ប្រទេសចិន ៖ សារព័ត៌មានបរទេសបានរាយការណ៍នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ថា មានហេតុការណ៍គ្រោះរញ្ជួយដីយ៉ាងខ្លាំងក្លាមួយនៅខេត្ត Gansu ស្ថិតនៅភាគពាយ័ព្យប្រទេសចិន ។ វាបណ្តាលឱ្យអគារជាច្រើនកន្លែងបាក់រលំភ្លាមៗ ខណៈពលរដ្ឋចិនជាច្រើននាក់បានរត់គេចខ្លួនទៅកាន់ផ្លូវផ្សេងៗដើម្បីសុវត្ថិភាព ។Homes collapse as earthquake kills more than 100 in China's rural Gansu |  Reuters

បើតាមរបាយការណ៍បង្ហាញថា មានអ្នកស្លា.ប់នៅខេត្ត Gansu និងតំបន់នៅក្បែរៗគ្នា យ៉ាងហោចណាស់ ស្មើនឹង១១៨នាក់ និងមានអ្នករងរបួសរាប់រយនាក់ទៀត ។ រីឯមជ្ឈមណ្ឌលបណ្តាញគ្រោះរញ្ជួយដីប្រចាំប្រទេសចិនឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ (តាមពេលវេលាប្រទេសចិន) ។ វាមានកម្លាំងខ្លាំងក្លាបំផុត និងមានជម្រៅរហូតដល់១០គីឡូម៉ែត្រឯណោះ ។China's Gansu earthquake kills at least 127 people: What to know |  Earthquakes News | Al Jazeera

ក្រុមអ្នកឃើញហេតុការណ៍នេះបាននិយាយប្រាប់សារព័ត៌មានស៊ីនហួរថា គ្រោះរញ្ជួយដីនៅខេត្ត Gansu បានធ្វើឱ្យខូចខាតអគារ, ផ្ទះសម្បែង, ផ្លូវ និងទ្រព្យសម្បត្តិផ្សេងៗជាច្រើន ។ លើសពីនេះ នៅតំបន់ផ្សេងៗបានប្រឈមនឹងបញ្ហាដាច់ចរន្តអគ្គិសនី និងគ្មានទឹកស្អាតប្រើប្រាស់ ។Gansu earthquake: China hit by worst quake in 13 years - BBC Newsround

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាឱ្យភ្នាក់ងារសង្គ្រោះព្យាយាមស្វែងរក និងជួយសង្គ្រោះជនរងគ្រោះទាំងអស់ដើម្បីធានាថា ពួកគេមានសុវត្ថិភាព ។

លើសពីនេះ លោក ស៊ី ជិនពីង ក៏បានបញ្ជាឱ្យតាមដានស្ថានការណ៍គ្រោះរញ្ជួយដី និងបម្រែបម្រួលអាកាសធាតុផងដែរ ក្រោយពីសីតុណ្ហភាពនៅប្រទេសចិនបានធ្លាក់ចុះជាបន្តបន្ទាប់ ដើម្បីការពារកុំឱ្យវិបត្តិនេះកើតឡើងម្តងទៀត ៕Gansu earthquake: Over 120 killed in China's deadliest quake in years - BBC  News ប្រភព ៖ TNN World