ត្រីចៀន ឬបំពង អាចជាមុខម្ហូបដ៏ពេញចិត្តមួយរបស់មនុស្សជាច្រើន ព្រោះបើត្រីបំពង ឬចៀនល្អ សាច់ត្រីនឹងមានសំបកខាងក្រៅស្រួយ ទន់ខាងក្នុង ហើយមានពណ៌លឿងមាស ឈ្ងុយឆ្ងាញ់ គួរឱ្យចង់ញ៉ាំ។

ប៉ុន្តែការចៀនត្រីគឺជាដំណើរការចម្អិនអាហារដ៏លំបាកមួយ ដែលមនុស្សមួយចំនួនមិនសូវចេះពីរបៀបចៀនឱ្យបានត្រឹមត្រូវ ព្រោះពេលចៀនត្រីតែងមានបញ្ហាត្រីជាប់ខ្ទះ ឬត្រីក្រឡុកមិនស្អាត និងមិនគួរឱ្យចង់ញ៉ាំជាដើម។Pan Fried Fish: Chinese Whole Fish Recipe - The Woks of Life

ទោះយ៉ាងណាក៏ដោយយើងមានបច្ចេកទេសសាមញ្ញៗ សម្រាប់អ្នកដែលចូលចិត្តញ៉ាំត្រីបំពង ហើយចង់បានត្រីចៀនដែលមើលទៅល្អ ហើយមិនរួញនោះ ខាងក្រោមនេះជាល្បិចសំខាន់ៗ៖

១.ប្រើប្រេងក្តៅសម្រាប់ចៀន។
២.ចៀនស្បែកត្រីជាមុនសិន។
៣.ប្រើវែកឆាសង្កត់លើបំណែកត្រីនៅលើខ្ទះរហូតដល់ស្បែកត្រីឈប់រួញ។
៤.បន្ទាប់មកបង្វែរសាច់ត្រីមកចៀនរហូតដល់ពណ៌មាស និងក្រៀម។
នោះហើយអ្នកនឹងបានត្រីបំពងដែលសំប៉ែតស្អាត មិនជាប់ខ្ទះ ឈ្ងុយឆ្ងាញ់ និងមានរបៀបរៀបរយ៕This Is the Crispiest Fried Fish You'll Ever Eat