នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសំណេះសំណាលជាមួយលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. បានជម្រាបជូន សម្ដេចធិបតី ពីគម្រោងនៃការបង្កើតភូមិខ្មែរ នៅក្នុងខេត្តកាណាហ្គាវ៉ា។
គម្រោងបង្កើតភូមិនេះ គឺដើម្បីបង្កើននូវការផ្សព្វផ្សាយ អំពីប្រពៃណីវប្បធម៌ខ្មែរ ផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

ទន្ទឹមគ្នានេះ ដែរលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ក៏បានបន្ថែមទៀតថា៖” ក្រៅពីគម្រោងនៃការបង្កើតភូមិខ្មែរ នៅក្នុងខេត្តកាណាហ្គាវ៉ា ក្រុមហ៊ុនរបស់លោកក៏គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួន ទៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ ថែមមួយកម្រិតទៀតផងដែរ៕Kanagawa - GaijinPot Travel

រូបភាព ខេត្តកាណាហ្គាវ៉ា