ប្រទេសវៀតណាម មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាប្រទេសមួយស្ថិតនៅជាយខាងកើតនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក ដោយមានក្រឡាផ្ទៃសរុប ៣៣១,២១២ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណ១០០លាននាក់។
ចំពោះរាជធានីរបស់នេះវិញ នៅតែមានមនុស្សភាគច្រើនបែងចែកអត់ដាច់ តើថារវាង ហាណូយ ឬហូជីមិញ (សៃហ្គន) មួយណាជារាជធានីប្រទេសវៀតណាម។
តាមពិតទៅដំបូងឡើយ រាជធានីរបស់ប្រទេសវៀតណាម គឺសៃហ្គន (Saigon) ក៏ប៉ុន្តែក ក្រោយមករដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបានប្តូរឈ្មោះសៃហ្គន ទៅជីហូជីមិញ ដើម្បីជាកិត្តិយសដល់លោកហូជីមិញ (Hồ Chí Minh) ដែលកាលនោះ លោកគឺជាមេដឹកនាំបដិវត្តន៍ ដែលបានជួយឱ្យវៀតណាមប្រកាសឯករាជ្យនៅឆ្នាំ១៩៤៥។
លុះដល់ឆ្នាំ១៩៧៥ វៀតណាមក៏បានផ្លាស់ប្តូរាជនធានីពីហូជីមិញ មកហាណូយវិញ ដោយសារ ទីតាំងយុទ្ធសាស្ត្រ ភូមិសាស្រ្ត និងឥទ្ធិពលនយោបាយ មកទល់បច្ចុប្បន្ន។
បើនិយាយស្រួលសយល់ ហាណូយ ជារាជធានីនៃប្រទេសវៀតណាម និងជាទីក្រុងភាគខាងជើងដ៏សំខាន់ ឬគេចាត់ទុកថាជាកន្លែងធ្វើនយោបាយ និងវប្បធម៌។ ចំណែកទីក្រុងហូជីមិញ(សៃហ្គន) ឬខ្មែរយើងស្គាល់ថាព្រៃនគរ គឺជាទីក្រុងភាគខាងត្បូង ជាអតីតរាជធានីនៃប្រទេសវៀតណាម ដែលជាតំបន់ពោរពេញទៅដោយការកម្សាន្ត ពាណិជ្ជកម្ម និងអាហារតាមផ្លូវដ៏ល្បីបំផុតនៅក្នុងប្រទេសនេះ៕
ប្រភព៖ holidify









