Home ព័ត៌មានអន្តរជាតិ ចិនចាប់ផ្តើមពង្រាយពស់យន្តឱ្យត្រួតពិនិត្យខ្សែបណ្តាញអគ្គិសនីតង់ស្យុងខ្ពស់ជំនួសមនុស្ស

ចិនចាប់ផ្តើមពង្រាយពស់យន្តឱ្យត្រួតពិនិត្យខ្សែបណ្តាញអគ្គិសនីតង់ស្យុងខ្ពស់ជំនួសមនុស្ស

91
0

នៅខែមិថុនា ឆ្នាំ២០២៦ ប្រទេសចិនបានដាក់ពង្រាយពស់យន្តដើម្បីត្រួតពិនិត្យខ្សែបណ្តាញអគ្គិសនីតង់ស្យុងខ្ពស់ជំនួសមនុស្ស ដោយចាប់ផ្តើមពីទីក្រុងគុនមីង ខេត្តយូណាន ក្នុងគោលបំណងធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល និងកាត់បន្ថយគ្រោះថ្នា.ក់ដល់អាយុជីវិតរបស់បុគ្គលិកអគ្គិសនី។ នេះបង្ហាញពីការអភិវឌ្ឍបច្ចេកវិទ្យាកាន់តែរីកចម្រើនរបស់ចិនឈានមកដល់ការប្រើប្រាស់ក្នុងបណ្តាញអគ្គិសនី បន្ទាប់ពីទទួលជោគជ័យលើការផលិតមនុស្សយន្ត និងឆ្កែយន្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkisBwv-fgw4rupP1VMUswrCmyvIGi-Pp1cvGNsw_Sjjk3eJ8XezBMyKkZ-2ZmgFGOLx7DEFV-osr_7N2FfE0Y4sbeLm9kjCd15E1JjJQFZcTU_AP1P_6meFg3p4E0I1gE1E7uAXjbYQ-iVcmO5KfoQ7mLZezfIsi6EKTmblCatDo-buh5ez2R7MW3btU/s596/photo_2026-06-11_08-20-16%20(2).jpg
វាមានសមត្ថភាពបត់បែនខ្លួននៅលើខ្សែភ្លើងយ៉ាងរលូន អាចបំពេញការងារគ្មានដែនកំណត់រយៈពេល២៤ម៉ោង ដោយមិនចាំបាច់ផ្អាកដំណើរការ ព្រមទាំងបំពាក់ដោយកាមេរ៉ាកម្រិតច្បាស់ ឧបករណ៍ចាប់សញ្ញាទំនើប ដើម្បីស្វែងរកចំណុចខូចខាត ដាច់រហែក សឹករិចរឹល និងការឡើងកំដៅខ្ពស់ខុសប្រក្រតី។ វាថែមទាំងអាចសាកថ្ម ឬទាញយកថាមពលអគ្គិសនីដោយផ្ទាល់ពីខ្សែភ្លើងតង់ស្យុងខ្ពស់ដែលកំពុងតែវារពីលើ ហើយពេលពិនិត្យឃើញបញ្ហាហើយ វានឹងបញ្ជូនទិន្នន័យទៅកាន់មជ្ឈមណ្ឌលបញ្ជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9rga8gBy-rdxolNYkBdxgcD7jc-Wj8xmW2zlYqI2iFff1bY2_gRXkSxsX7bVHdmudWN_RV5VVTcxUMAfj0dOjbrYgEC2EjBpU-Yu8kIhbe4B6mP6JtX3KkbA35Oj73Rs1DSXnd7RH8xJcHEFYTvvnQVL7Cxw9hMdSHGWSIxyybwgYFKerFKppw263Mys/s738/photo_2026-06-11_08-20-16%20(3).jpg
កាលពីមុន ប្រទេសចិនបានត្រួតពិនិត្យខ្សែភ្លើងតង់ស្យុងខ្ពស់ ដោយតម្រូវឱ្យបុគ្គលិកអគ្គិសនីឡើងទៅលើបង្គោលខ្ពស់ៗប្រឈមនឹងការឆក់ និងធ្លាក់ចុះក្រោម ដែលជាការងារគ្រោះថ្នាក់បំផុត។ រីឯការប្រើប្រាស់ពស់យន្តនេះ មិនត្រឹមតែជួយការពារជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់នូវភាពត្រឹមត្រូវខ្ពស់ មិនរំលងចំណុចខ្វះខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOI0XXp7NQ8_xU_d0gVJHyCrrx5Afzse5LDIoaP5zeZrxoMwle4BMcnjsDsWp04kNp2cG7GlhK68m4GTiC95kPVEu1-pY4M1BjjGmm1OE2itVD4dIbFl-Gtr4Mbx8xCI-fHwApJggrZq-hzbUw_43JpB5TCqV599ffSzbbPoWXeAgIsYnZT1PNNfN0_xY/s516/photo_2026-06-11_08-20-16%20(4).jpg

បច្ចេកវិទ្យាចុងក្រោយនេះទទួលបានការគាំទ្រទាំងក្នុង និងក្រៅប្រទេស ពីព្រោះនឹងអាចប្រើប្រាស់ក្នុងវិស័យជាច្រើននាថ្ងៃអនាគត ហើយអ្នកបច្ចេកវិទ្យានៅលើពិភពលោកមើលឃើញថា ពស់យន្តរបស់ចិន គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់បំពេញការងារនៅកន្លែងដែលមនុស្សពិបាកចូលដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh24TgtmFQvpLuG7dvBNKFQsWhBqBBUylmnLjCEjCWeCLFdOfbn5hxRksbV9_PIOtMGWg3_yeY2jY97jSztjY7UqjBI6SUS-zbZvslXMR1_1t1TFyRMXp1pUKLslSt2QOOmSviRhrGYmhyphenhyphenbyYaW8W5N_9_kheiBAgY1ovX6uFW6HPR9BX7aIi4w9krR_9M/s1017/photo_2026-06-11_08-20-16.jpg

គួរបញ្ជាក់ដែរថា ពស់យន្តមិនត្រឹមតែប្រើប្រាស់សម្រាប់ការត្រួតពិនិត្យខ្សែភ្លើងប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាល និងក្រុមអ្នកស្រាវជ្រាវចិន បានកំណត់គោលដៅនាថ្ងៃអនាគត ឱ្យវាចូលទៅបំពេញការងារផ្សេងៗជំនួសមនុស្សក្នុងកន្លែងគ្រោះថ្នាក់ ឬទីតាំងតូចចង្អៀត ដែលមនុស្សមិនអាចចូលដល់ ដូចជា បញ្ជូនទៅកន្លែងគ្រោះរញ្ជួយដី ភ្លើងឆេះ ឬអគារបាក់រលំ ដើម្បីស្វែងរកមនុស្ស ឬប្រើប្រាស់សម្រាប់ការប្រមូលព័ត៌មានសម្ងាត់៕