ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយថៃឈ្មោះ Thai TV5 រាយការណ៍ថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ នឹងជំរុញកីឡា Muay Thai ឱ្យក្លាយទៅជា Soft Power របស់ថៃ ព្រមទាំងគាំទ្រគ្រូ Muay Thai ទៅបង្រៀននៅក្រៅប្រទេសផងដែរ ។

លោកនាយករដ្ឋមន្ត្រីថៃលើកឡើងបែបនេះ ក្នុងអំឡុងពេលលោក Pimon Srivikorn គណៈកម្មការយុទ្ធសាស្ត្រ Soft Power ផ្នែកកីឡា បានដឹកនាំក្រុម One Championship មកចូលជួបលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នៅបន្ទប់ពណ៌ស្វាយ អគារថៃឃូហ្វា ក្នុងវិមានរដ្ឋាភិបាល ។Muay Thai eyed as soft powerក្រោយពីការជួបគ្នា លោកនាយករដ្ឋមន្ត្រីថៃលើកឡើងថា Muay Thai ចាត់ទុកថា គឺជា Soft Power ដំបូងគេរបស់ប្រទេសថៃ ។ ហេតុនេះ វាជាសកម្មភាពមួយដែលមានពាក្យថា «Thai» នៅក្នុងនោះ ដែលបានផ្តល់តម្លៃជាមួយ Soft Power របស់ប្រទេសថៃ ។ បច្ចុប្បន្ន ប្រទេសអង់គ្លេសមានកន្លែងប្រដាល់ពី៥.០០០ ទៅ៦.០០០កន្លែង ហើយបដិសេធមិនបានថា វាជា Soft Power លំដាប់ទី១ ដែលថៃបានបញ្ជូនទៅកាន់ពិភពលោក ដូចជា ៖ ការផ្សាយបន្តផ្ទាល់ Live Streaming និងលក់ឧបករណ៍កីឡាប្រដាល់ ដែលមានតម្លៃផ្នែកសេដ្ឋកិច្ចដ៏ច្រើនមហាសាល និងផ្តល់ប្រយោជន៍ដល់ប្រទេស ។Srettha vows assistance for Muay Thai trainers to teach overseas

លោកនាយករដ្ឋមន្ត្រីថៃក៏បានថ្លែងអំណរគុណដល់លោក Pimon Srivikorn គណៈកម្មការយុទ្ធសាស្ត្រ Soft Power ផ្នែកកីឡា ដែលបានជំរុញកីឡា Muay Thai ។ បច្ចុប្បន្ន ប្រទេសថៃមានអ្នកប្រដាល់លំដាប់ពិភពលោក ដូចជា កីឡាករ បួ ខាវ គឺជាក្តីសង្ឃឹមរបស់ក្មេងជំនាន់ក្រោយ ដែលមានបំណងរួមចំណែកក្នុងកីឡា Muay Thai ។ ចំណែកកម្មវិធីប្រដាល់ One Championship នៅរៀងរាល់ថ្ងៃសុក្រ បានផ្សាយបន្តផ្ទាល់ Live Streaming ដែលធ្វើឱ្យមនុស្សលើពិភពលោករាប់លាននាក់បានទស្សនា ។ ដូច្នេះ រឿង Soft Power កីឡា Muay Thai ជឿថា នៅតែមានសក្តានុពលបន្តទៀត ។Thánh Muay Buakaw là ai? Những điều chưa biết về tên tuổi hàng đầu Thái Lan  Buakaw Banchamek

រីឯអាជីពជាអ្នកប្រដាល់ថៃ ពលរដ្ឋថៃចង់បានអាជីពមានស្ថិតស្ថេរ ។ បើក្រឡេកមើលអតីតកាលឃើញថា អាយុរបស់អាជីពប្រដាល់មានរយៈពេលតិចណាស់ ដែលអាចឡើងប្រដាល់បាន ។ បើយើងអាចយកកីឡា Muay Thai ទៅរួមបញ្ចូលក្នុងសកម្មភាពនានាលើពិភពលោក ដោយបង្កើតកន្លែងប្រដាល់ថៃនៅក្រៅប្រទេស យើងនឹងអាចពង្រីកអាជីពនេះដល់អ្នកប្រដាល់បាន ដូចជា អ្នកលេងបាល់ទាត់អាចក្លាយជាគ្រូបង្វឹកបាល់ទាត់ និងក្លាយជាអាជីពមានស្ថេរភាព ។ បច្ចុប្បន្ន មានអ្នកប្រដាល់ថៃជាច្រើននាក់ចង់ទៅបង្រៀន និងបង្កើតកន្លែងប្រដាល់នៅក្រៅប្រទេស ។

ទោះយ៉ាងណា រដ្ឋាភិបាលនឹងជំរុញ ក៏ដូចជាបញ្ជូនអ្នកប្រដាល់ថៃទៅក្រៅប្រទេស និងឱ្យភ្ញៀវទេសចរចូលមករៀនប្រដាល់នៅប្រទេសថៃ រួមទាំងអ្នកចង់បានប្រាក់ចំណូលពីផ្នែកកីឡា ដូចជា អ្នកផលិតឧបករណ៍ប្រដាល់ និងម្ចាស់តារាងបាល់ទាត់ ៕ ប្រភព ៖ Thai TV5