ប្រទេសថៃ ៖ ពលរដ្ឋថៃបានចែកចាយវីដេអូមួយក្នុងបណ្តាញសង្គម ដែលវីដេអូនេះបង្ហាញពីម្ចាស់ភោជនីយដ្ឋានមួយកន្លែងបានកុម្ម៉ង់ទិញបង្កងពីក្រៅប្រទេស ប៉ុន្តែស្រាប់តែប្រទះឃើញមានការញាត់ដុំថ្មចូលក្នុងក្បាលបង្កង ។ ម្ចាស់ភោជនីយដ្ឋានមិនប្រាកដចិត្តថា តើដុំថ្មនេះត្រូវបានគេលួចញាត់តាំងពីក្រៅប្រទេស ឬទើបមកញាត់នៅប្រទេសថៃ?

អ្នកនាង អាំងខាណា ផាត់តាណាក់ឆូត ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែងនៅប្រទេសថៃ បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម TikTok ក្រោយពីនាងបានកុម្ម៉ង់ទិញបង្កងពីក្រៅប្រទេស ហើយទទួលបានរបស់ថែមជាដុំថ្មក្នុងក្បាលបង្កងផងដែរ ។

អ្នកនាង អាំងខាណា ប្រាប់ថា ជាធម្មតា ខ្លួនបានកុម្ម៉ង់ទិញបង្កងយ៉ាងច្រើនពីក្រៅប្រទេស ដូចជា ៖ ប្រទេសឥណ្ឌា, ស្រីលង្ការ, បង់ក្លាដែស និងមីយ៉ាន់ម៉ា ។ មុននេះ អ្នកនាងក៏ធ្លាប់ប្រទះឃើញគ្រាប់ឃ្លីញាត់ក្នុងក្បាលបង្កងចំនួន៣ក្បាល ហើយអ្នកនាងក៏បានលក់បង្កងនេះទៅឱ្យអតិថិជនទៀតផង ។ នៅពេលអតិថិជនកំពុងបរិភោគបង្កង ស្រាប់តែឃើញគ្រាប់ឃ្លី ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះដល់ភោជនីយដ្ឋានរបស់នាង ។เจ้าใหญ่ก็ไม่เว้น... โกงยันกุ้ง หินยัดเพิ่มน้ำหนัก? : Khaosod - ข่าวสด -  YouTube

អ្នកនាង អាំងខាណា បន្តថា នាងមិនប្រាកដចិត្តថា តើដុំថ្ម និងគ្រាប់ឃ្លីទាំងនេះបានញាត់ចូលក្បាលបង្កងតាំងពីពេលណាទេ? តើជនខិលខូចបានញាត់ដុំថ្មនេះនៅក្រៅប្រទេស ឬនៅប្រទេសថៃ? ពីព្រោះនៅពេលបង្កងបានបញ្ជូនមកដល់ប្រទេសថៃ ខាងថៃត្រូវជ្រើសរើសបង្កងម្តងទៀត ។

អ្នកនាងនិយាយថា ៖ «កាលពី២ខែ ទៅ៣ខែមុន ខ្ញុំធ្លាប់ឃើញគ្រាប់ឃ្លីនៅក្នុងបង្កងចំនួន៣ក្បាល ហើយខ្ញុំបានជជែកគ្នារួចហើយពីបញ្ហានេះ ។ ប៉ុន្តែលើកនេះ ស្រាប់តែប្រទះឃើញដុំថ្មយ៉ាងធំក្នុងក្បាលបង្កង» ។เจ้าใหญ่ก็ไม่เว้น... โกงยันกุ้ง หินยัดเพิ่มน้ำหนัก? : Khaosod - ข่าวสด -  YouTube

អ្នកនាងបញ្ជាក់ថា ខ្លួនបានជជែកជាមួយអ្នកយកបង្កងមកឱ្យនាងរួចហើយ ។ នាងប្រាប់ថា ត្រូវពិនិត្យមើលឱ្យច្បាស់លាស់សិន មុននឹងយកបង្កងមកឱ្យភោជនីយដ្ឋានរបស់នាង ។ រីឯវីដេអូដែលនាងបង្ហោះក្នុងបណ្តាញសង្គម គឺនាងមិនចង់ល្បីល្បាញអ្វីទេ គ្រាន់តែចង់ដាស់តឿនទៅអ្នកបរិភោគប៉ុណ្ណោះថា បើពួកគេចង់ទិញបង្កង ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ។ ម្យ៉ាងទៀត នាងចង់ផ្តាំផ្ញើទៅជនដែលប្រព្រឹត្តបែបនេះ គឺពួកគេអាចទទួលបានប្រាក់បន្ថែមប្រមាណ១០០បាត ឬ២០០បាត ប៉ុន្តែវានឹងធ្វើឱ្យជននោះខូចកេរ្តិ៍ឈ្មោះមិនខាន ។

លោក និរន្តសែងសុខអៀម ប្រធានគ្រប់គ្រងផ្សារលក់គ្រឿងសមុទ្រ ប្រចាំខេត្តសមុទ្រសាខន លើកឡើងថា លោកបានជួបករណីនេះជាច្រើនលើកហើយ ដែលមានជនលួចបន្លំដាក់វត្ថុផ្សេងៗចូលក្នុងអាហារសមុទ្រ ។ រីឯអាជីវករនៅតាមផ្សារមិនធ្វើបែបនេះទេ ដោយសារមិនចំណេញ ។ ចុងក្រោយ លោកបញ្ជាក់ថា បើហាងណាមួយប្រព្រឹត្តទង្វើកេងបន្លំបែបនេះ លោកនឹងបញ្ឈប់ហាងនោះភ្លាមៗ ព្រោះវាជាទង្វើមិនស្មោះត្រង់ជាមួយអតិថិជន ៕ ប្រភព ៖ Mono News