ស្រស់ស្អាតណាស់! គុយ អេនណា តែងតួនាដការីល្ខោនព្រះរាជទ្រព្យខ្មែរក្នុងឱកាសដ៏អស្ចារ្យមួយ
ក្នុងឱកាសគម្រប់ខួប ២០ឆ្នាំនៃ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កញ្ញា គុយ អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 បានតុបតែងខ្លួនជាតួអង្គនាដការីនៅក្នុងល្ខោនព្រះរាជទ្រព្យខ្មែរដ៏ស្រស់ស្អាតទាក់ភ្នែក។ ទន្ទឹមនឹងនេះកញ្ញា គុយ អេនណា បានបង្ហាញអារម្មណ៍មោទនភាពយ៉ាងខ្លាំង ដែលមានឱកាសគ្រងឈុតរបាំបុរាណខ្មែរនេះ។
«របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីនៅថ្ងៃទី ៧ វិច្ឆិកា ២០០៣ គិតមកទល់ថ្ងៃទី ៧ វិច្ឆិកា ២០២៣ វាមានរយៈពេល២០ឆ្នាំហើយដែល«របាំព្រះរាជទ្រព្យ»ខ្មែរយើងក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរនេះ មានភាពល្បីល្បាញខាងមានកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។
ក្នុងឱកាសដ៏អស្ចារ្យនេះកញ្ញា គុន អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 បានបង្ហោះរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គមបង្ហាញអារម្មណ៍ដោយមានមោទនភាពក្រៃលែងដែលខ្លួននាងបានសម្តែងជាតួអង្គនាដការីនៅក្នុងល្ខោនព្រះរាជទ្រព្យខ្មែរ បង្ហាញពីប្រវត្តិដ៏យូរលុងនៃការសម្តែងអំឡុង ១០០ ឆ្នាំមុនដ៏គួរឱ្យស្ញប់ស្ញែង។
ជាមួយគ្នានេះ គុយ អេនណា បានបំផុសចលនាក្នុងការថែរក្សាសម្បត្តិវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃនេះបានថា «កិច្ចការពារ បេតិកភណ្ឌវប្បធម៌ជាភារកិច្ចកូនខ្មែរគ្រប់រូប»។
គួរបញ្ជាក់ថា ការតុបតែងខ្លួនជាតួអង្គនាដការីនៅក្នុងល្ខោនព្រះរាជទ្រព្យខ្មែររបស់ គុយ អេនណា ក៏មានសាស្រ្តាចារ្យប្រឹក្សាយោបល់ផងដែរគឺលោកជំទាវសាស្រ្តាចារ្យ ឱម យុវណ្ឌី ៕











/cloudfront-us-east-2.images.arcpublishing.com/reuters/CZXGEJMGFZJ5VNJLJXF3T64SUI.jpg)



កន្លែងនេះ បើកដំណើរការជិត ១០ឆ្នាំមកហើយ និងអោយភ្ញៀវទាំងអស់ចូលទស្សនា ចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៥ ល្ងាច ចំពោះតម្លៃសំបុត្រចូលទស្សនាម្នាក់ត្រឹមតែ ១០.០០០ រៀលតែប៉ុណ្ណោះ។
Theam’s Gallery មានទីតាំងស្ថិតនៅផ្លូវ៣០ ភូមិវាល ឃុំកងចាក់ ក្រុងសៀមរាប ខេត្តសៀមរាប ដែលពីមុនកន្លែងនេះត្រឹមជារោងជាង និងកន្លែងរក្សាវត្ថុប្រើប្រាស់ប្រចាំថ្ងៃពីបុរាណ។
វិចិត្រសាលនេះ មានដាក់តាំងវត្ថុពីបុរាណៗ ដែលភាគច្រើន ជារបស់ប្រើប្រាស់ប្រចាំថ្ងៃដូចជា ខ្អម ឆ្នាំង ចានក្បាន ខួច និងមានចម្លាក់ព្រះដែលប្រជាជនខ្មែរគោរពបូជាជាដើម។ ក្រៅពីនេះ ជាវត្ថុសិល្បៈផ្សេងៗ ឧបករណ៍ភ្លេង គំនូរ ផលិតផលសិប្បកម្មជាដើម៕




របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទ ដូចជា៖







២.បិទទ្វារនិងបង្អួច ដើម្បីការពារធូលីកុំឱ្យចូលក្នុងផ្ទះ ប្រសិនបើបង្អួចមិនអាចបិទបានទេ ប្រើក្រណាត់សើមដើម្បីគ្របបង្អួចជំនួសវិញ
៤.ជៀសវាងការហាត់ប្រាណ ឬធ្វើការនៅខាងក្រៅ
៧.កុំដុតសំរាម ជាពិសេសសំរាមដែលមានសារធាតុពុល ដូចជាផ្លាស្ទិក សំបកកង់រថយន្ត និងសំរាមទូទៅ




