តើ ស៊ឹម ច័ន្ទពន្លឺ អាចជាដៃគូថ្មីរបស់ ពេជ្រ សោភា ដែរឬទេ?
ថ្មីៗនេះទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង ពេជ្រ សោភា និង ស៊ឹម ច័ន្ទពន្លឺ បានចាប់ដៃគូជាមួយគ្នាលើកយកបទដ៏ល្បីល្បាញមានចំណងជើងថា « Better Day» មកអង្រួនឆាកតន្រ្តីមួយ។ ការចាប់ដៃគូរបស់អ្នកទាំងពីរត្រូវទស្សនិកជនចាប់ភ្លឹកថាមានភាពស៊ីចង្វាក់គ្នាបានល្អ ខណៈ ពន្លឺ ក៏អាចរ៉េបបានទៅលើបទចម្រៀងមួយនេះរហូតមានអ្នកខ្លះគិតថាតើ ស៊ឹម ច័ន្ទពន្លឺ អាចជាដៃគូថ្មីរបស់ ពេជ្រ សោភា ឬទេ?
ដូចមហាជនជ្រាបមកហើយថាតារាចម្រៀង ពេជ្រ សោភា ខកខានចាប់ដៃគូតារាចម្រៀងប្រុសជាយូរមក បន្ទាប់ពីតារាចម្រៀងរូបនេះធ្លាប់សាងភាពល្បីល្បាញចាប់ដៃគូជាមួយ ជី ដេវីត បន្ទាប់មកគឺជាតារាចម្រៀង STEP ។ ទោះយ៉ាងណា បន្ទាប់ពីមិនមានដៃគូចម្រៀងជាមួយគ្នាអ្នកនាង ពេជ្រ សោភា បានចេញបទបែបប្រភេទមនោសញ្ចេតនា និងពេលខ្លះចាប់ដៃគូចម្រៀងជាមួយលោក ឆន សុវណ្ណារាជ យូរៗម្តងទម្លាប់តាំងពីដើមមិនមែនដូចជាការចាប់ដៃគូសហការជាមួយ ជី ដេវីត ឬ STEP ឡើយ។
ដោយឡែក នាពេលថ្មីៗនេះពោលគឺកាលពីថ្ងៃទី២៥ ធ្នូ ការប្រគំតន្រ្តីមួយអបអរបុណ្យណូអែលតារាចម្រៀង ពេជ្រ សោភា និង ស៊ឹម ច័ន្ទពន្លឺ បានចាប់ដៃគូជាមួយគ្នាលើកយកបទដ៏ល្បីល្បាញមានចំណងជើងថា «Better Day» ។ ការចាប់ដៃគូរបស់អ្នកទាំងពីរបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ច្រើនស្របពេលដែល ស៊ឹម ច័ន្ទពន្លឺ អាចច្រៀងរ៉េបបានហើយអ្នកទាំងពីរក៏មើលទៅមានភាពស៊ីចង្វាក់គ្នាបានល្អថែមទៀត។
ប្រការនេះហើយហ្វេនៗមួយចំនួនក៏គិតដែរថាតើ ស៊ឹម ច័ន្ទពន្លឺ តារាចម្រៀងហង្សមាសផ្តើមពីការប្រកួត Cambodian Idol រដូវកាលទី៤ រូបនេះនាថ្ងៃមុខអាចជាដៃគូថ្មីរបស់ ពេជ្រ សោភា ដែរឬទេ ឬអ្នកទាំងពីរគ្រាន់តែអាចចាប់ដៃគូលើឆាកប្រគំតន្រ្តីតែប៉ុណ្ណោះ ដូច្នេះមានតែរង់ចាំតាមដានបន្តទៀត។ បន្ថែមពីលើនេះ ប្រសិនជាអ្នកទាំងពីរអាចចាប់ដៃគូជាមួយគ្នាពិតមែនតើពួកគេអាចនឹងអាចសាងប្រជាប្រិយភាពជាមួយគ្នាកម្រិតណា?៕


ជុំវិញករណីនេះ ឯកឧត្តម ជួន ណារិន្ទ ក៏បានផ្ញើសារអំពាវនាវដល់ជនបង្កដែលបើករថយន្ដបុកមនុស្ស បណ្ដាលឱ្យបាត់បង់ជីវិតនេះ ឱ្យចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសនៅចំពោះមុខសមត្ថកិច្ច ខណៈសមត្ថកិច្ចរបស់លោកនឹងមិនដកដៃថយឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវស្វែងចាប់ខ្លួនឱ្យខាងតែបាន។
សូមជម្រាបថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ហើយរថយន្ដបើកគេចខ្លួនបាត់នៅចំណុចទល់មុខផ្ទះលេខ 53E ផ្លូព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម៉ូតូជនរងគ្រោះ ម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ (ប្ដី ប្រពន្ធ និងកូនអាយុ២ឆ្នាំ) បើកបរទិសដៅពីត្បូងទៅជើង ចំណែកភាគីរថយន្តបង្កមិនស្គាល់ម៉ាក (សង្ស័យរថយន្ដ Hammer) មិនចាំផ្លាកលេខ បើកបរទិសដៅស្របគ្នា បានបុក ម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង៕

ជាច្រើនដល់សុខភាពរបស់យើង ។ ការបរិភោគស្តៅ អាចជួយកាត់បន្ថយភាពក្តៅក្នុងខ្លួន និងធ្វើឱ្យយើងចង់បរិភោគអាហារផងដែរ ។ ស្តៅចំនួន១០០ក្រាម នឹងផ្តល់ថាមពលដល់រាងកាយ ចំនួន៧៦កាឡូរី, ជាតិសរសៃ ២.២ក្រាម, កាល់ស្យូម ៣៥៤មីលីក្រាម និងផ្តល់វីតាមីនជាច្រើនប្រភេទទៀត ៕

















យោងតាមគេហទំព័រអន្តរជាតិ The Shade Room ដែលបានចុះផ្សាយនៅថ្ងៃទី២៥ ខែធ្នូថា ស្ត្រីវ័យ ១០១ ឆ្នាំ និងចៅស្រីរបស់គាត់ត្រៀមបញ្ចប់ការសិក្សានៅឆ្នាំក្រោយក្នុងមហាវិទ្យាល័យជាមួយគ្នា។ Sarah Simpkins ធ្លាប់បានចូលរៀននៅសកលវិទ្យាល័យ Allen Columbia រដ្ឋ South Carolina សហរដ្ឋអាមេរិក ប៉ុន្តែគាត់បានបោះបង់ការសិក្សាចោលដោយសារតែគាត់មានផ្ទៃពោះកូនដំបូង។



:max_bytes(150000):strip_icc()/how-to-extra-crispy-fried-fish-XL-RECIPE0721-5-2e11ada71b1c45f49576414b81627f06.jpg)








