កញ្ញា ព្រះកាយច័ន្ទ តារាស្រីត្រៀមចូលរួមប្រកួត Miss Grand Cambodia 2024 ខាងមុខនេះបានបង្ហាញការគាំទ្រពេញទំហឹងចំពោះកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ដែលបានលើកឡើងថាគួរគាំទ្រតារាខ្មែរច្រើនជាងបរទេសស្របពេលមួយរយៈចុងក្រោយនេះមានការគាំទ្រហៅតារាបរទេសចូលរួមកម្មវិធីច្រើន។ ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកឡើងទៀតថាតម្លៃខ្លួនតារាក្នុងស្រុកមានការតវ៉ាច្រើន ខណៈហ៊ានឱ្យតម្លៃខ្លួនច្រើនទៅតារាបរទេសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1-kJcU-1OhGQEO6fqamOH-4fJW4s0d0umZjZR3tsXDh5qeEgAU95Otlz1Mg-XMB4Tv49qBJX5H8H-quMsUKWMvDKll_5KaYOB8TioU3RmuoUX3VTcXIbKI8YGsJhUTcPgZvJgZ7yz4eDEp0rdmxqwAoyd7oos7YDn8cJc1HT5VKdB7MwryRwJj3sX59A/s960/381221143_1682195482259588_6179668331745992193_n.jpg

នៅថ្ងៃទី១៩ ធ្នូ ព្រះកាយច័ន្ទ បានបង្ហោះវីដេអូខ្លីរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី សិស្សប្អូនជំនាន់ក្រោយក្នុងអាជីពសិល្បៈ និងជាសិស្សច្បងខាងវិស័យបវរកញ្ញា ដែលបាននិយាយលើកស្ទួយតារាក្នុងស្រុកឱ្យមានគាំទ្រច្រើនជាងតារាបរទេស។ តារាស្រីរូបនេះបានសរសេរថា «បងសូមគ្រាំទ្រការបញ្ចេញយោបល់របស់ប្អូនស្រី ខ្មែរឱ្យតម្លៃខ្មែរទើបខ្មែរថ្លៃទៅបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcOgIgPbtOTIfgcfU6qZd9Zp2_-iiV6PNOVnOIkvmXNjPPj90dJFgA4xjEno_iC6lsZXN5WUuIBfeivCQKO2M6mJ6RpkiveOQqHM25hbbt8-GogecE6LeGtW-fFpOlZpGHWMNMlYgUE-j8YTxNeelMv2v9OoZr6Ijq_VhlvzwOkNZ3vqlsbXLAdhGxN_c/s2048/409597951_379946287949471_8611505567014337162_n.jpg

នៅក្នុងវីដេអូនោះដែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថាក្នុងប្រទេសយើងពុំសូវមានកម្មវិធីដូចជាប្រទេសថៃទេ កម្មវិធីនៅថៃមានជាប់គ្នាជានិច្ចពេលនាងនៅធ្វើការហើយទទួលបានចំណូលច្រើនទៀត។ ដោយឡែកការងាររបស់ខ្លួនរាល់ដងនៅក្នុងប្រទេសមានតែប្រម៉ូតផលិតផលមិនសូវបានចូលរួមកម្មវិធីទេ។ បវរកញ្ញារូបនេះបាននិយាយទៀតថា ការពិតមានកម្មវិធីអញ្ជើញទៅចូលរួមច្រើនប៉ុន្តែតម្លៃមិនត្រូវគ្នាច្រើន ដោយសារនៅក្នុងប្រទេសយើងតម្លៃតួនៅមានកម្រិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhalmBo-EG7wrsqr4Bg-WkJHiDe2HAzFxRoiia3VVrVoTTGO3aBfqrKRC5paz0IrhKIZMT23VSMW0hvdJBQhv3xwC-JsCFusdZ95QTfSzMXvKQpZj8xCHxAXWP1sGRpjrATDAbK_wbjJEMQfNrRikWWDqgJiPCZJ-sQWUDuyNJoYfrYL-Wze0dRA_HX_pU/s1800/394574342_1699959983816471_9032319782752978531_n.jpg
Miss Grand Cambodia 2022 រូបនេះបានបន្ថែមថា ប្រទេសយើងពេលនេះចាប់ផ្តើមទៅតារាស្រុកគេច្រើន ហើយតារាខ្មែរមានការតវ៉ាតម្លៃខ្លួនច្រើន តែជាមួយតារាស្រុកគេ គេល្បីគិតថាសមតម្លៃ។ យ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាខ្មែរគួរតែគាំទ្រខ្មែរ ហើយជឿថាហ្វេនខ្មែរនៅតែគាំទ្រខ្មែរខ្លួនឯងដែរ ជាក់ស្តែងដូចជាហ្វេនៗរបស់ខ្លួនចឹងហ៊ានធ្វើបានគ្រប់យ៉ាងទាំងអស់។

លំដាប់រងទី៥លើឆាកអន្តរជាតិ រូបនេះបន្តទៀតថា នាងមិនបានហាមឃាត់មិនឱ្យគាំទ្រតារាស្រុកគេនោះទេ ហើយនាងក៏គាំទ្រតារាក្រៅស្រុក និងក្នុងស្រុកដូចគ្នាពេលនាងមិនទាន់ក្លាយខ្លួនជាតារាហើយព័ត៌មានតារាខ្មែរនាងដឹងទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_5OvamJ_mwqCmwXq1pEd7XGVZT2ouALRjWwk1Jj4zSgWWWgziq_lrzUUwHNIdfwAOepGd5NK_X51R3j7i6eyQIUSnBU3gzJxyb-EonBiEdGvCaI7-PPDW3I5Y-cFC6RrsQmLmSb8m_-aKSSEPUFsFdEZnX0T3ATESJt_KtyI7szafUUPVxKbfsQlRiMw/s2048/412354916_382802757663824_3405226434966326000_n.jpg

គួរបញ្ជាក់ថា ព្រះកាយច័ន្ទ គឺជាសិល្បការិនីមានប្រជាប្រិយមួយរូបក្នុងប្រទេសនិងគ្រូបង្វឹកម្នាក់ទាំងទម្រង់សិល្បៈបុរាណនិងសម័យ ខណៈពេលនេះនាងត្រៀមចូលរួមប្រកួតប្រជែងវិស័យបវរកញ្ញាវិញម្តងបន្ទាប់ពីមានសន្ទុះជំរុញគាំទ្រច្រើនពីហ្វេនៗឱ្យនាងចូលរួមប្រកួតដណ្តើមមកុដ៕