សហរដ្ឋអាមេរិក៖ អ្នកវិទ្យាសាស្ត្រអាមេរិកបានព្រមានថា “ជំងឺសត្វក្តាន់ Zombie” អាចនឹងឆ្លងដល់មនុស្ស បន្ទាប់ពីបានរកឃើញសត្វក្តាន់មួយហ្វូងធំស្លាប់នៅក្នុងឧទ្យានជាតិ Yellowstone ដោយសារការឆ្លងមេរោគនៅភាគពាយ័ព្យសហរដ្ឋអាមេរិក។
យោងតាមគេហទំព័រអន្តរជាតិ Yahoo News ដែលបានរាយការណ៍នៅថ្ងៃទី២៨ ខែធ្នូថា អ្នកវិទ្យាសាស្ត្របានប្រទះឃើញ ហ្វូងសត្វក្តាន់ដ៏ធំងាប់នៅ Yellowstone ដែលជាឧទ្យានព្រៃឈើធំៗ នៅសហរដ្ឋអាមេរិក មូលហេតុត្រូវបានគេជឿថាបណ្តាលមកពីការឆ្លងមេរោគ។ “ជំងឺសត្វក្តាន់ Zombie” ត្រូវបានគេភ័យខ្លាចថានឹងឆ្លងទៅមនុស្ស ខណៈដែលបច្ចុប្បន្នមិនមានវ៉ាក់សាំងសម្រាប់ព្យាបាលជំងឺនេះទេ។
ជំងឺសត្វក្តាន់ Zombie ឬ CWD គឺជាជំងឺរ៉ាំរ៉ៃ កំពុងរីករាលដាលរីករាលដាលយ៉ាងឆាប់រហ័សដល់រដ្ឋចំនួន ៣២ របស់សហរដ្ឋអាមេរិក និងខេត្តចំនួន ៤ របស់កាណាដា នេះបើយោងតាមការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក។
បន្ទាប់ពីបានរកឃើញសត្វក្តាន់មួយហ្វូងធំស្លាប់នៅក្នុងឧទ្យានជាតិ Yellowstone ភាគពាយ័ព្យសហរដ្ឋអាមេរិក។ ជំងឺនេះក៏ត្រូវបានគេរកឃើញផងដែរថា សត្វក្តាន់ដែលនៅសេសសល់ជារឿយៗមានឥរិយាបទចម្លែកៗដូចជា ស្រក់ទឹកមាត់ កិនធ្មេញ ស្លេកស្លាំង ជំពប់ដួលគ្រប់ទីកន្លែង និងមានភ្នែកពណ៌សដូចខ្មោចឆៅ។
លោកវេជ្ជបណ្ឌិត Thomas Rof ដែលជាពេទ្យសត្វ និងជាអតីតប្រធានផ្នែកសុខភាពសត្វព្រៃ បាននិយាយថា ជំងឺដ៏កាចសាហាវនេះ បច្ចុប្បន្នត្រូវបានគេរកឃើញនៅក្នុងសត្វក្តាន់ជាង ៨០០ ក្បាលនៅទូទាំងរដ្ឋ Wyoming ដែលវាជាការរកឃើញដ៏គួរឱ្យព្រួយបារម្ភបំផុតប្រសិនបើមនុស្សឆ្លងមេរោគនេះ។
រីឯអ្នកជំនាញផ្សេងទៀតក៏មានទស្សនៈថាជំងឺនេះអាចក្លាយជា “គ្រោះមហន្តរាយដែលនឹងកើតឡើងបន្តិចម្តងៗចំពោះពិភពលោកនាពេលខាងមុខ” ដូច្នេះក្រុមអ្នកវិទ្យាសាស្ត្របានចាប់ផ្តើមអំពាវនាវដល់រដ្ឋាភិបាលជុំវិញពិភពលោកឱ្យរៀបចំខ្លួនសម្រាប់ការផ្ទុះឡើងនៃជំងឺសត្វក្តាន់ zombie ដែលអាចនឹងឆ្លងដល់មនុស្សនាពេលអនាគត៕![Zombie Deer In Wyoming? [VIDEO]](https://townsquare.media/site/99/files/2019/02/gettyimages-803274760-170667a.jpg?w=980&q=75)










