Home Blog Page 1356

មិនបាច់ទៅណាឆ្ងាយទេបងប្អូន! ពិធីបុណ្យអុំទូកខាងមុខនេះ មានការពិពណ៌ប្រទីបជាង៣០នៅមុខព្រះបរមរាជវាំង

0

កាលពីដើមខែវិច្ឆិការរហូតមកដល់ពេលនេះ ក្រុមការងារជាតិកំពុងតែមានមមាលញឹកក្នុងការរៀបចំដំឡើងប្រទីបជាង៣០គ្រឿង ដើម្បីត្រៀមចូលរួមបណ្តែត អបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខ។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបក នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ២៧ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ហើយទីតាំងធំមួយនៅក្នុងការប្រារព្ធពិធីបុណ្យនេះ គឺស្ថិតនៅតាមដងទន្លេមេគង្គ ទល់មុខបរិវេណព្រះបរមរាជវាំងរាជធានីភ្នំពេញ។ ក្នុងនោះ ក៏មានការរៀបចំតាំងពិពណ៌ប្រទីបតំណាងស្ថាប័ននានានៅក្នុងព្រះរាជាណាចក្រកម្ពុជាចំនួនជាង៣០គ្រឿងផងដែរ។No photo description available.

យោងទៅតាមភ្នាក់ងាររៀបចំបានឲ្យដឹងទៀតថា ក្នុងការដំឡើងប្រទីបនីមួយៗមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីក្រុមការងារទាំងភ្លើងនិងផ្លាំងរូបភាព ដោយប្រទីបនីមួយៗត្រូវប្រើពេលយ៉ាងហោចណាស់៤ទៅ៥ថ្ងៃ ដើម្បីត្រួតពិនិត្យនិងទៅតាមរូបភាពដែលចង់បានឲ្យស្របទៅនឹងស្ថាប័ននីមួយៗ។ ម៉្យាងវិញទៀត ប្រទីបនីមួយៗជាមធ្យមត្រូវចំណាយអំពូលភ្លើងចន្លោះ៥០ ០០០ ទៅ ៧០ ០០០គ្រាប់សម្រាប់ការតុបតែង និងរំលេចភាពអញ្ចែញអញ្ចាចនៃប្រទីប។May be an image of text

គួបញ្ជាក់ផងដែរថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកខាងមុខនេះ មិនត្រឹមតែមានការតាំងពិពណ៌ប្រទីបធំៗប៉ុណ្ណោះទេ ថែមទាំងមានការប្រណាំងទូកនៅតាមដងទន្លេ រួមជាមួយនឹងការបាញ់កាំជ្រួញអបអរសាទរយ៉ាងគគ្រឹកគគ្រេងក៏ដូចជាកម្មវិធីជាច្រើនទៀត។ ដូច្នេះហើយ ប្រជាពលរដ្ឋកម្ពុជាព្រមទាំងភ្ញៀវអន្តរជាតិអាចអញ្ជើញមកចូលរួមឲ្យបានច្រើនកុះករ ក៏ដូចជាធ្វើការអបអរដល់ពិធីបុណ្យប្រពៃណីរបស់ជាតិខ្មែរផងដែរ៕May be an image of 3 peopleMay be an image of textMay be an image of 2 people and the Queensboro Bridge

ព្រះនាងតូច ជេនណា និង ឌៀប សុហ្វៀរ៉ា គ្រងឈុតបុរាណដ៏ស្រស់ស្អាតទាក់ទងនឹងជំនឿសត្វនាគ

0

ព្រះនាងនរោត្តម ជេនណា និង ឌៀប សុហ្វៀរ៉ា លំដាប់រងទី២ Little Miss Junior Idol 2023 ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកទាំងពីរគ្រងឈុតបុរាណដ៏ស្រស់ស្អាតដោយឈុតនេះមានជាប់ទាក់ទងនៅក្នុងសង្គមខ្មែរពីព្រេងនិទានសត្វនាគ។May be an image of 1 person and temple

តាមការបញ្ជាក់នៅលើបណ្តាញសង្គមរបស់ព្រះនាងតូច ជេនណា បានរៀបរាប់ថា «នៅក្នុងសង្គមខ្មែរមានព្រេងនិទានដែលទាក់ទងនិងសត្វនាគជាច្រើន បណ្តាលឱ្យប្រជាជនក្នុងតំបន់មួយនេះមានជំនឿថា សត្វនាគរស់នៅក្នុងទន្លេមេគង្គ ឬ នៅឋានភូជង្គនាគ។ តាមការនិទាន ស្តេចនាគ មានខ្លួនធំ មានស្រកា ដូចត្រីនិងមានច្រើនពណ៌ភ្លឺអាស្រ័យទៅលើបារមី ហើយថែមទាំងអាចនិម្មិតកាយជាមនុស្សឬទេវតាមានរូបរាងស្រស់ស្អាត និងត្រូវបានគេចាត់ទុកថាជាទេវតានៅជាន់ទី១ និង នៅក្នុងចតុមហារាជការដែលផ្តល់នូវភាពត្រជាក់ត្រជុំក្សេមក្សាន្ត»។May be an image of 1 person and temple

ព្រះនាងបន្តទៀតថា «រឿងរ៉ាវនាគនេះផងដែរគឺមានការពាក់ព័ន្ធនិងប្រវត្តិសាស្ត្រ ខ្មែរយើងតាំងពីដើមរៀងមកទាំងក្នុងជីវភាពប្រចាំថ្ងៃ រឿងព្រេងបែបប្រវត្តិសាស្រ្តនៃការកកើតទឹកដីខ្មែរ និងសំណង់ស្ថាបត្យកម្ម បទភ្លេង របាំ និងអត្តចរិកជាជនជាតិខ្មែរដែលមានភាពថ្លៃថ្នូររឹងមាំមិនទន់ជ្រាយតែមិនចុះចាញ់ និងមានចិត្តល្អ»។May be an image of 2 people and temple

ព្រះនាងតូច ជេនណា ជាសិល្បការិនីវ័យក្មេងដែលមានសន្ទុះគាំទ្រយ៉ាងច្រើនពីមហាជន ដោយសារទ្រង់មានទេពកោល្យច្រើនក្នុងវិស័យសិល្បៈមិនថាទម្រង់បុរាណឬសម័យ ច្រៀងឬការសម្តែងឡើយ ទ្រង់អាចធ្វើបានទាំងអស់ និងចេះភាសាបរទេសច្រើនភាសាព្រមទាំងមានសម្រស់ស្រស់ស្អាតខ្លាំង។May be an image of 1 person

ចំណែកឯ ឌៀប សុហ្វៀរ៉ា បានប្រកួតឈ្នះជ័យលាភីឯកក្នុងកម្មវិធី Miss Preteen International Cambodia 2022 និងបានតំណាងកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនៅប្រទេសថៃក្នុងកម្មវិធី Little Miss Junior Idol 2023 ដោយបានជាប់ជ័យលាភីលំដាប់រងទី២៕May be an image of 1 person and text

ជ្រួលច្របល់ពេញឆ្នេរសមុទ្រដោយសាររូបចម្លាក់យក្ស

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុកឈ្មោះ Social Rayong របស់ថៃ បានបង្ហោះរូបភាពភ្លើងឆេះរូបចម្លាក់យក្សដ៏ធំមួយស្ថិតនៅបរិវេណឆ្នេរសមុទ្រស៊ែងចាន់ ឬពលរដ្ឋថៃហៅថា ផ្លូវបំបែកនាងយក្ស ដែលស្ថិតនៅឃុំនឺនព្រះ ស្រុកមឿង ខេត្តរ៉ាក់យ៉ង ។ ទំព័រហ្វេសប៊ុកនេះបន្ថែមថា ពលរដ្ឋនៅកន្លែងកើតហេតុបានជួយគ្នាពន្លត់ភ្លើងហើយ ដោយសារមានមនុស្សសតិមិនល្អមកដុតបំផ្លាញ ។

ក្រោយពីប៉ូលិសប្រចាំស្រុកមឿង ខេត្តរ៉ាក់យ៉ង បានទទួលសេចក្តីរាយការណ៍ពីហេតុការណ៍ភ្លើងឆេះរូបចម្លាក់យក្សត្រង់បរិវេណផ្លូវបំបែកជា៣ នៅឆ្នេរសមុទ្រស៊ែងចាន់ ប៉ូលិសក៏បានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងឃើញភ្លើងកំពុងឆាបឆេះរូបចម្លាក់យក្សដែលមានកម្ពស់ប្រមាណ៣ម៉ែត្រ ហើយភ្លើងបានឆេះឈុតថៃរបស់រូបចម្លាក់យក្សខ្ទេចអស់ ។ ក្រោយមក អ្នកស្រុក និងអាជីវករលក់ដូរក្នុងបរិវេណនេះបាននាំគ្នាជួយពន្លត់ភ្លើង ដោយចំណាយពេលប្រមាណ១០នាទី ទើបភ្លើងរលត់វិញ ។

តាមរយៈការត្រួតពិនិត្យឃើញថា រូបចម្លាក់យក្ខនីនេះត្រូវបានភ្លើងឆេះឈុតថៃរលូតដល់អស់ពីខ្លួន ហើយនៅ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDtcaseIWtmXRTljtfnsIIoGbPc9a2jP43UHVDNJ4DoxXSc6jjpnRoPlLSTG3IWZnuEUK0AcT8SWJo_tcDJBqxXdOIxAk9VW-0FBxi1mKI8FJ1vmaTRYTWNiJNYF2CPYEs-Xjy6f8dWxM0P0GaLfEe8lfStJPNuhZncqFtXaAB5OBDbkSXqtFcD024bCs/s742/photo_2023-11-20_13-53-39.jpg

លើខ្លួនប្រាណយក្សបានខូចខាតជាច្រើនកន្លែង ។ ក្រៅពីនេះ រូបចម្លាក់ផ្សេងទៀតដែលនៅក្បែរៗនោះ ក៏ត្រូវបានភ្លើងឆេះរហូតដល់ខ្មៅផងដែរ ។

អ្នកស្រុក និងអាជីវករលក់ដូរនៅបរិវេណឆ្នេរសមុទ្រនិយាយថា មុនពេលកើតហេតុ ពួកគេបានឃើញបុរសមានសតិមិនល្អម្នាក់ដើរទៅដើរមកនៅក្បែររូបចម្លាក់នោះ ។ ក្រោយមក ស្រាប់តែមានផ្សែងចេញមកយ៉ាងឆាប់រហ័ស ទើបពួកគេស្រែកហៅអ្នកនៅជិតៗឱ្យមកជួយពន្លត់ភ្លើង ។ រីឯបុរសមានសតិមិនល្អបានរត់គេចខ្លួនបាត់ ។ សំណាងល្អ រូបចម្លាក់នេះមិនខូចខាតអ្វីធ្ងន់ធ្ងរទេ ហើយពួកគេក៏បានជួយគ្នាសម្អាតរូបចម្លាក់ និងយកក្រណាត់ថ្មីមកស្លៀកពាក់ឱ្យយក្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVbq1xoFFYD3EesNxEJxtn0qj5YgvPOPzoGDUieDq_KkCqZ8Xha2a5uInsNgNeubwRPug7YndrvbliHAQw_57IO6XkxovDb-BMhx4_GtiLi26X9mGwduOqxCNff1oRO6_ow0nN3OFEFKi3ERl_Xb5SM7etAtKx3BjHokVKdl9ssDCrZMBA3jP1TaMFy3I/s738/photo_2023-11-20_13-53-41.jpg

ប៉ុន្តែអ្នកភូមិបារម្ភថា វាអាចជាប្រផ្នូលមិនល្អ និងខ្លាចមានរឿងអាក្រក់កើតឡើង ពីព្រោះអ្នកស្រុកមានជំនឿ និងគោរពរូបចម្លាក់នេះណាស់ ។ អ្នកស្រុកតែងមកក្រាបសំពះសុំពរជាប្រចាំ ជាពិសេស ពួកគេមកសុំលេខឆ្នោតមិនដែលខានទេ ។

ប៉ូលិសបានស្វែងរកចាប់ខ្លួនបុរសមានសតិមិនល្អ និងព្យាយាមសាកសួររកព័ត៌មានពីការដុតរូបចម្លាក់ ។ ប៉ុន្តែបុរសនេះនិយាយស្តីមិនដឹងរឿង ដឹងត្រឹមតែថា រូបគេឈ្មោះ «មីង» រស់នៅខេត្តសាគុន ណាខន ។ នៅពេលប៉ូលិសសួរថា តើបានដុតរូបចម្លាក់យក្សនេះឬអត់? បុរសនេះឆ្លើយថា មិនដឹងទេ ហើយនិយាយថា ខ្លួននឹងទៅរកមិត្តភក្តិ ។ ហេតុនេះ ប៉ូលិសក៏បាននាំគាត់ចេញពីទីនេះ និងទាក់ទងទៅកាន់ស្ថាប័នពាក់ព័ន្ធដើម្បីយកគាត់ទៅព្យាបាលបន្ត ៕ ប្រភព ៖ sanook

កម្ពុជាជាប់ចំណាត់ថ្នាក់ទី ៩៨ លើពិភពលោកទាក់ទងនឹងជំនាញភាសាអង់គ្លេស ខណៈថៃជាប់លេខ ១០១

0

ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ៩៨ ក្នុងចំណោមប្រទេសចំនួន ១១៣ សម្រាប់ជំនាញភាសាអង់គ្លេសរបស់មនុស្សពេញវ័យទូទាំងពិភពលោក ខណៈប្រទេសថៃជាប់លេខ ១០១ ផ្នែកភាសាអង់គ្លេស។
យោងតាមគេហទំព័រ EF Education First នៅថ្ងៃទី១៨ ខែវិច្ឆិកា ដែលបានប្រកាសចំណាត់ថ្នាក់សន្ទស្សន៍ជំនាញភាសាអង់គ្លេសរបស់ EF EPI នៅក្នុងប្រទេស និងដែនដីចំនួន ១១៣។ ក្នុងនោះ ១២ ប្រទេសមានកម្រិតជំនាញភាសាអង់គ្លេសខ្ពស់ខ្លាំង (៦០០-៨០០ពិន្ទុ) រីឯ ១៨ ប្រទេសទៀតមានកម្រិតជំនាញខ្ពស់ (៥៥០-៥៩៩ពិន្ទុ) ចំណែកឯ ៣៣ ប្រទេសមានកម្រិតជំនាញមធ្យម (៥០០-៥៤៩ពិន្ទុ) រួមទាំង ២៧ ប្រទេសទៀតមានកម្រិតជំនាញទាប (៤៥០-៤៩៩ ពិន្ទុ) និង ២២ ប្រទេសទៀតមានកម្រិតអង់គ្លេសទាបណាស់ (ក្រោម ៤៥០ ពិន្ទុ)។

ដូច្នេះ ប្រទេសកម្ពុជាទទួលបាន ៤២១ ពិន្ទុលើពិភពលោកក្នុងឆ្នាំនេះ ដោយស្ថិតនៅក្នុងកម្រិតភាសាអង់គ្លេសទាបណាស់។ ខណៈសិង្ហបុរីបន្តនាំមុខគេ ហើយជាប់ចំណាត់ថ្នាក់លេខ ២ ជុំវិញពិភពលោកដោយមាន ៦៣១ ពិន្ទុ និងហ្វីលីពីន ម៉ាឡេស៊ីស្ថិតក្នុងកម្រិតខ្ពស់។ វៀតណាមស្ថិតក្នុងកម្រិតមធ្យម និងថៃស្ថិតនៅក្នុងកម្រិតភាសាអង់គ្លេសទាបណាស់ជាមួយពិន្ទុត្រឹមតែ ៤១៦។Language Proficiency Levelsយោងតាមការវាយតម្លៃរបស់ EF បានឱ្យដឹងថា បច្ចុប្បន្នសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសក្នុងចំណោមមនុស្សពេញវ័យនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ក៏ដូចជាអាស៊ីបូព៌ាបានថយចុះបន្តិច ដោយសារតែចម្ងាយនយោបាយ ការផ្លាស់ប្តូរប្រជាសាស្រ្ត និងសំណួរអំពីឥទ្ធិពលនៃវប្បធម៌លោកខាងលិចមកលើការអប់រំ។

នៅលើមាត្រដ្ឋានពិភពលោក ប្រទេសហូឡង់រក្សាបានចំណាត់ថ្នាក់លេខ ១ ក្នុងជំនាញភាសាអង់គ្លេសដោយមាន ៦៤៧ ពិន្ទុ។ ដូច្នេះ អឺរ៉ុបនៅតែជាទ្វីបដែលប្រើប្រាស់ភាសាអង់គ្លេសបានល្អបំផុតនៅលើពិភពលោក។ បន្ថែមពីលើចំណាត់ថ្នាក់ EF ក៏បានវាយតម្លៃថាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ នៅទូទាំងពិភពលោក សមត្ថភាពភាសាអង់គ្លេសរបស់បុរសមានភាពប្រសើរឡើង ខណៈដែលស្ត្រីមានការថយចុះបន្តិច។

ក្នុងចំណាត់ថ្នាក់ទាំងអស់នេះ គឺផ្អែកលើលទ្ធផលតេស្តភាសាអង់គ្លេសស្តង់ដារ EF SET របស់មនុស្សពេញវ័យ ២.២ លាននាក់ក្នុងឆ្នាំ ២០២២។ នេះគឺជាការសាកល្បងភាសាអង់គ្លេសតាមអ៊ីនធឺណិតនៃជំនាញអាន និងស្តាប់ ដែលមានលក្ខណៈស្តង់ដារ និងរចនាឡើងដើម្បីចាត់ថ្នាក់សមត្ថភាពភាសា។ បេក្ខជនត្រូវបានគេវាយតម្លៃនៅកម្រិតជំនាញមួយក្នុងចំណោមកម្រិតជំនាញទាំងប្រាំមួយដោយផ្អែកលើក្របខ័ណ្ឌយោងទូទៅរបស់អឺរ៉ុប (CEFR)។
គួរបញ្ជាក់ដែរថា EF Education First គឺជាអង្គការសិក្សាដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានឯកទេសក្នុងការផ្តល់នូវការសិក្សានៅបរទេស ការរៀនភាសា និងកម្មវិធីផ្លាស់ប្តូរវប្បធម៌៕How Does English Proficiency Rank Around The World - Expat Network

ពិតជាមិនធម្មតា! អ្នកទោសបញ្ចប់ការសិក្សាក៏បានទទួលសញ្ញាបត្រដែរ

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា គម្រោងអប់រំនៅក្នុងពន្ធនាគាររបស់សាកលវិទ្យាល័យ Northwestern បានរៀបចំពិធីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិត ដែលកំពុងជាប់ឃុំឃាំ.ងនៅក្នុងពន្ធនាគារ ។ គេចាត់ទុកថា នេះគឺជាសាកលវិទ្យាល័យកម្រិត Top 10 ដំបូងគេរបស់សហរដ្ឋអាមេរិក ដែលបានប្រគល់សញ្ញាបត្រដល់អ្នកទោស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងមក ។For the first time, US prisoners graduate from top university | Reuters

បណ្តាអ្នកទោសបានបញ្ចប់ការសិក្សាទាំងនេះ បានសម្តែងការរីករាយជាមួយសំឡេងទះដៃ នៅពេលមិត្តភក្តិរបស់ពួកគេឡើងទៅលើវេទិកាដើម្បីទទួលសញ្ញាបត្រ ។ នេះចាត់ទុកថា ពួកគេជាក្រុមអ្នកទោសដំបូងគេ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីគម្រោងអប់រំនៅក្នុងពន្ធនាគាររបស់សាកលវិទ្យាល័យ Northwestern ស្ថិតនៅទីក្រុង Crest Hill រដ្ឋអ៊ីលីណយ ។IDOC celebrates Northwestern Prison Education Program's inaugural  graduating class from Stateville Correctional Center

លោកស្រី Juliana Stratton អភិបាលរងរដ្ឋអ៊ីលីណយ លើកឡើងថា ការបញ្ចប់ការសិក្សារបស់និស្សិតលើកនេះចាត់ទុកថា គឺជាការបោះជំហានទៅមុខដ៏សំខាន់នាថ្ងៃអនាគត សម្រាប់ការអប់រំកម្រិតខ្ពស់ក្នុងប្រព័ន្ធច្បាប់ព្រហ្មទណ្ឌ ហើយត្រូវធ្វើឱ្យបានច្រើនជាងនេះផងដែរ ។ ពលរដ្ឋអាមេរិកគ្រប់រូប មិនថាពួកគេជាប់ពន្ធនាគារ ឬរស់នៅទីកន្លែងណាមួយទេ គឺពួកគេមានសិទ្ធិទទួលបានការសិក្សា ហើយប្រទេសជាតិត្រូវតែគិតគូរពីអនាគតរបស់ពួកគេ ។16 Stateville Correctional Center inmates graduate from Northwestern Prison  Education Program

លោកស្រី Juliana Stratton អភិបាលរងរដ្ឋអ៊ីលីណយថ្លែងថា ៖ «គម្រោងអប់រំនៅក្នុងពន្ធនាគាររបស់សាកលវិទ្យាល័យ Northwestern បានបង្ហាញថា អំណាចរបស់ការសិក្សាអាចផ្លាស់ប្តូរជីវិតរបស់មនុស្សម្នាក់ៗបាន ។ ពួកគេនឹងដឹងថា តើការសិក្សាបានផ្តល់ក្តីសង្ឃឹមសម្រាប់ថ្ងៃអនាគតដ៏ល្អប្រសើរទាំងនៅក្នុងពន្ធនាគារ និងក្រៅពន្ធនាគារសម្រាប់ពួកគេដូចម្តេចខ្លះ» ៕In pictures: US prisoners receive degrees from top university - November  17, 2023 | Reuters ប្រភព ៖ TNN World

ព្រះចៅអធិការវត្តថៃសំណូមពរឱ្យហាងលក់នំគោរពព្រះពុទ្ធសាសនា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា វាបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃរិះគន់គ្រប់ៗគ្នា ក្រោយពីហាងលក់នំមួយកន្លែងនៅប្រទេសថៃ (ដែលគេមិនស្គាល់ទីតាំងពិតប្រាកដ) បានធ្វើនំ Cookie ជារូបរាងព្រះពុទ្ធ ដោយដាក់ស្នូលម្នាស់នៅផ្នែកខាងក្នុង មានពណ៌ត្នោត ហើយមើលទៅ ដូចព្រះពុទ្ធបេះបិទ ។ អ្នកលេងបណ្តាញសង្គមថៃសួរថា តើវាសមរម្យដែរឬទេ ដែលហាងនេះយករូបព្រះពុទ្ធមកលេងសើចដូច្នេះ?

នំ Cookie ដាក់ស្នូលម្នាស់នៅផ្នែកខាងក្នុង និងធ្វើឱ្យមនុស្សជាច្រើននាក់ជជែកគ្នាក្នុងបណ្តាញសង្គមនោះ ដោយសារនំនេះមានរូបរាងមិនដូចនំផ្សេងទៀត ។ ហាងបានធ្វើវាឡើងមកឱ្យមានលក្ខណៈដូចគ្នានឹងរូបព្រះពុទ្ធ រហូតធ្វើឱ្យពលរដ្ឋថៃជជែកគ្នាក្នុងបណ្តាញសង្គមពីភាពមិនសមរម្យ ។ ចុងក្រោយ ពលរដ្ឋថៃបានសំណូមពរឱ្យការិយាល័យព្រះពុទ្ធសាសនា និងស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យករណីនេះ ។ดรามาสะเทือนใจชาวพุทธ! “คุกกี้พระเครื่อง“ ถกสนั่นเหมาะสมแล้วหรือ !?

ព្រះសង្ឃព្រះនាម Phayom Kanlayano ជាព្រះចៅអធិការវត្តសួនកែវ ស្ថិតនៅឃុំបាងសែន ស្រុកបាងញ៉ៃ ខេត្តនុនថៈបុរី ប្រទេសថៃ បានបញ្ចេញមតិចំពោះរឿងនេះថា បើអ្នកមិនបានមើលងាយព្រះពុទ្ធសាសនានោះល្អហើយ ប៉ុន្តែបើធ្វើហើយ ធ្វើឱ្យពុទ្ធសាសនាធ្លាក់ចុះ វាមិនល្អទេ ។

ព្រះចៅអធិការវត្តមានសង្ឃដីកាថា ៖ «អ្នកគួរតែនឹកឃើញដល់ព្រះពុទ្ធរូបផង ទោះជាអ្វីក៏ដោយ ។ ចូរកុំធ្វើអ្វីឱ្យថោកទាបទៅបានហើយ ដូចជា ការធ្វើម្ហូបអាហារ និងនំចំណី ព្រោះនឹងធ្វើឱ្យគេរិះគន់ ។ ម្ហូបអាហារ ឬនំចំណី អ្នកអាចធ្វើជារូបភាពផ្សេងៗមានច្រើនណាស់ ហើយការធ្វើនំរូបព្រះពុទ្ធ គឺដូចគ្នានឹងព័ត៌មានមុននេះបានចុះផ្សាយអីចឹង ដែលមានអ្នកផលិតថ្នាំឆ្កួត ហើយដាក់រូបព្រះកេសព្រះពុទ្ធ» ។ดรามาสะเทือนใจชาวพุทธ! “คุกกี้พระเครื่อง“ ถกสนั่นเหมาะสมแล้วหรือ !?

ព្រះចៅអធិការវត្តណែនាំថា ហាងលក់នំគួរតែផ្លាស់ប្តូរធ្វើជារូបភាពផ្សេងវិញ វាសមរម្យជាងនេះ ។ ការធ្វើនំជារូបរាងព្រះពុទ្ធ អាចប៉ះពាល់ដល់ផ្លូវចិត្តអ្នកគោរពព្រះពុទ្ធសាសនានៅប្រទេសថៃ ហើយបើអាចចៀសវាងបាន គួរតែចៀសវាងទៅ ។

ក្រោយពីព័ត៌មាននេះបានល្បីល្បាញក្នុងបណ្តាញសង្គម ធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់សម្តែងការមិនពេញចិត្ត ក្នុងនោះពលរដ្ឋថៃម្នាក់និយាយថា ៖ «វាមិនសមរម្យយ៉ាងខ្លាំង ហើយរូបភាពផ្សេងៗមានច្រើនណាស់ ម៉េចមិនធ្វើ» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «មិនគួរធ្វើនំ និងយករូបព្រះពុទ្ធដែលជាទីគោរពដ៏ខ្ពង់ខ្ពស់មកដាក់បែបនេះទេ» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «ការធ្វើបែបនេះ ជ្រុលហួសហេតុពេកហើយ» ។ดรามาสะเทือนใจชาวพุทธ! “คุกกี้พระเครื่อง“ ถกสนั่นเหมาะสมแล้วหรือ !?

ពលរដ្ឋថៃម្នាក់ទៀតថា ៖ «មិនគួរធ្វើសោះឡើយ បើយើងឱ្យគេធ្វើនំដោយដាក់មុខឪពុក-ម្តាយរបស់យើងវិញ ហើយឱ្យអ្នកផ្សេងបរិភោគនោះ តើយើងហ៊ានធ្វើអីចឹងទេ? ព្រះពុទ្ធប្រៀបបីដូចជាឪពុករបស់យើងដែរ មិនគួរណាធ្វើទេ» ៕ ប្រភព ៖ pptv hd

ធ្លាយដំណឹងថា BLACKPINK នៅបន្តសកម្មភាពក្រុមដដែល ប៉ុន្តែមិនស្ថិតក្រោមការគ្រប់គ្រងរបស់ YG

0

របាយការណ៍ផ្តាច់មុខដោយប្រព័ន្ធផ្សព្វផ្សាយ Munhwa Ilbo នៅថ្ងៃទី២០ ខែវិច្ឆិកាបានបង្ហាញថា BLACKPINK បានយល់ព្រមបន្តសកម្មភាពរបស់ពួកគេជាក្រុម ដោយកិច្ចសន្យាផ្តាច់មុខបុគ្គលរវាងសមាជិកម្នាក់ៗ និង YG Entertainment នៅតែមិនទាន់ដោះស្រាយនៅឡើយ។ ខណៈពេលដែលរក្សាសកម្មភាពក្រុមរបស់ពួកគេ សមាជិកគ្រោងនឹងបន្តគម្រោងនីមួយៗ ដោយមករួមគ្នាសម្រាប់តែ BLACKPINK ប៉ុណ្ណោះ។ របាយការណ៍បញ្ជាក់ទៀតថា សមាជិកពីរនាក់បានបញ្ចប់កិច្ចសន្យាជាមួយនឹង YG រួចហើយប៉ុន្តែស្ថានភាពទាក់ទងនឹងកិច្ចសន្យាបុគ្គលនៅតែមិនច្បាស់លាស់ ដោយ Lisa ទំនងជាដើរតាមផ្លូវឯករាជ្យ។Blackpink Members: Everything to Know

សមាជិកនៃក្រុម K-pop ដែលទទួលបានការគាំទ្រទូទាំងពិភពលោក BLACKPINK ថ្មីៗនេះបានយល់ព្រមជាមួយ YG Entertainment (YG) ដើម្បីបន្តសកម្មភាពក្រុមរបស់ពួកគេ។ ក្នុងចំណោមសមាជិកទាំងពីរនាក់បានបញ្ចប់កិច្ចសន្យាជាមួយ YG រួចហើយ ដោយបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តការខិតខំរបស់ BLACKPINK ។ YG បានបញ្ជាក់ពីគម្រោងធ្វើកិច្ចព្រមព្រៀងជាផ្លូវការជាមួយនឹងសមាជិកដែលនៅសេសសល់នៅពេលដែលកុងត្រារបស់ពួកគេត្រូវបានចុះហត្ថលេខា។K-Pop's Blackpink Was The Biggest Band in the World in October

នៅក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួនដែលបានចេញផ្សាយនៅថ្ងៃទី១៤ វិច្ឆិកា ក្រុមហ៊ុន YG បាននិយាយថា «ការចរចារសម្រាប់ការបន្តកិច្ចសន្យាផ្តាច់មុខជាមួយសិល្បករ (Blackpink) បច្ចុប្បន្នកំពុងដំណើរការ។ លទ្ធផលចុងក្រោយនឹងត្រូវបង្ហាញនៅពេលក្រោយតាមរយៈការប្រកាសដ៏សំខាន់មួយទាក់ទងនឹងបញ្ហាគ្រប់គ្រងដែលទាក់ទងនឹងការវិនិយោគ»។Blackpink make UK festival history with electrifying K-pop set in Hyde Park  - BBC News

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនៃកិច្ចសន្យាផ្តាច់មុខរវាងសមាជិកទាំងបួន និង YG នៅតែមិនច្បាស់លាស់។ មកដល់ពេលនេះ គ្មានសមាជិកណាបន្តកុងត្រាជាមួយ YG ទេ។ Lisa ធ្លាប់បានសម្រេចចិត្តបន្តផ្លូវឯករាជ្យ ដូចដែលបានរាយការណ៍ដោយ Munhwa Ilbo កាលពីថ្ងៃទី១២ ខែកក្កដា នៅក្នុងអត្ថបទមួយដែលមានចំណងជើងថា ការបន្តកិច្ចសន្យា YG របស់ Lisa មិនច្បាស់លាស់’ហើយសមាជិកផ្សេងទៀតក៏កំពុងស្វែងរកលក្ខខណ្ឌជាមួយក្រុមហ៊ុនផ្សេងៗផងដែរ។ យ៉ាងណាក៏ដោយ សមាជិកមួយចំនួននៅតែពិចារណាលើកិច្ចសន្យាសកម្មភាពបុគ្គលជាមួយ YG។Blackpink Makes History as First K-Pop Girl Group to Play Coachella – The  Hollywood Reporter

គួរបញ្ជាក់ថា BLACKPINK បានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេកាលពីខែកញ្ញា ដែលបានទាក់ទាញអ្នកចូលទស្សនាផ្ទាល់ចំនួន ១.៨លាននាក់ និងទទួលបានប្រាក់ចំណូលជិត ៣០០ ពាន់លានវ៉ុន ប្រមាណ ២៣៥ លានដុល្លារអាម៉េរិក) ។ ដូច្នេះហើយ ទោះបីជាកិច្ចសន្យាផ្តាច់មុខបុគ្គលមិនត្រូវបានបញ្ចប់ក៏ដោយ ក៏ YG និងសមាជិកម្នាក់ៗត្រូវបានគេរំពឹងខ្ពស់លើប្រាក់ចំណូលចំពោះការបញ្ចេញសកម្មភាពទោលដូចគ្នា៕

ទំនៀមទម្លាប់ប្លែកៗនៅក្នុងប្រទេសឥណ្ឌា ដោយឱ្យគោរាប់សិបក្បាលជាន់លើមនុស្សដើម្បីទទួលលាបសំណាង

0

ប្រជាជនឥណ្ឌាជឿថាការអនុញ្ញាតឱ្យគោជាន់លើមនុស្សក្នុងពិធីបុណ្យភ្លើង Diwali នឹងនាំមកនូវសំណាងល្អពេញមួយឆ្នាំ។

ប្រពៃណីនេះបានកើតឡើងនៅក្នុងភូមិ Bhidavad រដ្ឋ Madhya Pradesh ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែវិច្ឆិកា ត្រូវបានចាត់ទុកថាប្លែក និងចម្លែកដោយមានអ្នកទេសចរជាច្រើនជុំវិញពិភពលោកចូលរួមទស្សនាផងដែរ។ នៅក្នុងពិធីបុណ្យនោះ តម្រូវឱ្យមនុស្សដេកនឹងដីរួចឱ្យគោរាប់សិបក្បាលជាន់លើមនុស្ស ដោយគេជឿថាព្រះចំនួន ៣៣០ លានរស់នៅក្នុងសត្វគោ ដូច្នេះអ្នកដែលសត្វគោនោះជាន់នឹងទទួលបានពរជ័យពីព្រះ។ មនុស្សជាច្រើនមានការព្រួយបារម្ភអំពីការខ្វះសុវត្ថិភាពនៅពេលដែលសត្វគោដើរជាន់លើមនុស្ស។ ទោះជាយ៉ាងក៏ដោយ រហូតមកទល់នឹងពេលនេះ ពុំមានអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ នេះបើយោងតាមប្រជាពលរដ្ឋមូលដ្ឋានរបស់ប្រទេសឥណ្ឌា។Villagers voluntarily allow cows to trample on them to bring them good luck  (and it must work as nobody has ever been seriously hurt!) | Daily Mail  Online

មួយវិញទៀត អ្នកដែលចូលរួមក្នុងទំនៀមទំលាប់នេះ ត្រូវតែគោរពពិធីដ៏តឹងរ៉ឹង គឺការតមអាហាររយៈពេលប្រាំថ្ងៃ ហើយមួយថ្ងៃមុនពិធីបុណ្យនេះត្រូវតែស្នាក់នៅប្រាសាទភូមិពេញមួយយប់។ នៅថ្ងៃបន្ទាប់ពីពិធីបូជាព្រះហើយ ប្រជាជននឹងវាយស្គរ រួចដើរតាមផ្លូវដើម្បីបង្កើតបរិយាកាសរស់រវើកពេញភូមិ។ ក្នុងអំឡុងពេលនោះសត្វគោនៅក្នុងភូមិនឹងត្រូវបានប្រមូលផ្តុំទុកមួយកន្លែងជាការបញ្ចប់កម្មពិធីបុណ្យ។MP: Villagers allow hundreds of cows to run over them as Diwali ritual |  National

Diwali នៅក្នុងប្រទេសឥណ្ឌា គឺជាថ្ងៃបុណ្យជាតិ ដែលត្រូវបានគេស្គាល់ថាជាពិធីបុណ្យនៃពន្លឺ ដោយសារតែមនុស្សមានទំនៀមទម្លាប់នៃការបំភ្លឺចង្កៀងប្រេងជាមួយនឹង wicks (dipa) ដើម្បីអបអរសាទរជ័យជំនះរបស់ Lord Krishna លើ Narakasura ដែលជានិមិត្តរូបនៃការយកឈ្នះអំពើអាក្រក់។ នៅរាត្រី Diwali អ្នកកាន់សាសនាហិណ្ឌូស្លៀកសំលៀកបំពាក់ដ៏ល្អបំផុតរបស់ពួកគេ និងបំភ្លឺចង្កៀងខាងក្នុង និងខាងក្រៅផ្ទះរបស់ពួកគេ។ សមាជិកគ្រួសារ និងមិត្តភក្តិជិតស្និទ្ធតែងតែប្រាស្រ័យទាក់ទងគ្នា និងផ្តល់អំណោយដល់គ្នាទៅវិញទៅមកក្នុងថ្ងៃនេះ។ នៅពេលល្ងាច ពួកគេនឹងធ្វើពិធីបួងសួងឯកជនដល់ព្រះនាង Lakshmi ដែលជានិមិត្តរូបនៃសំណាងល្អ និងភាពរុងរឿង។ ពិធីបុណ្យនេះជាធម្មតាមានរយៈពេល ៥ ថ្ងៃដោយទាក់ទាញអ្នកទស្សនារាប់លាននាក់ជារៀងរាល់ឆ្នាំ។Villagers voluntarily allow cows to trample on them to bring them good luck  (and it must work as nobody has ever been seriously hurt!) | Daily Mail  Online

គួរបញ្ជាក់ដែរថា នៅឆ្នាំនេះ ប្រជាជនឥណ្ឌាបាននាំគ្នាទៅច្រាំងទន្លេ Saryu នៅយប់ថ្ងៃទី ១១ ខែវិច្ឆិកា ក្នុងរដ្ឋ Ayodhya ដើម្បីបំភ្លឺចង្កៀងប្រេងកាតជាង ២.២ លាន ដែលបានបង្កើតកំណត់ត្រាហ្គីណេសសម្រាប់ចំនួនចង្កៀងច្រើនជាងគេបំផុតក្នុងពិធីបុណ្យភ្លើងនេះ៕

ឈ្វេងយល់! ភាពខុសគ្នារវាងផ្លែដូង និងផ្លាដាង

0

បងប្អូនមួយចំនួនបានលឺគេនិយាយថា “ដូងដាង” ប្រហែលគិតថាជាពាក្យផ្ទួនរបស់ដូង តាមពិតផ្លែដាងនេះពិតជាមានមែន ហើយបើតាមវនានុក្រមសម្តេចជួនណាត ដាង ជាឈើដំណាំស្រុកមួយប្រភេទពពួកដូង មានសណ្ឋានដូចដូងសុទ្ធសាធ ខុសគ្នាតែឥតផ្កា ស្រាប់តែចេញជាផ្លែមកតែម្ដង ភាគច្រើនវាមាននៅក្នុងខេត្តបាត់ដំបង។

ដើមដាង និងដើមដូងមានសណ្ឋានប្រហាក់ប្រហែលគ្នា បើមិនពិនិត្យឱ្យច្បាស់ទេពិតជាច្រឡំគ្នាមិនខាន។ ដើមដាងពេលចេញផ្កាមកមានក្តិបតោងជាប់នឹងផ្កាតែម្តង ដែលខុសពីដូងមានស្មែងដូងចេញនិងមានក្តិបតោងជាប់ជាមួយ។ មួយវិញទៀត ផ្លែដាងលក្ខណៈស្តួចផ្នែកខាងក្រោម ជាងផ្លែដូងដែលខ្លះមានលក្ខណៈទាលក្រោម។ ទាំងដើម ទាំងស្លឹក ទាំងទឹក និងសាច់គឺដាង មិនខុសគ្នាពីដូងនោះទេ ហើយផ្លែដាងទុំអាចយកសាច់ធ្វើជាខ្ទិះសម្រាប់ធ្វើនំ ឬបង្អែមដូចគា្ននឹងដូងដែរ។

ផ្លែនេះមិនសូវមានទីផ្សារដូចផ្លែដូងប៉ុន្មានោះទេ ដូចនេះវាមិនត្រូវបានលើកទឹកចិត្តឱ្យដាំយកផ្លែលក់នោះទេ ដោយត្រឹមតែដាំមួយដើម ទៅពីរដើម លំអក្នុងបរិវេណផ្ទះតែប៉ុណ្ណោះ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiljO4D3jp7X1KFkB4DJGigeTTHyOyn6NmHORO4v9PR4crFgNdthmY0kjrHzLIFwhISZCxjFOUUoM6gpKShpdOJ6KyvvLJUkULYhvNM5Ffi7vRqzqTM9wFqJtHClGXRyrxKzXQpdchYFJE1U4gvJFORP8BE2cZbLu_SnBSj6t5BonuvKuboiazbIKKH/s866/30729238_1685972894828987_4689785632631596324_n.pngNo photo description available.

ដាំ សុភ័ក្រស៊ីនឌី ជាប់លំដាប់រងទី៧ Miss Planet International ខណៈថៃជាម្ចាស់មកុដ

0

កម្មវិធី Miss Planet International លើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានរកឃើញម្ចាស់មកុដហើយដោយបានទៅលើបវរកញ្ញា Min Worawalan មកពីប្រទេសថៃ ចំណែកឯបវរកញ្ញា ដាំ សុភ័ក្រស៊ីនឌី បេក្ខភាពតំណាងកម្ពុជាបានជាប់លំដាប់រងទី៧ ក្នុងកម្មវិធីប្រកួតព្រមទាំងបានឈ្នះឈុតតំណាងល្អផ្តាច់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr_yVohrJ5JvqWi-v4yS3k78br9Z0LUgBEflxxwkQoUSn24cRHuJBhOJQDuLTib1Jon-cw869H7X6xk8qy2m2lVHE1iimL6FszUD6ysHPkK1q68CV5F20C2Wyj9OWTpXiohYoKz_R3VCOyLAKZvT4aolTUripnylL2E38hv7bntwzh7I0MBTuySDafYuI/s2048/image_2023-11-20_10-19-34%20(2).png

Miss Planet International លើកទី៣ ដែលជាកម្មវិធីបង្កើតឡើងដោយកូនខ្មែរ បានរកឃើញម្ចាស់មកុដហើយកាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រដែលមានបវរកញ្ញាចូលរួមប្រកួតសរុប៤២ប្រទេស។ ម្ចាស់មកុដលើកទី៣បានទៅលើកញ្ញា Min Worawalan មកពីប្រទេសថៃ ខណៈបវរកញ្ញាប្រេស៊ីល ជាប់លំដាប់រងទី១ នៃការប្រកួតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZPdFHTzJJOa9SUnq3OvgxZfsIB7BjMlPz-PU8jlovSKvOC5HOdBI553RE9bHGnpkuoH0dgsxBM8e4s-NsZD0Y5QaqM3LjdSjbDS5j9bGoxB-E7GvwHcZfA3Tq1ylLCSkzz7huyYTMQ4gisPghRY6jQ9YT80Ln_TauprksNLHgYC6Qf_9uaZUFT9nTFZ0/s2048/image_2023-11-20_10-19-32.png

ងាកមកបេក្ខភាពតំណាងប្រទេសកម្ពុជាវិញកញ្ញា ដាំ សុភ័ក្រស៊ីនឌី បានជាប់លំដាប់រងទី៧ នៅក្នុងការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិនេះនិងបានឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ។ ឈុតតំណាងជាតិដែលឈ្នះនេះមានឈ្មោះថា «សិល្បៈអមត នៃព្រលឹងខេមររដ្ឋ» ច្នៃដោយ ទឹកគ្រឿង ដែលឈុតនេះមានអត្ថន័យបង្ហាញជាមួយនូវស្នាដៃសិល្បៈនៃសត្វមករដែលជាសត្វក្នុងទេវកថាដ៏ល្បីល្បាញក្នុងលទ្ធិព្រហ្មញ្ញនិយម ដោយមានតំណាលថាជាសត្វដែលកើតឡើងដោយឫទ្ធិអស្ចារ្យពីសសៃសក់ព្រះម៉ែគង្គា។ បើតាមជំនឿរបស់បុព្វបុរសខ្មែរក្នុងលទ្ធិព្រហ្មញ្ញ លោកជឿជាថាសត្វមករជាសត្វដែលរុងរឿងដោយសេចក្តីចម្រើន ត្រជាក់ត្រជុំ និងមានអំណាចខ្លាំងក្លាសម្បើម ទើបដូនតាខ្មែរបានយកទៅឆ្លាក់នៅតាមផ្តែរ និងជញ្ជាំងចម្លាក់នានានៅតាមប្រាសាទ។ ជារួម ឈុតនេះបង្ហាញឱ្យឃើញនូវសិល្បៈវប្បធម៌របស់ខ្មែរដ៏សំបូរបែប ដែលនៅតែបន្តរីកចម្រើន និងអភិវឌ្ឍន៍ឈានឆ្ពោះទៅមុខពីមួយជំនាន់ទៅមួយជំនាន់ឥតឈប់ឈរ ប្រកបដោយទេពកោសល្យ ប្រណីតភាព និងរសនិយមនៃដួងព្រលឹងដូនតាខ្មែរ ដែលលោកបានបន្សល់មកពីគ្រប់កាលជំនាន់។
សិល្បៈអមត នៃព្រលឹងខេមររដ្ឋ នឹងចូលរួមបណ្តុះស្មារតី ទឹកចិត្តស្នេហារបស់កូនខ្មែរជំនាន់ក្រោយឱ្យមានភាពស្វាហាប់ក្នុងការការពារ អភិរក្ស និងថែរក្សាស្នាដៃវប្បធម៌សិល្បៈដូនតាឱ្យបន្តស្ថិតស្ថេរគង់វង្សជានិច្ចតរៀងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVwtvyTsVbFjMLeU1lzjuxHvMl_sbJ2tNyWOINL0N_GF3MYv5EjNVeXXWivcQaW9hNrtsqBVDPVlmzPced9ut26U0jCdwKTkepHLeKo4ON-5TWKjZFqcJw5YlJjWrePncXjnszUpV2vU2-Kjqv-fttPTX4eHddRKQaD1fokUL543h85Ly7H6kqocwCE3o/s960/image_2023-11-20_10-17-05.png

គួរបញ្ជាក់ថា ដាំ សុភ័ក្រស៊ីនឌី គឺជា Miss Earth Cambodia 2021 ហើយនាងគឺជាតារាសម្តែង និងជាពិធិការិនីម្នាក់ផងដែរ។ មុននឹងប្រកួត Miss Planet International បវរកញ្ញារូបនេះក៏បានជួបទុក្ខធំបាត់បង់អ្នកម្តាយជាទីស្រលាញ់ តែរូបនាងបានតាំងចិត្តធ្វើឱ្យល្អបំផុតសម្រាប់តំណាងប្រទេសកម្ពុជា។

ការប្រកួត Miss Planet International លើកទី៣ នៅលើទឹកដីកម្ពុជានេះ ដ្បិតថាការរៀបចំនៅមានកម្រិតប៉ុន្តែក៏បានជួយផ្សព្វផ្សាយតំបន់ទេសចរណ៍មួយចំនួនផងដែរ។ ជាក់ស្តែងកម្មវិធីនេះបាននាំបវរកញ្ញាមកពី៤២ប្រទេសស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ថតនៅលើទឹកដីអង្គរវត្តយ៉ាងស្រស់ស្អាត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRYeAVYBpClrX_Smaj5P2yYQeHDzb0QfBXi4pvkqZM-4VICBRX9OzJOSM5Q2t49-wlS4_4TuPtW4-YikcWtEefNuecS7noDTg9Ng-Pp_abyx-Wa4FoiH_eHsYhoiFwsyYbZkf8t2VEgQnuujkaYWz6eMZXNKCZxDmnH7388S0TMtx68QWdx3lV8P0p4S4/s1024/image_2023-11-20_10-19-31.png