កាលពីដើមខែវិច្ឆិកា អតីតតារាចម្រៀង និងជាតារាសម្តែងល្បីឈ្មោះ Park Yoo chun អតីតសមាជិក TVXQ មានទំនាក់ទំនងស្នេហាជាមួយនារីជំនួញម្នាក់ ដែលជាកូនស្រីរបស់មន្ត្រីជាន់ខ្ពស់ក្នុងប្រទេសថៃ ព្រមទាំងមានពាក្យចចាមអារ៉ាមទៀតថាអ្នកទាំងពីរអាចឈានដល់ពិធីមង្គលការ។ ទោះយ៉ាងណា ពេលនេះមានសេចក្តីរាយការណ៍ប្រភពពីប្រទេសថៃ អ្នកទាំងពីរបានបែកគ្នាហើយ។Hoàng tử gác mái' Park Yoo Chun bị tòa án cấm lên truyền hình, cấm hoạt  động showbiz vì bê bối - Tuổi Trẻ Online

នៅថ្ងៃទី១៥ ខែធ្នូ Hankyung បានរាយការណ៍ថា Park Yoochun ថ្មីៗនេះបានបែកបាក់ជាមួយមិត្តស្រីជនជាតិថៃហើយ។ កន្លងមកមានព័ត៌មានថា អតីតតារាចម្រៀងរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញស្រីស្អាតជនជាតិថៃ។ គូស្នេហ៍មួយគូនេះត្រូវបានគេនិយាយថាមានទំនាក់ទំនងជាមួយគ្នាជាងមួយឆ្នាំមកហើយ។ យោងតាមប្រភពក្នុងស្រុកថៃ បានឱ្យដឹងថា ថ្មីៗនេះ Park Yoochun បានបែកបាក់ជាមួយនឹងអ្នកជំនួញថៃដ៏ស្រស់ស្អាតម្នាក់ ដែលជាកូនស្រីរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ផងដែរ។Park Yoo Chun to Make His Long-Awaited Return to the Big Screen-  MyMusicTaste

ប្រភពដដែលលើកឡើងទៀតថា ស្ត្រីរូបនេះបានជួយអតីតតារារូបនេះអំឡុងពេល Park Yoochun មានជម្លោះផ្លូវច្បាប់ជាមួយនឹងក្រុមហ៊ុនរបស់ខ្លួន។ ដ្បិតតែអ្នកទាំងពីរត្រូវបានគេរាយការណ៍ថាជិតរៀបការហើយក៏ដោយ ប៉ុន្តែទីបំផុតគូស្នេហ៍មួយគូនេះបានបែកបាក់គ្នាហើយ។JYJ's Park Yoochun Agency Reportedly Cancels His Contract | Billboard –  Billboard

ទន្ទឹមនឹងនោះ Park Yoochun ថ្មីៗនេះបានលេចលឺព័ត៌មានថាលោកមិនបានបង់ពន្ធជូនរដ្ឋឡើយ។ យោងតាមអាជ្ញាធរពន្ធដារ អតីតតារារូបនេះជំពាក់រដ្ឋាភិបាល ៤៩០ លានវ៉ុន ប្រហែល ៣៨០,០០០ ដុល្លារអាម៉េរិក។
គួរបញ្ជាក់ថា Park Yoo chun ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ខែ និងព្យួរទោស២ ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀនជាមួយអតីតគូដណ្តឹងរបស់ខ្លួនកាលពីដើមឆ្នាំ២០១៩ ។ បច្ចុប្បន្នលោកក៏នៅតែត្រូវបានហាមឃាត់ពីសកម្មភាពផ្សព្វផ្សាយនៅក្នុងរបស់កូរ៉េបន្ទាប់ពីការស្នើសុំដកបម្រាមនេះត្រូវបានបដិសេធកាលពីខែកញ្ញា ឆ្នាំ២០២២៕