តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន ជានិច្ចកាលនៅពេលចូលរួមលើឆាកអន្តរជាតិតែងតែលើកស្ទួយអត្តសញ្ញាណជាតិខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ទេពកោសល្យរបស់តារាស្រីរូបនេះត្រូវបានហ្វេនៗសរសើរថាបានមួយយប់មិនថាក្នុងទម្រង់អ្វីនាងធ្វើបានទាំងអស់ទាំងការសម្តែង បង្ហាញម៉ូត ច្រៀងរាំបុរាណសម័យ និងរ៉េបបានឡើងម៉ាអេម។
ស៊ីន យូប៊ីន ជាតារាសម្តែងក្រសោបបានពានទាំងជាតិ និងអន្តរជាតិជាច្រើនក្នុងអាជីពរបស់ខ្លួនមិនមានតារាសម្តែងស្រីណាអាចទទួលបានដូចនាងឡើយ។ ទន្ទឹមនឹងមានឈ្មោះបោះសំឡេងលើការងារសម្តែងទាំងរឿងភាគ និងភាពយន្តខ្នាតធំ តារាស្រីរូបនេះក៏មានជំនួញផ្ទាល់ខ្លួនបន្ថែមពីលើអាជីពសិល្បៈយ៉ាងគួរឱ្យសរសើរមិនពឹងផ្អែកលើការងារតែមួយមុខនោះទេ។
ជាមួយការងារសិល្បៈជោគជ័យដូចនេះ ស៊ីន យូប៊ីន មិនមែនចេះតែការសម្តែងប៉ុណ្ណោះទេ តែតារាស្រីរូបនេះតែងតែដុសខាត់ទេពកោសល្យរបស់ខ្លួនជាបន្តបន្ទាប់មិនឱ្យទស្សនិជនសាំភ្នែកឡើង ទើបការងារសិល្បៈរបស់នាងតែងតែរីកចម្រើនលូតលាស់ទៅមុខ ទោះបីជាប្រឡូកអាជីពសិល្បៈយូរក្តីតែការងាររបស់នាងមិននៅទ្រឹងឡើយ។
ជាក់ស្តែង នារយៈពេលចុងក្រោយនេះ ស៊ីន យូប៊ីន បានសាងភាពភ្ញាក់ផ្អើលជូនអ្នកគាំទ្ររបស់ខ្លួនដោយការបញ្ចេញទេពកោសល្យផ្នែកចម្រៀងរ៉េប រួមទាំងបញ្ចេញស្ទាយរាំយ៉ាងរស់រវើកដូចអ្នករាំអាជីពឃើញហើយអត់សរសើរនាងមិនបាន។
ក្រោយឃើញសមត្ថភាពនាងដូចនេះ ស៊ីន យូប៊ីន ត្រូវអ្នកគាំទ្រសរសើរថាជាសិល្បការិនីមួយរូបអាចធ្វើបានគ្រប់យ៉ាងទាំងការសម្តែង បង្ហាញម៉ូត ច្រៀងរាំ ថែមទាំងចេះច្រៀងរ៉េបបានថែមទៀតពិតជាមានដុងសិល្បៈខ្ពស់មែន៕










