បើយោងទៅតាមប្រភពព័ត៌មាន TheGuardian បានចុះផ្សាយថា កាលពីថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ វេលាម៉ោង៨នាទីយប់ នៅម្តុំបរិវេណទីក្រុង Wilmington រដ្ឋ North Carolina សហរដ្ឋអាមេរិក គឺបានកើតមានឧបទ្ទវហេតុមួយដោយរថយន្តមួយគ្រឿងបានបើកមកបុកក្បួនដង្ហែររបស់ប្រធានាធិបតីគឺលោកចូ បៃដិន ខណៈលោកប្រធានាធិបតីគឺពុំមានគ្រោះថ្នាក់អ្វីនោះទេ។Biden safe after car crashes into motorcade vehicle at campaign headquarters

ហេតុការណ៍នេះ គឺបានកើតឡើងបន្ទាប់ពីលោកប្រធានាធីបតីត្រូវបានអញ្ជើញឲ្យទៅចូលរួមទទួលទានអាហារពេលល្ងាចជាមួយនឹងបុគ្គលិកនៅហាងមួយកន្លែង ក៏ដូចជាសំណេះសំណាលពីផែនការបោះឆ្នោតសម្រាប់អាណត្តិឆ្នាំ២០២៤។ នៅវេលាប្រហែលម៉ោង៨យប់ ស្របពេលដែលកំពុងមានភ្លៀងខ្លាំងនៅត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តម៉ាក Sedan ពណ៌ទឹកប្រាក់មួយគ្រឿងបានស្ទុះមកបុកក្បួនដង្ហែររបស់លោកប្រធានាធិបតីដោយអចេតនា បណ្តាលឲ្យរងរថយន្តនោះរងការខូចខាតផ្នែកខាងមុខ រីឯអ្នកនៅក្នុងរថយន្តគឺគ្មានរបួសអ្វីឡើយ។Car crashes into President Biden's motorcade in Delaware

ប៉ូលីសនៅទីក្រុង Wilmington បាននិយាយថា អ្នកបើកបរអាយុ 46 ឆ្នាំម្នាក់ត្រូវបានគេជឿថាកំពុងស្ថិតនៅក្នុងស្ថានភាពស្រវឹង ហើយចៃដន្យបានបើកបុករថយន្ត SUV ចតស្ងៀមរបស់លោកប្រធានាធិបតី ចូ បៃឌិន ខណៈពេលដែលលោកបៃឌិនកំពុងស្ថិតនៅក្នុងពិធីនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ បុរសម្នាក់នោះត្រូវបានគេចោតប្រកាន់ពីបទស្រវឹងហើយបើកបរនិងមិនចេះប្រុងប្រយ័ត្ន ហើយអាជ្ញាធរកំពុងតែដាក់ដំណើរការរឿងនេះទៅតាមផ្លូវច្បាប់ផងដែរ៕Joe Biden whisked to safety by Secret Service as car slams into motorcade |  The IndependentJoe Biden whisked to safety by Secret Service as car slams into motorcade |  The Independent