ផ្លូវការ! សមាជិក BLACKPINK ទាំង៤នាក់មិនបន្តកុងត្រាសម្រាប់សកម្មភាពទោលជាមួយ YG ឡើយ
ផលិតកម្ម YG Entertainment បានបញ្ជាក់ថាសមាជិកទាំង៤នាក់របស់ក្រុម BLACKPINK រួមមានJennie, Lisa , Rosé និង Jisoo សម្រេចចិត្តមិនបន្តកុងត្រាក្រុមហ៊ុនសម្រាប់ការផ្សព្វផ្សាយក្នុងសកម្មភាពទោលឡើយ ពួកគេចុះកុងត្រាជាមួយក្រុមហ៊ុនតែចំពោះសកម្មភាពជាក្រុមប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ YG Entertainment ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដែលបានចែកចាយនៅថ្ងៃទី២៩ ខែធ្នូ ក្រុមហ៊ុនយក្សនេះបានសរសេរថា «សួស្តី នេះគឺជា YG Entertainment ! ថ្មីៗនេះ យើងបានចុះហត្ថលេខាបន្តកុងត្រាសម្រាប់សកម្មភាពក្រុមរបស់ BLACKPINK។ យើងក៏បានឈានដល់កិច្ចព្រមព្រៀងថាយើងនឹងមិនបន្តកិច្ចសន្យាដាច់ដោយឡែកសម្រាប់សកម្មភាពបុគ្គលរបស់ពួកគេទេ។ ពួកយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រសកម្មភាពរបស់ BLACKPINK ហើយយើងនឹងលើកទឹកចិត្តចំពោះសកម្មភាពនីមួយៗរបស់ពួកគេដោយបេះដូងកក់ក្តៅ។ សូមអរគុណ! ពីផលិតកម្ម YG Entertainment»។
កាលពីកន្លងមកនេះ Jennie ក៏បានប្រកាសពីការចាប់ផ្តើមសកម្មភាពថ្មីរបស់នាងដោយបើកផលិតផ្ទាល់ខ្លួនរបស់នាងមានឈ្មោះថា OA (ODDATELIER) ខណៈដែលសមាជិកដែលនៅសល់របស់ BLACKPINK មិនទាន់បង្ហាញផែនការជាក់លាក់បន្ថែមទៀតសម្រាប់សកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេនៅឆ្នាំ២០២៤។ ទោះយ៉ាងណាអ្នកខាងក្នុងឧស្សាហកម្មកម្សាន្តជឿថា Lisa កំពុងពិភាក្សាអំពីកិច្ចសន្យាជាមួយក្រុមហ៊ុនក្រៅប្រទេស ខណៈ Jisoo កំពុងស្វែងរកឱកាសដើម្បីពង្រីកអាជីពសម្តែងរបស់នាង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ធ្នូ ផលិតកម្ម YG បានប្រកាសថាក្រុម BLACKPINK បានសម្រេចបន្តកុងត្រាជាមួយក្រុមហ៊ុន ប៉ុន្តែមិនបានបញ្ជាក់ចំពោះកុងត្រាទៅលើបុគ្គលនោះទេ ខណៈផលិតកម្មទើបតែប្រកាសថាចំពោះសកម្មភាពទោលរបស់សមាជិកទាំង៤មិនក្រោមការគ្រប់គ្រងរបស់ YG ទៀតឡើយ។ មុនពេល YG ប្រកាសជាផ្លូវការចំពោះអនាគត BLACKPINK កន្លងមកក៏ធ្លាយពាក្យចចាមអារ៉ាមពីប្រព័ន្ធផ្សព្វផ្សាយមួយដែរថា BLACKPINK នឹងបន្តសកម្មភាពជាក្រុម ប៉ុន្តែសកម្មភាពផ្ទាល់ខ្លួនរបស់សមាជិកនីមួយៗមិនស្ថិតក្រោមការគ្រប់គ្រងរបស់ YG ៕

















)









![Zombie Deer In Wyoming? [VIDEO]](https://townsquare.media/site/99/files/2019/02/gettyimages-803274760-170667a.jpg?w=980&q=75)





.jpg)



.jpg)









គេរកឃើញក្នុងរថយន្តកាលពីថ្ងៃទី២៧ ខែធ្នូ។ Lee Sun Kyun បានបន្សល់ទុកសំបុត្រអត្តឃាត ដោយសុំទោសភរិយា និងក្រុមហ៊ុនគ្រប់គ្រងរបស់លោក ដោយបង្ហាញថាលោក “គ្មានជម្រើសផ្សេងទេ”។ យោងតាម ក្រុមហ៊ុន Yahoo ដោយសារតែរឿងអាស្រូវនេះ លោក Lee Sun Kyun ប្រឈមនឹងសំណងរហូតដល់ ១០ពាន់លានវ៉ុន(ប្រមាណជាង ៧លាន៧៧ម៉ឺនដុល្លារ) ខណៈភរិយារបស់ Lee Sun Kyun បានលក់ផ្ទះរបស់ខ្លួនដើម្បីដោះស្រាយសំណងតាមកិច្ចសន្យា៕


