ឡាវគឺជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ជាពិសេសគឺតំបន់ទេសចរណ៍ផ្ទាល់តែម្ដង សុទ្ធតែស្អាត និងមានបរិយាសកាសស្ងប់ស្ងាត់ រួមទាំងស្រស់ស្រាយទៀតផង។ លើសពីនេះ ក្រៅពីមានតំបន់ទេសចរណ៍ធម្មជាតិស្អាតបែបបុរាណ ប្រទេសឡាវក៏មានការចំណាយលើការស្នាក់នៅ និងអាហារហូបចុក ក្នុងតម្លៃសមរម្យផងដែរ។ ដូច្នេះហើយ នៅគិតអីទៀតឆ្លងឆ្នាំខាងមុខនេះអាចមកទស្សនាកម្សាន្តនៅកន្លែងទេសចរណ៍ដ៏ទាក់ទាញទាំង ៥ ក្នុងប្រទេសឡាវដូចខាងក្រោម៖

១.វត្ត Xieng Thong៖ វត្ត Xieng Thong ជាកន្លែងទាក់ទាញមិនគួររំលងឡើយពេលទៅដល់ហ្លួងព្រះបាង។ វត្តនេះមានទីតាំងនៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេណាំខាន់ ដែលត្រូវបានសាងសង់ឡើងតាំងពីរជ្ជកាលព្រះបាទជ័យជេដ្ឋាធិរាជក្នុងសតវត្សទី ១៦។ វាជាប្រាសាទដ៏សំខាន់ និងស្រស់ស្អាតបំផុត រួមទាំងមានការតុបតែងយ៉ាងអស្ចារ្យជាមួយនឹងលំនាំឆ្លាក់ផ្សេងៗ។ ដូច្នេះសម្រាប់តម្លៃសំបុត្រចូលទស្សនាគឺ ២០,០០០ គីប (ប្រហែល ៥,៤០០រៀល) ដោយបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច។Wat Xieng Thong in Laos - 16th-century Buddhist Temple in Luang Prabang –  Go GuidesWat Xieng Thong in Laos - 16th-century Buddhist Temple in Luang Prabang –  Go Guides

២.ច្រកទ្វារជ័យជំនះ Patuxay៖ Patuxay គឺជាកន្លែងសំខាន់នៃរដ្ឋធានីវៀងច័ន្ទ ដោយវាជាការរំឮកដល់ប្រជាជនឡាវដែលបានពលីជីវិត នៅក្នុងសង្រ្គាមមុនបដិវត្តកុម្មុយនិស្ត។ កន្លែងនេះពីមុនត្រូវបានគេស្គាល់ថាជាវិមាន Anousavary ដែលត្រូវបានសាងសង់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៦៨ ហើយក៏ជាបេតិកភណ្ឌវប្បធម៌ពិភពលោកផងដែរ។ ដូច្នេះសម្រាប់តម្លៃសំបុត្រចូលទស្សនាគឺ ២,០០០ គីប (ប្រហែល ៥០០រៀល) ដោយបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច។Patuxai Victory Gate - Vientiane Attractions – Go GuidesPatuxay monument in Vientiane in Laos #2 Photograph by Didier Marti - Fine  Art America

៣.ទឹកធ្លាក់ Kuang Si៖ ទឹកធ្លាក់ Kuang Si មានចម្ងាយជិត ៣០ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងហ្លួងព្រះបាង ជាមួយទឹកធ្លាក់ថ្មកំបោរ កម្ពស់ ៤ជាន់ ឬប្រហែល ៧០ម៉ែត្រ នឹងហ៊ុព័ទ្ធដោយភ្នំ ព្រៃឈើ បង្កើតបានជារូបភាពធម្មជាតិដ៏ស្រស់ស្អាតបំផុត។ សម្រាប់តម្លៃសំបុត្រចូលទស្សនាវិញគឺ ១០,០០០ គីប (ប្រហែល ២,៧០០រៀល) ក៏ដូចជាបើករៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាចផងដែរ។Kuang Si Falls near Luang Prabang - Luang Prabang Attractions – Go GuidesKuang Si Falls In Luang Prabang: What You NEED To Know!

៤.ឧទ្យានព្រះពុទ្ធ Xieng Khuan៖ ឧទ្យានព្រះពុទ្ធ Xieng Khuan ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៥៨ នឹងមានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីកណ្តាលនៃរដ្ឋធានីវៀងច័ន្ទ។ ឧទ្យាននេះមានចម្លាក់ និងស្នាដៃសិល្បៈជាង ២០០ ត្រូវបានធ្វើឡើងពីបេតុងពង្រឹងក្នុងទំហំចាប់ពីតូចទៅធំ រួមមានចម្លាក់ព្រះពុទ្ធ ព្រះហិណ្ឌូមួយចំនួន និងរូបចម្លាក់មនុស្ស បិសាច សត្វ និងសត្វទេវកថាមួយចំនួនតូចផងដែរ។ រីឯសំបុត្រចូលទស្សនាគឺមានតម្លៃ ៥,០០០ គីប (ប្រហែល ១,០០០ រៀល) ដោយបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច។Buddha Park (Xieng Khuan) in Vientiane - Sculpture Park in Vientiane – Go  GuidesBuddha Park (Xieng Khuan) in Vientiane - Sculpture Park in Vientiane – Go  Guides

៥.កន្លែងទេសភាពណាំសាយ៖ ចំណុចទេសភាពណាំសាយមានចម្ងាយ ៨ គីឡូម៉ែត្រពីកណ្តាលក្រុងវ៉ាងវៀង។ ដើម្បីមកដល់ទីនេះ ភ្ញៀវត្រូវឡើងចម្ងាយប្រហែល ៣០០ ម៉ែត្រ ដោយចំណាយពេលប្រហែល ៤៥ នាទី។ នេះជាកន្លែងមួយក្នុងចំណោមកន្លែងដែលមានទេសភាព និងជាពិសេសគឺថ្ងៃលិចដ៏ស្រស់ស្អាតនៅទីក្រុងវ៉ាងវៀង។ ដូច្នេះសម្រាប់តម្លៃសំបុត្រចូលទស្សនាគឺ ២០,០០០ គីប (ប្រហែល ៥,៤០០រៀល) ដោយបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច៕Nam Xay ViewpointNam Xay Viewpoint Vang Vieng - A Complete Guide