Home Blog Page 135

កុំចេះតែហ៊ាន! តុលាការរផ្តន្ទាទោសស្ត្រីម្នាក់ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទបន្លំឯកសារធ្វើជា «មេធាវី»

0

រាជធានីភ្នំពេញ ៖ ស្រ្តីជាមេធាវីក្លែងក្លាយម្នាក់ត្រូវអស់ល័ក្ខណ៍ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថាមានការលួចប្រកបវិជ្ជាជីវៈមេធាវី, ក្លែងបន្លំ ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងក្រោយមកត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំ និង ពិន័យជាប្រាក់ ៨លានរៀល។ នេះបើតាមសេចក្តីព័ត៌មាន គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈលិខិតដែលបានចុះនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា កាលពីថ្ងៃ ទី០៣ ខែមករា ឆ្នាំ២០២៥ គណៈមេធាវី បានប្តឹ.ងឈ្មោះ អ៊ុយ ចន្ទី ភេទស្រី កើតឆ្នាំ១៩៨១ មាន អាសយដ្ឋានផ្ទះលេខ៣សេ ផ្លូវលេខ៧០៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ លួចប្រកបវិជ្ជាជីវៈមេធាវី, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ទៅសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយចំណាត់ការនីតិវិធីជាបន្តបន្ទាប់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ សាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការនិងប្រកាសសាលក្រម ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ ចោទឈ្មោះ អ៊ុយ ចន្ធី ភេទស្រី កើតឆ្នាំ១៩៨១ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ និង ពិន័យជាប្រាក់ ៨លានរៀល ពីបទ លួចប្រកបវិជ្ជាជីវៈមេធាវី, ក្លែងបន្លំ ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី អំឡុងខែសីហា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា៣, មាត្រា៤ និងមាត្រា៧៧ នៃច្បាប់ស្តីពីលក្ខន្តិកៈ មេធាវី មាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ និងបានបង្គាប់ឱ្យសងសំណងការខូច ខាតចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណី (គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា)។

ការប្រកាសកាលក្រមនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ចំពោះមុខដើម បណ្តឹងរដ្ឋប្បវេណី ចំពោះមុខមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ និងកំបាំងមុខជនជាប់ចោទ ដោយទុកសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ ជាមួយគ្នានោះសាលាដំបូងរាជ ធានីភ្នំពេញ ក៏បានសម្រេចប្រើវិធាននៃមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ៕

សកម្មភាព វណ្ណដា និង រ៉េត ស៊ូហ្សាណា បង្កឱ្យមានការរំពឹងទុក

0

សកម្មភាពរបស់តារារ៉េប ម៉ាន់ វណ្ណដា និង រ៉េត ស៊ូហ្សាណា ម្នាក់ច្រៀង ម្នាក់លេងភ្លេង បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាច្រើន។ ចាប់តាំងពី ហ្សាណា ចូលក្នុងទ្រនំបារមីអ្នកទាំងពីរពុំទាន់មានឱកាសសហការជាមួយគ្នានៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg44j25t7mQ7210DtoewbocXjjhu-loXJ_7qXNCklktQaCAkOXHDTpAU-fAURNlE9_2DiIolVOGTpc5Axe5AhKQxUXaZgvbXnsZhB2XeLkdDIkggj5NRtQVv2OXBEuTjy8ePuul1My_GYvEPN52pC4FggD0prTpI03F4FzEphPBHWNE7cy4SX-QXhuIIzrU/s2048/image_2026-02-12_10-08-01.png

ទំនាក់ទំនងរវាងសិល្បករទាំង៥រូបរបស់ផលិតកម្មបារមីរួមមាន វណ្ណដា វណ្ណថាន នរិទ្ធ យូហៃ និង រ៉េត ស៊ូហ្សាណា ត្រូវបានទស្សនិកជនមើលឃើញថាមានភាពចុះសម្រុងរាប់គ្នាប្រកបដោយភាពរីករាយ។ ជាតារាចម្រៀងស្រីតែម្នាក់ក្នុងចំណោមសមាជិក ហ្សាណា តែងតែទទួលបានការមើលថែដូចជាព្រះនាងនៅក្នុងរឿងភាគ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKoGdKV7WwZ0OFsQKqNZBIQcHspS3EqX9KkOvw3dB-Ob6zHNUBQ9EKR34j44XlTF4NnEwuRdszohTkp1xgCJVSp_6Nnvu654kXAC0FHTDKrTyhHwfP00rzSNj6ZViBbn-QMU4_yY1mbVHXP81x0nrvRe15iCR7VHgfNrwhYDa7e76nPges-942TUYO3p7W/s2048/image_2026-02-12_10-06-17.png

នាពេលថ្មីៗនេះតាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុកគេបានឃើញ រ៉េត ស៊ូហ្សាណា និង វណ្ណដា បង្កបរិយាកាសសប្បាយរីករាយជាមួយគ្នាដោយហ្សាណា គឺជាអ្នកច្រៀង ចំណែកឯ វណ្ណដា គឺជាអ្នកលេងភ្លេងធ្វើឱ្យទិដ្ឋភាពនោះបង្កឱ្យមានការរំពឹងយ៉ាងច្រើនពីសំណាកហ្វេនៗ។ អ្នកគាំទ្រខ្លះក៏បានឱ្យរូបបេះដូងនិងរូបភាពបញ្ជាក់ពីក្តីស្រលាញ់ ចំណែកឯមតិខ្លះទៀតថា វណ្ណដា និងហ្សាណា សមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGOzGcrt_V5ogAg8zIzvvQHqnJr8vLg-ndN0liAHjh8Y8O1Wp1ZZ2o1aVoWs7YBspFJgiPgg_Tm33QnTnp-495BSwkJ5dyKPmh5P8VL8chxS_NGHwL-Y37SBxftc1-PsTxFZG61dsL4t_z4h_HaEnlP4EtXQeRxjr9Z4w2bOqCN3e0cmBNkwgEXd3FvxHI/s2048/image_2024-11-01_08-54-36%20(2).png

កាលពីកន្លងមកនេះ វណ្ណដា និង រ៉េត ស៊ូហ្សាណា ក៏បានច្រៀងចម្រៀងបទពីដើមជាមួយគ្នាប្រកបដោយភាពរីករាយផងដែរ។ ស្ថិតក្នុងទ្រនំជាមួយគ្នា ហ្សាណា មានភាពជិតស្និទ្ធ ជាមួយនឹង យូហៃ និង នរិទ្ធ ដោយធ្លាប់ចេញបទចម្រៀងជាមួយគ្នា ខណៈពេលនេះនាង និង វណ្ណដា ក៏ហាក់ចុះសម្រុងគ្នាខ្លាំងដែរ។ នេះក៏នាំឱ្យមានការរំពឹងទុកដែរថាអនាគត វណ្ណដា និង រ៉េត ស៊ូហ្សាណា អាចនឹងសហការជាមួយគ្នាមិនខាន៕

ហេតុអ្វីបានជាកងទ័ពថៃតែងតែជាន់មីនរហូត តើមានអ្វីនៅខាងក្រោយវាំងននខ្មៅ?

0

ការផ្ទុះមីនលើទឹកដីថៃបានកើតឡើងម្តងហើយម្តងទៀត ជាពិសេស ពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃស្ងប់ស្ងាត់ ឬទើបបញ្ចប់កិច្ចប្រជុំចរចាពីព្រំដែនកម្ពុជា-ថៃ ស្រាប់តែភាគីថៃផ្សាយបំភ្លៃថា កងទ័ពខ្លួនជាន់មីនដើម្បីទម្លាក់កំហុសលើកម្ពុជា និងធ្វើឱ្យស្ថានការណ៍តានតឹង ។ ការផ្ទុះមីនលើកនេះក៏ដូចរាល់ដងដែរ ពេលពលរដ្ឋថៃធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតស្ទើរពេញប្រទេស ក៏មានកងទ័ពថៃជាន់មីន តើអ្វីនៅខាងក្រោយវាំងននខ្មៅនេះ?

កងទ័ពថៃបានដើរជាន់មីនរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ នៅព្រំដែនស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលហេតុការណ៍នេះកើតឡើងបន្ទាប់ពីស្ងប់ស្ងាប់មួយរយៈក្នុងពេលប្រទេសថៃរៀបចំការបោះឆ្នោត ។ ពេលនេះ ការបោះឆ្នោតរួចរាល់ ហើយលទ្ធផលបោះឆ្នោតបង្ហាញថា គណបក្សភូមិចៃថៃរបស់លោក Anutin Charnvirakul ឈ្នះឆ្នោតដោយការបន្លំសន្លឹកឆ្នោត គ្មានតម្លាភាព ធ្វើឱ្យពលរដ្ឋតាមបណ្តាខេត្តធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ក៏មានហេតុការណ៍ផ្ទុះមីនឡើងវិញ ។

កងទ័ពថៃភូមិភាគទី២ បានជូនដំណឹងពីកងទ័ពថៃ ចំនួន៣នាក់ ជាន់មីននៅព្រំដែនស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១១ ខែកុម្ភៈ នាវេលាម៉ោងខុសគ្នា ក្នុងនោះរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ហើយកងទ័ពថៃភូមិភាគទី២ ចោទប្រកាន់ថា គ្រាប់មីននេះបន្សល់ពីសង្គ្រាមកម្ពុជា-ថៃ កន្លងមក ។

កាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី១១ ខែកុម្ភៈ កងទ័ពថៃម្នាក់មកពីកងពលថ្មើរជើង លេខ១៣២ បានដើរជាន់មីនបណ្តាលឱ្យរងរបួសធ្ងន់ដាច់ជើងឆ្វេង ក្នុងពេលកំពុងត្រួតពិនិត្យតំបន់ភូមិសាស្ត្រ ។ បន្ទាប់មក នាវេលាម៉ោង៥ និង៣០នាទី (ថ្ងៃដដែល) កងទ័ពថៃ២នាក់ទៀតបានដើរជាន់មីនដែរ ប៉ុន្តែរងរបួសស្រាល ដែលកងទ័ពទាំង២នាក់នេះមកពីកងវរសេនាតូចថ្មើជើង លេខ១៣ ។

ក្រោយកើតហេតុ កងទ័ពទាំង៣នាក់បានទទួលការជួយសង្គ្រោះបឋម និងបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យភ្លាមៗ ។ កងទ័ពភូមិភាគទី២ បានស្នើសុំឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធចុះមកត្រួតពិនិត្យយ៉ាងលម្អិតនៅកន្លែងកើតហេតុដើម្បីកុំឱ្យកងទ័ពដើរជាន់មីនទៀត ព្រមទាំងទំនាក់ទំនងទៅក្រុមដោះមីនមកបោសសម្អាតមីននៅជុំវិញកន្លែងកើតហេតុ ។

គួរបញ្ជាក់ថា កងទ័ពថៃដើរជាន់មីនផ្ទុះរងរបួសធ្ងន់-ស្រាល ស្របពេលពលរដ្ឋថៃនៅខេត្តឈុនបុរី មហាសារ៉ាខាម ប៉ាធុមថានី សុផាន់បុរី និងស្រះបុរី បានធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ដោយសារគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ រួមមាន ៖ ការកេងបន្លំសន្លឹកឆ្នោត, រាប់សន្លឹកឆ្នោតគ្មានតម្លាភាព, ហិបឆ្នោតបិទមិនជិត, សន្លឹកឆ្នោតក្នុងហិបច្រើនជាងចំនួនពលរដ្ឋពិតប្រាកដ និងមន្ត្រីមណ្ឌលមិនអនុញ្ញាតឱ្យពលរដ្ឋចូលក្បែរហិបឆ្នោត ដែលភាពមិនប្រក្រតីទាំងនេះធ្វើឱ្យគណបក្សភូមិចៃថៃរបស់លោក Anutin ទទួលបានផលប្រយោជន៍ ។

រហូតមកដល់ថ្ងៃទី១១ ខែកុម្ភៈ ការធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតកាន់តែខ្លាំងក្លាឡើងនៅតាមបណ្តាខេត្តទាំងនេះ ខណៈគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនព្រមរាប់សន្លឹកឆ្នោតឡើងវិញក្រោមហេតុផលខុសច្បាប់ ថែមទាំងប្តឹងអ្នកមកចូលរួមតវ៉ាទៀតផង ។ រីឯលោក Anutin ដែលត្រៀមបន្តអំណាចនិយាយថា ការរាប់សន្លឹកឆ្នោតជាថ្មី គឺជាសិទ្ធិរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត លោកនឹងរង់ចាំការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ទើបបង្កើតរដ្ឋាភិបាលថ្មី ៕

ពាក្យទំនាយរបស់បិតារូបវិទ្យា ស្ដីពីវិនា.សកម្មពិភពលោកនៅឆ្នាំ២០៦០

0

នៅសល់ពេលមិនច្រើនទៀតទេ! បើយោងតាមកំណត់ត្រាមួយដែលជាការព្យាករណ៍របស់បិតារូបវិទ្យាសម័យទំនើប លោក អ៊ីសាក់ ញូវតុន បានបង្ហាញថា ទីបញ្ចប់នៃពិភពលោកដែលមនុស្សកំពុងរស់នៅសព្វថ្ងៃនេះ នឹងមកដល់នៅឆ្នាំ 2060 ខាងមុខ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Hashem Al-Ghaili នាពេលថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWpIhKHzCrID-DuqoWZvjl-aamXw-vA9RsWD_MibNwnDx9TBkpXP-VUAD_e9I3iANKmf7-rFCjqYu4uX5qhfeR7Jmh2HTtbORVQYEKwT1I0nfuNBoUPvMQDp4jf7t9V26L4ND4fJ4K3M5hzPMo5hu8UK1ZlDFdO3IEowkwYsJFOPtBNBP0kziW40eDIeO8/s1024/photo_2026-02-11_16-19-05.jpg
ផ្អែកទៅលើខ្លឹមសារដែលបានដកស្រង់ចេញពីសៀវភៅកំណត់ត្រាឯកជនមួយរបស់លោក អ៊ីសាក់ ញូវតុន ដែលបានព្យាករទុកតាំងពីឆ្នាំ 1704 បានឲ្យដឹងថា ដោយអនុវត្តតក្កវិជ្ជាដ៏ម៉ត់ចត់ ដែលគាត់បានប្រើសម្រាប់សិក្សាពីទំនាញផែនដី និងការគណនា លោក ញូវតុន ទាញបានការគណនាមួយដែលចង្អុលបង្ហាញថា ឆ្នាំ 2060 គឺជាចំណុចរបត់ដ៏ធំសម្រាប់មនុស្សជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAZXN6kdubEJ6ObneXGDxrY020GH_rwcbW40treVChehLG6bY6BKD1LrFg94-7ARrk4q3orbSJgz7ZUEOmh-NLqMJlLEcZPjxl_wB3RNjrFvOwv18YnKYUl3g84XX0d6LifqmHY7OZJEGAJVaG42ZF2YtPe2VSYWLuuKPj5IwtypMbpaw-f75OKT19Kjsv/s600/photo_2026-02-11_16-19-13.jpg
តាមរយៈការសន្និដ្ឋានរបស់អ្នកប្រាជ្ញរូបនេះ 1,260 ឆ្នាំបន្ទាប់ពីការកើនឡើងនៃចក្រភពរ៉ូមដ៏បរិសុទ្ធនៅឆ្នាំ 800 នៃគ.ស. សណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ននឹងឈានដល់ទីបញ្ចប់ ដោយនាំមកនូវយុគសម័យថ្មីមានការញាំញីទៅដោយជម្លោះឥតឈប់ឈរ និងគ្រោះមហន្តរាយធម្មជាតិ ដែលសុទ្ធតែបង្កឡើងដោយស្នាដៃមនុស្សខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVuy3VzrrE58BDBe3CyxWfzWWwIfbwlB52kudpvhW7HeIpnzA9vtZSdJg3TQh6a-ApAv49EeCPS5vk4J_VKHGzvvDqOI7RuNuVcx-lxcyIRUjq-yB21qN7WxeNAxvESb3JQxHmHKb64lXnPIt9YUeKeufC3JzsoIlgmJfbtP18bodXwbwirUeCsJfsllVx/s828/photo_2026-02-11_16-19-12.jpg

នៅឆ្នាំ 2026 ពោលគឺនៅពេលដែលឆ្នាំ 2060 ខិតជិតមកដល់ ការគណនារបស់ អ៊ីសាក់ ញូវតុន មិនមែនត្រឹមតែជាការព្យាករណ៍បែបវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាការមើលឃើញដ៏គួរឱ្យចាប់អារម្មណ៍មួយចូលទៅក្នុងចិត្តរបស់អ្នកប្រាជ្ញដ៏មានទេពកោសល្យម្នាក់ ដែលព្យាយាមភ្ជាប់គម្លាតរវាងភាពប្រាកដប្រជាខាងគណិតវិទ្យា ទៅនឹងការវិវត្តន៍នៃយុគសម័យរបស់មនុស្សលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrZdrTdGd8go4ZXcN8kWZTpkMaqLI6ly8W6i1CpZ7MslCVNy8IvpCoW7TuA-0lbriNJ86rYVVcHtiyk7CoX2fGE-qaXfeVNHpaDjzkHf8rBf0zY_jHooEVioZ5HCULkp56hFi3Ig5c14Xxz5sYBGiYprd4POwPbdYlrpQo_1B9_zzCqKfJA5BNMbc2-k9E/s603/photo_2026-02-11_16-19-08.jpg

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការព្យាកររបស់លោក ញូវតុន ប៉ុណ្ណោះ ហើយចំពោះភាពពិតជាក់ស្ដែងយ៉ាងណាយើងមានតែរង់ចាំមើលទាំងអស់គ្នា។ តួយ៉ាងដូចជាទំនាយរបស់គ្រូទាយពិករភ្នែកដ៏ល្បី លោកយាយ Baba Vanga ដែលទំនាយរបស់គាត់ខ្លះ បានក្លាយជាការពិតមែន ប៉ុន្តែមិនមែនគ្រប់គ្នាត្រូវតែជឿនោះទេ ព្រោះអ្វីៗសុទ្ធតែមើលមិនឃើញ ហើយវាអាស្រ័យលើហេតុនិងផល៕

លោក ទេព រិនដារ៉ូ បញ្ជាក់ពីជីវិតឯកជនធ្លាប់មានភរិយានិងកូន

0

តារាសម្តែងជើងចាស់ដ៏មានឈ្មោះបោះសំឡេងលោក ទេព រិនដារ៉ូ បានបញ្ជាក់ជូនសាធារណជនថាលោកធ្លាប់មានភរិយានៅក្នុង១៩៨៧ និងមានកូនស្រីម្នាក់ជាចំណងដៃ។ ទោះយ៉ាងណាជីវិតគូរបស់លោកមានរយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះខណៈបច្ចុប្បន្ននេះលោកពុំមានភរិយានោះទេដោយសារតែគិតរឿងនេះជាធំ។ ដ្បិតពេលនេះលោក ទេព រិនដារ៉ូ ពុំមានភរិយាប៉ុន្តែពេលនេះគឺលោកមានគូស្នេហ៍នៅស្រុកក្រៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbEfKzJwVN2Y9hlrAo2iWvQS2C6bKIRXPRK8zdpZJd-i029oMEB8jsbJpCedSehyPiy7p01eWgf_fz-6BETyGdfmpr2NxU2fQ3dmsvxZsPn_x61cdZBgrxcpw_jOXjvaPTQ4P2U1MkztA3iddD2iXQ8szbC2ohYbwuEIaepE8U5ljEx2hidaso7EzSk3Tj/s2048/image_2026-02-12_09-10-13.png

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលទស្សនិកជនពុំបានឃើញលោក ទេព រិនដារ៉ូ បង្ហាញដៃគូរបស់ខ្លួននោះទេ ខណៈរឿងនេះក៏បង្កឱ្យមានការសង្ស័យក្នុងចំណោមទស្សនិកជនក៏ដូចជាចង់ដឹងថាតារាសម្តែងរូបនេះធ្លាប់មានភរិយាដែរឬអត់?។ មានសំណួរជាច្រើនពាក់ព័ន្ធនឹងបញ្ហានេះ នាយព្រែក បានស្រាយចម្ងល់របស់មហាជនតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-0nO5NKm_vuVZWCx6f63HYOIeRo2Ctotz7kngaFsUwgjsaDCiC_8vwZvJu3jn0dXUXtteDFhfWXYldfjpHlR5BAXBr9Th8kPjhwenSYy_b9I35iXgsum9tQ4kvEh5TLF8m_LzkhFE7pXlP0KhWWqqiI5eC9vKvpG_pCLMKrI8lXv2qWff4-RaCQd6C6Ii/s2048/image_2026-02-12_09-10-14.png

តាមរយៈវីដេអូដែល នាយព្រែក បង្ហោះនៅយប់ថ្ងៃទី១១ ខែកុម្ភៈ លោក ទេព រិនដារ៉ូ បានបញ្ជាក់ថាសព្វថ្ងៃនេះលោកពុំមានភរិយានោះទេ ប៉ុន្តែលោកធ្លាប់មានភរិយាតាំងពីមុនចូលសម្តែងមកម្ល៉េះពោលគឺនៅឆ្នាំ១៩៨៧។ មិនត្រឹមតែមានភរិយាប៉ុណ្ណោះទេប៉ុន្តែលោក ទេព រិនដារ៉ូ ក៏មានកូនស្រីម្នាក់ជាចំណងដៃផងដែរ តែចំណងស្នេហានោះបានត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។ ចំពោះមូលហេតុដែលលោក ទេព រិនដារ៉ូ មិនយកភរិយាទៀតតារាសម្តែងរូបនេះបានបញ្ជាក់ថាលោកគិតគ្រួសារជាធំពីព្រោះលោកជាមេគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdhM5JizGF9_9uGX1nKgG2D7mrvI1mGBroaZ6w-_A0UvBeI4DO6BKaqRz4LHIo2GIqSnNtm8sx2qOMKOLW7Q5T9UfCq8sAeOVPCD8F30EsO1v73OEOE42i3ohPqtU7jpjoSlWekg932er0fDSCHMVNHBxgmTaOh598C-6G2QFFu5DSyPee4tR9jwqIO_0u/s2048/image_2026-02-12_09-10-15.png

ចំណុចនេះលោក ទេព រិនដារ៉ូ បានបញ្ជាក់ថាលោកត្រូវរ៉ាប់រងចិញ្ចឹមម្តាយ ប្អូន និងក្មួយៗ ហើយប្រសិនជាមានគ្រួសារលោកគិតថាត្រូវបែងចែកមិនមានសិទ្ធិ១០០ភាគរយ ដែលបន្ទុកនោះធ្វើឱ្យលោកពិបាក។ ជាមួយគ្នានេះលោកក៏បានលាតត្រដាងថាចាប់តាំងពីបែកភរិយាមុនមកពុំមែនលោកមិនធ្លាប់សាកល្បងចាប់ផ្តើមជីវិតគូម្តងទៀតនោះទេប៉ុន្តែមិនអាចទៅរួច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8bOBD3L60GoxCKnEpO9_TBtcF25-7mxAEorUNymehsxR5c4SkSeyejQtB4LV9Fg8uBYXUW5j_7HZNdtMr51No4q2Oplg0w1FjDvTuNjqZycyPmziKxmimDstKjWENslHQ82KofwSoSduO62-r7DR4zRhA5YuFUP-NKlvdsauEwQRfHMm0P9mkx7fEETWn/s1320/image_2026-02-12_09-10-11.png
ទាក់ទិននឹងការចាប់ផ្តើមជាមួយដៃគូថ្មីដែលមិនអាចរលូនទៅមុខបានលោក ទេព រិនដារ៉ូ បានបញ្ជាក់ថាដោយសារលោកជាអ្នកសិល្បៈ ដូច្នេះការទំនាក់ទំនងពុំដូចមនុស្សធម្មតា នៅពេលថតសម្តែងមានកាយវិការសិទ្ធិស្នាលធ្វើឱ្យដៃគូប្រចណ្ឌ។ មិនលាក់បាំងពីទស្សនិកជនដ្បិតពេលនេះលោក ទេព រិនដារ៉ូ ពុំមានភរិយាប៉ុន្តែពេលនេះគឺលោកមានគូស្នេហ៍នៅស្រុកក្រៅ៕

វណ្ណដា ទទួលបានការគាំទ្រពីហ្វេនជប៉ុនបន្ថែមទៀតក្រោយទូរទស្សន៍ដ៏ធំចាក់ផ្សាយឯកសារ

0

បន្ទាប់ពីទូរទស្សន៍ដ៏ធំរបស់ជប៉ុន TBS បានចាក់ផ្សាយពីតារារ៉េប វណ្ណដា សិល្បករហ៊ីបហបល្បីឈ្មោះប្រចាំប្រទេសកម្ពុជាធ្វើឱ្យអ្នកគាំទ្រជាជនជាតិជប៉ុនបានបង្ហាញសញ្ញាស្គាល់លោកតាមរយៈកម្មវិធី « Crazy Journey» ជាមួយនឹងតារា Awich។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVWewSRSz24VjZh2cbIUZyNj_cre0oSJ9l5cHehr7BAC5gwbQK9YG3O3GBSqyWNHs4NsxJvbSViOM3iayXdRx_sK6HL4Cu_TqA55ByeZbsoDdwDprOCuvsWHMGjFWUPTFRq9TKsZKmxJIIlslnHh18-rtnaVG6Qx5_o1WYXdpaK_44w6tFYi8KqNvzfXpI/s2048/image_2026-01-20_08-51-05.png
បទចម្រៀងចុងក្រោយដែល វណ្ណដា បានចេញក្នុងថ្ងៃខួបកំណើតមានចំណងជើងថា « NEON LIGHT» គេសង្កេតឃើញថាមានអ្នកគាំទ្រជាជនជាតិជប៉ុនបានចូលមកខម្មិនជាបន្តបន្ទាប់ក្នុងបទចម្រៀងនេះ។ គណនីនោះបានចូលមកខម្មិនជាភាសាជប៉ុនដោយបានបញ្ជាក់ថាពួកគេស្គាល់ វណ្ណដា បន្ទាប់ពីមើលកម្មវិធីទូរទស្សន៍និងជូនពរឱ្យ វណ្ណដា ជួបសំណាងល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO0t-BXT2XaBPLKbJtvaCm_cnOebBW6nl28g9z_0D-821jVgWUOgrVZXAqKIyakKTGsbaLFyiiVcN6GXcTDXNNB-IbnQJoQwaKCljxC4DCDGZMRQHipKPReh2Hstzg32YQWkPGaKt0COK5lleci5P4RboGcQVfs8SDzpXKUen0BhNgnIIJ32Ve8B-E5cYO/s2048/image_2026-01-20_08-51-06.png
អ្នកគាំទ្រក៏បង្ហាញថាបន្ទាប់ពីមើលកម្មវិធី « Crazy Journey» វាពិតជាឡូយខ្លាំងណាស់។ អ្នកខ្លះទៀតក៏បាននិយាយថា សំឡេង និងបទចម្រៀងរបស់ វណ្ណដា មានមន្តស្នេហ៍ហើយពិតជាអស្ចារ្យណាស់ វាជាសម័យកាលថ្មីមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzY67iWpzNsxvtNlvf8NUgAFKIYgWd7poG8n75b-ZBGFbJPRORPEUg2DKOpCpPBVwIsDg1-7KjWnU8BzYORFuLmS9ojY0-yc_d3Y4xyx7irhGSGyvkKgg6LDpsnWaSJRdUT5XsN0WkF1rC-79nr9bf23Nl0Bm66giEg01m31SbQqEOyAALZ5IAwMpDiUGW/s756/image_2026-02-10_14-18-45.png

គួរបញ្ជាក់ផងដែរថាទូរទស្សន៍ TBS ដ៏ធំរបស់ជប៉ុនបានចាក់ផ្សាយពីតារារ៉េប វណ្ណដា កាលពីថ្ងៃទី៩ ខែកុម្ភៈ កន្លងមកថ្មីៗនេះដោយគេបានឃើញតារារ៉េបជប៉ុន Awich បាននិយាយពីតារារ៉េប វណ្ណដា មានការបង្ហាញពីបទចម្រៀង «អាមុំបងអើយ» និងទិដ្ឋភាពរបស់ទស្សនិកជនដែលចូលរួមយ៉ាងច្រើនកុះករនៅឯពហុកីឡដ្ឋានអូឡាំពិកក្នុងការប្រគំតន្រ្តីរបស់ វណ្ណដា កាលពីកន្លងមកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt1DYYzJIhlK2YviBHkLuFQGjTplhHu-3Js51Js4hN1CveKHdzwYzUaKDn7vDNugFxEFqw8L-yXA4lrjacVwhgailEKk3yaHC6-J4MfVjcDAT9gddub00sdVvpEXX5gtuBP8sbcRulC5c-FuSSwG8TmQhjiDS4CC7VUvx8D-uTfpY5n-e2hOAOATU1XRU9/s773/image_2026-02-10_14-18-45%20(2).png
លើសពីនេះ ក្រុមការងារកម្មវិធីរួមទាំង Awich ផ្ទាល់ក៏បានចុះទៅដល់ស្រុកកំណើតរបស់ វណ្ណដា ផ្ទាល់នៅឯខេត្តព្រះសីហនុ និងបានសម្ភាសជាមួយនឹងឪពុករបស់ វណ្ណដា ផងដែរ។ ទូរទស្សន៍ TBS ក៏បានផ្សព្វផ្សាយពីប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា បង្ហាញពីរបាំនៃវប្បធម៌ខ្មែរ រួមទាំងរំលេចពីរបបខ្មែរក្រហម៕

Bai Lu បានទទួលលក្ខខណ្ឌមាសពីរនៅពេលបន្តកិច្ចសន្យាជាមួយ Yu Zheng

0

យោងតាម Sohu កិច្ចសន្យារបស់ Bai Lu ជាមួយ Huan Yu Entertainment នឹងផុតកំណត់នៅខែមីនា ឆ្នាំ២០២៦ ខណៈតារាសម្តែងល្បីៗជាច្រើនដូចជា Xiao Zhan និង Cheng Yi បានជ្រើសរើសបង្កើតស្ទូឌីយោផ្ទាល់ខ្លួនបន្ទាប់ពីកិច្ចសន្យារបស់ពួកគេផុតកំណត់អ្នកលេងអ៊ីនធឺណិតជាច្រើនជឿថា Bai Lu ក៏នឹងបន្តអាជីពឯករាជ្យផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYUKlvPSp_epld36gKHWCsaVGhwg3FD7-oQXB-mWkc9Qi_FZENdLR545FIjKrR2EO8TjjUZd4vRFLN2IMKLN_5Y8SeJvSmKB_CZAgJlGCQzDxn5jClv_59dJ8ZKTQLK7AEtv79fitOJUTjc6A5Khr4Y4XnP4NlLt6wrNb3yj32MXH2WJrf4J6bbSdXG4af/s1440/image_2026-02-11_16-24-06.png
ទាក់ទិននឹងបញ្ហាកិច្ចសន្យា Yu Zheng បញ្ជាក់ថាខ្លួននឹងមិនជ្រៀតជ្រែកក្នុងការសម្រេចចិត្តរបស់ Bai Lu ឡើយ។ លោកបាននិយាយថាទំនាក់ទំនងរបស់ពួកគេគឺដូចជាទំនាក់ទំនងរបស់ឪពុកនិងកូនស្រី ហើយថាតើនាងបន្តកិច្ចសន្យារបស់នាងឬអត់ នឹងមិនប៉ះពាល់ដល់អារម្មណ៍របស់ពួកគេចំពោះគ្នាទៅវិញទៅមកទេ។ ក្នុងនាមជាតារាសម្តែងម្នាក់ដែលត្រូវបានណែនាំដោយ Yu Zheng ដោយផ្ទាល់រាល់ចលនារបស់ Bai Lu ទាក់ទាញចំណាប់អារម្មណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSWXwV3uK9xqcg09cvgoImnmHCgTW8edpmO8T8Z0EnSlxC5KVnV_Caz6BP51UipWXVwfy_ejQTOLds1U0HkQFTCLqcI9zkYD680-q-Knnp1W4W1iqsTis-gbXOMXcOsz8ZAzznizJzbVQt7tCPADXJUVyrtgghxkVNL4myv1EdR8ykzqiKj_c5Tffrlu1J/s1358/image_2026-02-11_16-24-07%20(2).png

ថ្មីៗនេះ Huan Yu Entertainment បានបង្ហោះរូបថតជូនពរឆ្នាំថ្មីជាបន្តបន្ទាប់នៅលើ Weibo ដោយមាន Bai Lu លេចធ្លោនៅចំកណ្តាល ដែលហាក់ដូចជាបញ្ជាក់ពីភាពជាដៃគូបន្តរបស់នាងជាមួយក្រុមហ៊ុន។ មិនយូរប៉ុន្មាន ការប្រកាសថា Bai Lu បានបន្តកិច្ចសន្យារបស់នាងជាផ្លូវការសម្រាប់រយៈពេល៥ឆ្នាំទៀត បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនយ៉ាងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW-WbSj89luOeCvV2NowfhQtmpZ_QQnHlCxsv24Jaw4Vbl537R-xPSAep6uZp_Y_hUyzqTZ9c1-FFPHM7wlHd-m6GuXMMsP9Byh5xYPR5bOWmckUB0Nr6krnZ4XY9OwLNuseL5EFRs2N4BR5m4Wix7y8xtBfgY_vbnkHefzWO3N51nDmcEw-Ey3_xhlpry/s1358/image_2026-02-11_16-24-07.png
យោងតាមប្រភពជាច្រើនដើម្បីរក្សាតារាសម្ដែងឆ្នើមរបស់ខ្លួន Yu Zheng បានផ្តល់លក្ខខណ្ឌទាក់ទាញខ្លាំងពីរដល់ Bai Lu។ ទីមួយ លោកបានផ្តល់ឱ្យនាងនូវតួនាទីជាតួឯកស្រីនៅក្នុងគម្រោងទូរទស្សន៍សំខាន់ៗពីរគឺ «Chu Gong Fu»និង «Jin Wu Bu Jin 2» ។ ទីពីរ លោកបានផ្តល់អាទិភាពដល់ Bai Lu ក្នុងការជ្រើសរើសធនធានភាពយន្ត មានន័យថានាងមានសិទ្ធិពិនិត្យ និងជ្រើសរើសស្គ្រីបដែលមានគុណភាពខ្ពស់ជាមុន។ ជាមួយនឹងអត្ថប្រយោជន៍ទាំងនេះ Bai Lu ស្ទើរតែមានស្វ័យភាពពេញលេញក្នុងអាជីពរបស់នាង ដោយជាម្ចាស់ស្ទូឌីយោផ្ទាល់ខ្លួនរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6OrC0qjQahZWUjH-mX66PjAt98fn8zw0h3UhlMpt23J8f_siwCKLdQQZK-kas-wfKoSuOxQatKGNc5hXaqD-_N2RsRjzjQqAMYRwfbVgWsOrlbixu0QFzpcvvz25yhiirJBFLESPrW1crt6wk-EoK6iPLhyphenhyphenqHjYaZ-8YKjcHATcR_wqFDfThLWHorryDJ/s2048/image_2025-12-31_12-05-16.png
មនុស្សជាច្រើនជឿថា ការសម្រេចចិត្តរបស់ Bai Lu ក្នុងការបន្តកិច្ចសន្យារបស់នាងមិនត្រឹមតែកើតចេញពីភាពស្មោះត្រង់ និងមិត្តភាពយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែការធ្វើការដោយឯករាជ្យនៅក្នុងឧស្សាហកម្មកម្សាន្តដែលមានការប្រកួតប្រជែងខ្ពស់មិនមែនជារឿងងាយស្រួលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZdu0xf2Fa42uXFwJ9LqyG2zOc9RfcaDmJBVn0Vejc2Y6lWrmZMSYbwqWV93J5tC_8bBnAcRa8NAEO0ntya0OYmYyINuzBnpVnY0uElHPWy9856ohbWdhyphenhyphenk_XeUlxtDwwZPPMTQ5WjmWJIK6x3yua5QwFsE2Jdevwbt9odldw0_yJcXjLkh1iV6aNwcefv/s950/image_2025-06-09_16-20-04.png

លើសពីនេះ នាងបានឃើញពីជំនាញគ្រប់គ្រងវិបត្តិរបស់ Yu Zheng ខណៈដែលភាពចម្រូងចម្រាសដែលពាក់ព័ន្ធនឹង Xu Kai និង Zhao Qing ត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។ រួមជាមួយនឹងអត្ថប្រយោជន៍ដ៏ទាក់ទាញដែលផ្តល់ដោយក្រុមហ៊ុន Bai Lu បានជ្រើសរើសបន្តធ្វើការជាមួយ Huan Yu Entertainment។ អ្នកគាំទ្រជាច្រើនក៏រំពឹងថាតារាសម្តែងរូបនេះនឹងបន្តទម្លាយ និងឈានដល់កម្ពស់ថ្មីនៅក្នុងអាជីពសម្តែងរបស់នាងនាពេលអនាគត៕

ឥណ្ឌូណេស៊ីត្រៀមបញ្ជូនកងទ័ពជាង ៨០០០នាក់ទៅកាន់តំបន់ «ហ្គាហ្សា»

0

ឥណ្ឌូនេស៊ីជាប្រទេសក្នុងអាស៊ានតែមួយគត់ដែលមានគម្រោងបញ្ជូនទាហានរហូតដល់ 8,000 នាក់សម្រាប់ការដាក់ពង្រាយទៅកាន់តំបន់ហ្គាហ្សា ដើម្បីគាំទ្រផែនការសន្តិភាពរបស់លោក ដូណាល់ត្រាំ ដែលធ្វើឲ្យឥណ្ឌូណេស៊ីក្លាយជាប្រទេសដំបូងគេដែលបានបញ្ជូនទ័ពទៅកាន់តំបន់ហ្គាហ្សាតាមផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhljbZpm2gVG5RUK_XTr7sP-kwTLLVeI8rc4jZhZwn-tQs6ANYdFeRbbf_1GSG4gjsmUThS9o49GtC0R5Zem2KB6jEegK10BWch89T1J0i2HSIA6zuVF0ZjGHxGSymVB6cwCDvYXkhCBj6uJt4DleiTtKh7KDox8Xigd-xz1KjpdVWQ_zwETBEephWJpeue/s1280/photo_2026-02-11_13-51-10.jpg
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឧត្តមសេនីយ៍ Maruli Simanjuntak នាយសេនាធិការកងទ័ពឥណ្ឌូណេស៊ីបាននិយាយថា ការបណ្តុះបណ្តាលសម្រាប់ទាហានបានចាប់ផ្តើមរួចហើយ ហើយពួកគេនឹងផ្តោតលើតួនាទីផ្នែកវេជ្ជសាស្ត្រ និងវិស្វកម្មនៅក្នុងតំបន់ហ្គាហ្សាក្រោយពេលបញ្ជូនចេញពីឥណ្ឌូណេស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTTMRL-ICSsCfzHqxLasAnxaejnLq29uaC_I5m3U8cNxREGRaWR61PX5TVNADhwsHKd1-VO8gmAXsljkRFINIXGHpqu9B9wsZDFMwgeOqtqkfyZIUHilQ7eZ8X382rEGOWuKxDX17quWd_7kZ107wU38aqEL_SU6XKgjQdD_X-RCicE5bunY5l_LFZI7DY/s1280/photo_2026-02-11_13-51-10%20(2).jpg

តាមលោក Maruli ផែនការនេះនៅតែជាជំហានដំបូង ហើយព័ត៌មានលម្អិតដូចជាចំនួនកងទ័ពដែលនឹងត្រូវដាក់ពង្រាយមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ លោកអះអាងទៀតថាកងពលតូចមួយ ដែលនឹងត្រូវដាក់ពង្រាយអាចមានចន្លោះពី ៥០០០ ទៅ ៨០០០នាក់។ លោកមិនបានបញ្ជាក់ថាកងទ័ពនឹងត្រូវបានដាក់ពង្រាយសម្រាប់សកម្មភាពអ្វីនោះទេ ប៉ុន្តែនឹងផ្តោតលើតម្រូវការមនុស្សធម៌ និងការកសាងឡើងវិញនៃតំបន់ដែលរងការខូចខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8MzH-U9OwL6F8sFnEt-qVS5b50zPLCt9gI4LuGS758khv3tiQfOOFeQ3kow55rU2L2u01OLylF00FFCvDInzKsSVexKk5PlaL02UH39S0ltr0kwf2ClNFnIF813ud0VRfnSpOS3gXkgGQXGNj7YntNNYNw5-Te8Q82f3jzGTBvh4hI9lMk2A-kiQsroqH/s1280/photo_2026-02-11_13-51-12.jpg

ដោយឡែកចំពោះពេលវេលាជាក់លាក់នៃការដាក់ពង្រាយកងទ័ពឥណ្ឌូនេស៊ី និងតួនាទីពិតប្រាកដរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សា លោកប្រធានាធិបតី Prabowo Subianto នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ Prabowo បានអះអាងថា ក្នុងនាមជាប្រទេសមូស្លីមធំជាងគេបំផុតរបស់ពិភពលោក ឥណ្ឌូនេស៊ីគួរតែជួយធ្វើឱ្យតំបន់ហ្គាហ្សាមានស្ថិរភាពឡើងវិញ ហើយបាននិយាយថា ការចូលរួមរបស់ខ្លួននឹងជាការបន្តដំណោះស្រាយរដ្ឋពីរនៅទីបំផុតចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip2rPR69e66aDVNuzFISlEhXds3RS_CcrzrSactiDf7iBWkNEnLRr93DRtRpSg4lj55YeaYTNBrWOlD6aPikJnuQ5Wo44vYqT2H2JHErd7oaoT2u-I7YXyPGVcKpz75G7SIvV3Wo5bbHxNpNyhfS5uIt7ikxbCAMSHD4IErvCvqs_bRltrAMxwSrYgmwVo/s1200/photo_2026-02-11_13-51-11%20(2).jpg

ជាមួយគ្នានេះ ប្រទេសមូស្លីមផ្សេងទៀតដូចជាតួកគី និងប៉ាគីស្ថាន ក៏កំពុងពិចារណាបញ្ជូនកងទ័ពរបស់ពួកគេទៅតំបន់ ហ្គាហ្សា ផងដែរ ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងទៅក្នុងនាមជាអ្នករក្សាសន្តិភាពតែប៉ុណ្ណោះ ហើយនឹងមិនចូលរួមក្នុងការរំសាយអាវុធរបស់ក្រុមហាម៉ាសដែលបានគ្រោងទុកនោះទេ។

គុយបាប្រកាសអាសន្នខ្វះខាតប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ ដោយសាររឿងនេះ

0

ប្រទេសគុយបា ៖ មន្ត្រីអាកាសចរណ៍គុយបា បានប្រកាសអាសន្នទៅកាន់ក្រុមហ៊ុនអាកាសចរណ៍នានា អំពីអាកាសយានដ្ឋានជាច្រើនកន្លែងក្នុងប្រទេសរបស់ខ្លួនខ្វះខាតប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះធ្វើដំណើរផ្លូវឆ្ងាយ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី១១ ខែមីនា ដោយសារអាមេរិកដាក់សម្ពាធយ៉ាងខ្លាំងលើអាមេរិកឡាទីន ព្រមទាំងហាមឃាត់វេណេស៊ុយអេឡា និងម៉ិកស៊ិក មិនឱ្យបញ្ជូនប្រេងឥន្ធនៈមកគុយបា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw01SurPLv10eluGmyCyKWwTU1Zq-0-H4sPZrAVhwj_zaewEHBHrT8FKhEFRHzn8N2Bt2jIZ38kGuxWSlOoIDESXCUnCCN7Eg81PTA49J6y_w9NLNwvSZh-TPxXfWenOiAbHxR-8CTNj2YzBNSE6VzDRAVuGIIi49xd54P7uYI2dvHXUmSUSZ_TKFGQwGY/s1280/photo_2026-02-12_09-20-03%20(2).jpg
សារព័ត៌មានបរទេសរាយការណ៍កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ថា មន្ត្រីអាកាសចរណ៍គុយបា បានជូនដំណឹងទៅក្រុមហ៊ុនអាកាសចរណ៍នានាពីការខ្វះខាតប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ បើទោះជាគុយបាព្យាយាមសន្សំសំចៃប្រេងឥន្ធនៈក៏ដោយ ដោយសារអាមេរិករារាំងមិនឱ្យវេណេស៊ុយអេឡា និងម៉ិកស៊ិក ផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យគុយបា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWvEcqw29Ajwq5HMyLQjUTHDHfeX9uH9I4o2GaNve9iAEQI7JXLwHqQXTWfNVYelO2eHyAtamvVfC47mhvligEDhmsO8odyVjQ1DUUAzwNSyM6bYqRVG4C7FxlIPnj6YEBlko4-D-K23eX9n4SJarSN1uuci2tGeO5M0RfXidEItEVChsFTwhemAE0Hu97/s1280/photo_2026-02-12_09-20-03.jpg

រដ្ឋាភិបាលគុយបា បានជូនដំណឹងទៅក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានិក កាលពីថ្ងៃទី៨ ខែកុម្ភៈ ដោយបញ្ជាក់ថា អាកាសយានដ្ឋាននៅគុយបា ចំនួន៩កន្លែង ព្រមទាំងអាកាសយានដ្ឋានអន្តរជាតិ Jose Marti នៅទីក្រុងហាវ៉ាណា ខ្វះខាតប្រេងសម្រាប់ចាក់យន្តហោះ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី១១ ខែមីនា ។ ការខ្វះខាតបណ្តាលមកពីរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ដាក់សម្ពាធយ៉ាងខ្លាំងលើអាមេរិកឡាទីន និងហាមឃាត់វេណេស៊ុយអេឡា និងម៉ិកស៊ិក មិនឱ្យបញ្ជូនប្រេងមកគុយបា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDemFh7ydQG7NQ49alqYaGLxixwsEXWbhiYQ1rRdwtaSpgkncI5UwA7gCQ1TOmJGS6-pnBwdITvllKL3MAr-U0zUvTRB4GjhzVh-qVK-M-JdCQiYXHLM6YAh2pu6UngiF7dHpAOFckjskft0JjvN1T0KulFEMP_6epgskhhD-pECjyOdabOKWYfjWzAZ55/s1280/photo_2026-02-12_09-20-04%20(2).jpg

លោកប្រធានាធិបតី Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីចុងខែមករា ដើម្បីដាក់ពន្ធទំនិញរបស់ប្រទេសណាដែលនៅតែលក់ ឬបញ្ជូនប្រេងឱ្យគុយបា ទើបធ្វើឱ្យគុយបាខ្វះខាតប្រេងយ៉ាងខ្លាំង ។ វាក៏ប៉ះពាល់ដល់យន្តហោះធ្វើដំណើរផ្លូវឆ្ងាយពីរុស្ស៊ី និងកាណាដា ដែលចូលមកកាន់គុយបាផងដែរ ខណៈគុយបាទទួលបានចំណូលសេដ្ឋកិច្ចចម្បងពីភ្ញៀវទេសចររុស្ស៊ី និងកាណាដា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpr2_0Vn0NesxV4mSUNljVVXWOE0MS74vW1M_-N5KE7Ltz2VE4UPiopLkIYdK5UV5C4mkZ-jbk-qMafD7PB3BypWX4bfSEDf6gI19A4w_meTua98w_Xj_Fqbwa2_1C_AWfMXPnq6ZEkyQCjwWgOsk3TyR0pX9JPP-2s9HFX4bOJ0tlExzqLn0Ek5vtYr-T/s1280/photo_2026-02-12_09-20-04.jpg
កាលពីថ្ងៃទី៩ ខែកុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ Air Canada បានប្រកាសផ្អាកជើងហោះហើរមកកាន់គុយបា ខណៈក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗប្រកាសពន្យារពេលហោះហើរ ព្រមទាំងត្រូវចុះចតយន្តហោះនៅសាធារណរដ្ឋដូមីនីកែន មុននឹងបន្តដំណើរទៅទីក្រុងហាវ៉ាណា ប្រទេសគុយបា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG4I5ur67-0bcDEcLRMKQug_WsxQyLMHHDOWV-rasueqTZL1yvqvti1tIir15utCAQXufzYnlnQEA036uOgyFD30zkx1-QbtPuuBK59uyqkBCHtwC-Y_Eyxm7DEcWa_Wp38KH6SQkIuWoBXQwNPv2u1tNhUumM2pkaNoOC5l5d-XBh6tpAu-bc3p8aKD7_/s885/photo_2026-02-12_09-20-05.jpg

អាកាសយានិកចាត់ទុកការខ្វះខាតប្រេងនៅគុយបាពេលនេះខុសប្រក្រតីយ៉ាងខ្លាំង ខណៈគុយបាធ្លាប់ខ្វះខាតប្រេងសម្រាប់យន្តហោះកាលពីជាង១០ឆ្នាំមុន ដែលពេលនោះ យន្តហោះមានគោលដៅទៅតំបន់អឺរ៉ុប ត្រូវចុះចាក់ប្រេងនៅទីក្រុង Nassau ប្រទេស Bahamas ។ ពេលនេះ អាកាសយានិកណែនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ត្រៀមប្រេង ឬអាចចាក់ប្រេងនៅទីក្រុង Cancun ប្រទេសម៉ិកស៊ិក ឬចាក់ប្រេងនៅសាធារណរដ្ឋដូមីនីកែន ៕

ល្បីដល់អ្នកនាំពាក្យក្រសួងការងារ ករណីនារីម្នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ព្រោះគេងក្នុងម៉ោងសម្រាក

0

ករណីនារីម្នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ចេញពីការងារដោយសារការគេងនៅក្នុងម៉ោងសម្រាក បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម រហូតឥឡូវនេះអ្នកនាំពាក្យក្រសួងការងារបានលើកទឹកចិត្តឲ្យនារីរូបនោះទាក់ទងមកខាងក្រសួង ដើម្បីក្រសួងជួយរកដំណោះស្រាយដែលមានប្រសិទ្ធភាព និងទាន់ពេលវេលាជូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD4BKqNisMZOA79RB6snho1_ifL2aixt5Y9PoVE_s7cfy0F81gegyyUcdrDyaGhBOAV9NQ9XisF4yUOTOKknHjh1L-QkpQ2UtMCjq36XmGq-INkKXb4_Xh1DuL2rbpsdn1pixIQphrJermKxFJysH3TFrOYTtfnKgMcyEpncAarms8q_PFFK2U3yza9BSj/s1280/photo_2026-02-11_15-01-32%20(3).jpg

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ និងកំពុងមានការចាប់អារម្មណ៍ល្បីលើបណ្តាញទំនាក់ទំនងសង្គមសូមទាក់ទងលេខ ១២៨៦ ដើម្បីក្រសួង ជួយរកដំណោះស្រាយ ជូនបានលឿនរហ័ស មានប្រសិទ្ធភាព និងទាន់ពេលវេលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4IWCQ5-txIIsM6u4FfqhEBuhUYzV3dIy3sBoPHuN-Gove1h19Dh3Os2h1hNAmG7jyKJPsqfuBrutiNsmq09VVgK-6vT8oaHvGfQTkJ8OFSfoYTv6JmYk3fgoyEaBP1DE4hUn5d7Y0sG_Zy3kfnorRV1xwX44xm1-dMHUFsrXKI6S-rnO_A0eBt0Jy-_C5/s1280/photo_2026-02-11_15-01-32.jpg
តាមរយៈការខម្មិននៅខាងក្រោមវីដេអូដែលនារីរូបនោះបានបង្ហោះដោយផ្ទាល់ លោក ស៊ុន មេសា បានថ្លែងថា «សូមប្អូនស្រីធ្វើការទាក់ទងមកលេខ ១២៨៦ ដែលធ្វើការ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ ដើម្បីឱ្យក្រសួងបានពិនិត្យស្វែងរកការពិត និងអន្តរាគមន៍រកដំណោះស្រាយ ជូនបានលឿនរហ័ស មានប្រសិទ្ធភាព យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន ចំពោះបញ្ហាដែលប្អូនស្រីកំពុងជួបប្រទះ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCyrOOwlmuXhRXHyiOz2ccFOe5UN-cPaI1Q8Ea_Wxu6UoHEPm-d1vy11MacHNKOXMSCV0VszN4ADe8YD432y2Vt7kl_r457FNruXBzgCWhjI7rv9aKEbWcf7QbSbrq8sC8_n1i2AKZJxKw2t4WT0CHPuStdY7xB3C05lOVk2ltYsNXpnzHEbSR7rZkAeMw/s1280/photo_2026-02-11_15-01-32%20(2).jpg
ជាមួយគ្នានេះ លោក ស៊ុន មេសា បានគូសបញ្ជាក់ទៀតថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល តែងគិតគូរសុខទុក្ខកម្មករនិយោជិត បុគ្គលិកក្រុមហ៊ុន ដើម្បីធានានូវសុខដុមនីយកម្ម នៅកន្លែងការងារ ដោយមិនបណ្តោយឱ្យកម្មករនិយោជិតណាម្នាក់ ត្រូវបានទុកចោលដោយ គ្មានការយកចិត្តទុកដាក់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9jKzuPvLUCZ4kXpg7FiwaTypI98gWYNRUC1SpcHHmRTn31HfYjW-sR85rC5qMTyJ1blp5CHM8-rSQ0v-DamhAvD-qjZQIDR2GrhH7GPZNWAEW8e9BEQUNvvDflLIcJXjVb5r6At8doRGT-1ISkebA9VFus53cm_fmIG4jGRK8tSGE-atjFGGOqeT8d30h/s1280/photo_2026-02-11_15-01-31%20(2).jpg

គួរជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារដូចខាងលើ ធ្វើឡើងបន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Fa Lata បានបង្ហោះវីដេអូឃ្លីបរៀបរាប់អំពីរឿងរ៉ាវដ៏គួរឲ្យហួសចិត្ត ថានាងត្រូវបានក្រុមហ៊ុនមួយបញ្ឈប់ចេញពីការងារ បន្ទាប់ពីម្ចាស់ក្រុមហ៊ុននោះបានឃើញនាងគេងសម្រាកនៅនឹងតុធ្វើការនៅចន្លោះម៉ោង១២ និង៤៥នាទី ពោលជាម៉ោងដែលបុគ្គលិកសម្រាកបាយថ្ងៃត្រង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2iziz25QlWrCz4lr0meoVvh3BqMYfmH_gWzmUk4Vo3bslTwlu3yqtQVvQvkcTuEOpvV0Vu_UAeFDgwc-FdrnCS3jNJwNYImxSIQj3HCs9UVJ3oyEQFi0Fpfm-EVEA9KjbyHnjuNwlTYjwD6nUxxiCI0rOF_waCOrpYJK0ca2xlmnIFdXnLBmUv3JJQRAl/s741/photo_2026-02-11_15-01-31.jpg
ទន្ទឹមនឹងការរៀបរាប់របស់នារីខាងលើនេះ មហាជនជាច្រើនបានបញ្ចេញមតិយោបល់ខុសៗគ្នា ខណៈមតិភាគច្រើនយល់ឃើញថា ហេតុផលដែលក្រុមហ៊ុនបានលើកឡើងក្នុងការបញ្ឈប់នារីរូបនោះមិនសមទំនងឡើយ និងបានចែករំលែកវីដេអូនោះតៗគ្នារហូតក្លាយជាប្រធានបទវែកញែកបណ្ដាញសង្គម៕