Lisa និងក្រុម Stray Kids នឹងចូលរួមការប្រគំតន្ត្រីសប្បុរសធម៌នៅប្រទេសបារាំង
យោងតាមការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមដោយ Accor Arena បានឱ្យដឹងថា Lisa សមាជិកក្រុម BLACKPINK និងក្រុម Stray Kids , Maroon 5,រួមទាំងសិល្បករជាច្រើនផ្សេងទៀត នឹងចូលរួមក្នុងកម្មវិធី «Yellow Coin Concert» ដែលគ្រោងធ្វើនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
«Yellow Coin Concert» គឺជាកម្មវិធីសប្បុរសធម៌មួយដែលរៀបចំឡើងដោយមូលនិធិមន្ទីរពេទ្យបារាំង ដឹកនាំដោយលោកស្រី Brigitte Macron ភរិយារបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron (អេម៉ានូអេល ម៉ាក្រុង) ។ កាលពីឆ្នាំមុនសមាជិកទាំងអស់របស់ BLACKPINK ស្ថិតក្នុងបញ្ជីអ្នកចូលរួមផងដែរ ដែលធ្វើឱ្យមានការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។
កម្មវិធីសប្បុរសមួយនេះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ មក ដោយមូលនិធិមន្ទីរពេទ្យបារាំងបាននឹងកំពុងដំណើរការ «យុទ្ធនាការប្រមូលកាក់ពណ៌លឿង» ស្ទើរតែរៀងរាល់ឆ្នាំនៅដើមខែមករា ដើម្បីរៃអង្គាសថវិកាជួយដល់កុមារ និងក្មេងជំទង់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
យុទ្ធនាការនេះពាក់ព័ន្ធនឹងការប្រមូលកាក់ដែលតូចជាង១ អឺរ៉ូ ដើម្បីកែលម្អបរិយាកាសនៃមន្ទីរពេទ្យកុមារ ខណៈរយៈពេលរៃអង្គាសប្រាក់សម្រាប់ឆ្នាំ២០២៤គឺចាប់ពីថ្ងៃទី ១០ ខែមករា ដល់ថ្ងៃទី ៤ ខែកុម្ភៈ៕









![2023 JYP EDM DAY] Every Dream Matters! - YouTube](https://i.ytimg.com/vi/QHAs8yfMq1g/maxresdefault.jpg)
![JYP EDM DAY] Every Dream Matters! - YouTube](https://i.ytimg.com/vi/NE95RElSqPc/maxresdefault.jpg)






.jpg)
.jpg)
.jpg)
.jpg)



យោងតាមសម្តីរបស់ប៉ូលិស មាននារីម្នាក់បានទូរសព្ទទៅលេខសង្គ្រោះបន្ទាន់ នៅម៉ោង ១០:១២ ព្រឹកដោយរាយការណ៍ថាប្តីរបស់នាងបានចាកចេញពីផ្ទះបន្ទាប់ពីសរសេរកំណត់ត្រាដែលស្រដៀងនឹងការផ្តែផ្តាំចុងក្រោយ ។ ឆ្លើយតបនឹងការសុំជំនួយភ្លាមៗ ប៉ូលិសបានរកឃើញរថយន្តរបស់បុរសជាស្វាមីនោះនៅក្នុងសួនឧទ្យានមួយក្នុងទីក្រុង Jongno-gu នៅម៉ោងប្រហែល ១០:៣០ ព្រឹក ហើយពួកគេបានរកឃើញតារាសម្តែង Lee Sun Gyun សន្លប់។





.jpg)






