Angela Baby ត្រូវបានគេស្គាល់ថាជាតារាសម្តែងដ៏មានឥទ្ធិពលរបស់ហុងកុង និងជាតារាបង្ហាញម៉ូត រួមទាំងជាតារាចម្រៀងដ៏ល្បីផងដែរ។ ស្រីស្អាតស្បែករលោង រាងស្លីមរូបនេះបានបង្ហើបគន្លឹះថែរក្សាស្បែកឱ្យមានសុខភាពល្អ ក៏ដូចជាដឹងពីវិធីធ្វើឱ្យសម្រស់កាន់តែក្មេងជាងវ័យជាមួយរូបមន្តចំនួន ៥ ដូចខាងក្រោម៖Angela Yeung Wing, asian girls, chinese models, beauty, brunette, Angelababy,  HD wallpaper | Peakpx

១.ផឹកទឹកចម្រោះក្តៅមួយកែវ៖ Angela Baby ចាប់ផ្តើមថ្ងៃថ្មីដោយការផឹកទឹកចម្រោះក្តៅមួយកែវ ដែលជួយផ្តល់សំណើមដល់ស្បែក ចិញ្ចឹមកោសិកា និងធ្វើឱ្យស្បែកស្រស់ថ្លា កាត់បន្ថយសញ្ញានៃភាពចាស់។ ការផឹកទឹកចម្រោះក្តៅៗពេលឃ្លានក៏ជួយសម្អាតពោះវៀន ជំរុញការរំលាយអាហារ ដោយហេតុនេះជួយដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព។

២.លាបឡេការពារកំដៅថ្ងៃ៖ ដើម្បីរក្សាស្បែកឱ្យនៅក្មេងជាងវ័យ Angela Baby តែងតែចាប់អារម្មណ៍លើការប្រើប្រាស់ឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ។ ដូច្នេះតារាពហុជំនាញវ័យ ៣៤ ឆ្នាំរូបនេះច្រើនតែលាបឡេការពារកំដៅថ្ងៃទាំងមុខ និងដងខ្លួន។ សូម្បីតែនៅក្នុងផ្ទះក៏មិនភ្លេចការពារស្បែករបស់នាងដោយការលាបឡេការពារកម្ដៅថ្ងៃផងដែរ។ ជាទូទៅ ពេលចេញទៅក្រៅ នាងតែងតែយកឡេការពារកំដៅថ្ងៃមកជាមួយ ដើម្បីលាបម្តងទៀតរៀងរាល់ពីរម៉ោងម្តង។Angelababy target of boycott after watching Blackpink Lisa's strip club  performance - VnExpress International

៣.រក្សារបបអាហារសន្សំសំចៃ៖ បន្ទាប់ពីសម្រាលកូននៅឆ្នាំ ២០១៧ Angela baby បានត្រលប់ទៅធ្វើការវិញយ៉ាងឆាប់រហ័ស។ ក្នុងអំឡុងពេលមានផ្ទៃពោះ នាងមិនឡើងទម្ងន់ច្រើនទេ ដោយសារតែនាងបានចៀសវាងការទទួលទានអាហារដែលមានកាឡូរីខ្ពស់ ដូចជាស្ករគ្រាប់ និងអាហាររហ័ស ដើម្បីកុំឱ្យប៉ះពាល់ដល់ចង្កេះរបស់នាង។ នាងតែងរក្សាទម្ងន់ប្រហែល ៤៤-៤៦ គីឡូក្រាម ដែលជារឿយៗនាងតែងញ៉ាំអាហារសន្សំសំចៃ មិនហឹរពេក មានជាតិប្រៃ និងខ្លាញ់តិច ហើយផ្តល់សារធាតុចិញ្ចឹមទាំងអស់ដែលរាងកាយនាងត្រូវការ។

៤.ម៉ាស្សាមុខ៖ ជារៀងរាល់យប់ Angela Baby តែងតែរក្សាទម្លាប់ម៉ាស្សាមុខដើម្បីឱ្យឈាមរត់បានស្រួល ធ្វើឱ្យស្បែកមានសុខភាពល្អ និងស្អាតជាងមុន។ នៅពេលនាងក្រោកពីដំណេកនៅពេលព្រឹក នាងតែងតែផឹកទឹកចម្រោះមួយកែវធំ និងញ៉ាំស៊ុតដើម្បីបន្ថែមប្រូតេអ៊ីនសម្រាប់រាងកាយរបស់នាង និងជួយរក្សាស្បែកឱ្យរលោង។ បន្ទាប់ពីញ៉ាំរួច Angela Baby តែងតែមានទម្លាប់ឈរប្រហែល ៣០ នាទីដើម្បីជៀសវាងការប្រមូលផ្តុំខ្លាញ់ក្បាលពោះ។Chinese writer Liu Xinda criticises Angelababy's use of English name | The  Straits Times

៥.ហាត់យូហ្គា និងដើរឱ្យបានទៀងទាត់៖ Angela Baby ក៏ហាត់យូហ្គា និងដើរជាប្រចាំផងដែរ ដោយជាធម្មតានាងនឹងទៅកន្លែងហាត់ប្រាណស្ទើររាល់ថ្ងៃក្នុងមួយសប្តាហ៍។ នាងបាននិយាយថា ការក្រោកឈរ ឬដើរក្រោយអាហារ គឺល្អណាស់សម្រាប់ការរំលាយអាហារ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរហាត់ប្រាណច្រើនភ្លាមៗទេ បន្ទាប់ពីញ៉ាំអាហាររួច ព្រោះវាអាចធ្វើឱ្យហើមពោះ ក៏ដូចជាឈឺក្រពះបានយ៉ាងងាយ។ ហេតុនេះហើយទើប Angela Baby តែងមានទម្លាប់ឈរ ៣០ នាទីបន្ទាប់ពីអាហាររួច៕