តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាទាំងពីររូបរួមមានកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង ទទួលបានការអញ្ជើញសាជាថ្មីចូលរួមកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌និងភាពយន្តកម្ពុជា-ចិន២០២៣នាឱកាសខួបទី៦៥នៃចំណងមិត្តភាពកម្ពុជា-ចិន។

នៅលើបណ្តាញសង្គមរបស់ ស៊ីន យូប៊ីន តារាសម្តែងរូបនេះបានឱ្យដឹងថា នាង ទទួលបានកាអញ្ជើញទៅកាន់ប្រទេសចិនសាជាថ្មីម្តងទៀត ដើម្បីចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌និងភាពយន្តកម្ពុជា-ចិន២០២៣ ហើយនិងមានការចាក់បញ្ចាំងខ្សែភាពយន្តរបស់នាងផ្ទាល់គឺរឿង តម្លៃស្នេហ៍ ដែលធ្លាប់បានទទួលបានពានរង្វាន់ភាពយន្តឆ្នើមនិងពានរង្វាន់តារាសម្តែងស្រីឆ្នើមក្នុងឆ្នាំ២០១៧ នៅទីនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjibKAxVtGD4maqdypVplRH8cgkUbsFn3dr0TL0NtWUYHfKDeNXBX5-UdAEl2JNJF-mTXgAO0FQjrpIRzafDQ3t7kp6ZJx2Zh3Q6hu2Zvqpj093JjnPuT0QHaULi4i_5ZHb_iS07QEL_bToHHwELG6xVv0zrESWAGeGPPuftDTzxb47ASolyL4nWlb8EWM/s1280/381449786_892658395561728_469783472980450540_n.jpg

មិនខុសពីកញ្ញា ស៊ីន យូប៊ីន ចំណែកលោក ខាត់ វៃហាំង វិញក៏ទទួលបានការអញ្ជើញដូចគ្នា ដោយលោកបញ្ជាក់លើបណ្តាញសង្គមថា «ខ្ញុំបាទ ខាត់ វ៉ៃហាំង នឹងធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន នៅសៀកមិន ខេត្តហ្វុចូវ នាឱកាសខួបទី៦៥នៃចំណងមិត្តភាពកម្ពុជា-ចិន»។ បើតាមលិខិតអញ្ជើញកម្មវិធីនេះរៀបចំឡើងពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEincJUJqYSgdA8UotbXgLu8BIzGeDyz958anBYQ5XeyKAgeXpRmnRKBkuWDT4SQWAPxYRzkVbAbE7pxhJcKwvFovhAb1p1v1v68sA7UlapOIEk-yIxwMaBkK8Y4HeghDH5Q9Q4znSOf2NCGXNk3rsZvnlrZs8zxucm5zMJOhTb7ulaP1bMPwV4P88SC50U/s2048/383080811_892317622262472_2189774842514180028_n.jpg

កាលពីខែកញ្ញា កន្លងមកនេះគូស្នេហ៍មួយគូនេះបានតំណាងកម្ពុជាចូលរួមនៅក្នុងកម្មវិធីគម្រប់ខួប១០ឆ្នាំកម្មវិធី Silk Road international film festival 2023 ធ្វើឡើងនៅទីក្រុង ហ្វូចូវ នៃខេត្ត ហ្វូចៀន ប្រទេសចិន ដោយការចូលរួមមហោស្រពនេះអ្នកទាំងពីរក៏បានបកស្រាយចម្រៀងជាមួយតារាចិន២រូបផងដែរអមជាមួយទស្សនីយភាពដ៏ស្រស់ស្អាត។ ជាមួយគ្នានេះ កាលពីខែសីហាផងដែរ សប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ឆ្នាំ២០២៣ ដែលធ្វើឡើងនៅកម្ពុជាលោក ខាត់ វៃហាំង និង កញ្ញា ស៊ីន យូប៊ីន ទទួលបានកិត្តិយសពិសេសបានចូលរួមសម្តែងនិងបកស្រាយបទចម្រៀងមានចំណងជើងថា «ថ្នម»អមជាមួយការសម្តែងល្ខោនខោលរួមទាំងសិល្បៈផ្សេងទៀតឱ្យកាន់តែមានភាពរស់រវើក។ លើសពីនេះ យូប៊ីន ក៏បានសម្តែងបទចម្រៀងចិនដូចគ្នា។

ការទទួលបានឱកាសជាច្រើនក្នុងការតំណាងឱ្យកម្ពុជាចូលរួមព្រឹត្តិការណ៍អន្តរជាតិអ្នកគាំទ្រសម្លឹងឃើញថាតារាសម្តែងទាំងពីរដួងនេះជាគ្រាប់ពេជ្រសម្រាប់ប្រទេសកម្ពុជា លើកស្ទួយប្រទេសជាតិជារឿយៗ ខណៈពេលដែលពួកគេចូលរួមព្រឹត្តិការណ៍សំខាន់ៗមិនភ្លេចទេពាំនាំអត្តសញ្ញាណជាតិខ្លួនបង្ហាញនៅលើឆាកអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkNgLTJV4zYPMv5xijDznF1yudUDucAx2FBCAsfcgXOjr1sDC3zXbrl2xf2mAibm6KdbElBzl0GNtprS_h5Jvi8RnqZlqgHf_LB9fupg06qGRekd-9b3hIFv4Ye4dbQuQHEeui4OYZxZ5PDnoeaVlgO8y_bw1iVWeTYGe0IkkSO-ZVlWUOz92D4bgBRR4/s1280/411675870_913898373431001_1563586828918226518_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7tOePDqhZ6Am6cyjE5RQrQRFxgnO-oI4e45vj_FPCfGxnvgorpcqvqGlpleh0igA9_JitrZkiBxqUfILZTxvG90yiX2F_h997Ht2BZW4p18NzCbk1GO_-xnCxKKAByHTP_3rwrx5FGno-NWB2XduYcdHyEBxECcQagY97hvMdVmvLc7P0pEAlJTUR8dM/s1280/411733467_937928591034708_8971569123025829475_n.jpg