ស្ថាប័នសារព័ត៌មានគ្មានព្រំដែន (RSF) រាយការណ៍ថា ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកសារព័ត៌មានបានស្លា.ប់ក្នុងពេលបំពេញការងារ យ៉ាងហោចណាស់ ស្មើចំនួន៤៥នាក់ ខណៈកាលពីឆ្នាំ២០២២ អ្នកសារព័ត៌មានបានស្លា.ប់ចំនួន៦១នាក់ ។ វាជាចំនួនទាបបំផុតក្នុងរយៈពេល២១ឆ្នាំកន្លងមកនេះ ឬគិតចាប់តាំងពីឆ្នាំ២០០២ មក ។ ពេលនោះ ស្ថាប័នសារព័ត៌មានគ្មានព្រំដែន បានកត់ត្រាចំនួនអ្នកសារព័ត៌មានស្លា.ប់ ស្មើនឹង៣៣នាក់ ។
ភ្នាក់ងារជាច្រើនរាយការណ៍ថា យ៉ាងហោចណាស់ មានអ្នកសារព័ត៌មានចំនួន៦៣នាក់បានស្លា.ប់នៅតំបន់មជ្ឈិមបូព៌ា តាំងពីកើតសង្គ្រាមរវាងប្រទេសអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់ក្នុងតំបន់ Gaza កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។ រីឯស្ថាប័នសារព័ត៌មានគ្មានព្រំដែនរាយការណ៍ថា មានអ្នកសារព័ត៌មានត្រឹម១៧នាក់ប៉ុណ្ណោះដែលបានស្លាប់ក្នុងតំបន់នេះ ។
ក្នុងចំណោមអ្នកស្លា.ប់ចំនួន១៧នាក់នេះ ក្នុងនោះអ្នកសារព័ត៌មានបានស្លា.ប់ដោយសារការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែល ស្មើចំនួន១៣នាក់, ៣នាក់ស្លា.ប់នៅប្រទេសលីបង់ និងម្នាក់ទៀតស្លា.ប់ដោយសារក្រុមហាម៉ាស់ ។ ស្ថាប័នសារព័ត៌មានគ្មានព្រំដែនបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីធ្វើការស៊ើបអង្កេតពីករណីស្លា.ប់របស់ពួកគេ ។
ក្រៅពីនេះ ស្ថាប័នសារព័ត៌មានគ្មានព្រំដែនបានកត់ត្រាទិន្នន័យមួយថា អ្នកសារព័ត៌មានត្រូវបានគេចាប់ខ្លួន យ៉ាងហោចណាស់ ស្មើចំនួន៥២៤នាក់, បាត់ខ្លួន៨៤នាក់ និងត្រូវចាប់ធ្វើជាចំណាប់ខ្មាំងចំនួន៥៤នាក់ នៅឆ្នាំ២០២៣ ។ ស្ថាប័ននេះបញ្ជាក់ថា ម៉ិកស៊ិកនៅតែជាប្រទេសគ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មាន ខណៈប្រទេសនេះមានអត្រាស្លា.ប់របស់អ្នកសារព័ត៌មានក្នុងអំឡុងពេលបំពេញការងារច្រើនបំផុត ។
ប៉ុន្តែបើតាមប្រទេសម៉ិកស៊ិកលើកឡើងថា ចំនួនការស្លា.ប់របស់អ្នកសារព័ត៌មាន គឺបានធ្លាក់ចុះពី១១នាក់កាលពីឆ្នាំ២០២២ មកនៅត្រឹមតែ៤នាក់ប៉ុណ្ណោះនៅឆ្នាំ២០២៣ ៕ ប្រភព ៖ daily news










