ក្រុមអ្នកស្រាវជ្រាវសាកល្បងបង្កើតផ្លាស្ទិកអាចរលាយក្នុងទឹកសមុទ្រ
ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលី បានសាកល្បងបង្កើតផ្លាស្ទិកអាចរលាយដោយខ្លួនឯងនៅក្នុងទឹកសមុទ្រ ។ គេបានដឹងហើយថា នៅបាតសមុទ្រពោរពេញទៅដោយសំរាមផ្លាស្ទិកជាភាគច្រើនប្រភេទ ដែលសំរាមទាំងនេះបានអណ្តែតពីលើគោក និងធ្លាក់ពីកប៉ាល់ដែលបើកបរឆ្លងកាត់មហាសមុទ្រ ។
សំរាមទាំងអស់ដែលអណ្តែតក្នុងទឹកសមុទ្រ និងធ្លាក់ទៅក្រោមបាតសមុទ្រ វាមិនអាចរលាយដោយងាយៗនោះទេ ។ ប៉ុន្តែសំរាមទាំងនេះត្រូវបានត្រី ឬសត្វសមុទ្រផ្សេងៗស៊ីជាអាហារ ខណៈសំរាមមួយចំនួនទៀតបានរុំព័ទ្ធខ្លួនសត្វសមុទ្ររហូតដល់ងា.ប់ ។ ហេតុនេះ សំរាមផ្លាស្ទិកបានបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់បរិស្ថាន និងសត្វសមុទ្រជាច្រើនប្រភេទ ។
អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Ruirui Qiao មកពីសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលី បានអនុវត្តបច្ចេកទេសប្រើប្រាស់សារធាតុម្យ៉ាងឈ្មោះ Polymerization ដើម្បីផលិតផ្លាស្ទិកអាចរលាយដោយខ្លួនឯងបាន បើទោះជាវានៅក្នុងទឹកសមុទ្រក្តី ។ លើសពីនេះ ផ្លាស្ទិកប្រភេទថ្មីនេះមានតម្លៃធូរថ្លៃ ហើយមនុស្សគ្រប់គ្នាអាចប្រើប្រាស់វាជំនួសផ្លាស្ទិកធម្មតាបាន ។.jpg)
អ្នកស្រាវជ្រាវរូបនេះបានសហការជាមួយដៃគូជាច្រើនទៀត ដើម្បីដំណើរការគម្រោងបង្កើតផ្លាស្ទិកអាចរលាយបាន ។ ពួកគេបានសាកល្បងបង្កើតផ្លាស្ទិកជាច្រើនប្រភេទដែលអាចរលាយក្នុងទឹកសមុទ្រ ដោយប្រើប្រាស់ម៉ាស៊ីនបោះពុម្ព 3D ។ គម្រោងនេះទទួលបានថវិកាពី Queensland-Chinese Academy of Sciences Collaborative Science Fund ចំនួន១២ម៉ឺន៥ពាន់ដុល្លារអាមេរិក ដើម្បីឱ្យក្រុមស្រាវជ្រាវពន្លឿនការផលិតផ្លាស្ទិកអាចរលាយបានក្នុងរយៈពេល២ឆ្នាំ ។
គោលដៅរបស់ក្រុមស្រាវជ្រាវ គឺពួកគេមានគោលបំណងឱ្យផ្លាស្ទិកថ្មីនេះអាចប្រើប្រាស់បានជាទូទៅនៅប្រទេសអូស្ត្រាលី និងប្រទេសចិន ក្នុងរយៈពេល៥ឆ្នាំទៀត ។ ហេតុនេះ វានឹងអាចជំនួសការប្រើប្រាស់ផ្ទាស្ទិកដូចពេលមុន ដែលធ្វើឱ្យប៉ះពាល់បរិស្ថាន ៕


មិនយូរប៉ុន្មានផង ប្រទេសដែលសំបូរដោយដែនកោះមួយនេះពិតជាទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីពិតមែន គឺនៅដើមឆ្នាំថ្មី ២០២៤នេះតែម្តង។



















:max_bytes(150000):strip_icc()/GettyImages-1494888410-c8b4c4bc55814f31bc437713b8467636.jpg)


មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍ បានលើកឡើងថា៖” ការស្នើសុំឱ្យពលរដ្ឋផ្អាកធ្វើស្រូវនៅរដូវប្រាំងលើកទី២នេះ ក៏ដោយសារតែ មានកង្វះទឹក។ ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករក្នុង ឆ្នាំ២០២៤នេះ បានត្រឹមតែ ២០.០០០ហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងកន្លងមករបស់ ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់បងប្អូន ប្រជាកសិករយើង បានកើនរហូតដល់ ៤៦.៣៤១ហិកតា លើសផែនការប្រើប្រាស់ទឹក ២៦.៣៤១ហិកតា”។
ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមណែនាំដល់បងប្អូនប្រជាកសិករទាំងអស់ក្នុងខេត្ត ដែលកំពុងបង្កបង្កើនផលស្រូវ ប្រាំងឆ្នាំ២០២៤នេះ ត្រូវអនុវត្តតាម៤ចំណុចរបស់រដ្ឋបាលខេត្ត៖
៣-ក្នុងករណីបងប្អូនប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការណែនាំរបស់រដ្ឋបាលខេត្តទេនោះ រដ្ឋបាលខេត្តមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងនេះឡើយ។









.png)



