គ្រែគេងជាទូទៅមានទំហំធំទូលាយណាស់ ដូច្នេះមនុស្សមួយចំនួនតែងតែយករបស់របរពួកគេមករក្សាទុកក្រោមគ្រែ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយរបស់ប្រើប្រាស់ ៥ យ៉ាងដូចខាងក្រោមនេះមិនអាចរក្សាទុកនៅក្រោមគ្រែបានទេ។

១.ស្បែកជើង៖ ស្បែកជើងគឺជាវត្ថុសំខាន់មួយដែលគ្រួសារជាច្រើនមានទម្លាប់ទុកវានៅក្រោមគ្រែ។ ទោះជាយ៉ាងណាក៏ដោយ ទីតាំងនេះច្រើនតែសើម ប្រសិនបើយើងទុកស្បែកជើងនៅទីនេះយូរ ពួកវានឹងដុះផ្សិតបន្តិចម្តងៗ ដោយនៅខាងក្នុងស្បែកជើងគឺពោរពេញទៅដោយបាក់តេរី និងមានក្លិនមិនល្អ ដែលនេះអាចធ្វើឱ្យមានគ្រោះថ្នាក់ខ្លាំងដល់រាងកាយនៅពេលយប់។Hold N' Storage Under Bed Shoe Organizer Hidden Shoes Storage Gray -  Walmart.com

២. ឧបករណ៍អេឡិចត្រូនិច៖ ពិតណាស់ នៅក្នុងគ្រួសារនីមួយៗភាគច្រើនតែងតែមានឧបករណ៍អេឡិចត្រូនិកនៅក្នុងផ្ទះ។ ដូច្នេះនៅពេលដែលមិនប្រើ មនុស្សជាច្រើនតែងតែដាក់វានៅក្រោមគ្រែ ដើម្បីចំណាំ ឬស្រួលយកទៅប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ ទីតាំងនេះគឺមានជាតិសំណើមខ្លាំងណាស់ ដែលវាងាយស្រួលក្នុងការបំផ្លាញសៀគ្វី និងវីស បណ្តាលឱ្យច្រេះ ធ្វើឱ្យឧបករណ៍ឆាប់ខូច ក៏ដូចជាបញ្ចេញឧស្ម័នពុលដែលអាចប៉ះពាល់ដល់រាងកាយផងដែរ។Electric Blanket Guide | Best Electric Blankets | Silentnight

៣.លុយ និងឯកសារសំខាន់ៗ៖ នៅក្រោមគ្រែមិនគួររក្សាទុកឯកសារសំខាន់ៗដូចជាសំបុត្រកំណើត លិខិតឆ្លងដែន និងលុយបានទេ ព្រោះវាអាចនឹងមានសត្វកណ្ដុរ ឬកន្លាត មកកកេរ ដែលជាហេតុធ្វើឱ្យខូចខាតទ្រពសម្បត្តិ និងឯកសារមានតម្លៃជាច្រើន។Is Marblehead Taxpayer Money Under a Mattress? | Marblehead Beacon

៤.វត្ថុអនុស្សាវរីយ៍៖ ជៀសវាងការរក្សាទុកវត្ថុដែលមានតម្លៃមនោសញ្ចេតនា ឬការចងចាំនៅក្រោមគ្រែដូចជា រូបថត អក្សរ ឬអ្វីទាំងអស់ដែលជាផ្នែកនៃអតីតកាលដែលអ្នកកំពុងព្យាយាមបំភ្លេច ព្រោះអាចនឹងជារឿងមិនល្អដែលធ្វើឱ្យរំខានដល់អារម្មណ៍របស់អ្នក។9 Things You Should Never Store Under the Bed | Apartment Therapy

៥.សៀវភៅ និងកាសែត៖ យោងតាមអ្នកជំនាញហុងស៊ុយ និងស្ថាបត្យករ Anjie Cho របស់សហរដ្ឋអាមេរិក បានណែនាំកុំឱ្យដាក់សៀវភៅ ឬកាសែតនៅក្រោមគ្រែ ព្រោះរបស់ទាំងនេះអាចជាកម្លាំងចិត្ត និងជាពេលវេលាដ៏ល្អបំផុតក្នុងការស្រូបយកថាមពលបញ្ញា កាលណាដែលទុកសៀវភៅ ឬកាសែតនៅក្រោមគ្រែ អាចធ្វើឱ្យអ្នកមានអារម្មណ៍ធុញថប់និងរបស់ទាំងនេះ៕Under Bed Organization Ideas - How to Organized Under Your Bed