ក្រែមលាបមាត់គឺជារបស់ដែលមនុស្សស្រីមិនអាចខ្វះបាន ដើម្បីបង្កើនភាពជឿជាក់ និងបង្កើនភាពទាក់ទាញ។ ទោះជាយ៉ាងណាក៏ដោយ ក្រែមលាបមាត់គឺមានច្រើនពណ៌ណាស់ ដោយស្ត្រីមួយចំនួនគឺពិបាកក្នុងការជ្រើសរើសពណ៌។ ដូច្នេះហើយ ដើម្បីជ្រើសរើសពណ៌ឱ្យស័ក្តិសមសម្រាប់គ្រប់ពណ៌ស្បែក KBN News នឹងណែនាំក្រែមលាបមាត់ ៤ ពណ៌ដូចខាងក្រោម៖

១.ក្រែមលាបមាត់ពណ៌ក្រហម៖ ពណ៌ក្រហមគឺជាពណ៌ដែលពេញនិយមបំផុតសម្រាប់ស្ត្រីគ្រប់រូប និងស័ក្តិសមគ្រប់ពណ៌ស្បែក។ នៅពេលអ្នកលាបក្រែមពណ៌ក្រហម វានឹងជួយបង្កើនភាពទាក់ទាញ ការចាប់អារម្មណ៍ និងបង្ហាញពីភាពស្រស់ស្អាត ស៊ិចស៊ី ក៏ដូចជាទាន់សម័យផងដែរ។How to Wear Red Lipstick Perfectly - A Step-By-Step Tutorial

២.ក្រែមលាបមាត់ពណ៌សាច់៖ ពណ៌ក្រែមលាបមាត់នេះគឺស័ក្តិសមគ្រប់សម្លៀកបំពាក់ ក៏ដូចជាស័ក្តិសមគ្រប់ពណ៌ស្បែកទាំងអស់។ ពណ៌នេះគឺធ្វើឱ្យបបូរមាត់ល្អឥតខ្ចោះ ចាប់ពីអាហារថ្ងៃត្រង់ជាមួយមិត្តភក្តិ រហូតដល់ការប្រជុំសំខាន់ៗ ហើយក្រែមលាបមាត់ពណ៌សាច់នេះ ក៏ជួយបង្កើនសម្រស់ធម្មជាតិ និងភាពទាន់សម័យផងដែរ។How to choose a nude lipstick for your skin tone | Be Beautiful India

៣.ក្រែមលាបមាត់ពណ៌ត្នោត៖ ក្រែមលាបមាត់ពណ៌ត្នោតមានប្រសិទ្ធភាពអស្ចារ្យក្នុងការបង្កើតរូបរាងដ៏កក់ក្តៅ និងទាក់ទាញ។ ក្រែមលាបមាត់ពណ៌ត្នោតក៏ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់រូបរាងដែលបំផុសគំនិតក្នុងរដូវត្រជាក់ ដូច្នេះកុំស្ទាក់ស្ទើរក្នុងការប្រើវាពេញមួយឆ្នាំដើម្បីទទួលបានរូបរាងធម្មជាតិ។Nude Rose Brown Lipstick: Matte Revolution In Super Fabulous | Charlotte  Tilbury

៤.ក្រែមលាបមាត់ពណ៌ផ្កាឈូក៖ ពណ៌ផ្កាឈូកនឹងបន្ថែមភាពរ៉ូមែនទិក រួមទាំងការលេងស្ទីលតុបតែងខ្លួនបែបសុភាព។ ដូច្នេះអ្នកគួរជ្រើសរើសពណ៌ផ្កាឈូកស្រាលសម្រាប់រដូវផ្ការីក និងរដូវក្តៅ ឬជ្រើសរើសពណ៌ផ្កាឈូកងងឹត ដើម្បីបំភ្លឺក្នុងរដូវត្រជាក់។ ហេតុនេះហើយពណ៌ក្រែមទាំង ៤ នេះគឺជាពណ៌ដែលស្ត្រីគ្រប់រូបស្រលាញ់សម្រស់ត្រូវតែមាន៕How to Wear Pink Lipstick Shades & Pink Lip Gloss - Lancôme