Home Blog Page 136

ចិនបំបែ.កសំបុក Online Scam នៅព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយចាប់បានអ្នកពាក់ព័ន្ធ 1,500នាក់

0

ទីក្រុងប៉េកាំង ៖ ក្រសួងសន្តិសុខសាធារណៈរបស់ចិន បានប្រកាសពីជោគជ័យធំមួយជាមួយនឹងការបង្រ្កាបបានជនសង្ស័យកម្រិតព្រហ្មទ័ណ្ឌពាក់ព័ន្ធនឹងអំពើឆបោ.កចំនួន 1,500 នាក់ ព្រមទាំងបានវា.យបំផ្លា.ញអគារដែលជាជម្រកក្រុមឆបោកជាង ៦៣០ ខ្នងនៅ Myawaddy KK complex ក្នុងតំបន់ព្រំដែនមីយ៉ាន់ម៉ា-ថៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVUCYje-DVEA8sRQf7dCK4n1eVEFWkWp3Flv_slna74fCmfu4NbHJIjFbIFmeWg8nbLHgqSL_tMlREXEEUapjXZdSnnbNvswLQrBD0MKgKqmSyasAL6ljtXOW9iiyZyjMVoaIBiOrlKftXQ2TN5BP8b93ttT_9A_ramszLpIV2K5tChCrCNirS7AWNKgnj/s1280/photo_2026-02-12_08-59-20%20(2).jpg
យោងតាមប្រភពព័ត៌មានក្នុងស្រុករបស់ចិន អាជ្ញាធរចិនបានបញ្ជាក់ថា នេះគឺជាជោគជ័យដ៏ធំមួយ តាមរយៈប្រតិបត្តិការរួមគ្នារវាងកងកម្លាំងចិន មីយ៉ាន់ម៉ា និងថៃ ក្នុងការកម្ចាត់ក្រុមឧក្រិដ្ឋជនឆ្លងដែនទាំងនេះ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងពង្រឹងឡើងវិញនូវសន្តិសុខនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW2ljXgSmTvG5rPbEEQq6zoBpNeO51mrXvGe4ckjY2frCz8OQW99kdCdPzaasSmJSk5qlDYxle1W91hGYBRPS-RY0n_i8jR_YuE1GnKoFMkdXZ0Lp66QVoxezFmzKSoBgA-YbcUbc5ZfkeHAWUfJPttR28nv2vmsnhbcPudpsLG0tju39X6X5BIz7xoyCi/s1200/photo_2026-02-12_08-59-20%20(3).jpg

អស់រយៈពេលជាយូរមកហើយ Myawaddy ជាពិសេស KK Complex ឬ KK Park ដែលស្ថិតព្រំដែនប្រទេសមីយ៉ាន់ម៉ានិងថៃ គឺជាជម្រករបស់ក្រុមល្បែងស៊ីសង កាស៊ីណូខុសច្បាប់ និងការឆ.បោកជាច្រើន ដែលចូលរួមក្នុងការក្លែងបន្លំតាមប្រព័ន្ធអនឡាញយ៉ាងទូលំទូលាយ និងបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQDuruBttnUB4BybJ2XtHkN98FhvhSe07WotD9j5DLTIac4CxKr31yNd6XXxZzo4O9oNyAJKnGfQBnIVUpAYETygoo6hhzjzycQhr58JFJYHk_WPvq0mUYhe3KAXMClaAO9sSzpTxYUpJV2WSGx6pQBi0_TJNX8NChpKznr25ao_mb-W3eGRNnIroTQLc5/s1200/photo_2026-02-12_08-59-20.jpg

សូមជម្រាបថា ប្រតិបត្តិការនេះបានចាប់ផ្តើមតាំងពីដើមឆ្នាំ ២០២៥ មកម្ល៉េះ ដោយសារសកម្មភាពបោកប្រាស់នៅតំបន់នោះមានការកើនឡើងខ្លាំងពេក។ គិតត្រឹមដើមឆ្នាំ ២០២៦ នេះ កម្លាំងសមត្ថកិច្ចនៃប្រទេសទាំងបីបានសហការគ្នាបញ្ជូនជនសង្ស័យត្រឡប់ទៅវិញបានចំនួន ១០ លើករួចមកហើយ ដែលបង្កើតការទប់ស្កាត់យ៉ាងខ្លាំងប្រឆាំងនឹងឧក្រិដ្ឋជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijRYMmgsJY-VmZzyctkWc1iW136jFBPEOFThynC-8f7lmuhxIIogwbYMH08U2z48FTLJ1CK61myO6lctaRvHHyoppbryrnQgtCTqs69byj5a54g6j1vaJCHzJSmdUZJZET5d-dWmxVAurOMPt5pmM3c0tAOfWoXxqZE3z6_Cb5d5Q9AK27CPnqRR3E6JI8/s1280/photo_2026-02-12_08-59-21.jpg

ជាមួយគ្នានេះ មន្ត្រីពាក់ព័ន្ធម្នាក់មកពីក្រសួងសន្តិសុខសាធារណៈចិនបាននិយាយថា ស្ថាប័នសន្តិសុខសាធារណៈនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ លើកកម្ពស់ប្រតិបត្តិការបង្ក្រាប និង លុបបំបាត់កន្លែងលាក់ខ្លួនរបស់ឧក្រិដ្ឋជនយ៉ាងម៉ឺងម៉ាត់ ព្រមទាំងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីចាប់ខ្លួនជនសង្ស័យព្រហ្មទណ្ឌ និងបន្តពង្រឹង និងពង្រីកលទ្ធផលនៃការបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

Anutin ប្រាប់ពលរដ្ឋកុំបារម្ភពីការធ្វើរបងព្រំដែនកម្ពុជា-ថៃ ព្រោះទទួលបានថវិកាពីព្រះរាជវាំង

0

ប្រទេសថៃ ៖ ប្រធានគណបក្សភូមិចៃថៃ លោក Anutin Charnvirakul ថា កងទ័ពថៃនឹងចាប់ផ្តើមធ្វើរបងព្រំដែនកម្ពុជា-ថៃភ្លាមៗនៅតំបន់មួយចំនួន ពលរដ្ឋមិនចាច់ព្រួយបារម្ភពីថវិកាសម្រាប់ធ្វើរបងទេ ពីព្រោះរដ្ឋាភិបាលថៃមានថវិកាគ្រប់គ្រាន់ដែលទទួលបានពីការបរិច្ចាគ និងថវិការបស់ព្រះរាជវាំង ដោយសារព្រះរាជវង្សគ្រប់អង្គបារម្ភពីស្ថានការណ៍ព្រំដែន ។

បន្ទាប់ពីលទ្ធផលរាប់សន្លឹកឆ្នោតមិនផ្លូវការបង្ហាញថា គណបក្សភូមិចៃថៃរបស់លោក Anutin ទទួលបានសំឡេងគាំទ្រច្រើនលើសលប់ ពលរដ្ឋថៃនៅខេត្តបុរីរាំ និងខេត្តត្រាត ទាមទារឱ្យរដ្ឋាភិបាលធ្វើរបងព្រំដែនកម្ពុជា-ថៃជាបន្ទាន់តាមការសន្យាពេលរកសំឡេងឆ្នោត ។ ជាការឆ្លើយតប លោក Anutin ប្រាប់ពលរដ្ឋកុំបារម្ភពីការធ្វើរបងព្រំដែននេះ រដ្ឋាភិបាលនឹងធ្វើចាប់ផ្តើមធ្វើភ្លាមៗ ពីព្រោះមានថវិកាគ្រប់គ្រាន់ ព្រមទាំងទទួលបានថវិកាពីព្រះរាជវាំងផងដែរ ។

ពលរដ្ឋថៃបានបោះឆ្នោតគាំទ្រគណបក្សភូមិចៃថៃយ៉ាងភ្លូកទឹកភ្លូកដី ដែលធ្វើឱ្យគណបក្សនេះទទួលបានអាសនៈក្នុងរដ្ឋសភាច្រើនជាងគណបក្សផ្សេងៗ បន្ទាប់ពីសន្យាជាមួយពលរដ្ឋ បើឈ្នះឆ្នោត នឹងធ្វើរបងព្រំដែនកម្ពុជា-ថៃ, បិទព្រំដែនជាមួយកម្ពុជារៀងរហូត និងលុបចោលអនុស្សរណៈនៃការយោគយល់ (MOU) ឆ្នាំ២០០១ ស្តីពីការបែងចែកផលប្រយោជន៍ដែនសមុទ្រ ខណៈលោក Anutin ជាមនុស្សជំនិតរបស់ព្រះមហាក្សត្រ ។

ការជ្រើសយកការធ្វើសង្គ្រាមបង្ហូរឈាមជាមួយកម្ពុជារបស់លោក Anutin គឺដើម្បីដូរនឹងសន្លឹកឆ្នោត ហើយលទ្ធផលឈ្នះឆ្នោតបង្ហាញថា ថៃបង្កសង្គ្រាមឈ្លានពានកម្ពុជាកន្លងមក គឺជាផែនការយ៉ាងច្បាស់លាស់ក្នុងបំណងដណ្តើមទឹកដីផង និងបំពេញមហិច្ឆតាស្តារអំណាចរបស់ព្រះមហាក្សត្រផង ដោយសារគណបក្សប្រជាជនទាមទារឱ្យធ្វើកំណែទម្រង់កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ ។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន បន្ទាប់ពីធ្វើជាអធិបតីក្នុងពិធីរំលឹកខួប៧២ឆ្នាំ នៃការបង្កើតកងទ័ពស្ម័គ្រចិត្តការពារជាតិ ថាពលរដ្ឋថៃទាមទារឱ្យធ្វើរបងព្រំដែនកម្ពុជា-ថៃជាបន្ទាន់ គឺកងទ័ពថៃនឹងរាយការណ៍ពីតំបន់ដែលអាចធ្វើរបងភ្លាមៗ រីឯថវិកាវិញបានត្រៀមរួចហើយ ។ ក្រៅពីនេះ ក៏មានការបរិច្ចាគថវិកាយ៉ាងច្រើនសម្រាប់ធ្វើរបង ព្រមទាំងថវិកាពីព្រះរាជវាំងផងដែរ ពលរដ្ឋមិនបាច់បារម្ភទេ ។

ចំណែកស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃបច្ចុប្បន្នស្ងប់ស្ងាត់ ប៉ុន្តែកងទ័ពថៃត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលា ។ បន្ទាប់ពីថៃបោះឆ្នោតរួចរាល់ បញ្ហាជាមួយកម្ពុជាត្រូវតែអនុវត្តតាមលក្ខខណ្ឌនៃការជជែកគ្នា ព្រមទាំងមានការងារជាច្រើនទៀតដែលប្រទេសទាំងពីរធ្វើរួមគ្នា ដូចជា ៖ ការបោសសម្អាតគ្រាប់មីនក្នុងដែនដីរៀងៗខ្លួន ភាគីណាទទួលខុសត្រូវតំបន់ណា ហើយគ្រប់យ៉ាងនឹងដំណើរការតាមគោលការណ៍មនុស្សធម៌ ព្រមទាំងការដកអាវុធធុនធ្ងន់ ។

គួរបញ្ជាក់ថា ពលរដ្ឋថៃនៅខេត្តព្រំដែនជាប់កម្ពុជា ដូចជា ខេត្តបុរីរាំ និងត្រាត ទាមទារឱ្យលោក Anutin ដែលពលរដ្ឋនៅទូទាំងប្រទេសបោះឆ្នោតគាំទ្រ ត្រូវធ្វើរបងព្រំដែនកម្ពុជា-ថៃឱ្យបានឆាប់បំផុតតាមការសន្យាពេលរកសំឡេងឆ្នោត និងផ្តោតលើបញ្ហាព្រំដែនជាមួយកម្ពុជាឱ្យខ្លាំងជាងការអភិវឌ្ឍសេដ្ឋកិច្ច ។ ក្រៅពីនេះ ពលរដ្ឋថៃបារម្ភពីកងទ័ពថៃអាចនឹងបើកការវាយប្រ.ហារធ្វើសង្គ្រា.មឈ្លាមពានកម្ពុជា លើកទី៣ ប៉ះពាល់ដល់ការប្រមូលផលដំណាំ ៕

សេដ្ឋីនីពិតៗ! Jennie ទិញអាគារតម្លៃជិត១៤លានដុល្លារជាសាច់ប្រាក់សុទ្ធ

0

យោងតាមប្រភពព័ត៌មាននៅក្នុងវិស័យធនាគារវិនិយោគនិងអចលនទ្រព្យនៅថ្ងៃទី១១ ខែកុម្ភៈ តារាចម្រៀង Jennie សមាជិក Blackpink បានទិញអគារមួយដែលមានទីតាំងនៅ Dongbinggo-dong ស្រុក Yongsan ទីក្រុងសេអ៊ូល កាលពីខែឧសភា ឆ្នាំ២០២៥ ក្នុងតម្លៃ ២០ពាន់លានវ៉ុនប្រហែល ១៣.៧លានដុល្លារអាម៉េរិក ហើយបានបញ្ចប់ការផ្ទេរកម្មសិទ្ធិនៅក្នុងខែធ្នូ ឆ្នាំ២០២៥។ ដោយសារតែមិនមានការចុះបញ្ជីប្រាក់កម្ចីទិញផ្ទះដាច់ដោយឡែកនៅក្នុងកំណត់ត្រាអចលនទ្រព្យទេវាទំនងជាប្រតិបត្តិការនេះជាសាច់ប្រាក់ទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEXzBJgoZGXcSMpYec1WK0HdWYmSswOFtRvMqGqsNLngUltHK8FR4J1UERmngbW9FK6HPYIIwrCVEnencGLHORTv-rbp-rsIOK6jQL1CBvw1W8kCZePm8tfWJwAcmF1ngXjb0lrigm7v3ZyhsexC04i7XMhMQVHGv0pVd1W2wubRT-EKNwF8VNB-phaE2S/s910/image_2026-02-11_14-26-48.png
អគារនេះត្រូវបានសាងសង់រួចរាល់ដំបូងនៅឆ្នាំ ១៩៧០ មានទីតាំងនៅភាគខាងជើងនៃ Dongbinggo-dong ដែលជាតំបន់មួយដែលត្រូវបានគេស្គាល់ថាជាកន្លែងស្នាក់នៅរបស់ស្ថានទូត។ បច្ចុប្បន្នវាបម្រើជាស្ថានទូតអ៊ីរ៉ាក់ប្រចាំនៅកូរ៉េខាងត្បូង។អចលនទ្រព្យនេះមានផ្ទៃដីទំហំ ៥៩៥ម៉ែត្រការ៉េ និងផ្ទៃក្រឡាជាន់សរុប ៥៥១.០៨ ម៉ែត្រការ៉េ ដែលរួមមានជាន់ក្រោមដីមួយ និងជាន់ខាងលើដីពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm4v7iyuw5wFYtNepFI7fg95Qev8cYsDlV4pjq_3X8jJF0tynhTfeJ-Ew4wqxDQ-rskrD_PBSIMCnMkx9ijcgKajalgsjuY1l-qyNBwbZUG_bNX3y2OcBfFIgljQmO-gLsybZ6dyag6QQDcDEYtd4g44MR1UGgpk0OWDxpDV-QLmfmVeen8pREP2VFp7Qr/s1347/image_2026-02-11_14-26-48%20(3).png
តំបន់ដែល Jennie បានវិនិយោគកំពុងមានការរីកចម្រើនយ៉ាងខ្លាំងដែលជាប់ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ទីក្រុងថ្មី Hannam ដែលនៅក្បែរនោះ និងផែនការសាងសង់ឧទ្យាន Yongsan។ រួមជាមួយនឹងដីនៃទីបញ្ជាការអង្គការសហប្រជាជាតិ និងគម្រោងនាពេលខាងមុខ ដីទាំងនេះត្រូវបានចាត់ទុកថាជាដីយោធាដែលបានប្រគល់មកវិញធំជាងគេទាំងបីនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-g16I0oLBflr2XbeImSOGfNeb8JgWt4AUdyXjTrUjXZNvwxDwdTPxGhjqdgXp8S-u7EaeIV9QL3_9JX9jPdvNtd9GUdFuRE-5B-75uJUSGo-tU82WZno-XW69IjTcHSKadOzK7xD2dSIK35MD1KXVNhcEQalfLpZo3v4K53-EMeVq5tIFxGjiUya7RFeb/s886/image_2026-02-11_14-26-48%20(2).png

Jennie កំពុងត្រូវបានគេសរសើរចំពោះការបង្ហាញពីរូបភាព វ័យក្មេង និងមានទ្រព្យសម្បត្តិច្រើនតាមរយៈការវិនិយោគលើអចលនទ្រព្យដ៏ក្លាហានរបស់នាង។ កាលពីឆ្នាំមុន នាងបានជួលអគារដែលទើបសាងសង់ថ្មីទាំងមូលនៅ Hannam-dong ដើម្បីបម្រើជាទីស្នាក់ការកណ្តាលថ្មីសម្រាប់ក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងគឺ Odd Atelier (OA) ដោយមានការរាយការណ៍ថាថ្លៃជួលប្រចាំខែលើសពី ៦០ លានវ៉ុន។ នៅឆ្នាំ ២០២៣ តារាចម្រៀងរូបនេះក៏បានទិញវីឡាប្រណីតមួយក្នុងតម្លៃ ៥ ពាន់លានវ៉ុនដោយបង់ជាសាច់ប្រាក់ទាំងស្រុង៕

Rick Kh ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនខឹងចិត្តគេបញ្ឈប់ពីការងារផុសជេ.រក្រុមហ៊ុន

0

ថ្មីៗនេះសាធារណជនមានការចាប់អារម្មណ៍យ៉ាងច្រើនទាក់ទឹងនឹងនារីវ័យក្មេងម្នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយនាងអះអាងថាគេងនៅម៉ោងសម្រាក។ ជុំវិញការជជែកវែកញែកនេះ Rick Kh ក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនធ្លាប់ត្រូវបានក្រុមហ៊ុនបញ្ឈប់ហើយបង្ហោះជេរក្រុមហ៊ុន។ ទោះយ៉ាងណានៅពេលលោកដឹងក្តីជាងមុន Rick Kh និយាយថាអ្វីដែលអាចលាក់បានគួរតែលាក់ព្រោះអាចធ្វើឱ្យក្រុមហ៊ុនដទៃមើលមកថាយើងហែកហួរក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMlWEIkIRhgcOM4Aw5XJ-G4VyPyvrgHtr-iVlLgnVADV0h6ApNeXzykYq9IZQtSCL5VUTYDwo_eAS-J0dLe3p_4tuQ8q7Tu3RVrLYTJR-151WjuNgKTy6lt8nKW9SknSeE1kWEYQuIXVeuJYEejl6bb2WOoo8cCSWbJs5ggEM29XwQZDhGEd219aBIXqiq/s2048/image_2026-02-11_14-04-50.png

នៅព្រឹកថ្ងៃទី១១ Rick Kh បានចេញវីដេអូមួយដោយបានចែករំលែកថាកាលពីអតីតកាលលោកក៏ធ្លាប់ត្រូវបានគេបញ្ឈប់ពីការងារហើយពេលនោះគឺពោរពេញដោយការឈឺចាប់ ព្រមទាំងបង្ហោះដៀមដាមជេរក្រុមហ៊ុន។ ការឈឺចាប់មួយពេល ពេលនៅវ័យក្មេងអាយុខ្ទង់២០ឆ្នាំ Rick Kh បានលាតត្រដាងថាពេលនោះលោកធ្វើការបានប្រាក់ខែ៦០ដុល្លារ ដោយក្រុមហ៊ុនសន្យាថាធ្វើការមួយឆ្នាំនឹងឡើងប្រាក់ខែ១០០ដុល្លារ។ ផ្ទុយទៅវិញនៅពេលជិតដល់ថ្ងៃឡើងប្រាក់ខែស្រាប់តែក្រុមហ៊ុនបានឱ្យលោកដាក់ពាក្យសុំលាឈប់ពីការងារធ្វើឱ្យលោកកើតចិត្តខឹងបង្ហោះជេរក្រុមហ៊ុនតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKcgVVFokzlNZrsAsTxNBoBxoA5GOraNdZraBRXR1guYpfk3w6Gk9RpevVYVusdftL2t84Oj0gT0gRXWE7jOecfg_ROnhVd6ixQVS7JqHUWr2oDiBeMQNpmLur8YalfZXbXYGIjlkod2CDe4JT9Wbs1Pqd16YfLpZF5m5kpZ4zD6fL4oH4wyi4J6JUsifS/s2048/image_2026-02-11_14-04-51.png

មួយរយៈក្រោយមកលោកបានគិតទៅដល់ពេលវេលាល្អៗ មានការផ្តល់ជាលុយកាក់ក្នុងថ្ងៃបុណ្យណូអែលធ្វើឱ្យលោកកាត់បន្ថយការខឹងសម្បារ។ Rick Kh ថាក្រោយមកលោកបន្តរកការងារថ្មីដោយទទួលបានប្រាក់ខែចំនួន២៥០ដុល្លារដែលខ្ពស់ជាងកន្លែងចាស់ទៅទៀត។ នេះមានន័យថាប្រសិនបើគេមិនបញ្ឈប់ទេលោកក៏មិនអាចទទួលបានប្រាក់ខ្ពស់យ៉ាងនេះដែរ។ ទោះយ៉ាងណា លោកបានផ្លាស់ប្តូរការងារពីកន្លែងមួយទៅកន្លែងមួយដោយទទួលបានប្រាក់ខែកាន់តែខ្ពស់ប៉ុន្តែភាពឈឺចាប់ក៏ទទួលបានដូចគ្នាដែលមិនអាចនិយាយប្រាប់ទស្សនិកជនបាន ខណៈបានប៉ះមេចិត្តអាក្រក់ជាងនៅកន្លែងចាស់ទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsSo1uMbE4C2-mZHt8lFy5lbrY3lT5v1PpTYIAR7EJVcBQfkCFnpShNuU_qElYdDwZYFheTLxtN9y-QGra-lNbU9VV_AYnOQv8WhW-KM9iesRGiOh2o_DkvaJS1_vvmX37pDNXxQL6U2SPqybUUqb8cGnUzzOo2xpEirw8A1dm51Rc4PSfUxxKpZw0Z6pL/s2048/image_2026-02-11_14-04-53.png
Rick Kh ថាជីវិតមួយនេះបើលាក់ការឈឺចាប់បានក៏លាក់ទៅកាលណាដែលបង្ហាញគេក្រុមហ៊ុនផ្សេងៗគេមើលមកថាយើងហែកហួរក្រុមហ៊ុន។ ទោះបីជានិយាយបែបនេះក្តី Rick Kh បានសម្តែងការយល់ចិត្តពីទំហំនៃការឈឺចាប់ដែលត្រូវជួបប្រទះរឿងនេះប៉ុន្តែត្រូវតែមានការតស៊ូ ព្រោះកើតមកជាមនុស្សបើគេមិនដេញយើង ក៏យើងឈប់ដែរ។ Rick Kh បន្ថែមថា ពេលមានចិត្តខឹងសម្បារនឹកទៅដល់ពេលគេក៏ធ្លាប់ឱ្យប្រាក់ខែយើង នោះយើងមិនសូវមានភាពឈឺចាប់ ពីព្រោះនេះគឺជាតថភាពជាក់ស្តែងនៅក្នុងសង្គម ធ្វើជាបុគ្គលិកគេ៕

រថយន្តជាង១,៤០០គ្រឿងរបស់ពលរដ្ឋថៃ នឹងប្រមូលយកមកលក់នៅក្រុមហ៊ុនវិញ បន្ទាប់ពីម្ចាស់វាគ្មានលុយបង់រំលោះបន្ត

0

ប្រទេសថៃ ៖ ការបង្កសង្គ្រា.មឈ្លានពា.នកម្ពុជា ចំនួន២លើកកាលពីឆ្នាំ២០២៥ពីសំណាក់កងទ័ពថៃ បានធ្វើឱ្យពលរដ្ឋថៃជាច្រើនគ្រួសារនៅខេត្តជាប់ព្រំដែនកម្ពុជា ត្រូវជម្លៀសពីលំនៅឋានម្តងហើយម្តងទៀត មិនបានប្រកបរបរ បាត់បង់ចំណូល ខណៈពលរដ្ឋថៃទិញរថយន្តដោយការបង់រំលោះ ។ រហូតមកដល់ពេលនេះ ពលរដ្ឋខេត្តបុរីរាំ ប្រឈមនឹងហាងលក់រថយន្តដកហូតរថយន្ត សរុបជាង១,៤០០គ្រឿង ដោយសារគ្មានប្រាក់បង់រំលោះបន្ត ។

កងទ័ពថៃបានធ្វើសង្គ្រាមឈ្លានពានទន្ទ្រានទឹកដីកម្ពុជាតាំងពីពាក់កណ្តាលឆ្នាំ២០២៥ ដែលមិនត្រឹមតែធ្វើឱ្យពលរដ្ឋកម្ពុជានៅខេត្តជាប់ព្រំដែនថៃបាត់បង់ដីធ្លីស្រែចម្ការ ផ្ទះសម្បែង និងបន្តស្នាក់នៅក្នុងជំរំភៀសសឹកប៉ុណ្ណោះទេ វាក៏ធ្វើឱ្យពលរដ្ឋថៃខ្លួនឯងជួបការលំបាកផងដែរ ដោយសារត្រូវជម្លៀសពីលំនៅឋានម្តងជាពីរដង មិនបានប្រកបមុខរបរអ្វីឡើយ ។ ពលរដ្ឋខេត្តបុរីរាំជាច្រើនគ្រួសារដែលទិញរថយន្តដោយការបង់រំលោះនិយាយថា ពួកគេបាត់បង់ចំណូលដោយសារកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា ។

តាមការចុះផ្សាយរបស់សារព័ត៌មាន PPTV នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ពលរដ្ឋស្រុកបានក្រួត ខេត្តបុរីរាំ ត្រូវបានហាងលក់រថយន្តដកហូតរថយន្តទៅវិញចំនួន៥គ្រឿងហើយ ដោយសារគ្មានប្រាក់បង់រំលោះបន្ត ហើយមានរថយន្តរបស់ពលរដ្ឋ ជាង១,៤០០គ្រឿងទៀតនឹងត្រូវដកហូតជាបន្តបន្ទាប់ ។

កសិករជៀរជ័រកៅស៊ូនៅស្រុកបានក្រួត ខេត្តបុរីរាំ និយាយថា ខ្លួនត្រូវបង់រំលោះរថយន្តជជុះ ស្មើទឹកប្រាក់៧សែនបាត (ឬជាង២ម៉ឺន ២ពាន់ដុល្លារ) ដើម្បីយករថយន្តទុកដឹកជ័រកៅស៊ូលក់ ។ មុនពេលកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា ខ្លួនមានប្រាក់គ្រប់គ្រាន់សម្រាប់បង់រំលោះរថយន្តជារៀងរាល់ខែ គឺចំនួន៩,៣០៥បាតក្នុង១ខែ និងបានបង់ប្រាក់អស់ជាង៣សែនបាត ។

ពេលកងទ័ពថៃវាយប្រហារកម្ពុជា លើកទី១ ខ្លួនមានប្រាក់ខ្លះសម្រាប់បង់រំលោះរថយន្ត ប៉ុន្តែពេលកងទ័ពថៃឈ្លានពានកម្ពុជា លើកទី២ ដែលអូសបន្លាយជាច្រើនថ្ងៃ ខ្លួនបាត់បង់ចំណូលទាំងស្រុង និងមិនអាចចៀរជ័រកៅស៊ូ ។ ខ្លួនមិនបានបង់រំលោះអស់រយៈពេល៣ខែហើយ ក៏ត្រូវហាងលក់រថយន្តដកហូតរថយន្តទៅវិញ ពេលនេះ ពិបាកខ្លាំងណាស់ និងសំណូមពរឱ្យរដ្ឋាភិបាលជួយពលរដ្ឋព្រំដែន ។

កសិករម្នាក់ទៀតនៅស្រុកជាមួយគ្នាប្រាប់ថា មិនអាចប្រកបរបរអ្វីឡើយដោយសារកងទ័ពថៃវាយប្រហារកម្ពុជាមិនឈប់ឈរ ទើបគ្មានប្រាក់បង់រំលោះរថយន្ត ។ កសិកររូបនេះបារម្ភពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ មិនដឹងថា កងទ័ពថៃនឹងបង្កសង្គ្រាមឈ្លានពានកម្ពុជា លើកទី៣ ពេលណា ដោយសារកងទ័ពថៃនៅតែពង្រាយទូរកុងទ័ន័រ ពេលនេះ ពលរដ្ឋថៃនៅព្រំដែន ជាពិសេស កសិករ ប្រឈមនឹងបញ្ហាគ្មានប្រាក់បង់រំលោះរថយន្ត ។

គួរបញ្ជាក់ថា ទោះជាស្ថានការណ៍ព្រំដែនកម្ពុជា-ថៃស្ងប់ស្ងាត់ ប៉ុន្តែពលរដ្ឋខេត្តបុរីរាំបារម្ភពីកងទ័ពថៃអាចធ្វើសង្គ្រាមវាយកម្ពុជាជាលើកទី៣ ដែលធ្វើឱ្យពួកគេមិនបានប្រកបរបររកស៊ី បាត់បង់ចំណូល ខណៈរថយន្តដែលបានបង់រំលោះជាច្រើនខែហើយត្រូវដកហូតជាបន្តបន្ទាប់ ៕

អង្គការតម្លាភាពអន្តរជាតិបង្ហាញថាកម្ពុជាជាប្រទេសមានអំពើពុករលួយខ្លាំងជាងគេក្នុងអាស៊ាននៅ២០២៥

0

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ (CPI )បានបង្ហាញថា នៅឆ្នាំ២០២៥ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី១៦៣ ក្នុងចំណោមប្រទេសចំនួន១៨២ ដែលមានអំពើពុករលួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWSfsuF8PLr-U4ykYr1S6La2EBPPKLWoxcpKz3Jj3y71PS7MWCqrbNJOTsDjWuSA7AxrNvFjA8U9cI1bwpXO7e9bOdZuizHm9EX-LcF_5zjqay5IKCLPtOpNLVzJ0FUulrnYWak29lRL3Om8DMTgtMDJMViruyj9RWM25KQ35OmYQ_ZijHJk3iVXYVqcg6/s1656/image_2026-02-11_14-42-18%20(2).png
កម្ពុជា ទទួលបានពិន្ទុត្រឹមតែ ២០ លើ ១០០ ប៉ុណ្ណោះ ដោយក្នុងចំណោមប្រទេសអាស៊ានទាំង ១០ កម្ពុជាបានធ្លាក់មកស្ថិតនៅលេខរៀងចុងក្រោយគេបង្អស់ ពោលគឺទាបជាងទាំងប្រទេសឡាវ និងមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងស្ថានភាពជម្លោះទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4ib379lnn8EeEultXjChvkNdJKQl9ITsM47arlWN3DCOm2hiJRW3ewxvjZaDXgHTtzpbA-0cL2kkA_CE5CVO9olQFr5UPJS2oZR4GKrn6HsROCjy6EnyKGiUAuMRs92_ss3-Mfh7RPdp_LWQyMxRWj7WHPXwBRTMps3V1xYecUWzxv2eRdsi8XLvf1IjM/s1350/image_2026-02-11_14-42-18%20(3).png

ជុំវិញបញ្ហានេះ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានច្រានចោល និងចាត់ទុករបាយការណ៍នេះថា មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង ដែលកើតមាននៅកម្ពុជា នាពេលបច្ចុប្បន្នឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH_vmwlusrApqO_9M2k0LDkOffmnCQve1AgheAtNkZUMSKukcnDdHxf8-z6Bj2USK2wF_qg27S5dQi5mga-vO51i30P59ej_QqwxDXnPjJJBEO9E8zFwYxUCc0C7YmX9vMuTV0mCv7-oqkIE5MmCa_C5HTiayhVn3jkUSiPO5F6V10Qw7rJzDuxY4uPuWk/s661/image_2026-02-11_14-42-19.png
បន្ថែមពីនេះលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ចំណាត់ថ្នាក់ ដែលគេចុះបញ្ជីនោះ វាមានរបៀបវារៈរបស់គេមួយ។ រីឯកម្ពុជាខ្លួនឯង ក៏ត្រូវមានរបៀបវារៈកំណែទម្រង់ឱ្យជាក់ស្ដែង ឱ្យប្រាកដនិយម និងឱ្យលើសពីក្រដាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSRGzyoalEVpRD2ayS7Csk7-pTEyIffoPeyi6zjgVHqlYfoehhTdmAYECFltnT6mtl6R8QkreaWrUAyhkAZ558tuRqrujgyfYHIBve3kUrimpR0II-LEXe7tm5E1I1VM7QJQoKQ4IDt1UGwkRL_Ce6r6A_Nuvf5puq7Rip6hvwaAfnVMM-50106HyQlgws/s2560/image_2026-02-11_14-42-18%20(4).png

សូមរំលឹកថា កាលពីឆ្នាំ២០២៤កន្លងទៅ កម្ពុជាឈរនៅលេខរៀងទី១៥៨ ក្នុងចំណោម ១៨០ប្រទេសដែលមានអំពើពុករលួយខ្លាំងជាងគេ។

 

BTS សហការជាមួយផលិតករដែលធ្លាប់ធ្វើការជាមួយ BLACKPINK

0

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្រុមចម្រៀង BTS បានសហការជាមួយឌីជេ និងផលិតករតន្ត្រីជនជាតិអាម៉េរិក Diplo សម្រាប់អាល់ប៊ុមស្ទូឌីយោពេញលេញរបស់ពួកគេដែលមានចំណងជើងថា «Arirang »។ ផលិតករតន្ត្រីរូបនេះធ្លាប់បានធ្វើការលើបទចម្រៀង «Jump» របស់ BLACKPINK ពីមុន។ Diplo បានបង្ហាញដោយផ្ទាល់ថាលោកបានចូលរួមក្នុងការផលិតបទចម្រៀងជាច្រើននៅក្នុងអាល់ប៊ុមស្ទូឌីយោទី៥របស់ BTS។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCmangdIodq3sWJM6Tkp6_1P2lX0doL1Up6CNZS6crGRPPU-ywofhoF3xEbJgqb9CMx849F1UIqJvbAgrA4P0PuZsJhIiMoHW7dAyb1tN5B7O9RvhiZ2cYPFQoFtjAZ8fjgFemjzeQcmc9VQEqND9RPsLO1usqJeP-XASVm_ZPy0lJgTUfh5yVNq1DGLc3/s830/image_2026-02-11_10-33-32.png
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ Diplo បានចែករំលែករឿងរ៉ាវនៅពីក្រោយឆាកអំពីការធ្វើការជាមួយក្រុមតន្ត្រីសកលលោក។ លោកបាននិយាយថា «ខ្ញុំបានផលិតតន្ត្រីអស់រយៈពេល ៣០ ឆ្នាំមកហើយ ហើយខ្ញុំមានអារម្មណ៍ថាមានសំណាងណាស់ដែលបានសហការជាមួយក្រុមដ៏អស្ចារ្យបែបនេះ ដើម្បីបង្កើតតន្ត្រីដ៏អស្ចារ្យជាមួយគ្នា»។ លោកក៏បានសម្តែងទំនុកចិត្តយ៉ាងខ្លាំងចំពោះអាល់ប៊ុមថ្មីរបស់ BTS ផងដែរថា «និយាយដោយស្មោះត្រង់ទៅ ពិភពលោកទាំងមូលនឹងភ្ញាក់ផ្អើល»។ ក្នុងពេលជាមួយគ្នានេះ ផលិតករអាម៉េរិករូបនេះបាននិយាយ Arirang ថាជាអាល់ប៊ុមដែលមិនធ្លាប់មានពីមុនមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA7Nim8P7DzK9llOYHtXOeT7NnSQdX1x1wfqbeqv_U9bmzi1zqTB1aITfKL-N5_YL5-0Rs1Xo6lWtedK9lhZa6dkBGtumQA9WGNdymWuAPx7tO8Uc5y6UTs8uLnjSdAJGrIGk8qNbAIBfiCnsTDAweM7VRLq0OhyUZXZ-EhV3jPEFWzO-I5NaqFOKmO4tj/s1432/image_2026-02-11_10-33-31%20(3).png
Diplo បានសរសើរកម្រិតនៃការចូលរួមរបស់សមាជិក BTS ក្នុងដំណើរការច្នៃប្រឌិតថា «សមាជិកទាំងអស់គឺល្អឥតខ្ចោះនៅក្នុងវិស័យរៀងៗខ្លួន។ ពួកគេមានភាពច្នៃប្រឌិតមិនគួរឱ្យជឿ»។ លោកបានបន្ថែម ដោយនិយាយថាកម្រិតជំនាញរបស់ពួកគេគឺ “មិនគួរឱ្យជឿ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7wd0uiOHEFlkOKFTr9HnGT7Uut223VE0ml1WhHWdfP55az8n0yqVcUxgARmD_NCk6t21RVGPMehdfon6XVKvigAqodtQaD9pHTPtRyy19eOjmrhJv2cRLjDiVFi5VeEVmKnGckJCicd42IEw-QnfVocTKY56-k43MACJFKHacU-72D-ZyeVDh3OHVu0zA/s1440/image_2026-02-11_10-33-30%20(2).png

Diplo បានសរសើរ Jungkook ជាពិសេស ដោយចែករំលែកថា Jungkook មានសំឡេងល្អឥតខ្ចោះ ដោយមិនត្រូវការ auto tune ទេ។លោកក៏បានសង្កត់ធ្ងន់លើភាពបត់បែន និងសមត្ថភាពសិល្បៈគ្រប់ជ្រុងជ្រោយរបស់ក្រុមផងដែរ។ ផលិតកររូបនេះក៏បានលើកឡើងពីទំហំនៃកិច្ចសហការនេះផងដែរថាការធ្វើការជាមួយ BTS គឺជាគម្រោងដ៏ធំបំផុតដែលខ្ញុំធ្លាប់បានធ្វើរហូតមកដល់ពេលនេះ ដែលបង្កើនការរំពឹងទុករបស់អ្នកគាំទ្រចំពោះអាល់ប៊ុមនេះបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkPLiaMpAztkmB_qMAs9uBpYIdle5P-RtHuae38A7QRkf69uYNUsAiAIwcxWZxTeqcdJdyJ3Yb3xauhWIaNDvSKQaE73MO-nWl55izfhyphenhyphenKrGtIMxQbHO8ph9K4ZBx9KJ1luY_5LCl8NUyh_xTKXBPSLa4KdTMLoljxOqg0FcjU2xaCxcfv-dL0rsSzJbRb/s1440/image_2026-02-11_10-33-31.png

អ្នកប្រើប្រាស់អ៊ីនធឺណិតបានរកឃើញថា Diplo ក៏បានផលិតបទចម្រៀង «Jump » របស់ Blackpink ដែលចេញផ្សាយកាលពីខែកក្កដា កន្លងទៅ។ បទចម្រៀងនេះនឹងត្រូវបានបញ្ចូលក្នុងអាល់ប៊ុម «Deadline» របស់ក្រុម ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ២៧ ខែកុម្ភៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnP0i-S_mhgmXZ-ayPsr7uz_U0mOeCsQKs5B37OvmZfnkbIHm0X3Q0N3f37EOUPrX5x679mOzwtGP6k6d4JK-5U6EJ7DEpFGnSrphsSG_NW-funJBZbcc_9-rA1TKSe8nr71YZiV1-Emgy1hPEHTPmxfdLSn7bhOoxySJPQeSotBa-LWRjWaDv2aa75YFt/s2000/image_2026-02-11_10-33-30.png
នេះបាននាំឱ្យអ្នកគាំទ្រ Kpop ជាច្រើនពិភាក្សា និងព្យាករណ៍ថាអាល់ប៊ុមរបស់ Blackpink និង BTS អាចមានរចនាប័ទ្មស្រដៀងគ្នា។ ជាពិសេសចាប់តាំងពីក្រុមចម្រៀងដ៏ពេញនិយមទាំងពីរនេះត្រូវបានគេរំពឹងថានឹងត្រឡប់មកវិញក្នុងពេលតែមួយនៅឆមាសទីមួយនៃឆ្នាំ ២០២៦ ការប្រកួតប្រជែងនឹងកាន់តែខ្លាំងក្លា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5GYigu4bzEVOdPoO8DMIv-uR7jv8adQXgY4PQ9aTfnmsSKEzvYynhLOgJjJVLh0dyZIZYaH1TgR6Mr5HG6UrDQwT6V9XVREupL8TeLsi7EsP2FpGGHqNO1FUEcw8oKP-iEj_vZYQXN7DbfvPiZCLYyVtj6Lg0acAfTm33K3TMNo60kkmIy3WxYQWkMLzm/s942/image_2026-02-11_10-33-31%20(2).png

យោងតាមផែនការនេះ BTS នឹងចេញអាល់ប៊ុម «Arirang» របស់ពួកគេនៅថ្ងៃទី ២០ ខែមីនា។ នៅថ្ងៃទី ២១ ខែមីនា ក្រុមនេះគ្រោងនឹងធ្វើការសម្ដែង នៅទីលាន Gwanghwamun ដែលនឹងត្រូវបានចាក់ផ្សាយទូទាំងពិភពលោកនៅលើ Netflix៕

ទាន់ហេតុការណ៍! ខេត្ត Surat Thani ប្រទេសថៃជួបប្រទះនឹងគ្រោះរញ្ជួយដី

0

ត្រឹមពេលតែមួយព្រឹកនៅថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2026 ផ្នែកត្រួតពិនិត្យគ្រោះរញ្ជួយដីថៃបានរាយការណ៍ថា គ្រោះរញ្ជួយដីចំនួនពីរលើកបានកើតមាន នៅខេត្តស៊ូរ៉ាតថានី នៃភាគខាងត្បូងប្រទេសថៃ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់មានការភិតភ័យជាខ្លាំង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នាយកដ្ឋានឧតុនិយមជាតិរបស់ថៃ បានរាយការណ៍អំពីការរញ្ជួយដីបន្ទាន់មួយនៅម៉ោង 08:58 នាទី ដែលចំណុចកណ្តាលរបស់វាស្ថិតនៅក្នុងឃុំខៅផាង ស្រុកបានតាឃុន ខេត្តស៊ូរ៉ាតថានី និងមានកម្លាំងរញ្ជួយក្នុងកម្រិត 2.4 រ៉ិចទ័រក្រោមដីជម្រៅជាង 1គីឡូម៉ែត្រ។

បន្ទាប់មកនៅម៉ោង 09:12 នាទីព្រឹកថ្ងៃដដែល រញ្ជួយដីមួយទៀតត្រូវបានរាយការណ៍ ជាមួយកម្លាំងខ្លាំងជាងមុនកម្រិត 2.9 រ៉ិចទ័រក្នុងជម្រៅ 1 គីឡូម៉ែត្រចុះក្រោមដូចគ្នា ប៉ុន្តែមិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាមួយឡើយ។

បច្ចុប្បន្នផ្នែកត្រួតពិនិត្យគ្រោះរញ្ជួយដីនៃនាយកដ្ឋានឧតុនិយម កំពុងធ្វើការតាមដានលើស្ថានភាពនេះបន្ថែមទៀត និងអំពាវនាវឲ្យប្រជាជនតាមដានព័ត៌មានថ្មីៗអំពីគ្រោះធម្មជាតិទាំងនេះឲ្យបានជាប់ជាប្រចាំ៕

ថៃចោទថា ខ្យល់ពុលនៅបាងកក គឺមកពីកម្ពុជាយើង!

0

ប្រទេសថៃ ៖ សូម្បីតែខ្យល់ពុលកើនឡើងនៅប្រទេសរបស់ខ្លួន ក៏ចោទ និងទម្លាក់កំហុសលើកម្ពុជាដែរ! រដ្ឋាភិបាលថៃបានចោទប្រកាន់ជាថ្មីដោយគ្មានមូលដ្ឋានថា ខ្យល់ពុលកើនឡើងខ្លាំងនៅទីក្រុងបាងកក គឺមានប្រភពពីការដុតកាកសំណល់កសិកម្មជាច្រើនកន្លែងនៅប្រទេសកម្ពុជា និងប្រកាសឱ្យពលរដ្ឋថៃប្រុងប្រយ័ត្នផលប៉ះពាល់សុខភាព ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ-wQeZeZQCVcx9gO24ox-wFhTN9NigfuXo49Wa1fA-QqTSMFun6Vuv7lET98NCOuXM4q03MKnGQKWOiqlcCFSZbCGZlDEILeausib93iOLVucnmQh8FrTE3FU4pPNiJ8ROtucL3weSmv58IEkHMxNgYVsM8mVQA1yU6wfrimoPb4o21eK4dLAiSmwPDww/s768/photo_2026-02-11_13-48-20%20(2).jpg
អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ អ្នកស្រី លីដា ភារិទ្ធវឌ្ឍនា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ និយាយថា ខ្យល់ពុល PM 2.5 បានកើនឡើងខ្លាំងនៅទីក្រុងបាងកក តំបន់ជុំវិញ និងភាគខាងកើតប្រទេសថៃ ជាពិសេស ខ្យល់ពុលកើនឡើងខ្លាំងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈ នៅខេត្តស្រះកែវ ប្រាជីនបុរី និងឆាក់ឈើងឆៅ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7sgCnMMHs-zPXgChGrNcdmfsddk6WDke9G_4Zy6dQOoV2Zf_8uxeo6j6obGnlpTLVsY3WbWU1kso0-6BlXPQNYFCnM3OTKNEEwXQuLH7dXx_A66tgQHxGgbP8TTDNxFfuluEEYrdKoYaRKiIM0DNLdCgOK3DzsKgsWrGToFyoMMMZFzvEsPtcJ5M1snBe/s1024/photo_2026-02-11_13-48-20.jpg

អ្នកនាំពាក្យរូបនេះចោទប្រកាន់ថា ខ្យល់ពុលនេះមានប្រភពពីទិសខាងកើត ដែលបក់ពីប្រទេសជិតខាង (កម្ពុជា) ទើបបណ្តាលឱ្យទីក្រុងបាងកក តំបន់ជុំវិញ និងភាគខាងកើតប្រទេសថៃ ដែលស្ថិតក្រោមខ្យល់ទទួលខ្យល់ពុល ។ លើសពីនេះ ថៃបានរកឃើញចំណុចក្តៅច្រើនបំផុតនៅកម្ពុជា រហូតដល់៤,៤៦២កន្លែង ហើយចំណុចក្តៅទាំងនេះនឹងបន្តកើនឡើង ទើបបណ្តាលឱ្យខ្យល់ពុលនៅថៃកើនឡើងខ្លាំងនៅខែកុម្ភៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzdoseDDb109nAvRCs_p5R2J6AD_lyT2e7pvHkHuqhRbjEeyHaNgC974LjRSgm6ncTmMHtrOh3eMAEx7BOiaGHeXRLEp0x5tA80MHotlUrIdjmIrKeFyse1dftKJaynpuVF33eLg6ht5S-j2sQtM541A5IJNsEFmunW4n1f3enTDnipFKpKsiGimWCiwhy/s1280/photo_2026-02-11_14-54-03.jpg
នាយកដ្ឋានត្រួតពិនិត្យការបំពុលខ្យល់ថៃបានសុំការសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធបង្កើនការប្រុងប្រយ័ត្ន និងគ្រប់គ្រងប្រភពខ្យល់ពុល ជាពិសេស ហាមឃាត់ការកាកសំណល់នៅទីវាលដើម្បីកាត់បន្ថយផលប៉ះពាល់គុណភាពខ្យល់ក្នុងប្រទេស ។ រីឯពលរដ្ឋត្រូវថែទាំសុខភាព ផ្អាក ឬចៀសវាងធ្វើសកម្មភាពនៅក្រោមកំដៅថ្ងៃ ប្រសិនបើចាំបាច់ចេញទៅក្រៅ គួរតែពាក់ម៉ាស់ ឬមានឧបករណ៍ការពារខ្យល់ពុល ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្រៅពីនេះ ពលរដ្ឋត្រូវតាមដានគុណភាពខ្យល់ពុលតាមរយៈគេហទំព័រផ្សេងៗ ដើម្បីដឹងពីពេលវេលាខ្យល់ពុលកើនឡើងខ្លាំងប៉ះពាល់សុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI54sUxdWDtKkxXcLyjpDPkhqiM8E636Qlg5m4LGp5XZR-bkJp-aH7aaIInV4sm6TE4LNWHH9D_UeLhSFKOOIRSfqpuO6iDe9pMXl5D_wwWG-7HmpOIyjFsb-B1q8J-72HrB-FmfygxLsQLlT6kKjqO6Lb6IyxQeOntqVH7y6qOABWz3GraBV-de3GEwGt/s960/photo_2026-02-11_14-54-03%20(2).jpg
គួរបញ្ជាក់ថា ថ្មីៗនេះ កាសែតថៃ The Nation បានផ្សាយព័ត៌មានចោទប្រកាន់ដោយគ្មានមូលដ្ឋានថា ខ្យល់ពុលកើនឡើងខ្លាំងនៅទីក្រុងបាងកកមានប្រភពពីប្រទេសកម្ពុជា ប៉ុន្តែត្រូវក្រសួងបរិស្ថានកម្ពុជាច្រានចោល និងបញ្ជាក់ពីមូលហេតុខ្យល់ពុលនៅទីក្រុងបាងកកកើនឡើងខ្លាំងដោយសារមានប្រភពពីប្រទេសថៃខ្លួនឯង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3ZyExuQrzxyxsba999m-77PXBkH0bahKCObLEubiOn79AXtuufnmkMjpAUIZcdkClEaES17sMguIeWyU7e0rT1y2o5Sf4aI9KKDR6DIFW-QlixAsmFJtop1We2Md20x-nmCqTPVJLQGmyJ5DAyOUTSkE6br5kKb5QVb5XCG-ltm2pxhdFygvYeruhPrzT/s1024/photo_2026-02-11_14-54-03%20(3).jpg

យោងតាមក្រសួងបរិស្ថានកម្ពុជា ការបំពុលខ្យល់នៅទីក្រុងបាងកកមិនពាក់ព័ន្ធជាមួយកម្ពុជាទេ គឺកើតឡើងដោយសារការបំភាយពីការដឹកជញ្ជូន ក្នុងនោះទីក្រុងបាងកកមានចំនួនយានយន្ត និងសកម្មភាពចរាចរណ៍មមាញឹកខ្លាំង, ការបំភាយពីសកម្មភាពឧស្សាហកម្ម, ធូលីការដ្ឋានសំណង់ និងការប្រើប្រាស់ថាមពលក្នុងទីក្រុង ។ ប្រភពទាំងនេះរួមផ្សំនឹងលក្ខខណ្ឌឧតុនិយមក្នុងស្រុកមិនអំណោយផល ដូចជា ៖ បាតុភូតបញ្ច្រាស់សីតុណ្ហភាព និងការធ្លាក់ចុះរយៈកម្ពស់បរិយាកាខាងក្រោម ដែលដើរតួនាទីសំខាន់ធ្វើឱ្យសារធាតុបំពុលដែលមានប្រភពក្នុងស្រុកប្រមូលផ្តុំ និងកើនឡើង បង្កការបំពុលបរិយាកាសនៅទីក្រុងបាងកក ៕

វៀតណាមរកឃើញ «ផលិតផលអាហារបំប៉ន និងថ្នាំក្លែងក្លាយ» រាប់សិបមុខដែលសុទ្ធតែជាប្រេនល្បីៗ

0

តើមានមនុស្សប៉ុន្មាននាក់ហើយដែលរងគ្រោះ? អាហារបំប៉នសុខភាព ខូឡាជេនជំនួយស្បែកស និងឱសថព្យាបាលជំងឺជាច្រើនប្រភេទដែលមានបិទស្លាកសញ្ញាថានាំចូលមកពីប៉ែកអឺរ៉ុប ត្រូវបានប៉ូលីសវៀតណាមចុះឆែកឆេនិងពិនិត្យឃើញថាសុទ្ធតែជាផលិតផលក្លែងក្លាយ ដែលមិនមានផ្ទុកនូវសារធាតុគីមីអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5iG0Ag5q0pW2VwBL8WdLC1OBkvLJoqbio0kVEt_o6xpk3jMK9wfRAQIOamaqYNd64Nrowh3nPacJxetn1HHm36V2jkrcApXQMOdQU5x-MU5rHDdRf1iVuRpEtO50F_VDJCkMwZuxvnPbuk_4CQ9eepHdkNGNCf4VlCnq58mxiZ1AmOoN75kFrNoJ17Fz1/s1280/photo_2026-02-11_09-20-32.jpg
យោងតាមការចុះផ្សាយរបស់ VNExpress នៅថ្ងៃទី 8 ខែកុម្ភៈ ប៉ូលីសខេត្ត Thanh Hoa បានចុះរុះរើបណ្តាញធំៗចំនួន 2ទីតាំងដែលផលិត និងជួញដូរអាហារបំប៉ន និងថ្នាំក្លែងក្លាយក្នុងទ្រង់ទ្រាយធំមួយ ដោយរឹបអូសផលិតផលរាប់លានមុខ រួមជាមួយនឹងវត្ថុធាតុដើម និងគ្រឿងចក្រសម្រាប់ផលិតរាប់សិបតោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiGU2wyu5f_Waj28bVfNEildk0fQ8PDq4OCxsI3ssvpF0mIu29uo0oaYk3jpgIQpCtXDd-c7ZPdE-Ot_V8_yqXIHV_jSzs1uIuZ1qt4TxDrQb80ka7qxe6S3X1msRQtcd-l4uZlSmjACRuX4qpdiqyyfkoyDavW_TjDIJLU-a_3x83yJQHHDcddRBK_Nyk/s1280/photo_2026-02-11_09-20-33%20(2).jpg

តាមការឲ្យដឹងរបស់ប៉ូលីស បុគ្គលឈ្មោះ Nguyen Manh Tu និង Nguyen Van Xuan ដែលជាម្ចាស់ទីតាំងទាំង 2 ខាងលើរួមទាំងអ្នកពាក់ព័ន្ធចំនួន 24នាក់ផ្សេងទៀត ត្រូវរងការចោ.ទប្រកាន់ពីបទឧក្រិដ្ឋផលិត និងជួញដូរផលិតផលអាហារក្លែងក្លាយ។ ក្រុមទាំងនេះបានរៀបចំផលិតកម្មដោយប្រើដំណើរការបិទជិតតំបន់ដាច់ស្រយាល ប្រើប្រាស់វត្ថុធាតុដើមមិនត្រូវតាមស្តង់ដារ និងជួលមនុស្សឱ្យឡាយលក់ពីបរទេស ដើម្បីទាក់ទាញទំនុកចិត្តរបស់អ្នកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ZMLN9HCaDY3Ke3QcjJjzCnNx9yNOXfyhp9DkSauEf6YFaSRraUPLxMh3PR8BlUBW9pAO2TlcY6WjkEomdRzlt7gs49Mlmu-tNDJEZAZNBPeO4EhT8KN_1PrNx3QhWNyLGGE-jCy53d3f8I8HxfC6P-5hOMOaKGKeiESk8738IsU9bbzuHhyfgsx4ekmn/s1280/photo_2026-02-11_09-20-34.jpg

ផលិតផលក្លែងក្លាយទាំងនេះភាគច្រើនផ្តោតលើមនុស្សចាស់ ស្ត្រី និងកុមារ រួមទាំងថ្នាំបំបាត់ការឈឺចាប់សន្លាក់ ផលិតផលធ្វើឱ្យស្បែកស ផលិតផលប្រឆាំងស្នាមអុចខ្មៅ អាហារបំប៉ន DHA និងថ្នាំពន្លូតកម្ពស់។ ជាមួយគ្នានេះ ផលិតផលសម្រកទម្ងន់មួយចំនួនត្រូវបានគេរកឃើញថាមានផ្ទុកនូវ Sibutramine ដែលជាសារធាតុហាមឃាត់ ព្រោះអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល និងខ្សោយបេះដូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghNoHfYBg4pMjIFs3t0R7i369eVbNJ695x2udRyafuRAkXZdxgtpyLS0hC6XFs37CUoqIbcqBxV7erm-D1oB-QyI46lAcITF6njC7Lfw5VS6_TwKlx4KeIPHymIXUtZ9q0VS1fFgYXKWvFeUAzGYKVarUacZbbY_I4o2OpBRufdh3vzT9Nx708XLRU7MyQ/s1280/photo_2026-02-11_09-20-32%20(2).jpg
ក្នុងអំឡុងពេលចុះបង្រ្កាប អាជ្ញាធរវៀតណាមបានរឹបអូសប្រអប់ថ្នាំ និងអាហារបំប៉នជិត ៧.២០០ គ្រាប់ ថ្នាំគ្រាប់ជាង ១.១២០ គីឡូក្រាម (ស្មើនឹងថ្នាំគ្រាប់ជាង ២.៥ លានគ្រាប់) ដប និងធុងជាងពីរលាន ស្លាកចំនួន ៦០.០០០ និងម្សៅ និងសារធាតុបន្ថែមជិត ២២.៥ តោន។ លើសពីនេះ គ្រឿងចក្រ និងឧបករណ៍ចំនួន ១៥ ប្រភេទដែលប្រើសម្រាប់ផលិតក៏ត្រូវបានរឹបអូសផងដែរ។ គេប៉ាន់ប្រមាណថា ប្រសិនបើសម្ភារៈទាំងនេះត្រូវបានចេញផ្សាយនៅលើទីផ្សារ តម្លៃនៃទំនិញក្លែងក្លាយទាំងនេះអាចឡើងដល់ប្រហែល ១៥០ ពាន់លានដុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIX5siF477zFMcubGrbWEpNgH3y8M35cqnNNqcJW5VQftVwTy0ZOn7duqZbuObxDvt8EKGY8I9dcP7Kygt3XdlA4t7uW0Axw2NqU97doMlxIFwwjFdWCT0aN7qxLeK0uN5d1TR8qWos0wpQMDSkm5bkdqIV9DEbTTGopkrgE4F0l4BgpY8ZnMVAcAD2Y98/s1280/photo_2026-02-11_09-20-33.jpg

បច្ចុប្បន្នរដ្ឋបាលឱសថវៀតណាមកំពុងជំរុញការពិន័យកាន់តែធ្ងន់ធ្ងរ និងការឃ្លាំមើលដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដែលកំពុងកើនឡើង។ រហូតមកដល់បច្ចុប្បន្ន ទីភ្នាក់ងារស៊ើបអង្កេតប៉ូលិសខេត្តតថាញ់ហ័របានចេញសេចក្តីសម្រេចចោទប្រកាន់មនុស្សចំនួន ២៦ នាក់ចំពោះឧក្រិដ្ឋកម្មផលិត និងជួញដូរផលិតផលអាហារក្លែងក្លាយ និងផលិត និងជួញដូរថ្នាំក្លែងក្លាយ៕