ក្នុងថ្ងៃផ្តាច់ព្រ័ត្រកម្មវិធីប្រលងចម្រៀងរ៉េប The Rapper Cambodia អ្នកគាំទ្រមួយចំនួនបានបង្ហាញភាពងឿងឆ្ងល់ដោយគិតថាតារាចម្រៀង ទេព ពិសិដ្ឋ មិនបានទៅចូលរួមលើកទឹកចិត្ត Goofy ព្រោះមិនឃើញរូបគេមានសកម្មភាពអ្វី។ ប៉ុន្តែថ្មីៗនេះស្រាប់តែមានការបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមការពិត ទេព ពិសិដ្ឋ គឺបានទៅចូលរួមលើកទឹកចិត្តមិត្តរបស់ខ្លួនក្នុងថ្ងៃសំខាន់ផងដែរ។
មុន Goofy ឈានជើងចូលប្រកួតកម្មវិធី The Rapper Cambodia ជឿជាក់ថាអ្នកគាំទ្រមួយចំនួនធំបានជ្រាបមកហើយថា Goofy គឺជាមិត្តភក្តិរបស់ ទេព ពិសិដ្ឋ និងបានឮឈ្មោះនេះយ៉ាងទូលំទូលាយនៅក្នុងបទចម្រៀង «20 Out Now» ដែលផ្ទុះកក្រើកខ្លាំងលើទីផ្សារចម្រៀង និងគ្រប់ប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងបទចម្រៀងមួយចំនួនទៀតរបស់ ទេព ពិសិដ្ឋ ។.jpg)
ទោះយ៉ាងណា នៅថ្ងៃទី២៤ ខែធ្នូ កន្លងមកនេះជាថ្ងៃផ្តាច់ព្រ័ត្រក្នុងកម្មវិធី The Rapper Cambodia ជាថ្ងៃសំខាន់មួយរបស់ Goofy ។ ក្នុងថ្ងៃនោះដែរ អ្នកគាំទ្ររំពឹងថា ទេព ពិសិដ្ឋ នឹងមកលើកទឹកចិត្តដល់មិត្តរបស់គេដូចគ្នា ប៉ុន្តែអំឡុងពេលនោះហាក់មិនមានរូបភាពឬវីដេអូបង្ហាញថា ទេព ពិសិដ្ឋ មកចូលរួមនោះទេធ្វើឱ្យអ្នកគាំទ្រមានចម្ងល់ និងអ្នកខ្លះក៏គិតថាប្រហែលជា ទេព ពិសិដ្ឋ មិនបានមកចូលរួមហើយទំនងជាមានធុរៈសំខាន់ ឬមានការងារនៅកម្មវិធីណាមួយហើយ។
ការសង្ស័យពីសំណាក់របស់អ្នកគាំទ្រពេលនេះត្រូវបានលាតត្រដាងកាន់តែច្បាស់ដោយកាលពីថ្ងៃទី២៧ ធ្នូ មានគណនីមួយបង្ហោះវីដេអូខ្លីរបស់ ទេព ពិសិដ្ឋ ក៏បានមកចូលរួមលើកទឹកចិត្តដោយផ្ទាល់ទៅកាន់ Goofy ជាមិត្តសម្លាញ់ផងដែរ។

គួរបញ្ជាក់ថា Goofy បានរងបរាជ័យនៃការប្រកួតកម្មវិធីចម្រៀងរ៉េបខាងលើនេះពិតមែន ប៉ុន្តែរូបគេបានសាងភាពលេចធ្លោយ៉ាងខ្លាំងមានទស្សនិកជាច្រើនទទួលស្គាល់ពីសមត្ថភាពរបស់ Goofy ទោះបីជាមិនបានជ័យលាភីឯកក្តី។ Goofy ស្ថិតនៅក្នុងក្រុមរបស់គ្រូបង្វឹក នរិទ្ធ ជាមួយសមាជិករួមក្រុម យូហៃ ដែលជាម្ចាស់ពានរដូវកាលទី១នេះ ខណៈរូបគេបានជាប់ TOP3 ក្នុងការប្រកួត៕










