញមកLiveរយៈពេលខ្លីដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់តបតាមសំណូមពរហ្វេនរបស់ពួកគេ និងមកបញ្ចប់រឿងគ្រប់យ៉ាងដោយអះអាងថារឿងជម្លោះក្នុងរង្វង់អនឡាញរបស់ពួកគេគឺបានបញ្ចប់ហើយដោយការមកliveនេះគឺនិយាយពីរឿងផ្ទាល់ខ្លួនមិនជាប់ពាក់ព័ន្ធនឹងបុគ្គលណាទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinZYOb-4WYfoIRh511whn9MXPzxE_Lee5X-URehs0sJMEyBCwWoHKVSONGP4nN4NO1N6jK7fQMtfKFs9vsgPmsNU39btqQFW5Kpc6Nl65kT_PNBhp77TmiCn766Dg7QLwsbRB23LHV9x2VWN7qXIop1IYN_Snoc-Pa8k66PH57FWRPwvEtL32paxFBZNk/s1363/image_2023-12-09_09-21-30%20(2).png

ម៉ានិច្ច បាននិយាយថាចាប់ពីថ្ងៃនេះតទៅ ប្រសិនជាមានរឿងអ្វីកើតឡើងមិនថាមានរឿងអ្វីក៏ដោយ បើសិនជាគ្មានពីរនាក់បងប្អូនខ្លួនចូលដៃទេ កុំអូសទាញបងប្អូនអ្នកទាំងពីរចូលទាំងដែលពួកគេអត់ចង់ចូល។ ប៉ុន្តែបើសិនជាមានរឿងអ្វីដែលកើតឡើងចាប់ពីថ្ងៃនៃការLiveនេះ អត់មានបងប្អូនអ្នកទាំងពីរចាក់ចេក ចាក់ស្ករ ចូលដៃកុំអូសចូលឱ្យសោះ ដោយពួកគេសុំចិត្តតែត្រឹមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIsuXDfZxIosmf5PebVkanWPl1-owQrfZtQaRjl-BSHZ5tuIiirRXwZUWE_b045fcq12Df7Fje7fe7hWmh78x026L1K2C5CaU9f7r5JtWdVdCiPC6NDobum0ryhVkqCr0Ck4sBsHEpWhUN5BAX3pZJ3DiHm7C4uDyich_jsIlFh5oS-TGuAbf2BWyHMhU/s1316/image_2023-12-09_09-22-43%20(2).png

ប្អូនស្រី ម៉ានីន បាននិយាយទៀតថា រកស៊ីឱ្យដឹងរកស៊ី រឿងបុគ្គលដឹងរឿងបុគ្គល អ្នកណាឈ្លោះអ្នកនោះដោះស្រាយ បើមានអារម្មណ៍ស្អប់អ្នកណាហើយកុំអូសអ្នកទាំងពីរចូលតទៅទៀតទាំងមិនដឹងអីសោះហើយរឿងកន្លងផុតចប់គឺចប់ហើយ។ ម៉ានិច្ច បន្ថែមទៀតថាការ Live នេះមិនមែនដៀមដាមឬបង្ករឿងអ្វីនោះទេគឺសុំចប់ហើយ ប្រសិនជាមានរឿងអ្វីកើតឡើងកុំអូសចូល ធ្វើជាប្រធានបទមានឈ្មោះបងស្រីនាងចូល ឬសង្សារបងស្រីនាងចូលព្រោះដូចដឹងស្រាប់ហើយថាសង្សាររបស់បងនាងជាមនុស្សសាធារណៈ។

អ្នកជំនួញអនឡាញរូបនេះសង្កត់ធ្ងន់ទៀតថា បើមិនប៉ះពួកនាងមុនទេគឺពួកនាងមិនប៉ះ មិនបំពានគេមុនជាដាច់ខាត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLeks4eH0OrRdiFHHbcaOAv04b4beDFaJDo_oFkHt_x2BnKVg8KZNRhP2tzb9hkSmzlKxHsAMLk3MGAvS9JdSLFASKcAMXcPFHlevyjoPn9n7sAJ3dLtctMowVrqfc8Si361ZE4UYBprfqVfeVbLz76giGJ7qQ4ulypiAGETJm6u4nnBICFKxuKcQ7ppI/s1308/image_2023-12-09_09-22-44.png

ស្ទើរតែរលំដើម! ក្រោយទេសនាចប់ ប្រជាពលរដ្ឋខ្មែរផ្អើលកាច់យកស្លឹកទឹកដោះព្រៀត

0

ផ្ទុះការរិះគន់ពេញបណ្តាញសង្គម នៅត្រង់បរិវេណវត្តខ្មែរមួយកន្លែង បន្ទាប់ពីព្រះសង្ឃដែលមានបារមី១អង្គគង់ទេសនាចប់ ស្រាប់តែពុទ្ធបរិស័ទផ្អើលប្រញ៉ាយគ្នាកាច់យកមែកនិងស្លឹកទឹកដោះទៅផ្ទះគ្រប់ៗគ្នា។

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសបុកកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគណនីមួយ បន្ទាប់ពីបានធ្វើការបង្ហោះវីដេអូឃ្លីបដោយបានសរសេរថា «ក្រោយចប់ទេសនា បើមិនជឿកុំប្រមាថញោមស្លឹកទឹកដោះពូកែណាស់»។ វីដេអូនោះផងដែរទទួលបាននូវការបញ្ចេញមតិរិះគន់និងមានការចែករំលែកជាបន្តបន្ទាប់ពីមហាជនរាប់ម៉ឺននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg269Ib5zvNT3kLyzkwUu9UZIb_T9zTnH6qzVuEfC1M9XxDlwmfLrHIcSN3xW6p0hLKroPlEAV1razj3bCONINbhHACikljrE6GLoNvZW6FX-QqHPlRikrj1N_chvPDzEte1sOZZO-L6r2PrIDn2_A1q_gEgufFHgEqfAjKp82qIcLWfVjIKwcj79Bv0FI/s860/Screenshot%202023-12-09%20131033.png

តាមការបញ្ជាក់នៅក្នុងវីដេអូបានឲ្យដឹងថា ដើមទឹកដោះសក្តិសិទនោះគឺស្ថិតនៅក្នុងបរិវេណវត្តមួយកន្លែងដោយពុំបានបញ្ជាក់ទីតាំង បន្ទាប់ពីព្រះអង្គចន្ទ មុន្នី ដែលល្បីថាជាព្រះសង្ឃដែលមានបារមីខ្លាំងពូកែ បាននិមិត្តមកនិងគង់ទេសនានៅក្រោមដើមទឹកដោះនោះ ស្រាប់តែប្រជាជនខ្មែរមានជំនឿភ្លាមៗថាដើមទឹកដោះនោះនឹងក្លាយទៅជាសក្តិសិទដូចព្រះអង្គ ក៏នាំគ្នាបបួលកាច់យកទាំងមែងនិងស្លឹកដើមនោះស្ទើរតែអស់ពីដើម។ ពុទ្ធបរិសុទ្ធនាំគ្នាឡើងដើមទឹកដោះព្រាត ខណៈមានទាំងអ្នកនៅពីក្រោមដើមស្រែកថា«ជួយបេះឲ្យផងៗ» និងប្រញ៉ាយគ្នាយកស្លឹកគ្មានសល់។

តាមរយៈការបង្ហោះវីដេអូនេះក៏ទទួលបាននូវមតិរិគន់យ៉ាងចាស់ដៃពីសំណាក់មហាជនផងដែរ ដោយអ្នកខ្លះក៏បានលើកឡើងថា «នេះសបញ្ជាក់ថាខ្មែរយើងភាគច្រើនមិនសូវចេះគន់ពិចារណាថាអ្វីជាអ្វី(ល្ងង់) គួរឲ្យអាសូរណាស់»។ អ្នកខ្លះថា «សង្វេគណាស់ការជឿគ្មានបញ្ញា ឃើញហើយបានត្រឹមតែដកដង្ហើមធំ»។ អ្នកខ្លះក៏បញ្ចេញមតិថា «ជំនឿប្លែកៗអញ្ចឹងធ្លាប់តែឃើញនៅប្រទេសឥណ្ឌា តែឥឡូវឃើញនៅស្រុកខ្មែរយើងដែរហើយ»។ ម្នាក់ទៀតថា«ខ្ញុំមិននឹកស្មានថាខ្មែរធ្លាក់ដល់ចំណុចនេះសោះ»។

គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជាយើងបានប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ហើយប្រជាពលរដ្ឋខ្មែរភាគច្រើនបានគោរពបូជាចំពោះព្រះពុទ្ធសាសនា ទន្ទឹមនឹងនេះពួកគេក៏បានជឿទៅលើជំនឿបន់ស្រន់ និងជំនឿអារុកអារាក់អ្នកតាដែលជឿតៗគ្នាពីមុនមកៗដូចគ្នាដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព្រះពុទ្ធសាសនាគឺជាសាសនាមួយក្នុងចំណោមសាសនាដទៃទៀតដែលបានបង្រៀនមនុស្សក្នុងលោកទាំងអស់ឲ្យជឿទៅលើសេចក្តីល្អ «ធ្វើល្អបានល្អ» ជៀសវាងអំពើឧបាយមុខផ្សេងទាំង៥។ ដូច្នេះហើយ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ សូមធ្វើការពិចារណាឲ្យបានល្អមុននឹងមានជំនឿឬជឿអ្វីមួយផ្សេងទៀត ដោយហេតុថាជំនឿមួយចំនួនវាអាចនឹងមិនសមទំនងក្នុងការជឿ ដែលអាចនឹងជះផលមិនល្អដល់សង្គមក៏ដូចជាមនុស្សជំនាន់ក្រោយៗទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjprqtczw9YbRJjrkRr_iOwPQ0d_M0F3LF47iqqYakJJBEjBeIT5BBRDA70aP9UrfEhomex8YcScwFkUuQgNwdltXIkKoAR8uJuCu3HMH-6jO72N24lBDswdynfv8Isj3nPLsLSe-bgFaZaqSqajEy_Aa9mmB-IH9jE0d9ds1PsWwqTMe_F27fGpTIqmQo/s1280/photo_2023-12-09_12-00-00%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMJqe-yNyr3R3yeBXo948a4RDTLijtl6Yf4NwxenTeKGQE3ZSNxrhcXEwjIHlxbAYjW3PyksUeA4OiRYK-u2zaogVZy8w9cZdNSmt-06u4n8XumLCcxt7gRUtDoOBeIRmz0b3mbfua_fFjd6OYMmHZyCk_xFOEFazGo6ytTW-jsMdI5itIn3OwXYNzn5c/s1280/photo_2023-12-09_12-00-00.jpg

ជប៉ុនអនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់រថយន្តឯកជនធ្វើជាតាក់ស៊ី

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុនបានបង្ហាញផែនការអនុញ្ញាតឱ្យអ្នកបើកបររថយន្ត ដែលមានលិខិតអនុញ្ញាតត្រឹមត្រូវអាចផ្តល់សេវាកម្មជារថយន្តតាក់ស៊ីបាន ដោយប្រើប្រាស់រថយន្តឯកជន ។ ការអនុញ្ញាតនេះដើម្បីដោះស្រាយបញ្ហាការខ្វះខាតអ្នកបើកបររថយន្តតាក់ស៊ីនៅទូទាំងប្រទេសជប៉ុន នាពេលបច្ចុប្បន្ន ។

នៅក្រោមវិធានការបន្ធូរបន្ថយនេះ បុគ្គលដែលគ្មានលិខិតអនុញ្ញាតផ្តល់សេវាកម្ម ពួកគេអាចផ្តល់សេវាកម្មរថយន្តតាក់ស៊ីបាន ដរាបណា ពួកគេបានឆ្លងកាត់ការហ្វឹកហាត់ជាមុន ហើយក្រុមហ៊ុនតាក់ស៊ីបានជួលពួកគេដោយផ្ទាល់ ។ ទោះយ៉ាងណា ពួកគេនឹងមិនទទួលការអនុញ្ញាតឱ្យបើកបររថយន្តតាក់ស៊ីធម្មតាទេ ។How to Catch a Taxi in Tokyo: Quick Guide | Tokyo Cheapo

បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងខ្វះខាតអ្នកបើកបររថយន្តតាក់ស៊ីយ៉ាងខ្លាំង ស្របពេលការងើបឡើងវិញផ្នែកសេដ្ឋកិច្ច និងកំណើនភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសជប៉ុន ក្រោយពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធូរស្រាល ។A Guide to Taxis in Japan: Apps, Fares, Hailing & Booking | Tokyo Weekender

ទោះយ៉ាងណា ក្រុមហ៊ុនជប៉ុនជាច្រើនពុំត្រូវការបុគ្គលិកបន្ថែមទៀតទេ ។ ហេតុនេះ គេនឹងរង់ចាំមើលថា តើការផ្លាស់ប្តូរវិធានការផ្សេងៗនឹងមានប្រសិទ្ធភាព ដើម្បីបង្កើនចំនួនបុគ្គលិកបើកបររថយន្តតាក់ស៊ីដែរឬទេ ។ បើទោះជាមានការផ្លាស់ប្តូរក្តី ប៉ុន្តែចំនួនរថយន្តឯកជនដែលអាចប្រើប្រាស់សេវាកម្មជារថយន្តតាក់ស៊ីបាន គឺមិនត្រូវលើសពីចំនួនរថយន្តតាក់ស៊ីទូទៅទេ ។Japan: Meter is running on taxi reform | Chatham House – International  Affairs Think Tank

ចំណែកថ្លៃធ្វើដំណើរ គឺអាស្រ័យលើការកំណត់របស់ភ្នាក់ងារបើកបរប៉ុណ្ណោះ ។ ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនបានពន្យារពេលការសម្រេចចិត្តថា នឹងលុបចោលបម្រាមប្រើប្រាស់សេវាកម្មហៅរថយន្ត ។ កន្លងមក អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga និងរដ្ឋមន្ត្រីក្រសួងឌីជីថល លោក Taro Kono គឺជាអ្នកគាំទ្រការលុបចោលបម្រាមប្រើប្រាស់សេវាកម្មរថយន្តក្រុង ៕ Japan's big brands are trying to shake up its taxi industryប្រភព ៖ mgronline

កក្រើកសៀមរាប ៩ថ្ងៃពេញ ជាមួយ Miss Grand និង Miss Universe Cambodia នៅក្នុងពិធី”បុណ្យរំលឹកគុណអង្គរ” ឆ្នាំ២០២៣

0

នៅក្នុងឱកាស អបអរសារទរខួប៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រារព្ធពិធី “រំលឹកគុណអង្គរ” នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពី ថ្ងៃទី០៧-១៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

នៅក្នុងរយៈពេល៩ថ្ងៃពេញនេះ អាជ្ញាធរជាតិអប្សរា នឹងប្រកាសបិទការចូលទស្សនា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដោយតម្រូវឱ្យភ្ញៀវទេសចរជាតិ- អន្តរជាតិ អាចចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានបណ្តែតទឹកបណ្តោះអាសន្ន។ព្រឹត្តិការណ៍«រំលឹកគុណអង្គរ» នឹងរៀបចំ​ពីថ្ងៃទី១៤-១៦ ធ្នូ​ ដើម្បី​រំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ​

ការរៀបចំពិធីបុណ្យនេះ ធ្វើឡើងដោយមានទាំងការផ្សារភ្ជាប់ផ្នែកសាសនា និងវប្បធម៌ខ្មែរ ដោយមានការរៀបចំពិធីបុណ្យតាមបែបពុទ្ធសាសនាផង និងមានទាំងការសម្តែងល្ខោន របាំប្រពៃណី និងការដាក់តាំងបង្ហាញផ្ទាំងគំនូរអប្សរាជាច្រើនផងដែរ។

ជាពិសេសជាងនេះទៅទៀត ក៏នឹងមានវត្តមានរបស់ Miss Grand និង Miss Universe Cambodia ដែលមានដូចជា៖
ចន សុទិម៉ា
ភឹម ស្រីនោ
អិន លក្ខិណា
កុយ អេនណា
អិន ម៉ូលិកា
ខាត់ ស្រីច័ន្ទ
ណង នីត
សោម ស្រីនាថ និងសិល្បករជាច្រើនទៀតផងដែរ៕May be an image of textMay be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person, temple and textMay be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and textMay be an image of 2 people and textMay be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and text

 

 

ប្រទេសថៃនឹងជំរុញកីឡា Muay Thai ទៅកាន់ពិភពលោក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយថៃឈ្មោះ Thai TV5 រាយការណ៍ថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ នឹងជំរុញកីឡា Muay Thai ឱ្យក្លាយទៅជា Soft Power របស់ថៃ ព្រមទាំងគាំទ្រគ្រូ Muay Thai ទៅបង្រៀននៅក្រៅប្រទេសផងដែរ ។

លោកនាយករដ្ឋមន្ត្រីថៃលើកឡើងបែបនេះ ក្នុងអំឡុងពេលលោក Pimon Srivikorn គណៈកម្មការយុទ្ធសាស្ត្រ Soft Power ផ្នែកកីឡា បានដឹកនាំក្រុម One Championship មកចូលជួបលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នៅបន្ទប់ពណ៌ស្វាយ អគារថៃឃូហ្វា ក្នុងវិមានរដ្ឋាភិបាល ។Muay Thai eyed as soft powerក្រោយពីការជួបគ្នា លោកនាយករដ្ឋមន្ត្រីថៃលើកឡើងថា Muay Thai ចាត់ទុកថា គឺជា Soft Power ដំបូងគេរបស់ប្រទេសថៃ ។ ហេតុនេះ វាជាសកម្មភាពមួយដែលមានពាក្យថា «Thai» នៅក្នុងនោះ ដែលបានផ្តល់តម្លៃជាមួយ Soft Power របស់ប្រទេសថៃ ។ បច្ចុប្បន្ន ប្រទេសអង់គ្លេសមានកន្លែងប្រដាល់ពី៥.០០០ ទៅ៦.០០០កន្លែង ហើយបដិសេធមិនបានថា វាជា Soft Power លំដាប់ទី១ ដែលថៃបានបញ្ជូនទៅកាន់ពិភពលោក ដូចជា ៖ ការផ្សាយបន្តផ្ទាល់ Live Streaming និងលក់ឧបករណ៍កីឡាប្រដាល់ ដែលមានតម្លៃផ្នែកសេដ្ឋកិច្ចដ៏ច្រើនមហាសាល និងផ្តល់ប្រយោជន៍ដល់ប្រទេស ។Srettha vows assistance for Muay Thai trainers to teach overseas

លោកនាយករដ្ឋមន្ត្រីថៃក៏បានថ្លែងអំណរគុណដល់លោក Pimon Srivikorn គណៈកម្មការយុទ្ធសាស្ត្រ Soft Power ផ្នែកកីឡា ដែលបានជំរុញកីឡា Muay Thai ។ បច្ចុប្បន្ន ប្រទេសថៃមានអ្នកប្រដាល់លំដាប់ពិភពលោក ដូចជា កីឡាករ បួ ខាវ គឺជាក្តីសង្ឃឹមរបស់ក្មេងជំនាន់ក្រោយ ដែលមានបំណងរួមចំណែកក្នុងកីឡា Muay Thai ។ ចំណែកកម្មវិធីប្រដាល់ One Championship នៅរៀងរាល់ថ្ងៃសុក្រ បានផ្សាយបន្តផ្ទាល់ Live Streaming ដែលធ្វើឱ្យមនុស្សលើពិភពលោករាប់លាននាក់បានទស្សនា ។ ដូច្នេះ រឿង Soft Power កីឡា Muay Thai ជឿថា នៅតែមានសក្តានុពលបន្តទៀត ។Thánh Muay Buakaw là ai? Những điều chưa biết về tên tuổi hàng đầu Thái Lan  Buakaw Banchamek

រីឯអាជីពជាអ្នកប្រដាល់ថៃ ពលរដ្ឋថៃចង់បានអាជីពមានស្ថិតស្ថេរ ។ បើក្រឡេកមើលអតីតកាលឃើញថា អាយុរបស់អាជីពប្រដាល់មានរយៈពេលតិចណាស់ ដែលអាចឡើងប្រដាល់បាន ។ បើយើងអាចយកកីឡា Muay Thai ទៅរួមបញ្ចូលក្នុងសកម្មភាពនានាលើពិភពលោក ដោយបង្កើតកន្លែងប្រដាល់ថៃនៅក្រៅប្រទេស យើងនឹងអាចពង្រីកអាជីពនេះដល់អ្នកប្រដាល់បាន ដូចជា អ្នកលេងបាល់ទាត់អាចក្លាយជាគ្រូបង្វឹកបាល់ទាត់ និងក្លាយជាអាជីពមានស្ថេរភាព ។ បច្ចុប្បន្ន មានអ្នកប្រដាល់ថៃជាច្រើននាក់ចង់ទៅបង្រៀន និងបង្កើតកន្លែងប្រដាល់នៅក្រៅប្រទេស ។

ទោះយ៉ាងណា រដ្ឋាភិបាលនឹងជំរុញ ក៏ដូចជាបញ្ជូនអ្នកប្រដាល់ថៃទៅក្រៅប្រទេស និងឱ្យភ្ញៀវទេសចរចូលមករៀនប្រដាល់នៅប្រទេសថៃ រួមទាំងអ្នកចង់បានប្រាក់ចំណូលពីផ្នែកកីឡា ដូចជា អ្នកផលិតឧបករណ៍ប្រដាល់ និងម្ចាស់តារាងបាល់ទាត់ ៕ ប្រភព ៖ Thai TV5

ចិននឹងកាត់បន្ថយតម្លៃទិដ្ឋាការជាបណ្ដោះអាសន្នដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ប្រទេសចិន៖ រដ្ឋាភិបាលចិនបាននិយាយថា ខ្លួននឹងកាត់បន្ថយតម្លៃជាបណ្តោះអាសន្នសម្រាប់ទិដ្ឋាការធ្វើដំណើរក្នុងប្រទេសចំនួន ២៥% ដើម្បីទាក់ទាញចំនួនភ្ញៀវទេសចរបរទេសកាន់តែច្រើន។

យោងតាមប្រភពព័ត៌មាន Nikkei Asia ដែលបានរាយការណ៍នៅថ្ងៃទី៩ ខែធ្នូថ្មីៗនេះថា វិធានការនេះនឹងអនុវត្តចំពោះស្ថានទូតបរទេសទាំងអស់របស់ប្រទេសចិនចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ សម្រាប់ប្រទេសមួយចំនួនដូចជា ថៃ ជប៉ុន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី រួមទាំងប្រទេសអឺរ៉ុបមួយចំនួនទៀតផងដែរ។China to temporarily reduce visa fees 25% to draw tourists - Nikkei Asia -  'Nikkei Asia' News Summary (Japan) | BEAMSTART

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយថា «យើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសពាក់ព័ន្ធ ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផល និងផ្តល់ភាពងាយស្រួលកាន់តែខ្លាំងសម្រាប់ការធ្វើដំណើរឆ្លងកាត់ព្រំដែនដ៏ងាយស្រួល»។Traveling to China 2023 - What are the Latest Requirements?

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងស្ថានទូតចិន បានឱ្យដឹងទៀតថា នេះគឺជាវិធានការចុងក្រោយបង្អស់ដែលចិនបានអនុវត្តនាពេលថ្មីៗនេះ ដើម្បីបង្កើនការធ្វើដំណើរក្នុងប្រទេសពីអ្នកទេសចរបរទេស និងពាណិជ្ជករ ចំពេលមានការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។China's Tourist Spots Are Full, but Wallets Are Still Light - WSJ

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នគោលនយោបាយនេះគ្របដណ្តប់អ្នកធ្វើដំណើររាប់រយលាននាក់ពីប្រទេសជាច្រើន ហើយនឹងធ្វើឱ្យវាកាន់តែងាយស្រួល និងថោកសម្រាប់ពួកគេដើម្បីទទួលបានទិដ្ឋាការធ្វើដំណើរទៅកាន់ប្រទេសចិន៕