បន្ទាប់ពីមានរឿងផ្ទុះកក្រើកមុនបំណាច់ឆ្នាំ២០២៣ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនទាំងរឿងខ្លះមិនជាប់ពាក់ព័ន្ធ ស្រីស្អាត ឡុង ម៉ានីន សង្សារតារាចម្រៀង ថុល សុភិទិ និងប្អូនស្រី ឡុង ម៉ានិច្ច ចេញមកសំណូមកុំអូសពួកនាងចូលទៅក្នុងសាច់រឿងណាដែលមិនពាក់ព័ន្ធនឹងពួកគេចាប់ពេលនេះតទៅ រឿងបុគ្គលដឹងរឿងបុគ្គល អ្នកណាឈ្លោះអ្នកនោះដោះស្រាយ។
នៅល្ងាចថ្ងៃទី៨ ធ្នូ ស្រីស្អាត ឡុង ម៉ានីន និងប្អូនស្រីឈ្មោះ ឡុង ម៉ានិច្ច បានចេញមកLiveរយៈពេលខ្លីដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់តបតាមសំណូមពរហ្វេនរបស់ពួកគេ និងមកបញ្ចប់រឿងគ្រប់យ៉ាងដោយអះអាងថារឿងជម្លោះក្នុងរង្វង់អនឡាញរបស់ពួកគេគឺបានបញ្ចប់ហើយដោយការមកliveនេះគឺនិយាយពីរឿងផ្ទាល់ខ្លួនមិនជាប់ពាក់ព័ន្ធនឹងបុគ្គលណាទាំងអស់។
ម៉ានិច្ច បាននិយាយថាចាប់ពីថ្ងៃនេះតទៅ ប្រសិនជាមានរឿងអ្វីកើតឡើងមិនថាមានរឿងអ្វីក៏ដោយ បើសិនជាគ្មានពីរនាក់បងប្អូនខ្លួនចូលដៃទេ កុំអូសទាញបងប្អូនអ្នកទាំងពីរចូលទាំងដែលពួកគេអត់ចង់ចូល។ ប៉ុន្តែបើសិនជាមានរឿងអ្វីដែលកើតឡើងចាប់ពីថ្ងៃនៃការLiveនេះ អត់មានបងប្អូនអ្នកទាំងពីរចាក់ចេក ចាក់ស្ករ ចូលដៃកុំអូសចូលឱ្យសោះ ដោយពួកគេសុំចិត្តតែត្រឹមនេះ។
ប្អូនស្រី ម៉ានីន បាននិយាយទៀតថា រកស៊ីឱ្យដឹងរកស៊ី រឿងបុគ្គលដឹងរឿងបុគ្គល អ្នកណាឈ្លោះអ្នកនោះដោះស្រាយ បើមានអារម្មណ៍ស្អប់អ្នកណាហើយកុំអូសអ្នកទាំងពីរចូលតទៅទៀតទាំងមិនដឹងអីសោះហើយរឿងកន្លងផុតចប់គឺចប់ហើយ។ ម៉ានិច្ច បន្ថែមទៀតថាការ Live នេះមិនមែនដៀមដាមឬបង្ករឿងអ្វីនោះទេគឺសុំចប់ហើយ ប្រសិនជាមានរឿងអ្វីកើតឡើងកុំអូសចូល ធ្វើជាប្រធានបទមានឈ្មោះបងស្រីនាងចូល ឬសង្សារបងស្រីនាងចូលព្រោះដូចដឹងស្រាប់ហើយថាសង្សាររបស់បងនាងជាមនុស្សសាធារណៈ។
អ្នកជំនួញអនឡាញរូបនេះសង្កត់ធ្ងន់ទៀតថា បើមិនប៉ះពួកនាងមុនទេគឺពួកនាងមិនប៉ះ មិនបំពានគេមុនជាដាច់ខាត៕