ជំនួសឱ្យការចំណាយប្រាក់ច្រើនទៅលើផលិតផលថែរក្សាសម្រស់ថ្លៃៗ នារីៗអាចងាកមកសាកល្បងរូបមន្តធម្មជាតិទាំងនេះ ដើម្បីធ្វើឱ្យស្បែកស្រស់ថ្លា ទន់រលោង មានសំណើម និងក្មេងជាងវ័យ។ ពិតណាស់ គ្រឿងផ្សំធម្មជាតិមិនត្រឹមតែងាយស្រួលរកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានប្រសិទ្ធភាពហួសពីការស្មានទៀតផង។ ម្យ៉ាងវិញទៀត យើងក៏មិនចាំបាច់ព្រួយបារម្ភថាស្បែកអាចនឹងប្រតិកម្មបន្ទាប់ពីប្រើប្រាស់រួចដូចផលិតផលមួយចំនួនដែលមានលក់នៅលើទីផ្សារផងដែរ។ ដូច្នេះហើយ ខាងក្រោមនេះគឺជាវិធីធ្វើម៉ាសបិទមុខ ៤ យ៉ាងពីផ្លែបឺរចំនួន៖

១.ផ្លែបឺរ និងទឹកឃ្មុំ៖ នេះគឺជាម៉ាសបិទមុខដ៏ល្អឥតខ្ចោះសម្រាប់ការសម្អាត និងផ្តល់សំណើម។ ការរួមបញ្ចូលគ្នានៃផ្លែបឺរ និងទឹកឃ្មុំនឹងរឹតបន្តឹងរន្ធញើស ធ្វើឱ្យស្បែកតឹងណែន កាត់បន្ថយភាពជ្រីវជ្រួញ និងកាត់បន្ថយភាពចាស់។
ហេតុនេះហើយ ជាដំបូងត្រូវកិនផ្លែបឺរទុំមួយដុំ ហើយលាយជាមួយទឹកឃ្មុំមួយស្លាបព្រា បន្ទាប់មកលាបស្រទាប់ស្តើងលើស្បែក ហើយទុកចោល ២០ នាទី រួចលាងជម្រះជាមួយទឹកក្តៅជាការស្រេច។Is Avocado Good For Your Face? – JUARA Skincare

២.ផ្លែបឺរ និងត្រសក់៖ វិធីនេះជួយបន្ថែមសំណើម និងការពារស្បែកស្ងួត ប្រឆាំងអុកស៊ីតកម្ម ក៏ដូចជាជួយស្តារស្បែកដែលខូចផងដែរ។
ដូច្នេះ ដំបូងយើងត្រូវយកផ្លែបឺរ ១/២ មកលាយជាមួយទឹកត្រសក់ ២ស្លាបព្រាបាយ រួចលាងមុខឱ្យស្អាត បន្ទាប់មកលាបម៉ាសឱ្យស្មើលើមុខរបស់អ្នក ទុកចោល ១០ ទៅ ១៥ នាទី ហើយលាងសម្អាតម៉ាសចេញជាមួយនឹងទឹកក្តៅឧណ្ហៗ និងជូតមុខឱ្យស្ងួតជាការស្រេច។Cucumber-Avocado Salad Recipe - NYT Cooking

៣.ផ្លែបឺរ និង Oatmeal៖ ម៉ាសនេះជួយព្យាបាលរបួសស្បែកដូចជា មុន ឬរលាកស្បែក និងបំបាត់ការរមាស់។ ដូច្នេះវិធីធ្វើជាដំបូងត្រូវដាក់ប័រ និងម្សៅ Oatmeal ចូលក្នុងចានមួយ រួចច្របល់ឱ្យសព្វ បន្ទាប់មកលាបលើមុខឱ្យស្មើៗគ្នា ហើយទុកចោលប្រហែល ១៥ ទៅ ២០ នាទី រហូតដល់ម៉ាសស្ងួត បន្ទាប់មកលាងជម្រែះជាការស្រេច។Just 1 avocado and oatmeal! Healthy breakfast in 10 minutes! Delicious  breakfast - YouTube

៤.ផ្លែបឺរ និងទឹកដោះគោជូរ៖ រូបមន្តនេះមានអត្ថប្រយោជន៍ខ្លាំងណាស់ ដែលវានឹងជួយធ្វើឱ្យមុខភ្លឺថ្លាបែបធម្មជាតិ រួមទាំងធ្វើឱ្យស្បែកស្រស់ថ្លា និងមានសំណើមពីខាងក្នុង។
ហេតុនេះហើយ ដំបូងយើងត្រូវយកទឹកដោះគោជូរធម្មជាតិមួយស្លាបព្រា ហើយលាយវាជាមួយផ្លែប៊ឺ រួចលាបលើផ្ទៃមុខឱ្យស្មើ ទុកចោល ១០ ទៅ ១៥ នាទី សឹមលាងមុខចេញជាមួយទឹកក្តៅឧណ្ហៗ រួចជូតឱ្យស្ងួតជាការស្រេច។

ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានអាឡែស៊ីទៅនឹងផ្លែឈើ ឬបន្លែ ឬអ្នកដែលមានអាឡែស៊ីទៅនឹងជ័រអាចមានបញ្ហារមាស់តិចតួច។ នៅក្នុងករណីទាំងនេះ អ្នកគួរតែសាកល្បងម៉ាសនៅលើតំបន់តូចមួយនៃស្បែកមុនពេលអនុវត្ត៕