បន្ទាប់ពី រឿន ណាត រងមតិប្រតិកម្មពីជនជាតិថៃក្រោយតុបតែងខ្លួនដូច Lisa អ្នកគាំទ្រកម្ពុជាហួសចិត្តយ៉ាងខ្លាំងដោយបានលើកឡើងថាគ្រាន់តែជាការតុបតែងខ្លួនតាមអាយដលមិនបាន ខណៈអ្នកគាំទ្រកម្ពុជាថា រឿន ណាត ស្អាតជាង Lisa ទៅទៀត។ ទន្ទឹមនឹងការសរសើរថា រឿន ណាត ស្អាតជាង Lisa នេះដែរក៏មានអ្នកមួយចំនួនតូចលើកឡើងថា រឿន ណាត មានសម្រស់ស្អាតតាមបែបធម្មជាតិហើយមិនចាំបាច់តុបតែងខ្លួនដូចជានរណានោះទេ។
បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត បានក្លាយជាផ្ទាំងស៊ិបរបស់អ្នកលេងបណ្តាញសង្គមជនជាតិថៃមួយចំនួនក្រោយពីតារាស្រីរូបនេះបានតុបតែងខ្លួនដូចជា Lisa សមាជិកក្រុម BLACKPINK ។ ក្រោយពីបង្ហោះរូបភាពច្រើនសន្លឹកនៅលើបណ្តាញសង្គមរួចខណៈដែលទាំងម៉ូតសំលៀកបំពាក់ ម៉ូតសក់ ការធ្វើស្ទាយ៍ថតរូបជាដើម ជនជាតិថៃបានបញ្ចេញប្រតិកម្មលើការបង្ហោះរបស់នាង រហូត រឿន ណាត សម្រេចចិត្តបិទខម្មិនតែម្តង។
ក្រោយពីរឿងនេះបានក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គមអ្នកគាំទ្រកម្ពុជាសម្តែងក្តីហួសចិត្តយ៉ាងខ្លាំងទៅលើអ្នកលេងបណ្តាញសង្គមថៃ គ្រាន់តែ រឿន ណាត ធ្វើតាមអាយដលខ្លួនក៏មិនបានអ្នកណាៗក៏មានអាយដល ហើយមិនមែនមានតែ Lisa ទេជាម្ចាស់កម្មសិទ្ធិម៉ូតសំលៀកបំពាក់នេះ។ អ្នកគាំទ្រក៏លើកឡើងទៀតថា បើអ្នកផ្សេងតុបតែងខ្លួនដូច Lisa អ្នកលេងបណ្តាញសង្គមថៃមិនបញ្ចេញប្រតិកម្មទេ ប៉ុន្តែដោយសារជនជាតិខ្មែរទើបបញ្ចេញប្រតិកម្ម។ ហួសចិត្តនឹងអ្នកលេងបណ្តាញសង្គមថៃពេកអ្នកគាំទ្រកម្ពុជាក៏បានលើកឡើងដែរថាពេលរូបភាពរបស់ រឿន ណាត ផ្ទឹមគ្នាជាមួយ Lisa រឿន ណាត ស្អាតជាង lisa ទៅទៀត។
ជាមួយការសរសើរថាមានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ ស្អាតលើស Lisa អ្នកមួយចំនួន ក៏រិះគន់ រឿន ណាត ដែរថាមិនចូលចិត្តថៃប៉ុន្មានទេប៉ុន្តែនាងនៅតែជៀសថៃមិនរួច ធ្វើខ្លួនដូចជាតារាជនជាតិគេទើបនាំឱ្យមានការមិនពេញចិត្ត ខណៈមានការលើកឡើងថា រឿន ណាត ស្អាតស្រាប់ហើយមិនចាំបាច់ធ្វើខ្លួនដូចជានរណានោះទេ។
ការដែលមានមតិមួយចំនួនលើកឡើងបែបនេះគេចាំបានដែរថា រឿន ណាត ធ្លាប់បាននិយាយលើបណ្តាញសង្គមកាលពីខែមីនា ថាក្នុងរយៈពេល៥ឆ្នាំមកនេះនាងមិនដែលជាន់ទឹកដីថៃចាប់តាំងពីប្រកួតនៅក្នុងកម្មវិធី Miss Universe ឆ្នាំ២០១៨ដោយសារតែកាលពីទៅប្រកួតទទួលបានការមើលងាយខ្លាំង ខណៈនាងបាននិយាយថាខ្លូនមិនចេះអៀបអប ស្របពេលបវរកញ្ញាថៃម្នាក់ប្រមាថជាតិសាសន៍ខ្មែរ។
យ៉ាងណាមិញ ការតុបតែងខ្លួនដូច Lisa រឿន ណាត បានអះអាងយ៉ាងច្បាស់លាស់ថាវាគ្រាន់តែជាការស្រលាញ់របស់នាងទៅអាយដលប៉ុណ្ណឹង ហើយនាងមានការគោរពស្រលាញ់ទៅលើ Lisa ខ្លាំង៕
.jpg)
.jpg)










