អាហារ ៣ ប្រភេទដែលសម្បូរទៅដោយជាតិអ៊ីយ៉ូត និងម៉ាញ៉េស្យូម ជួយការពារសុខភាពក្រពេញទីរ៉ូអ៊ីត
នៅពេលដែលមុខងារក្រពេញទីរ៉ូអ៊ីតធ្លាក់ចុះ ទម្ងន់រាងកាយត្រូវបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយមុខងាររាងកាយនឹងអស់កម្លាំង ក៏ដូចជាធ្លាក់ទឹកចិត្តកាន់តែអាក្រក់ទៅៗ។ ក្រពេញទីរ៉ូអ៊ីតមានទីតាំងនៅកណ្តាលផ្នែកខាងមុខនៃកញ្ចឹងក ហើយជាសរីរាង្គ endocrine ដែលមានរាងដូចមេអំបៅ ដែលភ្ជាប់ទៅនឹងផ្នែកខាងមុខនៃបំពង់ក។ លើសពីនេះទៀត ក្រពេញទីរ៉ូអ៊ីតដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការរំលាយអាហារក្នុងរាងកាយ អារម្មណ៍ ចង្វាក់បេះដូង សម្ពាធឈាម និងសីតុណ្ហភាពរាងកាយដោយការបញ្ចេញអរម៉ូន។
ដូច្នេះដើម្បីទទួលបានអាហារដែលសម្បូរទៅដោយជាតិអ៊ីយ៉ូត និងម៉ាញ៉េស្យូម ជួយការពារសុខភាពក្រពេញទីរ៉ូអ៊ីតឱ្យល្អមានដូចខាងក្រោម៖
១.អាហារសមុទ្រសម្បូរជាតិអ៊ីយ៉ូត៖ អាហារដែលសម្បូរទៅដោយជាតិអ៊ីយ៉ូតមានដូចជា ត្រីសែល និងសត្វក្រៀល ព្រមទាំងត្រីផ្សេងៗ មានអ៊ីយ៉ូតច្រើន។ ធាតុផ្សំនេះគឺជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ដំណើរការប្រកបដោយប្រសិទ្ធភាពនៃក្រពេញទីរ៉ូអ៊ីត ដែលគ្រប់គ្រងការរំលាយអាហារ និងការលូតលាស់របស់រាងកាយ។ ហេតុនេះហើយ ការកង្វះជាតិអ៊ីយ៉ូតអាចបណ្តាលឱ្យក្រពេញទីរ៉ូអ៊ីតហើម សន្លឹម អស់កម្លាំង និងបាត់បង់ថាមពលជាដើម។
២.បន្លែស្លឹកបៃតងដែលសម្បូរទៅដោយជាតិម៉ាញ៉េស្យូម៖ ម៉ាញេស្យូមគឺជាសារធាតុរ៉ែដ៏ចាំបាច់បំផុតសម្រាប់មុខងាររបស់ក្រពេញទីរ៉ូអ៊ីត ដែលផលិតអរម៉ូនទីរ៉ូអ៊ីត។ ប្រសិនបើអ្នកមិនទទួលបានម៉ាញេស្យូមគ្រប់គ្រាន់ទេ អ្នកអាចទទួលរងពីការខ្វះថាមពល ចង្វាក់បេះដូងមិនធម្មតា ឬរមួលក្រពើជាដើម។ ដូច្នេះបន្លែស្លឹកបៃតងដូចជា spinach, chard, និងសាឡាត់សម្បូរទៅដោយម៉ាញេស្យូម ហើយបន្លែទាំងនេះក៏ជួយឱ្យក្រពេញទីរ៉ូអ៊ីតរបស់អ្នកដំណើរការបានល្អផងដែរ។
៣. អាហារដែលត្រូវប្រយ័ត្ន៖ អាហារដែលអ្នកត្រូវប្រយ័ត្នមានដូចជា ថ្លើម បេះដូង និងតម្រងនោម ជារឿយៗត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំអាហារ។ សាច់សរីរាង្គទាំងនេះមានអាស៊ីតខ្លាញ់ច្រើនដែលត្រូវបានគេស្គាល់ថាជាអាស៊ីត lipoic ដែលអាស៊ីតនេះនឹងបណ្តាលឱ្យមានបញ្ហាជាមួយមុខងារក្រពេញទីរ៉ូអ៊ីត រួមទាំងការថយចុះកម្រិតអរម៉ូនទីរ៉ូអ៊ីតជាដើម៕
ប្រភព៖kormedi.com




:max_bytes(150000):strip_icc()/482187051-56a258623df78cf7727492b4.jpg)

ជាមួយរូបភាពដែលតារា K-Pop រូបនេះជក់បារីបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈពេលដែលមានការលើកឡើងដែរថា RM គឺជាមនុស្សពេញវ័យ និងនៅអាយុក្នុងលក្ខខណ្ឌដែលជក់បារីស្របច្បាប់ ហើយរូបគេមានសិទ្ធិជ្រើសរើសនូវអ្វីដែលខ្លួនចង់ធ្វើ។ ទោះយ៉ាងណាអ្នកគាំទ្រកូរ៉េកំពុងបង្ហាញពីការភ្ញាក់ផ្អើលពិតប្រាកដចំពោះរូបភាពនេះ ដោយសារតារា K-Pop តែងតែត្រូវបានប្រកាន់យកនូវស្តង់ដារខ្ពស់ជាង (ហើយជួនកាលមិនសមហេតុផល) និង ការជក់បារីត្រូវបានគេមើលឃើញថាមានជាយូរមកហើយនៅកូរ៉េ។


យោងតាមគេហទំព័រ Bangkok Post ដែលបានចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកាថ្មីៗនេះថា ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពេលទទួលភ្ញៀវនៅវិមាន Elysee សម្រាប់ព្រះចៅអធិការវត្ត Phoo ដែលមានដើមកំណើតនៅក្នុងប្រទេសថៃ ដោយបច្ចុប្បន្នកំពុងគង់នៅប្រទេសបារាំងសម្រាប់ពិធីសម្ពោធវត្តអារ៉ាមនៅទីក្រុងប៉ារីស។









Xinhua










អ្នកលក់ពេជ្ររូបនេះបន្តទៀតថា សមត្ថភាពរបស់ខ្លួនប៉ុណ្ណឹងដែរមិនដែលយកលុយទៅទិញប្តីនោះទេ ហើយកុំសរសេរយកទឹកលុយទិញទឹកចិត្តនិយាយបែបនេះគឺខុសហើយ មនុស្សប្រុសបើគេស្រលាញ់យើងដណ្តឹងយើងការហើយ។ លោកស្រី ទ្រី ដាណា ថា របស់គេគឺមិនប៉ះតែម្តង។

ទោះជាយ៉ាងណា បច្ចុប្បន្នដ្ឋាភិបាលក្នុងតំបន់នៃប្រទេសចិនបានឧបត្ថម្ភធនដល់អាជីវកម្មដើម្បីលើកកម្ពស់ពាណិជ្ជកម្មបរទេស រួមទាំងការរៀបចំជើងហោះហើរធម្មនុញ្ញផងដែរ។ ពួកគេក៏បានអំពាវនាវឱ្យធនាគារផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនដែលចង់ពង្រីកប្រតិបត្តិការនៅក្នុងប្រទេសដែលចូលរួមក្នុងកម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវ។


