Home Blog Page 1371

ផ្លូវដើរដ៏គួរឱ្យចាប់អារម្មណ៍បំផុតទាំង ៥ នៅលើពិភពលោក

0

យោងតាមគេហទំព័រ Matador Network ដែលមានឯកទេសក្នុងការណែនាំទិសដៅ និងកាលវិភាគប្រឹក្សាយោបល់នៅតាមគោលដៅទេសចរណ៍ជុំវិញពិភពលោក បានរាយបញ្ជីផ្លូវល្បីៗចំនួន ៥ ដែលជាផ្លូវដើរមានទេសភាពស្រស់ស្អាតបំផុត និងជាកន្លែងមានផាសុកភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោកឱ្យមកទស្សនាផងដែរ។ ដូច្នេះ ផ្លូវដើរដ៏គួរឱ្យចាប់អារម្មណ៍បំផុតទាំង ៥ នោះរួមមាន៖

១. Buchanan Street៖ Buchanan គឺជាផ្លូវដើរដ៏ស្រស់ស្អាតបំផុតរបស់ទីក្រុងGlasgow ប្រទេសស្កុតឡែនក្នុងឆ្នាំ ២០០៣ ហើយត្រូវបានទទួលស្គាល់រហូតមកដល់បច្ចុប្បន្ន។ ទីតាំងនេះត្រូវបានតម្រង់ជួរជាមួយអគារពាណិជ្ជកម្ម Victorian និង Edwardian ហើយត្រូវបានចាត់ទុកថាជាផ្លូវដែលត្រូវបានថែរក្សាល្អបំផុតក្នុងប្រទេសស្កុតឡែនសម្រាប់ស្ថាបត្យកម្មសតវត្សទី ១៩ របស់វា។

២.Rue Mouffetard Street៖ Rue Mouffetard មានទីតាំងនៅចំកណ្តាលនៃ Latin Quarter ទីក្រុងប៉ារីស ដែលជាផ្នែកមួយនៃប្រវត្តិសាស្រ្តរស់នៅរបស់ប្រទេសបារាំង។ ផ្លូវនេះមានអាយុកាលតាំងពីសតវត្សទី ១២ ដែលជាសំណល់នៃផ្លូវរ៉ូម៉ាំងបុរាណ ហើយសព្វថ្ងៃនេះនៅតែមានដានច្បាស់លាស់នៃស្ថាបត្យកម្មមជ្ឈិមសម័យ។ ផ្លូវដើរ Rue Mouffetard មានផ្សារតូចៗជាច្រើន និងភោជនីយដ្ឋាននៅតាមដងផ្លូវដែលមានឥដ្ឋជាសញ្ញាសម្គាល់នៃម្ហូបប៉ារីស ក៏ដូចជាមានហាងចម្រុះពណ៌ដ៏ល្បីល្បាញបំផុតមួយក្នុងទីក្រុងប៉ារីសផងដែរ។Rue Mouffetard, the Shopping Street of the 5th Arrondissement

៣. Qianmen Street៖ Qianmen គឺជាផ្លូវដើរដ៏ល្បីល្បាញមួយនៅទីក្រុងប៉េកាំង ប្រទេសចិន ដែលមានអាយុកាលជាង ៥៧០ឆ្នាំ ដោយដំបូង ផ្លូវនេះត្រូវបានគេហៅថា Zhengyangmen ក្នុងអំឡុងរាជវង្ស Ming និង Qing ប៉ុន្តែត្រូវបានប្តូរឈ្មោះនៅឆ្នាំ ១៩៦៥។ ក្នុងអំឡុងរាជវង្ស Qing ផ្លូវ Qianmen មានហាងជាច្រើនដែលលក់សាច់ ក្រណាត់ និងគ្រឿងអលង្ការ រួមទាំងមានរោងជាងសិប្បកម្ម ឃ្លាំង និងរោងមហោស្រពជាច្រើននៅជាប់ផ្លូវធំ។ បច្ចុប្បន្ននេះផ្លូវដើរ Qianmen ជាកន្លែងកម្សាន្តពេលរាត្រីដ៏ល្បីមួយដែលមានម្ហូបអាហារសម្បូរបែប និងជាកន្លែងពេញនិយមមួយសម្រាប់អង្គុយផឹកតែ Lao She។

៤. Third Street Promenade៖ Third Street Promenade មានទីតាំងនៅ Los Angeles សហរដ្ឋអាមេរិក។ ផ្លូវនេះមានរចនាប័ទ្មរដ្ឋកាលីហ្វ័រញ៉ាបុរាណ និងតំណាងឱ្យទីក្រុង Los Angeles ដ៏មានតម្លៃបំផុត នឹងបានក្លាយជាផ្លូវដើរដ៏ស្រស់ស្អាតតាំងពីឆ្នាំ ១៩៦០ មកម្លេះ។Santa Monica, California's Third Street Promenade Prepares for Its Close Up - RPC Property Tax Advisors

៥. Stroget Street៖ ផ្លូវថ្មើរជើងវែងបំផុតមួយក្នុងពិភពលោក Stroget លាតសន្ធឹងប្រវែង ១.២ គីឡូម៉ែត្រ កាត់កណ្តាលទីក្រុង Copenhagen ។ ផ្លូវនេះត្រូវបានបិទសម្រាប់យានជំនិះតាំងពីឆ្នាំ ១៩៦២ រហូតមកដល់បច្ចុប្បន្ន Stroget ត្រូវបានគេស្គាល់ថាជាផ្លូវដើរសម្រាប់ទិញឥវ៉ាន់ដ៏ពេញនិយមរបស់អ្នកទេសចរ និងអ្នកក្នុងស្រុក។ ផ្លូវនេះក៏ប្រសព្វជាមួយទីក្រុងចាស់របស់ទីក្រុង Copenhagen ដែលធ្វើឱ្យវាក្លាយជាផ្លូវដ៏សំខាន់បំផុត មមាញឹក និងមានមនុស្សច្រើនបំផុតរបស់ទីក្រុង៕The best Copenhagen shopping | Telegraph Travel

អាណាព្យាបាលតវ៉ារឿងកូនមិនបានសម្រាក ដោយសារគ្រូឱ្យរាប់គ្រាប់អង្ករ

0

ប្រទេសចិន ៖ សារព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវមួយដែលកំពុងជជែកគ្នាយ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសចិន ករណីអាណាព្យាបាលសិស្សចេញមកតវ៉ា ព្រមទាំងសួរទៅកាន់គ្រូនៅសាលាបឋមសិក្សាថា តើធ្វើបែបនេះដើម្បីអ្វី ? អាណាព្យាបាលរូបនេះលើកឡើងថា គ្រូបានដាក់កិច្ចការផ្ទះឱ្យកូនប្រុសខ្លួនធ្វើ គឺរាប់គ្រាប់អង្ករចំនួន១ម៉ឺនគ្រាប់ ។ គាត់យល់ឃើញថា គ្រូមិនគួរដាក់កិច្ចការផ្ទះបែបនេះឱ្យកូនគាត់ធ្វើទេ ហើយវាបានធ្វើឱ្យសមាជិកគ្រួសារទាំងអស់អត់បានសម្រាក ។

យោងតាមសារព័ត៌មានចិនឱ្យដឹងថា មានគ្រួសារជនជាតិចិនរស់នៅនៅខេត្ត Liaoning បានសួរសំណួរអំពីវិជ្ជាជីវៈគ្រូបង្រៀន, វិធីសាស្ត្របង្រៀនមិនល្អរបស់គ្រូ និងការដាក់កិច្ចការផ្ទះឱ្យសិស្សធ្វើហួសហេតុពេក ។ គ្រូរូបនេះបានដាក់កំណត់ឱ្យកូនសិស្សរាប់គ្រាប់អង្ករចំនួន១ម៉ឺនគ្រាប់ ហើយសមាជិកក្នុងគ្រួសារទាំងអស់ ក៏បានជួយគ្នាអង្គុយរាប់គ្រាប់អង្កររហូតទាល់តែគ្រប់ចំនួន គឺពួកគេចំណាយពេលដល់ហួសពាក់កណ្តាលអធ្រាត្រ ។ អាណាព្យាបាលសិស្សលើកឡើងថា កិច្ចការផ្ទះនេះបានធ្វើឱ្យប៉ះពាល់ដល់ការសម្រាករបស់កុមារ និងឪពុក-ម្តាយទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDXht2clh2CClQL8GMBBHxWZlEkyUnykDUDrI2hoC8aKGgkvkTg9u57Pd3HTsxOmmHm5M4Skt1f40lfzrp4bMBVWby_tJBpPLXyqiPw88mHIjMJNOX-X57gNtsLIdWw_ZC1MmrdDyU1E4bi3xf2TpLiGbQ3N7ryM-oSc00oUiMGQKx-rpo8ZgvxhSaj2U/s1200/photo_2023-11-09_10-47-06.jpg

ហេតុនេះ ឪពុក-ម្តាយសិស្សមានភាពមិនពេញចិត្តយ៉ាងខ្លាំង និងបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅគណៈកម្មការសាលារៀនភ្លាមៗពាក់ព័ន្ធនឹងវិធីសាស្ត្របង្រៀនរបស់គ្រូ ។ លើសពីនេះ ពួកគេក៏បានសង្ស័យអំពីសមត្ថភាពការបង្រៀនរបស់គ្រូទៀតផង ។

ទោះយ៉ាងណា គ្រូដែលបានដាក់កិច្ចការផ្ទះឱ្យសិស្សធ្វើនោះ បានពន្យល់ប្រាប់អាណាព្យាបាលសិស្សដោយចិត្តត្រជាក់ថា ៖ «ការពិត កិច្ចការផ្ទះនេះ គ្រូមិនបានតាំងចិត្តឱ្យសិស្សរាប់គ្រាប់អង្កររហូតដល់១ម៉ឺនគ្រាប់ទេ តែគ្រូចង់ឱ្យក្មេងៗ និងអាណាព្យាបាលស្វែងរកវិធីផ្សេងដែលងាយជាង ។ ដូច្នេះ វានឹងជួយបង្កើនទំនាក់ទំនងរវាងឪពុក-ម្តាយ និងកូនផងដែរ ។ ជាមួយគ្នានេះ វានឹងបង្កើនសមត្ថភាពការគិត និងគំនិតច្នៃប្រឌិតរបស់កុមារ នៅពេលពួកគេជួបប្រទះស្ថានការណ៍លំបាក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6lIAlSfchCuVhSwcWRENQkwVNsanAmTAiDAU-bIck2_UBMPE97KA53wMYtdpNzGJLftKohC367RzQ_h52VY0NRUc_vyVVFvB4sQ2icNLTzQpPTcYejq8zXjDInuYNmkChRapdYI2CqrEA7a8ILgJS5GO_WKoc2qbqdwCr5GKv9OQAlY2TRc4PVbTT5Tg/s696/photo_2023-11-09_10-47-06%20(3).jpg

គ្រូរូបនេះបន្តថា គោលបំណងចម្បង គឺចង់ឱ្យកុមារប្រើប្រាស់គំនិត, អភិវឌ្ឍន៍សមត្ថភាពការគិត វិភាគ ព្រមទាំងជួយឱ្យកុមារអាចកាត់បន្ថយពីការដាក់សម្ពាធក្នុងការសិក្សានៅពេលថ្ងៃ និងពេលយប់ ។ ហេតុនេះ នៅពេលបានឮការបកស្រាយហើយ អាណាព្យាបាលក៏យល់ស្រប ប៉ុន្តែនិយាយថា គ្រូមិនបានជូនដំណឹងឱ្យពួកគេដឹងជាមុនអំពីវិធីបង្រៀនបែបនេះទេ ទើបមានការភ័ន្តច្រឡំ ។

ក្រោយពីរឿងរ៉ាវនេះបានល្បីល្បាញក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនជាច្រើននាក់បញ្ចេញមតិ ក្នុងនោះមនុស្សមួយចំនួនបានគាំទ្រវិធីសាស្ត្របង្រៀនបែបថ្មីនេះ ដើម្បីជួយឱ្យកុមារអាចរៀនសូត្រ និងហ្វឹកហាត់ជំនាញផ្សេងៗ ជាជាងផ្តោតតែលើការអានទ្រឹស្តីក្នុងសៀវភៅតែម្យ៉ាង ។ ប៉ុន្តែមនុស្សខ្លះទៀតយល់ឃើញថា ការដាក់កិច្ចការផ្ទះបែបនេះ ខាងសាលារៀនចាំបាច់ត្រូវជម្រាបអាណាព្យាបាលឱ្យបានជ្រាបជាមុន ទើបពួកគេមិនលើកឡើងថា ការបង្រៀនរបស់គ្រូមិនល្អ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ5IJnQZBtbkFZNdmsrkel-8e84a2tOewipvTs1cMUw1K4zkbNFyzb6k_0hFkpHFNMh9echbfE9fGqtqfgZ2nHM2Bhc2DHQAmFVeV1pdFAnDBoGwh0NnPHf9osRZfa8uD2HIo2cEKYa1hwFNkpWe5SDfGZ0RjxC1lQdYsq7aMduLdpMD28CSdfc_qb2iE/s696/photo_2023-11-09_10-47-06%20(2).jpg ប្រភព ៖ khaosod

អាជ្ញាធរថៃចាប់ព្រះសង្ឃដាក់កាំភ្លើ.ងតាមខ្លួននិមន្តនៅទីសាធារណៈ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កងកម្លាំងសមត្ថកិច្ចប្រទេសថៃបានសហការគ្នាចាប់ខ្លួនព្រះសង្ឃ១អង្គ ដែលគង់នៅវត្តណយណក ស្រុកមឿងនុនថៈបុរី ព្រមទាំងរឹបអូសយកកាំភ្លើ.ងខ្លី១ដើម និងគ្រា.ប់កាំភ្លើ.ងចំនួន៣គ្រាប់ទៀត ។ ការចាប់ខ្លួនព្រះសង្ឃនេះ បានធ្វើឡើងនៅចំណតរថយន្តនៅមុខហាងលក់ទំនិញ TESCO Lotus ស្ថិតនៅឃុំបាងក្រាសរ ស្រុកមឿងនុនថៈបុរី ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។รวบ! หลวงพี่พกปืน เดินห้างดัง : PPTVHD36

សមត្ថកិច្ចឱ្យដឹងថា បានទទួលពាក្យបណ្តឹងពីពលរដ្ឋថា មានព្រះសង្ឃ១អង្គបានយកកាំភ្លើងមកជាមួយ និងនិមន្តនៅក្នុងហាងលក់ទំនិញ ។ ហេតុនេះ សមត្ថកិច្ចក៏ប្រញាប់បញ្ជូនកងកម្លាំងទៅត្រួតពិនិត្យនៅកន្លែងនោះ ហើយប្រទះឃើញព្រះសង្ឃអង្គនេះ ។ តាមរយៈការសាកសួរឱ្យដឹងថា ព្រះសង្ឃមានព្រះនាម Arkom Khamphamai ព្រះជន្ម៣០ព្រះវស្សា បន្ទាប់មក សមត្ថកិច្ចក៏សុំឆែកឆេររាងកាយ ស្រាប់តែប្រទះឃើញកាំភ្លើ.ងខ្លី១ដើម ដែលលាក់ទុកនៅបរិវេណចង្កេះ ។ ដូច្នេះ សមត្ថកិច្ចក៏បាននាំខ្លួនព្រះសង្ឃមកប៉ុស្តិ៍ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។May be an image of 1 person and text that says 'กรรม กรรมกรข่าว'

ព្រះសង្ឃព្រះនាម Arkom Khamphamai សារភាពថា បានទិញកាំភ្លើងនេះពីមិត្តភក្តិម្នាក់ក្នុងតម្លៃ៣ម៉ឺនបាត តាំងពីព្រះអង្គមិនទាន់បួសជាព្រះសង្ឃម៉្លេះ ។ នៅពេលបួសបាន១វស្សា ព្រះអង្គគិតថា នឹងមិនសឹកទេ ហើយព្រះអង្គចង់ទៅប្រគល់បន្ទប់ស្នាក់នៅ និងជញ្ជូនអីវ៉ាន់ចេញពីបន្ទប់ ។ រីឯកាំភ្លើងនេះ ព្រះអង្គប្រុងយកទៅផ្ញើនឹងប្អូនឱ្យរក្សាទុក ប៉ុន្តែស្រាប់តែសមត្ថកិច្ចចាប់ខ្លួនមុន ។May be an image of text that says 'กรรมกรข่าว มกร ข่าว'

ក្រោយពីសមត្ថកិច្ចចាប់ខ្លួនព្រះសង្ឃ Arkom Khamphamai សមត្ថកិច្ចក៏បានធ្វើការផ្សឹកព្រះអង្គនៅចំពោះមុខព្រះពុទ្ធរូប ព្រមទាំងផ្លាស់ប្តូរស្បង់លោកចេញផងដែរ ដើម្បីនាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិសចាត់ផ្លូវតាមផ្លូវច្បាប់ ។ ចំពោះបទចោទប្រកាន់ គឺព្រះសង្ឃបានកាន់កា.ប់កាំភ្លើ.ង និងគ្រា.ប់កាំភ្លើ.ង ហើយនិមន្តនៅតាមទីកន្លែងសាធារណៈដោយគ្មានការអនុញ្ញាត និងគ្មានហេតុផល ។ ជំហានដំបូង សមត្ថកិច្ចបានត្រួតពិនិត្យកាំភ្លើ.ងនេះឃើញថា គ្មានលិខិតអនុញ្ញាតកា.ន់កាប់ទេ ៕ ប្រភព ៖ 3Plus News

តើការយកមីកញ្ចប់ធ្វើជាអាហារពេលព្រឹកប្រចាំថ្ងៃអាចប៉ះពាល់ដល់សុខភាពដែរឬទេ?

0

ជាការពិតណាស់មីកញ្ចប់គឺផ្ទុកនូវកាឡូរី ហើយការដែលហាមមិនឲ្យទទួលទានមីកញ្ចប់ធ្វើជាអាហារពេលព្រឹក មិនមែនជាដំបូន្មានរបស់អ្នកជំនាញណាម្នាក់ឡើយ ប៉ុន្តែជាក់ស្តែងប្រសិនបើអ្នកញុំាវាលើសកម្រិត នឹងអាចបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក។No photo description available.

អ្នកមិនគួរញុំាមីជារៀងរាល់ថ្ងៃទេ ហើយបរិមាណដែលល្អនោះគួរអាចញុំា២ទៅ៣ថ្ងៃក្នុង១សប្តាហ៍គឺគ្រប់គ្រាន់ហើយ។ ម៉្យាងវិញទៀតលោកអ្នកមិនគួរទទួលទានមីសុទ្ធតែ១មុខទេ ព្រោះវាខ្វះជាតិអាហាររូបត្ថម្ភដូចជា ប្រូតេអ៊ីននិងជាតិសរសៃជាដើម ដែលជាហេតុបណ្តាលឲ្យរាងកាយរបស់អ្នកកង្វះជាតិអាហារូបត្ថម្ភ ប្រសិនបើអ្នកទទួលទានវារយៈពេលយូរ។ ដូច្នេះហើយដើម្បីកាត់បន្ថយនូវបញ្ហាទាំងនេះ អ្នកគួរតែទទួលទានមីកញ្ចប់ជាមួយនឹងម្ហូបផ្សេងៗដូចជា សាច់ ស៊ុត បន្លែ អាហារសមុទ្រជាដើម ដើម្បីធ្វើឲ្យវាក្លាយជាអាហារមួយដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ ព្រមទាំងផ្តល់ឲ្យរាងកាយរបស់អ្នកទទួលបាននូវប្រូតេអ៊ីន ក៏ដូចជាកាកសរសៃច្រើន។Shanghai Style Fried Noodles - Ahead of Thyme

គួរបញ្ជាក់ផងដែរថា អ្នកមិនគួរបន្ថែមនូវជាតិខ្លាញ់ទេព្រោះវាបានរួមបញ្ចូលនូវបរិមាណខ្លាញ់ច្រើនរួចទៅហើយនៅក្នុងកញ្ចប់មីនីមួយៗ។ ម៉្យាងវិញទៀត មីកញ្ចប់ក៏ដូចជាម្ហូបផ្សេងៗដែរ គឺវាមិនផ្តល់នូវផលប៉ះពាល់ដល់សុខភាពរបស់អ្នកទេ ប្រសិនបើអ្នកចេះទទួលទានវានៅក្នុងបរិមាណដ៏ត្រឹមត្រូវនិងសមរម្យ៕

ភ្ញាក់ផ្អើល! លោកស្រី ទ្រី ដាណា សម្រេចភ្ជាប់ពាក្យជាមួយតារាប្រុសរូបសង្ហា រស់ រាជ្ជសាល

0

ពិតជាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកស្រី ទ្រី ដាណា បង្ហើបដំណឹងចង់ភ្ជាប់ពាក្យតែកូនកំលោះមិនមែនជាលោក សេង មង្គល ពេលនេះគឺជាក់ច្បាស់ហើយដោយអ្នកជំនួញរូបនេះពិតជាបានភ្ជាប់ពាក្យពិតមែន ខណៈកូនកំលោះក៏ជាអ្នកសិល្បៈមួយរូបដែរគឺ លោក រស់ រាជ្ជសាល។ ស្របពេលជាមួយការភ្ជាប់ពាក្យរបស់លោកស្រី ទ្រី ដាណា លោក សេង មង្គល សម្រេចចិត្តធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសបាត់។

នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣ នេះ មហាជនអ្នកលេងបណ្តាញសង្គមបង្ហាញការភ្ញាក់ផ្អើលមិនតិចនោះទេដោយទទួលដំណឹងថាលោកស្រី ទ្រី ដាណា សម្រេចចិត្តដឹកដៃតារាប្រុស រស់ រាជ្ជសាល ភ្ជាប់ពាក្យតែម្តង ខណៈកន្លងមកអ្នកគាំទ្រគិតថាកូនកំលោះជាលោក សេង មង្គល។ ដំណឹងនៃការភ្ជាប់ពាក្យនេះបានសាយភាពទាំងព្រឹកបន្ទាប់ពីលោក ឆឹម សក្កដា ដឹកដៃគូដណឹងអ្នកនាង ពេជ្រ សោភា ទៅចូលរួមពិធីមង្គល ព្រមទាំងបង្ហោះអបអរសាទរទៅកាន់កូនកំលោះ កូនក្រមុំ។ ក្នុងពិធីភ្ជាប់ពាក្យនេះដែរលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានអញ្ជើញទៅចូលរួមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitfxsnmpuCzHMKoSROFw-y8zV4I6-WnsXtI9n3FcrHJliKxS-ndpNDUYrnG1E8oRE7JTAv6Wkjo_5p7JxYLLpH5GhU6T0LFmvmr0_g9m8NYqqPWVTQyu50vRoZB6qacMsSkv7MKlHMZqULaxV_1oGUJlyTinKmmYsWBjGfVm_lIKasoRIWfZH1ej9Xq44/s2048/400673142_917428366407632_6737089073989531812_n.jpg

ដោយឡែកសម្រាប់លោក សេង មង្គល វិញ ដែលកន្លងមកតែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយលោកស្រី ទ្រី ដាណា រហូតធ្វើឱ្យមហាជនភាន់ច្រឡំថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសពេលនេះក៏ច្បាស់ការពិតកន្លងមកគ្រាន់តែជាការងាររបស់ពួកគេតែប៉ុណ្ណោះ។ មុនពេលពិធីភ្ជាប់ពាក្យរបស់លោកស្រី ទ្រី ដាណា ជាមួយកំលោះសាច់ដុំ រស់ រាជ្ជសាល គេសង្កេតឃើញថាលោក សេង មង្គល បានហោះទៅកម្សាន្តនៅក្រៅប្រទេសគឺប្រទេសថៃ និងឡាវ ទំនងជាលោកពុំបានមកចូលរួមនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmfXUSVfIf9YKu7oFzZaeWgDpq2hdZuenLeLGtHVsklV-JqfwKAzGn4sZfkLX1DoF_rPnShJCQ9GAsUYDgl0gTwxTszs7JhFcAIjPrt4o4spV170rFveE-fAN2_4GqTyqADJHsWd_g-h5KUk9H4S9g8q5t7bu9uHIbxPI-w0Zm7cQwHoe_v-1dz9tqLU0/s960/399598072_917425633074572_8146239883791466536_n.jpg

គេចាំបានដែរថា មុនការភ្ជាប់ពាក្យនេះលោកស្រី ទ្រី ដាណា បានLiveលើបណ្តាញសង្គមបន្ទាប់ពីរងនូវមតិរិះគន់ថា គោចាស់ចង់ស៊ីស្មៅខ្ចី ក្រោយពីបញ្ចេញសកម្មភាពស្និទ្ធស្នាលជាមួយលោក សេង មង្គល។ ក្នុងនោះដែរ អ្នកជំនួញរូបនេះបានបង្ហើបថា កូនកំលោះរបស់ខ្លួនមានរូបរាងសង្ហា មានសាច់ដុំជាងលោក សេង មង្គលទៅទៀត ហើយសឹងតែភ្ជាប់ពាក្យឱ្យអ្នករិះគន់នោះឃើញច្បាស់នឹងភ្នែកតែម្តងចាំមើលនឹងមានពាក្យអ្វីរិះគន់ទៀត។

អ្វីៗបានក្លាយជាការពិត ពេលនេះលោកស្រី ទ្រី ដាណា សម្រេចចិត្តភ្ជាប់ពាក្យហើយជាមួយលោក រស់ រាជ្ជសាល ជាតារារូបសង្ហាមានសាច់ដុំ បន្ទាប់ពីទុកបេះដូងឱ្យទំនេរប៉ុន្មានឆ្នាំមកនេះបន្ទាប់ពីលែងលះជាមួយស្វាមី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipIMCrvkiYa6K2gTuNvrTKTVft72Vz92-tmQPeK94OnKB-JWm0MY99BSMUkD3dFG_GNX1XgPW6h1mZUVl5agS2gAb7hz-9Xjcdr3YXYHElfgvfSVkE_nuhwZk0coZJdQ8P-xDo6nuXeVQclKUQWOhzVyIRLNHtjk3KZ-1xanwfec8_FydR9OgW2TFGiN8/s2000/399958773_891835092298399_8076383046265725404_n.jpg

មនុស្សរាប់ពាន់នាក់បានចុះឈ្មោះ ដើម្បីដាក់បន្ទះឈីប Neuralink ក្នុងខួរក្បាល

0

បរទេស៖ លោក Ashlee Vance ដែលជាអ្នកសរសេរជីវប្រវត្តិរបស់ Elon Musk បាននិយាយថា មានមនុស្សរាប់ពាន់នាក់បានចុះឈ្មោះសម្រាប់ការសាកល្បងដំបូងក្នុងការផ្សាំខួរក្បាលរបស់បន្ទះឈីប Neuralink ។
យោងតាមប្រភពព័ត៌មាន Business Today ដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកាថា ឧបករណ៍ផ្សាំដែលត្រូវបានរចនាឡើងដើម្បីជំនួសបំណែកលលាដ៍ក្បាល Neuralink កំពុងរៀបចំសាកល្បងទៅលើមនុស្សជាលើកដំបូង ក៏ដូចជាកំពុងស្វែងរកអ្នកស្ម័គ្រចិត្តម្នាក់ដែលមានបំណងធ្វើនីតិវិធីដែលពាក់ព័ន្ធនឹងការដកផ្នែកមួយនៃលលាដ៍ក្បាលរបស់ពួកគេដើម្បីបញ្ចូលអេឡិចត្រូត និងខ្សែ superthin ចូលទៅក្នុងខួរក្បាលរបស់ពួកគេ។Elon Musk's Neuralink Brain Implant Startup Is Ready to Start Surgery -  Bloomberg

លោក Ashlee Vance ដែលជាអ្នកសរសេរជីវប្រវត្តិរបស់ Elon Musk បាននិយាយថា ទោះបីជាការសាកល្បងដំបូងមានភាពស្មុគស្មាញបន្តិចក៏ដោយ ក៏មនុស្សជាច្រើននាក់បានស្ម័គ្រចិត្តធ្វើការវះកាត់យកផ្នែកមួយនៃលលាដ៍ក្បាលរបស់ពួកគេចេញ ដើម្បីបញ្ចូលអេឡិចត្រូត និងខ្សែស្តើងបំផុតចូលទៅក្នុងខួរក្បាលរបស់ពួកគេ បើទោះបីជាការវះកាត់ដំបូងបរាជ័យ ឬជោគជ័យក៏ពួកគេយល់ព្រមដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក Vance ក៏បានបន្តទៀតថា បច្ចុប្បន្នក្រុមហ៊ុននៅមិនទាន់ជ្រើសរើសអ្នកស្ម័គ្រចិត្ត ឬនរណាម្នាក់ដែលសមស្របសម្រាប់ធ្វើការវះកាត់នៅឡើយទេ។Would YOU sign up? 'Thousands of people' want to have a portion of their  skull removed and one of Elon Musk's Neuralink brain chips implanted,  report claims | Daily Mail Online

លោក Vance បានបន្ថែមថា នៅពេលភ្ជាប់បន្ទះឈីបទៅនឹងខួរក្បាល វេជ្ជបណ្ឌិតត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីធ្វើការវះកាត់កាត់លលាដ៍ក្បាល បន្ទាប់មកត្រូវចំណាយពេល ២៥ នាទីសម្រាប់មនុស្សយន្តដើម្បីបញ្ចូលឧបករណ៍រួមជាមួយនឹងផ្នែកបន្ទះឈីបស្តើងបំផុតដែលមានប្រហែល ៦៤ ផ្សេងៗគ្នា។Watch The Science Behind Elon Musk's Neuralink Brain Chip | Currents | WIRED

គួរបញ្ជាក់ដែរថា បន្ទះឈីប Neuralink ត្រូវបានបង្កើតឡើងដោយ Elon Musk ក្នុងឆ្នាំ ២០១៦ ជាមួយនឹងសមាជិក ៧ នាក់ផ្សេងទៀត។ គោលដៅរបស់ក្រុមហ៊ុនគឺដើម្បីអភិវឌ្ឍចំណុចប្រទាក់ខួរក្បាលរវាងមនុស្ស និងកុំព្យូទ័រដោយជោគជ័យ ដើម្បីអនុញ្ញាតឱ្យមនុស្សបញ្ចូលគ្នាជាមួយ AI នាពេលអនាគត។ ដូច្នេះ យោងតាមក្រុមហ៊ុនមានគោលបំណងបញ្ចូលបន្ទះឈីបនៅក្នុងខួរមនុស្សចំនួន ១១ នាក់នៅឆ្នាំក្រោយ និងច្រើនជាង ២២,០០០ នាក់នៅឆ្នាំ ២០៣០៕Pigs help Elon Musk demonstrate Neuralink's brain implant

ក្រៅពីកម្ពុជា ក៏មានប្រទេសជិតខាងយើងមួយ ទទួលឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ដែរ

0

នៅក្នុងបណ្តាប្រទេសអាស៊ាន ថៃជាប្រទេសតែមួយគត់ដែលមិនធ្លាប់ធ្លាក់ក្នុងអណានិគម ក្រៅពីនេះសុទ្ធសឹងតែធ្លាប់ធ្លាក់ក្នុងអណានិគមប្រទេសមហាអំណាចជប៉ុន និងលោកខាងលិចជាដើម។ព្រះមហាក្សត្រ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ – DAP  Newsជាក់ស្តែងកម្ពុជាយើង ក៏ធ្លាប់ធ្លាក់ក្នុងអណានិគមបារាំងអស់រយៈពេល ៩០ឆ្នាំ ផងដែរ ដោយទើបតែទទួលឯករាជ្យពេញលេញនៅឆ្នាំ១៩៥៣ប៉ុណ្ណោះ ដោយគិតមកទល់ពេលនេះមានរយៈពេល៧០ឆ្នាំហើយ។បុណ្យឯករាជ្យជាតិ៖ លោក កឹម  សុខាថាដើម្បីឲ្យមានឯករាជ្យជាតិពិតគឺត្រូវគោរពសិទ្ធិគ្នាសម្រាប់នៅក្នុងឆ្នាំ១៩៥៣នេះ មិនមែនមានតែកម្ពុជានោះទេ ដែលទទួលបានឯករាជ្យពីបារាំង សូម្បីតែឡាវ ដែលជាប្រទេសជាប់ព្រំប្រទល់កម្ពុជាយើង ក៏បានប្រកាសឯករាជ្យនៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៥៣ផងដែរ។

គួរបញ្ជាក់ផងដែរថា កម្ពុជាទទួលបានឯករាជ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយព្រះបាទ នរោត្តមសីហនុ ទ្រង់បានទាមទារឯករាជ្យភាពឱ្យកម្ពុជាយ៉ាងពេញលេញពីប្រទេសបារាំង៕6-Day Historical Lao Discovery | Diethelm Travel

 

ហួសចិត្ត! ចាក់ឆ្នោតវៀតណាម​ត្រូវ មេអត់បើកលុយឱ្យ រត់ទៅប្តឹងសមត្ថកិច្ច (មានវីដេអូ)

0

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០ៈ១៥នាទីយប់ មានករណីនារីម្នាក់បានទៅប្តឹងសមត្ថកិច្ច ជុំវិញបញ្ហាម្ចាស់ឆ្នោតវៀតណាមមិនបើកលុយឱ្យ ក្រោយខ្លួនចាក់ត្រូវ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងផ្សារ រន្ទះបាញ់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយនារីចាក់ឆ្នោតត្រូវ មានឈ្មោះថា វណ្ណលី ហេង បានចាក់ឆ្នោតត្រូវ៣លេខ ក្នុងតម្លៃ២០០០ពាន់រៀល ក៏ប៉ុន្តែម្ចាស់ឆ្នោតមិនព្រមបើកលុយឱ្យ ហើយក៏រត់ទៅប្តឹងសមត្ថកិច្ច។

ក្រោយមក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំស្រ្តីចាក់ឆ្នោតនោះ មកសាកសួរ និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ ឆ្នោតវៀតណាម ខណៈមេឆ្នោត បានចាក់សោរផ្ទះរត់ចោលស្រុកបាត់ មុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំង៕

 

 

 

ម្យ៉ាងដែរ! តារាស្រី Shu Qi និងស្វាមីទុកលុយដោយឡែកពីគ្នា

0

នៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី៧ ខែវិច្ឆិកា លោក stephen fung ដែលត្រូវជាស្វាមីរបស់ Shu Qi បាននិយាយថាពួកគេទាំងពីរនាក់គ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់ខ្លួនហើយមិនជ្រៀតជ្រែកលុយកាក់គ្នាទៅវិញទៅមកឡើយ។Shu Qi and Stephen Fung make first stage appearance together

តារាសម្តែងនិងចម្រៀង stephen fung បានប្រាប់ទៀតថា ខ្លួនលោកផ្ទាល់មិនពូកែខាងវិនិយោគ ឬធ្វើអាជីវកម្មទេ ដូច្នេះហើយមិនសូវមានការយល់ដឹងក្នុងការលេងភាគហ៊ុន និងវិនិយោគលើអចលនទ្រព្យ។ តារាប្រុសរូបនេះបានទម្លាយប្រាប់អ្នកសារព័ត៌មានទៀតថាលោក ចំណាយប្រាក់ច្រើនលើការធ្វើដំណើរ ជាពិសេសសណ្ឋាគារ ព្រោះចង់ស្នាក់នៅកន្លែងដែលមានផាសុកភាព ងាយស្រួលសម្រាប់ការដើរ និងរត់លេង។ លោក stephen fung ថា ផ្ទុយពីខ្លួនលោកភរិយាលោកពូកែគ្រប់គ្រងលុយណាស់ហើយ Shu Qi ក៏វិនិយោគលើវិស័យផ្សេងៗផងដែរ។Stephen Fung - IMDb

គួរបញ្ជាក់ថាតារាស្រី Shu Qi និងតារាប្រុស stephen fung ជាមិត្តនឹងគ្នាអស់រយៈពេល ២០ ឆ្នាំមុនពេលអ្នកទាំងពីររៀបការដោយសម្ងាត់ក្នុងឆ្នាំ២០១៦។ ទោះបីជាពួកគេរៀបការជាច្រើនឆ្នាំហើយនៅមិនទាន់មានតំណក់ឈាមរួមគ្នាក្តី ប៉ុន្តែរឿងនេះមិនប៉ះពាល់អារម្មណ៍ពួកគេទេ។ តារាស្រីរូបនេះបាននិយាយថា ខ្លួនមានអារម្មណ៍សំណាងដោយសារស្វាមីរបស់នាងលើកទឹកចិត្តក្នុងការងាររបស់នាង ហើយព្រមទទួលយកគ្រប់យ៉ាងទោះបីជានាងធ្លាប់សម្តែងក្នុងភាពយន្តអាសអាភាសក៏ដោយ។Shu Qi: Home is where my husband is!

Shu Qi មានអាយុ ៤៩ ឆ្នាំ ជាសិល្បការិនីហុងកុងពហុជំនាញ។ តារាស្រីរូបនេះមានភាពល្បីល្បាញតាមរយៈភាពយន្តអាម៉េរិករឿង The Love of a Teenager និង Forty Woman ជាដើមលើសពីនេះទៀតស្វាមីនាងក៏ជាអ្នកដឹកនាំរឿងផងដែរ។ ដ្បិតតែឆ្នាំនេះនាងមានវ័យជ្រេបន្តិចក្តីប៉ុន្តែសម្រស់របស់នាងនៅតែស្រស់ស្អាតព្រមទាំងបានក្លាយជាទូតសុឆន្ទៈនៃម៉ាកអន្តរជាតិជាច្រើន៕Shu Qi reveals little about marriage - People - The Jakarta Post

បើមានឱកាសល្អ កុំភ្លេចទៅលេងកំសាន្តនៅទន្លេរដែលស្អាតបំផុតទាំង១០ លើពិភពលោក!

0

នៅលើពិភពលោក មានទន្លេធំៗវែងៗច្រើនជាង ១៩០ ខ្សែ ដែលទន្លេនីមួយៗសុទ្ធតែមានលក្ខណពិសេសប្លែកៗពីគ្នា ប៉ុន្តែតើអ្នកដឹងទេថា ទន្លេណាខ្លះដែលមានទេសភាពស្រស់ស្អាតជាងគេបំផុតនៅលើពិភពលោក?

១.The Nile៖ ទន្លេនីល ស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប គឺជាទន្លេដ៏ធំ និងអស្ចារ្យបំផុតរបស់ពិភពលោក ជាមួយសម្រស់ដ៏ស្រស់ត្រកាលនៅភាគខាងជើងនៃទ្វីបអាហ្រ្វិកលាតសន្ធឹងប្រវែង ៤១៣២ គីឡូម៉ែត្រ និងរត់ឆ្លងកាត់ប្រទេសចំនួន ១១ ។ ទន្លេនេះក៏ដើរតួយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីបបុរាណផងដែរ។Nile River Facts, Nile River History, Nile River Location - Journey To Egypt

២.Mississippi River៖ ទន្លេមីស៊ីស៊ីពី ស្ថិតនៅក្នុងប្រទេសអាមេរិកខាងជើង គឺជាទន្លេដ៏ធំបំផុតរបស់អាមេរិក ហើយវាក៏ជាទន្លេដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងពិភពលោកផងដែរ រួមទាំងជាកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន។Mississippi River Gorge | Friends of the Mississippi River

៣.The Ganges៖ ទន្លេ Ganges ស្ថិតនៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានគេគោរពថាជាទន្លេដ៏បរិសុទ្ធ និងជាទន្លេដែលអាចលាងជម្រះអំពើបាបរបស់មនុស្សគ្រប់គ្នាបានទៀតផង។ លើសពីនេះ ទន្លេ Ganges គឺមានទិដ្ឋភាពស្រស់ស្អាតខ្លាំងណាស់ ដែលជាបទពិសោធន៍ដ៏ទាក់ទាញ និងស្ងប់ស្ងាត់បំផុត។The Story and Significance of River Ganga

៤. The Thames៖ ទន្លេដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតក្នុងពិភពលោកគឺទន្លេ Thames ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏លេចធ្លោមួយក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ វាផ្តល់នូវផ្ទៃខាងក្រោយដ៏គួរឱ្យស្រឡាញ់ចំពោះភាពទាក់ទាញដ៏ស្រស់ស្អាតជាច្រើនរបស់ទីក្រុង ហើយក៏ជាទន្លេវែងជាងគេរបស់អង់គ្លេសមានស្ពានប្រហែល ២០០ និងផ្លូវរូងក្រោមដីជាង ២០ ដែលគេស្គាល់វាថាជាស្ពានឡុងដ៍ដ៏ល្បីល្បាញ។How did the Thames become one of the world's cleanest city rivers? | The  Independent

៥. The Amazon៖ ទន្លេអាម៉ាហ្សូន ស្ថិតនៅក្នុងប្រទេសអាមេរិកខាងត្បូង គឺជាទន្លេដ៏ធំបំផុតមួយក្នុងពិភពលោក អាម៉ាហ្សូនដ៏ធំត្រូវបានគេចាត់ទុកថាជាសរសៃឈាមនៃភពផែនដីរបស់យើង នឹងត្រូវបានគេស្គាល់ផងដែរថាជា River Sea ទន្លេនេះគឺជាជម្រករបស់ piranha ដែលត្រូវបានគេចាត់ទុកថាជាសត្វដ៏សាហាវបំផុតមួយនៅក្នុងពិភពលោក។Amazon River - WorldAtlas

៦. The Colorado៖ ទន្លេ Colorado ស្ថិតនៅក្នុងសហរដ្ឋអាមេរិក គឺជាទន្លេដែលមានភាពស្រស់ស្អាតបំផុតលើលោក ហើយធ្វើដំណើរឆ្លងកាត់វាលខ្សាច់អារីហ្សូណាស្ងួត ដែលផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃតំបន់នេះ។Colorado River Basin has lost enough water to fill Lake Mead • Earth.com

៧. The River Rhine៖ ទន្លេ Rhine គឺជាទន្លេធំទីពីររបស់អឺរ៉ុប ជាមួយនឹងសម្រស់ដ៏អស្ចារ្យ ស្ថិតក្នុងចំណោមទន្លេដ៏ល្បីល្បាញ និងស្រស់ស្អាតបំផុតរបស់ពិភពលោក ដោយវាមានប្រភពមកពី Swiss Alps ហើយហូរកាត់ទីក្រុងធំៗមួយចំនួននៅអឺរ៉ុប។Rhine River Facts | Tauck

៨. The Zambezi៖ Zambezi គឺជាទន្លេដែលវែងជាងគេរបស់ទ្វីបអាហ្រ្វិក ហើយត្រូវបានកត់សម្គាល់សម្រាប់ការទាក់ទាញដ៏ល្បីល្បាញបំផុតរបស់វា ជាមួយទឹកធ្លាក់ Victoria ដ៏គួរឱ្យភ្ញាក់ផ្អើល ក៏ដូចជាទឹកធ្លាក់រត់តាមព្រំដែនរវាងប្រទេសហ្ស៊ីមបាវ៉េ និងហ្សាំប៊ី ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។Experience it: The Zambezi River | MackAir

៩. The Yangtze៖ ទន្លេ Yangtze ស្ថិតនៅក្នុងប្រទេសចិន គឺជាទន្លេដែលវែងជាងគេទី ៣ របស់ពិភពលោក ដែលលាតសន្ធឹងប្រវែង ៦៣០០ គីឡូម៉ែត្រ រួមជាមួយទេសភាពដ៏គួរឱ្យទាក់ទាញជាទីបំផុត។Yangtze River: Longest River in Asia | Live Science

១០. The Mekong៖ ទន្លេមេគង្គស្ថិតនៅក្នុងប្រទេសចិន។ ទន្លេដ៏អស្ចារ្យនេះហូរចេញពីខ្ពង់រាបទីបេដ៏ល្បីល្បាញ ហើយធ្វើដំណើរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ វៀតណាម កម្ពុជា និងឡាវ មុនពេលជួបសមុទ្រចិន។ ទន្លេមេគង្គត្រូវបានរាប់បញ្ចូលក្នុងចំនោមទន្លេដ៏ស្រស់ស្អាតបំផុតទាំង ១០ នៅលើពិភពលោក៕How long is the Mekong River: Exploring its mighty flow