នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចុះត្រួតពិនិត្យផ្ទះមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ឈ្មោះ ម៉ន ជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ពាក់ព័ន្ធករណីទទួលផលចោរកម្មពីអ្នកគាស់រោងចក្រលួចយកសំលៀកបំពាក់យ៉ាងច្រើន។
ការចុះឆែកឆេរត្រួតពិនិត្យផ្ទះមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់នេះ ធ្វើឡើងនៅចំណុចផ្ទះលេខ១០៥ ផ្លូវ៥១៩G ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចចុះឆែកឆេរត្រួតពិនិត្យដកហូតបានវត្ថុតាំងជាសំលៀកបំពាក់មួយចំនួន ដោយមិនមានការឃាត់ខ្លួនម្ចាស់ទីតាំងនោះទេ ដោយទុកឱ្យខាងអយ្យការខេត្តកំពង់ស្ពឺជាអ្នកអនុវត្តបន្ត៕













