Home Blog Page 1378

មកស្គាល់ស្ពានអាកាស២ជាន់ដំបូងគេបង្អស់នៅកម្ពុជា

0

គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះ គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោងខែសីហា ២០២៤) និង ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។

ស្ពានអាកាសព្រះមុនីវង្ស គ្រោងចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។អ្វីដែលពិសេសជាងនេះទៅទៀត ស្ពាននេះ ជាស្ពានអាកាសដំបូងគេនៅកម្ពុជាដែលមានពីរជាន់ ដោយក្នុងនោះ៖

• ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។
• ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន៕

 

ដំណឹងល្អសម្រាប់កម្ពុជា! អ៊ីរ៉ង់ប្រកាសលើកលែងទិដ្ឋាការហើយ

0

ប្រទេសអ៊ីរ៉ង់បានប្រកាសធ្វើដំណើរដោយគ្មានទិដ្ឋាការសម្រាប់ប្រទេសកម្ពុជា និង ៣៣ ប្រទេសទៀត ដែលក្នុងនោះប្រទេសនូវអាស៊ីអាគ្នេយ៍មានចំនួន ៥ ប៉ុណ្ណោះគឺ កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី។Iran Hoped to Profit From Israel-Hamas War, but Big Gains Still Elude It -  WSJ

យោងតាមគេហទំព័រអន្តរជាតិ Adventure Iran ដែលបានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូថា គោលនយោបាយទិដ្ឋាការថ្មីរបស់អ៊ីរ៉ង់មានគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន បង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងតេអេរ៉ង់ក្នុងដំណើរការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈធម្មតា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជុំវិញពិភពលោក។Iran: can the EU help to defuse the situation? | News | European Parliament

ដូច្នេះប្រទេសចំនួន ៣៣ ដែលអ៊ីរ៉ង់បានលើកលែងទិដ្ឋាការរួមមាន៖ កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឥណ្ឌា ជប៉ុន សិង្ហបុរី សហព័ន្ធអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងប្រេស៊ីល…ជាដើម។ ទោះជាយ៉ាងណាក៏ដោយ កន្លងមកអ៊ីរ៉ង់បានអនុវត្តគោលនយោបាយចូលដោយគ្មានទិដ្ឋាការសម្រាប់តែភ្ញៀវទេសចរមកពីប្រទេសទួរគី អាហ្សែបៃហ្សង់ អូម៉ង់ ចិន អាមេនី លីបង់ និងស៊ីរីប៉ុណ្ណោះ។Iran – The Legal 500

គួរបញ្ជាក់ដែរថា នៅក្នុងឆ្នាំ ២០២៣ នេះប្រទេសអ៊ីរ៉ង់បានស្វាគមន៍ភ្ញៀវបរទេសចំនួន ៤.៤ លាននាក់ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំសារពើពន្ធរបស់ប្រទេសនេះចាប់ពីថ្ងៃទី ២១ ខែមីនា កើនឡើង ៤៨.៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ការផលិតកប៉ាល់មិនប៉ះពាល់បរិស្ថានទទួលបានការគាំទ្រច្រើន

0

ប្រទេសចិន ៖ ការផលិតកប៉ាល់ធំៗមិនប៉ះពាល់បរិស្ថាន គឺស្របតាមគោលដៅរបស់អង្គការដែនសមុទ្រអន្តរជាតិ (International Maritime Organization) ដែលអង្គការនេះបានដាក់គោលដៅឱ្យឧស្សាហកម្មផលិតកប៉ាល់ទាំងអស់ត្រូវកាត់បន្ថយការបំភាយកាបូនទាំងស្រុងនៅឆ្នាំ២០៥០ ។中国船舶工业贸易有限公司

ចិនត្រូវបានគេចាត់ទុកថា គឺជាប្រទេសផលិតកប៉ាល់ដ៏ធំមួយលើពិភពលោក ហើយនៅប្រទេសចិនមានក្រុមហ៊ុន China State Shipbuilding Corporation ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតកប៉ាល់ធំលំដាប់ពិភពលោក ។ ក្រុមហ៊ុននេះបានផលិតកប៉ាល់កម្សាន្តមួយឈ្មោះ «Adora Magic City» ដែលប្រើប្រាស់ប្រព័ន្ធ AC ដំបូងគេ ។See the First Chinese Cruise Ship Adora Magic City Sailing in 2023: Photos

ប្រព័ន្ធនេះបានបំលែងកាបូនឌីអុកស៊ីតទៅជាប្រព័ន្ធត្រជាក់ ។ ដូច្នេះ វាមិនប៉ះពាល់បរិស្ថានដូចការប្រើប្រាស់សារធាតុ Freon ដែលគេនិយមភាគច្រើនទេ ។ ក្រៅពីនេះ ក៏មានការបំពាក់បច្ចេកវិទ្យាថ្មីៗនៅលើកប៉ាល់ផងដែរ ហើយវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍កប៉ាល់ធំៗលើពិភពលោក នៅទីក្រុងសៀងហៃ ។Trials ahead for China's first home-made cruise ship: Travel Weekly Asia

គេបានព្យាយាមអភិវឌ្ឍន៍ប្រព័ន្ធចាប់យកកាបូនសម្រាប់កប៉ាល់ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត ដើម្បីដោះស្រាយបញ្ហាការបំភាយកាបូនរបស់កប៉ាល់ ។ វានឹងមានប្រព័ន្ធស្រូប និងបំបែកកាបូនឌីអុកស៊ីតពីការបំភាយឧស្ម័នរបស់កប៉ាល់ ហើយបំលែងទៅជាវត្ថុរាវមុនពេលបញ្ជូនឡើងលើគោក ដើម្បីបំបែកឧស្ម័ន ឬយកវាមកប្រើប្រាស់ឡើងវិញ ។ នេះជាវិធីថ្មីក្នុងការកម្ចាត់កាបូន ដែលទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនជាច្រើនលើពិភពលោក ។China's first domestically-built large cruise ship, Adora Magic City  undocked.丨Sinooutput

យោងតាមសមាគមផលិតកប៉ាល់របស់ចិនឱ្យដឹងថា ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ការកុម្ម៉ង់កប៉ាល់ថ្មីជាង៤៥% គឺគេបានកុម្ម៉ង់ឱ្យផលិតកប៉ាល់មិនប៉ះពាល់បរិស្ថាន ហើយតម្រូវការនេះបានកើនឡើងជាបន្តបន្ទាប់ ៕ ប្រភព ៖ nation

អ្នកសារព័ត៌មាន៤៥នាក់នៅទូទាំងពិភពលោក ស្លា.ប់ក្នុងពេលបំពេញការងារ

0

ស្ថាប័នសារព័ត៌មានគ្មានព្រំដែន (RSF) រាយការណ៍ថា ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកសារព័ត៌មានបានស្លា.ប់ក្នុងពេលបំពេញការងារ យ៉ាងហោចណាស់ ស្មើចំនួន៤៥នាក់ ខណៈកាលពីឆ្នាំ២០២២ អ្នកសារព័ត៌មានបានស្លា.ប់ចំនួន៦១នាក់ ។ វាជាចំនួនទាបបំផុតក្នុងរយៈពេល២១ឆ្នាំកន្លងមកនេះ ឬគិតចាប់តាំងពីឆ្នាំ២០០២ មក ។ ពេលនោះ ស្ថាប័នសារព័ត៌មានគ្មានព្រំដែន បានកត់ត្រាចំនួនអ្នកសារព័ត៌មានស្លា.ប់ ស្មើនឹង៣៣នាក់ ។How deadly is the Israel-Gaza war for journalists? | Israel-Palestine  conflict News | Al Jazeera

ភ្នាក់ងារជាច្រើនរាយការណ៍ថា យ៉ាងហោចណាស់ មានអ្នកសារព័ត៌មានចំនួន៦៣នាក់បានស្លា.ប់នៅតំបន់មជ្ឈិមបូព៌ា តាំងពីកើតសង្គ្រាមរវាងប្រទេសអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់ក្នុងតំបន់ Gaza កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។ រីឯស្ថាប័នសារព័ត៌មានគ្មានព្រំដែនរាយការណ៍ថា មានអ្នកសារព័ត៌មានត្រឹម១៧នាក់ប៉ុណ្ណោះដែលបានស្លាប់ក្នុងតំបន់នេះ ។At Least 15 Journalists Have Been Killed in Israel, Gaza, and Lebanon Since  War Began

ក្នុងចំណោមអ្នកស្លា.ប់ចំនួន១៧នាក់នេះ ក្នុងនោះអ្នកសារព័ត៌មានបានស្លា.ប់ដោយសារការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែល ស្មើចំនួន១៣នាក់, ៣នាក់ស្លា.ប់នៅប្រទេសលីបង់ និងម្នាក់ទៀតស្លា.ប់ដោយសារក្រុមហាម៉ាស់ ។ ស្ថាប័នសារព័ត៌មានគ្មានព្រំដែនបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីធ្វើការស៊ើបអង្កេតពីករណីស្លា.ប់របស់ពួកគេ ។3 Palestinian journalists killed, 1 injured, 2 missing, in Gaza-Israel  conflict - Committee to Protect Journalists

ក្រៅពីនេះ ស្ថាប័នសារព័ត៌មានគ្មានព្រំដែនបានកត់ត្រាទិន្នន័យមួយថា អ្នកសារព័ត៌មានត្រូវបានគេចាប់ខ្លួន យ៉ាងហោចណាស់ ស្មើចំនួន៥២៤នាក់, បាត់ខ្លួន៨៤នាក់ និងត្រូវចាប់ធ្វើជាចំណាប់ខ្មាំងចំនួន៥៤នាក់ នៅឆ្នាំ២០២៣ ។ ស្ថាប័ននេះបញ្ជាក់ថា ម៉ិកស៊ិកនៅតែជាប្រទេសគ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មាន ខណៈប្រទេសនេះមានអត្រាស្លា.ប់របស់អ្នកសារព័ត៌មានក្នុងអំឡុងពេលបំពេញការងារច្រើនបំផុត ។

ប៉ុន្តែបើតាមប្រទេសម៉ិកស៊ិកលើកឡើងថា ចំនួនការស្លា.ប់របស់អ្នកសារព័ត៌មាន គឺបានធ្លាក់ចុះពី១១នាក់កាលពីឆ្នាំ២០២២ មកនៅត្រឹមតែ៤នាក់ប៉ុណ្ណោះនៅឆ្នាំ២០២៣ ៕ ប្រភព ៖ daily news

Jennie ក្លាយជាតារា K-Pop នារីដំបូងគេឈានចំណុចនេះដោយគ្មានបញ្ចេញអាល់ប៊ុមទោល

0

Jennie សមាជិកក្រុម BLACKPINK កំពុងសាងប្រជាប្រិយភាពក្នុងនាមជាសិល្បករទោល ដោយថ្មីៗនេះ Jennie សម្រេចបានជោគជ័យដ៏សំខាន់មួយដោយមានការឈានដល់ការស្តាប់ចំនួន ១ ពាន់លាននៅលើ Spotify ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ Jennie គឺជាតារា K-Pop នារីដំបូងគេដែលឈានដល់ស្នាដៃនេះដោយមិនបញ្ចេញអាល់ប៊ុមទោល។BLACKPINK's Jennie Releases Solo Track, 'You & Me': Stream It Now –  Billboard

Jennie មានបទចម្រៀងចំនួន ៣ រួមជាមួយការសហការជាមួយ The Weekend នៅលើកម្មវិធីតន្រ្តី Spotify បទរបស់នាងនិងមានការស្ទ្រីមចំនួន ៥០០លានដងក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ ស្នាដៃដ៏គួរឱ្យចាប់អារម្មណ៍នេះបានធ្វើឱ្យមានការរំភើបជាច្រើនទៅលើ Jennie ជាពិសេសនៅពេលដែលអ្នកគាំទ្ររំពឹងយ៉ាងអន្ទះសារចំពោះអាល់ប៊ុមទោលរបស់នាងដែលពួកគេទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំ។BLACKPINK Jennie stuns in 'You and Me' video, fans say 'we are proud' -  India Today

បទចម្រៀងរបស់ Jennie កំពុងទទួលបានប្រជាប្រិយភាពកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានអ្នកស្តាប់ថ្មីៗរាប់ពាន់នាក់ជារៀងរាល់ថ្ងៃនៅលើប្រវត្តិរូប Spotify របស់នាង។ ចាប់ពីពេលចាប់ផ្តើម អ្នកស្តាប់ប្រចាំខែរបស់នាងបានកើនឡើងយ៉ាងខ្លាំង ដោយឈានដល់កម្រិតកំពូលគួរឱ្យចាប់អារម្មណ៍ចំនួនជាង២៥លានដង។ ស្នាដៃនេះធ្វើឱ្យ Jennie ក្លាយជាសិល្បករទោលនារីកូរ៉េតែម្នាក់គត់ដែលឈានដល់ចំនួននេះ។All of Blackpink Jennie's Best Performance Looks from 'Lovesick Girls' to  'You & Me'

លើសពីនេះទៀត Jennie និងមិត្តរួមក្រុម BLACKPINK របស់នាង Lisa គឺជាតារា K-pop នារីតែមួយគត់ដែលមានអ្នកស្តាប់ ២៥ លាននាក់ប្រចាំខែនៅលើ Spotify ។ សមិទ្ធិផលនេះបង្ហាញពីប្រជាប្រិយភាព និងឥទ្ធិពលផ្ទាល់ខ្លួនរបស់ពួកគេ ដែលលើសពីភាពជោគជ័យរួមរបស់ពួកគេនៅក្នុងក្រុម BLACKPINK ។20 Fascinating Facts About Jennie Kim - Facts.net

សូមបញ្ជាក់ផងដែរថា បទរបស់ Jennie មានដូចជា «Solo», «You & Me» និងបទ «One of the Girls » ខណៈមិត្តរួមក្រុមសុទ្ធតែមានអាល់ប៊ុលទោរៀងខ្លួនដូចជា Rosé បានចេញអាល់ប៊ុលទោល «R» Lisa មានអាល់ប៊ុមទោល «Lalisa» និង Jisoo មានអាល់ប៊ុមទោល «Me»៕

រឿន ណាត ដល់ថ្នាក់បិទខម្មិនក្រោយតុបតែងខ្លួនដូច Lisa ហើយត្រូវជនជាតិថៃបញ្ចេញប្រតិកម្ម

0

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត បានបង្ហោះរូបភាពប៉ុន្មានសន្លឹកតុបតែងខ្លួនដូចជា Lisa សមាជិក BLACKPINK បានធ្វើឱ្យអ្នកគាំទ្រពោលសរសើរថាស្រស់ស្អាតមិនចាញ់គ្នានោះទេ។ ទោះយ៉ាងណា ការតុបតែងខ្លួនដូចទៅនឹងតារាចម្រៀង K-Pop មានដើមកំណើតថៃរូបនេះដែរ រឿន ណាត ត្រូវបានអ្នកលេងបណ្តាញសង្គមថៃចូលមកខម្មិនបញ្ចេញប្រតិកម្មយ៉ាងច្រើនរហូតនាងសម្រេចចិត្តបិទកុំឱ្យមានការខម្មិនតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlhbbVhkj0Ts1ZjH-QiNLgQDjPuduABJU9qZtLfChAzRUUPvkCK98Q3ngiYdDjWjFnSiKX-b322yv3EyxED_ZLV-USge9WchWObqfBAZ1Vcc-i3nm9LDCV1n-6LaJ51rr6PIi9W9rSJGxdAUNHnQ9RFYJOYYwEpzCoR46WaZuTK2LFqEFBfTgQyzk3pvQ/s1350/347598679_3614538748776686_3530033898912525691_n.jpg

នៅយប់ថ្ងៃទី១៤ ធ្នូ កញ្ញា រឿន ណាត បានបង្ហោះរូបភាពអមជាមួយចំណងជើងថា «សរសើរខ្ញុំស្អាតម្នាក់មួយមកខ្ញុំឱ្យមួយម៉ឺន» ខណៈអ្នកគាំទ្ររបស់តារាស្រីរូបនេះចូលទៅកោតសរសើរនឹងបង្ហាញការស្រលាញ់ទៅដល់រូបនាងស្របពេលការតុបតែងខ្លួនរបស់នាងគឺដូចគ្នាទៅនឹងតារាចម្រៀងល្បីឈ្មោះ Lisa ។ ជាមួយការសរសើរពីសម្រស់របស់តារាស្រីរូបនេះ រឿន ណាត ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកជនជាតិថៃចូលមកបញ្ចេញមតិប្រតិកម្មយ៉ាងច្រើនជាមួយរូបភាពផ្ទឹមគ្នារបស់ រឿន ណាត និង lisa manoban។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP7tMXu74rZBPkojTT4OiyPoeG0g_TLY4fRJ8-j3V7ktcNIquagr-PT-ytdFO1DnjdbNTIAwPSU-xkdpDrnuR0TV8AJ3PcAJQCNnAFuiNgg0rXmAlVRReORUQI_pJdQ8Q3jE9jMwj3fdkOgG-KeSuSgBLqvWNesN9QOOGetBHcP683d2CubPz3HVJ9f3s/s2048/409401792_3685901518309586_9053340451865672809_n.jpg

ជនជាតិថៃ បានខម្មិនសើចចំអកថាខ្មែរចំលងអ្វីៗគ្រប់យ៉ាងពីប្រទេសជិតខាង និងមតិជនជាតិថៃផ្សេងទៀតសរសេរដោយអស់សំណើចថា រឿន ណាត ចម្លងស្ទាយ៍ពី Lisa។

យ៉ាងណាមិញ ការតុបតែងខ្លួនដូចទៅនឹង Lisa ទាំងការបញ្ចេញស្ទាយ៍ ម៉ូតសក់ និងសំលៀកបំពាក់ នេះដែរកញ្ញា រឿន ណាត បានបញ្ជាក់ថានេះគ្រាន់តែជាការស្រលាញ់របស់ខ្លួនទៅកាន់អាយដលប៉ុណ្ណោះ។ «អ្នកស្គាល់ខ្ញុំមិត្តភក្តិ ជិតស្និតដឹងហើយថាខ្ញុំស្រលាញ់ Lisa ខ្លាំង ឃើញថៃចេញមកប្រតិកម្ម យីគ្រាន់តែធ្វើខ្លួនតាម idolខ្លួន អត់បាន» នេះជាការបញ្ជាក់របស់ រឿន ណាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv91BW5wCgtu_Bi2PYbe_wWvyylHGukALJXqlLlunRpuSF-ISI-gRdl6G-F9gixGDsBBs2_BT6wZh36whUqsMgMNmkwVGaiVUG_4XKu1j9wXAzW5hhjeYoKUu_4dC6q0JyeTFVXLEFJaby7Vv7XJ_d4fDn6CHiTLL8DJguBVcc8FjvN5uzHOsgQV-a6hI/s900/348224869_1018295606245226_899670284412446816_n.jpg

គួរបញ្ជាក់ផងដែរថា រឿន ណាត ជាម្ចាស់ជ័យលាភី Miss Universe Cambodia 2018 ជាតារាសម្តែងនិងម៉ូដែលមានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសកម្ពុជា។ តារាស្រីរូបនេះធ្លាប់បានលេចមុខជាតួឯកស្រីរបស់ផលិតកម្ម Sastra Film និងរឿងភាគរបស់ស្ថានីយទូរទស្សន៍ហង្សមាសផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPIGzT87RbcAk2cy09Wy4_spZkQVqT7DF0huQjiqw-AAIMUEWSYXPwmpp7owiGu2MRlRCYKEmtjqbL2Ob0D5vEpte6jps6Z3zUhnH86u-Ajrq1EFcvD4MhS6oEnpJEedGG52B4xhyphenhyphenY1ZGtobmXO1mCy5TJ5uahc9jX367Ou-RsHGJflu_PoYpsLPyX9hE/s2048/410387274_3685901448309593_6571005402682585402_n.jpg

ធ្លាយដំណឹងថា Park Yoo chun បានបែកគ្នាជាមិត្តស្រីជនជាតិថៃហើយ

0

កាលពីដើមខែវិច្ឆិកា អតីតតារាចម្រៀង និងជាតារាសម្តែងល្បីឈ្មោះ Park Yoo chun អតីតសមាជិក TVXQ មានទំនាក់ទំនងស្នេហាជាមួយនារីជំនួញម្នាក់ ដែលជាកូនស្រីរបស់មន្ត្រីជាន់ខ្ពស់ក្នុងប្រទេសថៃ ព្រមទាំងមានពាក្យចចាមអារ៉ាមទៀតថាអ្នកទាំងពីរអាចឈានដល់ពិធីមង្គលការ។ ទោះយ៉ាងណា ពេលនេះមានសេចក្តីរាយការណ៍ប្រភពពីប្រទេសថៃ អ្នកទាំងពីរបានបែកគ្នាហើយ។Hoàng tử gác mái' Park Yoo Chun bị tòa án cấm lên truyền hình, cấm hoạt  động showbiz vì bê bối - Tuổi Trẻ Online

នៅថ្ងៃទី១៥ ខែធ្នូ Hankyung បានរាយការណ៍ថា Park Yoochun ថ្មីៗនេះបានបែកបាក់ជាមួយមិត្តស្រីជនជាតិថៃហើយ។ កន្លងមកមានព័ត៌មានថា អតីតតារាចម្រៀងរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញស្រីស្អាតជនជាតិថៃ។ គូស្នេហ៍មួយគូនេះត្រូវបានគេនិយាយថាមានទំនាក់ទំនងជាមួយគ្នាជាងមួយឆ្នាំមកហើយ។ យោងតាមប្រភពក្នុងស្រុកថៃ បានឱ្យដឹងថា ថ្មីៗនេះ Park Yoochun បានបែកបាក់ជាមួយនឹងអ្នកជំនួញថៃដ៏ស្រស់ស្អាតម្នាក់ ដែលជាកូនស្រីរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ផងដែរ។Park Yoo Chun to Make His Long-Awaited Return to the Big Screen-  MyMusicTaste

ប្រភពដដែលលើកឡើងទៀតថា ស្ត្រីរូបនេះបានជួយអតីតតារារូបនេះអំឡុងពេល Park Yoochun មានជម្លោះផ្លូវច្បាប់ជាមួយនឹងក្រុមហ៊ុនរបស់ខ្លួន។ ដ្បិតតែអ្នកទាំងពីរត្រូវបានគេរាយការណ៍ថាជិតរៀបការហើយក៏ដោយ ប៉ុន្តែទីបំផុតគូស្នេហ៍មួយគូនេះបានបែកបាក់គ្នាហើយ។JYJ's Park Yoochun Agency Reportedly Cancels His Contract | Billboard –  Billboard

ទន្ទឹមនឹងនោះ Park Yoochun ថ្មីៗនេះបានលេចលឺព័ត៌មានថាលោកមិនបានបង់ពន្ធជូនរដ្ឋឡើយ។ យោងតាមអាជ្ញាធរពន្ធដារ អតីតតារារូបនេះជំពាក់រដ្ឋាភិបាល ៤៩០ លានវ៉ុន ប្រហែល ៣៨០,០០០ ដុល្លារអាម៉េរិក។
គួរបញ្ជាក់ថា Park Yoo chun ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ខែ និងព្យួរទោស២ ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀនជាមួយអតីតគូដណ្តឹងរបស់ខ្លួនកាលពីដើមឆ្នាំ២០១៩ ។ បច្ចុប្បន្នលោកក៏នៅតែត្រូវបានហាមឃាត់ពីសកម្មភាពផ្សព្វផ្សាយនៅក្នុងរបស់កូរ៉េបន្ទាប់ពីការស្នើសុំដកបម្រាមនេះត្រូវបានបដិសេធកាលពីខែកញ្ញា ឆ្នាំ២០២២៕

ចិនវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាទីផ្សារខ្សែសង្វាក់កាហ្វេដ៏ធំបំផុតរបស់ពិភពលោក

0

បរទេស៖ ប្រទេសចិនដែលត្រូវបានគេស្គាល់ថាជាប្រទេសនិយមផឹកតែច្រើនជាងគេបំផុត ប៉ុន្តែឥឡូវនេះចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយខ្លួនជាទីផ្សារខ្សែសង្វាក់កាហ្វេដ៏ធំបំផុតរបស់ពិភពលោក។

យោងតាមប្រភពព័ត៌មាន CNN ដែលបានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូថា ហាងកាហ្វេម៉ាកយីហោនៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកើនឡើង ៥៨% ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ដែលឈានដល់ ៤៩,៦៩១។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបច្ចុប្បន្នមានហាងកាហ្វេត្រឹមតែ ៤០,០៦២ ប៉ុណ្ណោះ ។ ហាងកាហ្វេម៉ាកយីហោគឺជាគំនិតមួយដែលសំដៅទៅលើហាងដែលផ្ទុកម៉ាកល្បីៗ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន។ លក្ខណៈទូទៅរបស់ហាងគឺវាដំណើរការនៅក្នុងខ្សែសង្វាក់មួយ ដោយមានការរចនាខាងក្នុងឯកសណ្ឋាន ម៉ឺនុយស្តង់ដារ និងផ្តល់ជាប្រចាំនូវផលិតផលម៉ាកជាក់លាក់។Luckin Coffee startup challenging Starbucks in China worth $1 billion

ដូច្នេះហើយ បច្ចុប្បន្នកំណើននៅក្នុងប្រទេសចិនត្រូវបានដឹកនាំដោយការពង្រីកយ៉ាងឆាប់រហ័សនៃហាងតូចៗ និងគំនិតដែលផ្តោតលើការដឹកជញ្ជូនរបស់ Luckin Coffee និង Cotti Coffee ដែលបានបន្ថែមហាងថ្មីៗចំនួន ៥,០៥៩ និង ៦,០០៤ រៀងៗខ្លួន។ ហាងកាហ្វេ Luckin ដែលបង្កើតឡើងកាលពី ៦ ឆ្នាំមុន សព្វថ្ងៃមានហាងចំនួន ១៣,២៧៣ និងជាហាងកាហ្វេដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះ។ រីឯ Starbucks វិញបានបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសចិនកាលពីឆ្នាំ ១៩៩៩ ដោយបច្ចុប្បន្នជាហាងធំទីពីរ។China's coffee wars: How Luckin Coffee & Coffee Box plan to take on  Starbucks - WalktheChat

យោងតាមការស្ទង់មតិបានរាយការណ៍ថាជាង ៩០% នៃអ្នកប្រើប្រាស់ហាងកាហ្វេចិនចំនួន ៤,០០០ បានផឹកកាហ្វេក្តៅរៀងរាល់សប្តាហ៍ ខណៈដែល ៦៤% ទៀតបានផឹកកាហ្វេទឹកកកយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ និង៨៩% នៃអតិថិជនមកហាង ឬបញ្ជាទិញយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ នេះបើតាម World Coffee Portal ក៏បានព្យាករណ៍ដែរថា កំណើនហាងកាហ្វេតាមខ្សែសង្វាក់ក្នុងប្រទេសចិននឹងផ្ទុះឡើងក្នុងអត្រា ២៤% នៅឆ្នាំ ២០២៤។Bear Brew Is Beijing's Gay-Friendly Specialty Coffee Bar | Sprudge Coffee

លោក Jeffrey Young ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Allegra Group រួមទាំងម្ចាស់ក្រុមហ៊ុន World Coffee Portal ក៏បានវាយតម្លៃដែរថា ទីផ្សារហាងកាហ្វេអាស៊ីបូព៌ាបច្ចុប្បន្ននេះកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារការពង្រីកហាងដ៏អស្ចារ្យនៅក្នុងប្រទេសចិន ដែលនឹងក្លាយជាមហាអំណាចយ៉ាងឆាប់រហ័សក្នុងឧស្សាហកម្មកាហ្វេពិភពលោក៕

ពូជឆ្កែព្រៃអាស៊ីដ៏កម្រ២ក្បាលត្រូវបានប្រទះឃើញនៅដែនជម្រកសត្វព្រៃមណ្ឌលគិរី

0

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមអ្នកការពារបរិស្ថាននិងអភិរក្សសត្វព្រៃកម្ពុជាបានសម្តែងនូវសេចក្តីសោមនោសរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានរកឃើញសត្វឆ្កែព្រៃដ៏កម្រ១គូរនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។

បើយោងទៅតាមមន្រ្តីអភិរក្សនៃក្រសួងបរិស្ថាន និងអង្គការមូលនិធិពិភពលោកប្រចាំនៅកម្ពុជា (WWF) បានឲ្យដឹងថានៅពេលដែលពួកគេដើរយាមល្បាតនៅម្តុំព្រៃស្រែពក ខេត្តមណ្ឌលគិរីនោះ គឺបានប្រទះឃើញឆ្កែមួយគូរ ដែលត្រូវបានគេស្គាល់ថាជាពូជឆ្កែអាស៊ីដ៏កម្រ។ ពូជឆ្កែ Cuon alpinus ដែលគេហៅថាឆ្កែព្រៃអាស៊ីនេះ បច្ចុប្បន្នកំពុងតែត្រូវជិតបានដាច់ពូជហើយជាបណ្តើរៗហើយ បើតាមការប៉ាន់ប្រមាណបានឲ្យដឹងថាពួកវានៅសេសសល់ត្រឹមតឺ២៥០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក។ ម៉្យាងវិញទៀត ឆ្កែប្រភេទនេះក៏ត្រូវបានចុះនៅក្នុងបញ្ជីក្រហមរបស់សហភាពអភិរក្សធម្មជាតិអន្តរជាតិ IUCN ទៀតផង។

WWF បានបញ្ជាក់ឲ្យដឹងទៀតថា ឆ្កែប្រភេទនេះគឺវាមានសមត្ថភាពពិសេសនៅក្នុងការសម្លាប់សត្វដទៃទៀតដែលធំជាងខ្លួន បានរហូតដល់ទៅ១០ដងនៃទម្ងន់របស់វាឯណ្ណោះ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺចំនួនពួកវាដែលមានវត្តមាននៅក្នុងទឹកដីប្រទេសកម្ពុជាគឺកំពុងតែមានការថមថយជាលំដាប់។ អម្បូរសត្វព្រៃដ៏កម្រនេះ គឺត្រូវបានគំរាមកំហែងពីព្រានព្រៃនៅក្នុងដាក់អន្ទាក់ពួកវា ការបាត់បង់ទីជម្រក និងការឆ្លងជំងឺផ្សេងៗពីសត្វឆ្កែស្រុកជាដើម។

ទោះជាយ៉ាងណា ក៏សូមសរសើរនិងសូមអគុណដល់ លោកសេង ទៀក នាយកអង្គការ WWF ប្រចាំនៅកម្ពុជា មន្ត្រីអភិរក្សសត្វព្រៃ និងក្រុមអ្នកយាមល្បាតទាំងអស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការអភិរក្សសត្វព្រៃ និងព្រៃឈើដែលជាដែនជម្រកសត្វព្រៃគ្រប់ប្រភេទ។ លោកនាយកអង្គការ WWF ក៏បានសំណូមពរទៅកាន់ប្រជាពលរដ្ឋគ្រប់រូប គួរតែជៀសវាងការបរិភោគសត្វព្រៃ ការជួញដូរ ការដាក់អន្ទាក់ ក៏ដូចជាបញ្ឈប់សកម្មភាពបរបាញ់គ្រប់ទម្រង់ ដើម្បីការពារដែនជម្រកសត្វព្រៃ ក៏ដូចជារក្សាបាននូវសត្វព្រៃមិនឲ្យផុតពូជនៅក្នុងប្រទេសកម្ពុជាយើងនិងពិភពលោកទាំងមូលផងដែរ៕

ហ្វីលីពីនបញ្ជូនជនជាតិចិន១៨០នាក់ត្រឡប់ទៅប្រទេសវិញ

0

ប្រទេសហ្វីលីពីន ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ថា ហ្វីលីពីនបានបញ្ជូនជនជាតិចិនចំនួន១៨០នាក់ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ក្រោយពីជនជាតិចិនទាំងនេះត្រូវបានឃុំខ្លួនក្នុងករណីជួញដូរមនុស្ស និងការបោកប្រាស់តាមអនឡាញនៅទីក្រុងម៉ានីល ។

សារព័ត៌មាន AFP រាយការណ៍ថា រដ្ឋាភិបាលហ្វីលីពីនបានបញ្ជូនជនជាតិចិនចំនួន១៨០នាក់ ដែលគេសង្ស័យថា ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស ក្រោយពីពួកគេត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល ។ សារព័ត៌មាននេះរាយការណ៍បន្តថា ជនជាតិចិន, កូរ៉េខាងត្បូង, វៀតណាម និងហ្វីលីពីន បានស្ថិតក្នុងចំណោមមនុស្សជិត៦០០នាក់ ដែលអាជ្ញាធរហ្វីលីពីនបានឃាត់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការកាលពីខែតុលា ឆ្នាំ២០២៣ ។The Philippines | South China Morning Post

ប៉ូលិសហ្វីលីពីនបានឆ្មក់ចូលអគារមួយកន្លែងដែលបានចុះឈ្មោះបើកអាជីវកម្មហ្គេមអនឡាញ ប៉ុន្តែគេប្រទះឃើញអគារនេះបានលួចបើកកន្លែងលក់ឧប.ករណ៍សិ.ច, ហាងម៉ាស្សា, បន្ទប់ខារ៉ាអូខេ និងភោជនីយដ្ឋាន ។ ក្នុងពេលរឆ្មក់ចូលអគារ ប៉ូលិសបានជួយសង្គ្រោះនារីជាច្រើននាក់ ដែលត្រូវគេឃុំខ្លួននៅទីក្រុងម៉ានីលដោយខុសច្បាប់ ។PH deports 180 Chinese 'scammers' | The Manila TimesGilberto Cruz ជាគណៈកម្មការប្រឆាំងអំពើឧក្រិដ្ឋកម្មបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន AFP ថា ៖ «ជនជាតិចិនដែលហ្វីលីពីនបណ្តេញចេញពីប្រទេសនេះ គ្មានលិខិតអនុញ្ញាតធ្វើការទេ ។ ជនបរទេសជាច្រើននាក់ត្រូវបានគេឃាត់ខ្លួន ហើយហ្វីលីពីននឹងបញ្ជូនពួកគេឱ្យត្រឡប់ទៅប្រទេសវិញនាពេលឆាប់ៗ» ។Philippines deports 180 Chinese held in anti-trafficking raid - Asia News  NetworkAsia News Network

មុននេះ សមាជិកព្រឹទ្ធសភាហ្វីលីពីនបានដាស់តឿនថា ប្រទេសហ្វីលីពីនកំពុងក្លាយជាកន្លែងអាជីវកម្មបោកប្រាស់របស់ជនបរទេស ដែលបានចូលមករស់នៅហ្វីលីពីនទាំងស្របច្បាប់ និងខុសច្បាប់ ។Philippines deports 180 Chinese nationals over trafficking, online scam  operations - News | Khaleej Times

ចំណែកក្រសួងការបរទេសអាមេរិកបានបញ្ជាក់ក្នុងរបាយការណ៍ជួញដូរមនុស្សថា ហ្វីលីពីនមិនអើពើនឹងការស៊ើបអង្កេត ឬកាត់ក្តីឱ្យបានត្រឹមត្រូវទេ ចំពោះករណីជួញដូ.រមនុស្សមកធ្វើការក្នុងប្រទេសនេះ ។ លើសពីនេះ ក៏មានអំពើពុករលួយពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មផងដែរ ដែលធ្វើឱ្យគេកាន់តែបារម្ភពីបញ្ហានេះ ៕ ប្រភព ៖ Thai post