Home Blog Page 1348

សត្វទាំង ៥ ដែលស.ម្លា.ប់មនុស្សច្រើនជាងគេបំផុតលើពិភពលោក

0

នៅលើពិភពលោកយើងនេះមានសត្វសរុបប្រមាណ ១,២ លានប្រភេទ ដែលសត្វនីមួយៗសុទ្ធតែមានរូបរាងប្លែកៗ នឹងអត្តចរិតខុសៗគ្នា ដោយមានសត្វខ្លះក៏ស្លូត ហើយសត្វខ្លះទៀតក៏កាចសាហាវផងដែរ។ ដូច្នេះហើយ តើអ្នកដឹងទេថាសត្វណាខ្លះដែលស.ម្លា.ប់មនុស្សច្រើនជាងគេបំផុតលើពិភពលោក?

១.សត្វមូស៖ មូសគឺជាសត្វដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក ដោយបានសម្លាប់មនុស្សចំនួន ៧២៥.០០០ នាក់ក្នុងមួយឆ្នាំតាមរយៈការឆ្លងរាលដាលជំងឺដូចជាជំងឺគ្រុនចាញ់។ ការឆ្លងជំងឺគ្រុនចាញ់គឺអាក្រក់ខ្លាំងណាស់ជាពិសេសនៅក្នុងទ្វីបអាហ្រ្វិក ដោយតំបន់នេះមានចំនួន ៩៥ ភាគរយនៃករណីឆ្លង និង ៩៦ ភាគរយនៃការស្លាប់ទូទាំងពិភពលោក។Three things you should know about mosquitoes

២.សត្វពស់៖ ពស់គឺជាសត្វដែលមានពិសកាចសាហាវបំផុតលើលោក ហើយវាក៏មានជំនាញសម្លាប់មនុស្សតាមវិធីផ្សេងៗគ្នា និងឃោរឃៅបំផុតផងដែរ។ ជាឧទាហរណ៍ សត្វពស់ Mamba ខ្មៅអាចសម្លាប់មនុស្សដោយពិសពីរដំណក់ពីការខាំ ចំណែកឯពស់ថ្លាន់អាចលេបមនុស្សពេញវ័យបានយ៉ាងងាយ។ ដូច្នេះសត្វពស់អាចសម្លាប់មនុស្សបានរហូតទៅដល់ ១៣៨,០០០ នាក់ក្នុងមួយឆ្នាំ។Snake In The Grass: What To Do In Snake Encounter | USA Insider

៣.សត្វឆ្កែ៖ ឆ្កែគឺជាមិត្តដ៏ល្អបំផុតរបស់មនុស្ស ហើយវាក៏អាចជាសត្រូវដ៏អាក្រក់បំផុតរបស់មនុស្សផងដែរ ប្រសិនបើវាឆ្លងជំងឺឆ្កែឆ្កួត។ ជាទូទៅឆ្កែចូលចិត្តការពារម្ចាស់របស់វាខ្លាំងណាស់ ប៉ុន្តែប្រសិនបើវាមានជំងឺឆ្កែឆ្កួតហើយ វានឹងខាំត្របាក់នាក់គ្មានប្រណីនោះទេ។ ដូច្នេះហើយ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ឆ្កែឆ្កួតបានសម្លាប់មនុស្សប្រមាណ ៥៩,០០០ នាក់ក្នុងមួយឆ្នាំ។Make Money by Writing: Be Paid to Write About Pets and Animals on 15  Magazines and Websites in 2021-Part 1 - HubPages

៤.សត្វខ្យាដំរី៖ ខ្យាដំរីគឺសត្វដ៏ចំណាស់ និងកាចសាហាវបំផុតលើលោក ដោយបានសម្លាប់មនុស្សចំនួន ៣,៣០០ នាក់ក្នុងមួយឆ្នាំ។ ពួកវានឹងខាំមនុស្សដោយកន្ទុយរបស់វា ហើយចាក់ជាតិពុលចូលទៅក្នុងខ្លួនមនុស្ស ជាមួយនឹងពពួកជាតិពុល arachnid ជាង ២,៦០០ ប្រភេទ ប៉ុន្តែមានតែប្រហែល ២៥ ប្រភេទប៉ុណ្ណោះដែលផ្ទុកជាតិពុលដ៏ខ្លាំងក្លាគ្រប់គ្រាន់ដើម្បីសម្លាប់មនុស្ស។What is a Scorpion? - Answered - Twinkl Teaching Wiki

៥.សត្វក្រពើ៖ ប្រិយមិត្តប្រាកដជាដឹងច្បាស់ហើយថា សត្វក្រពើកាចសាហាវប៉ុណ្ណា ជាទូទៅសត្វនេះបានសម្លាប់មនុស្សប្រមាណ ១,០០០ នាក់ក្នុងមួយឆ្នាំ។ ក្រពើគឺជាសត្វដែលឈ្លានពាន និងមានទឹកដីយ៉ាងខ្លាំង ហើយនឹងវាយប្រហារអ្វីៗដែលចូលទៅក្នុងជម្រករបស់ពួកវា ជាញឹកញាប់វាតែងស្ទាក់ចាប់សត្វព្រៃនៅក្នុងទឹកបានយ៉ាងងាយ ជាមួយនឹងកម្លាងដ៏មហាសាលរបស់វា នឹងថ្គាមដ៏មុតស្រួចរបស់វា៕Crocodile's secret weapon against deadly infections could help save us

មកស្គាល់ទង់ជាតិដែលចំណាស់ជាងគេបំផុតទាំង ៥ នៅលើពិភពលោក

0

ទង់ជាតិ គឺជានិម្មិតសញ្ញាតំណាងឱ្យប្រទេសជាតិនីមួយៗ ក្នុងទិដ្ឋភាពជាផ្ទាំងក្រណាត់ ក្រដាស ឬរូបគំនូរដែលមានពណ៌ រូប អក្សរ មានខ្នាតទំហំ ប្រវែង សណ្ឋាន និងបង្កប់អត្ថន័យតាមការកំណត់របស់ជាតិសាសន៍នីមួយៗ។ ដូច្នេះហើយ តើអ្នកដឹងទេថាទង់ជាតិរបស់ប្រទេសណាខ្លះដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក?

១.ស្កុតឡែន (SCOTLAND)៖ ទង់ជាតិនៃប្រទេសស្កុតឡេនមានដើមកំណើតនៅឆ្នាំ ៨៣២ នៃគ.ស ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាក្នុងយុគងងឹត។ វាត្រូវបានគេស្គាល់ថាជាទង់ជាតិចំណាស់ជាងគេរបស់អឺរ៉ុប។ ទង់ជាតិនេះមានផ្ទៃខាងក្រោយពណ៌ខៀវ ជាមួយនឹងស្នាមឆ្នូតពណ៌សពីរខ្វែងគ្នា។280+ Scottish Saltire Flag St Andrews Cross Blowing In The Wind Stock  Photos, Pictures & Royalty-Free Images - iStock

២.អូទ្រីស (AUSTRIA)៖ ទង់ជាតិនៃប្រទេសអូទ្រីសមានឆ្នូតផ្តេកស្មើគ្នាចំនួនបីគឺ ក្រហម ស និងក្រហម។ ជាប្រវត្តិសាស្ត្រ ការរចនាគឺផ្អែកលើអាវធំរបស់រាជវង្ស Babenberg ហើយដំបូងឡើយទង់ជាតិមានពណ៌ទឹកក្រូច-ស-ខៀវ ប៉ុន្តែក្រោយមកឆ្នូតពណ៌ទឹកក្រូច និងខៀវបានក្លាយទៅជាពណ៌ក្រហម។ ដូច្នេះហើយបើគិតមកដល់បច្ចុប្បន្នទង់ជាតិនេះមានអាយុកាលតាំងពីឆ្នាំ ១២៣០ មកម្លេះ។Austrian flag | Alway handy to have a flag of Austria on fil… | James  Cridland | Flickr

៣.ឡាតវី (LATVIA)៖ ទង់ជាតិមួយក្នុងចំនោមទង់ចំណាស់ជាងគេបំផុតទី ៣ នៅលើពិភពលោកនោះគឺ ទង់ជាតិប្រទេសឡាតវី។ ទង់ជាតិនេះដែរត្រូវបានលើកឡើងជាលើកដំបូងនៅក្នុងកាលប្បវត្តិមជ្ឈិមសម័យហៅថា Rhymed Chronicle of Livonia ក្នុងឆ្នាំ ១២៨០ ដែលមានពណ៌ក្រហមជាមួយនឹងឆ្នូតពណ៌សនឹងត្រូវបានប្រើប្រាស់ដោយកុលសម្ព័ន្ធឡាតវី។The Flag of Latvia: History, Meaning, and Symbolism - A-Z Animals

៤.ដាណឺម៉ាក (DENMARK)៖ ទង់ជាតិនៃប្រទេសដាណឺម៉ាកក៏ទទួលបានកំណត់ត្រាពិភពលោកហ្គីណេសសម្រាប់ទង់ជាតិដែលចាស់ជាងគេបំផុតលើពិភពលោក ជាមួយនឹងអាយុកាលតាំងពីឆ្នាំ ១៣០៧ មកម្លេះ។ ទង់ជាតិដាណឺម៉ាកមានរចនាបច្ចុប្បន្ននៃឈើឆ្កាង Scandinavian ពណ៌សនៅលើផ្ទៃខាងក្រោយពណ៌ក្រហម។Denmark Flag Top Facts - Discover its Legend & History

៥.អាល់បានី (ALBANIA)៖ ទង់ជាតិអាល់បានីមានវាលក្រហម (ផ្ទៃខាងក្រោយ) នឹងមានឥន្ទ្រីក្បាលពីរពណ៌ខ្មៅនៅចំកណ្តាលរបស់វា។ ទង់ជាតិនេះមានអាយុកាលតាំងពីឆ្នាំ ១៤៤៣ នៅពេលដែល Skanderbeg (George Kastrioti) ដែលជាវីរបុរសជាតិរបស់អាល់បានីបានលើកទង់ជាតិរបស់គាត់នៅលើបន្ទាយ Krujë ដើម្បីប្រឆាំងនឹងជនជាតិទួគីដែលគ្រប់គ្រងប្រទេស៕Albania Value Flag | Buy Albania Value Flag | North West Flags

នៅពេលភ្ញាក់ពីដំណេកភ្លាមលេងទូរស័ព្ទភ្លែត និងមានផលប៉ះពាល់ដល់សុខភាព ៣ យ៉ាងនេះ…

0

ថ្វីត្បិតតែទូរស័ព្ទដៃបានធ្វើឱ្យជីវិតរបស់យើងមានភាពងាយស្រួលជាងមុនក៏ដោយ ការប្រើប្រាស់វាភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេងមិនមែនជាគំនិតល្អនោះទេ។ ការធ្វើបែបនេះអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សុខភាពរបស់អ្នក និងបន្ថែមភាពតានតឹងដល់ជីវិតរបស់អ្នកដូចជា៖

១.ការថប់បារម្ភ៖ ការប្រើទូរស័ព្ទដៃរបស់អ្នកបន្ទាប់ពីភ្ញាក់ពីគេងអាចបណ្តាលឱ្យមានការថប់បារម្ភ និងភាពតានតឹង។ ដោយសារតែយើងនឹងមើលឃើញហេតុការណ៍ ឬព្រឹត្តិការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងព័ត៌មានផ្សេងៗ ដែលវាអាចរារាំងអ្នកពីការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកបាន ធ្វើឱ្យអ្នកមានភាពតានតឹង ក៏ដូចជាថប់បារម្ភជាដើម។Reasons Why You Should Not Sleep With Your Cell Phoneដូច្នេះ យោងតាមការសិក្សាពីសាកលវិទ្យាល័យមួយក្នុងប្រទេសស៊ុយអែតបានរកឃើញថា ការប្រើប្រាស់ទូរស័ព្ទដៃញឹកញាប់ត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ជាមួយនឹងការកើនឡើងហានិភ័យនៃការគេងមិនលក់ និងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តចំពោះបុរស និងស្ត្រី។

២.ផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធរាងកាយរបស់ខួរក្បាល៖ ការប្រើទូរស័ព្ទដៃបន្ទាប់ពីភ្ញាក់ពីគេងភ្លាមៗអាចមានឥទ្ធិពលអវិជ្ជមានដល់រចនាសម្ព័ន្ធរាងកាយរបស់ខួរក្បាល ក៏ដូចជាប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាព ហើយវាបណ្តាលឱ្យមានភាពតានតឹង។ លើសពីនេះ ខួរក្បាលរបស់អ្នកនឹងបញ្ចេញសារធាតុ dopamine នៅពេលអ្នកពិនិត្យមើលប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាលទ្ធផល ខួរក្បាលរបស់អ្នកត្រូវបានជំរុញឱ្យធ្វើសកម្មភាពម្តងទៀត ដែលបណ្តាលឱ្យមានការបញ្ចេញសារធាតុ dopamine ធ្វើឱ្យអ្នកញៀនទូរស័ព្ទរបស់អ្នក មិនចង់ធ្វើអ្វីទាំងអស់នៅពេលព្រឹក។Why You Should Never Use Your Phone in Bedនេះបើតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Waterloo គេបានរកឃើញថា អ្នកដែលប្រើទូរស័ព្ទមានទំនោរគិតច្រើនជាងអ្នកអាន ដោយសារតែពួកគេទំនងជាមិនធ្វើសកម្មភាពលើព័ត៌មាន ឬចាត់ទុកថាវាចាំបាច់។

៣.ខ្ជះខ្ជាយពេលវេលាដោយគ្មានហេតុផល៖ នៅពេលដែលអ្នកក្រោកពីគេងភ្លាមៗហើយលេងទូរស័ព្ទ នឹងធ្វើឱ្យខ្ជះខ្ជាយពេលវេលាដោយគ្មានហេតុផល វាក៏រំខានដល់ការផ្តោតអារម្មណ៍ និងធ្វើឱ្យអ្នកពន្យារពេលសកម្មភាពពេលព្រឹកផងដែរ។ វាប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការកំណត់អាទិភាពការងារ ពីព្រោះខួរក្បាលរបស់អ្នកមិនទាន់មានការប្រុងប្រយ័ត្នពេញលេញ។ ការពិនិត្យមើលទូរស័ព្ទដៃរបស់អ្នកជាដំបូងបន្ទាប់ពីភ្ញាក់ពីគេងអាចនាំឱ្យមានការរំខានកាន់តែងាយស្រួល និងជះឥទ្ធិពលអវិជ្ជមានដល់ផលិតភាពរបស់អ្នក៕

ពលរដ្ឋឥណ្ឌានៅតែធ្វើពិធីបុណ្យជ្រមុជទឹក ទោះជាទឹកទន្លេកខ្វក់

0

ប្រទេសឥណ្ឌា ៖ គេសង្កេតឃើញមានពពុះទឹកពណ៌សជាច្រើនបានអណ្តែតពាសពេញក្នុងទន្លេយ៉ាក់មុណា ស្ថិតនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា ។ ពពុះទឹកទាំងនេះបានកើតឡើងដោយសារការបង្ហូរទឹកស្អុយចូលក្នុងទន្លេ និងពុំបានឆ្លងកាត់ការចម្រោះឱ្យបានត្រឹមត្រូវ ។ ប៉ុន្តែវាមិនមែនជាឧបសគ្គសម្រាប់ពលរដ្ឋឥណ្ឌាទេ ហើយពួកគេនៅតែធ្វើពិធីបុណ្យជ្រមុជទឹកទន្លេ បើទោះជាវាសម្បូរទៅដោយពពុះកខ្វក់អណ្តែតត្រៀបត្រាក្តី ។India's Yamuna River coated in toxic foam as Hindu devotees gather for  Chhath Puja festival | CNN

ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ «ឆាតប៊ូឆា» ពលរដ្ឋឥណ្ឌាជាច្រើននាក់បាននាំគ្នាជ្រមុជក្នុងទឹកទន្លេ ដែលពោរពេញទៅដោយពពុះកខ្វក់អណ្តែតនៅលើផ្ទៃទឹក ។ ចំណែកអាជ្ញាធរប្រចាំទីក្រុងញូវដែលីបានបង្កើនការបាញ់ថ្នាំគីមីដែលពុំប៉ះពាល់ដល់សុខភាព ដើម្បីកម្ចាត់ពពុះទឹកទាំងនេះចេញពីទន្លេ ។Toxic foam pollutes India's sacred Yamuna River - ABC News

ក្នុង១ថ្ងៃៗ ពលរដ្ឋឥណ្ឌារស់នៅទីក្រុងញូវដែលីបានបង្ហូរទឹកស្អុយជាច្រើនចូលក្នុងទន្លេយ៉ាក់មុណា ។ ការគ្រប់គ្រងទឹកស្អុយគ្មានប្រសិទ្ធភាព បានធ្វើឱ្យអាជ្ញាធរឥណ្ឌាអាចបំបាត់ទឹកស្អុយក្នុងបរិមាណតិចជាងពាក់កណ្តាលនៃចំនួនទឹកស្អុយទាំងអស់ក្នុងទីក្រុង ។ ចំណែកទឹកស្អុយនៅសេសសល់ត្រូវបានគេបង្ហូរចូលក្នុងទន្លេយ៉ាក់មុណា ។River Yamuna is Gasping for Life - Let Me Breathe

មុននេះ ទីក្រុងញូវដែលីបានប្រឈមនឹងបរិយាកាសកខ្វក់ និងមានធូលីពាសពាសអាកាសទាំងអស់នៅរដូវរងា ដែលជាអំឡុងពេលមានខ្យល់បក់ខ្លាំង ។ ខ្យល់ត្រជាក់បានប្រមូលផ្តុំនូវជាតិពុលដែលចេញពីការបើកបរយានជំនិះនៅតាមដងផ្លូវ, រោងចក្រឧស្សាហកម្ម និងការដុតកាកសំណល់ផ្នែកកសិកម្ម ៕Can India's Sacred But 'Dead' Yamuna River Be Saved? : NPR

ក្តៅចិត្តរឿងគេថា «ស្រីចិន» នាង គន្ធា ទ្រាំលែងបានតបទៅវិញឡើងចុក

0

នាង គន្ធា ដែលជាអ្នកចម្រៀងក្នុងផលិតកម្មសាន់ដេ ម្ចាស់បទ«បេះដូងចេះស្រវឹង» កើតក្តីខឹងសម្បារយ៉ាងខ្លាំងបន្ទាប់មានគេថានាងជាស្រីរបស់ចិនទាំងដែលខ្លួនមិនដឹងអ្វីសោះ រហូតនាងទ្រាំលែងបានតបវិញមួយឆ្ងាញ់ស្តាប់ហើយចុកឈាម។

នៅលើបណ្តាញសង្គមរបស់តារាចម្រៀង នាង គន្ធា នៅល្ងាចថ្ងៃទី២២ វិច្ឆិកា បានបង្ហោះសំណេរថា «មានពូខ្លះថាយើងស្រីចិន ប្រហែលគ្រួសារគាត់លក់ឱ្យចិនបែបបានស្គាល់ចិនច្បាស់ពេក»។ ការដែល នាង គន្ធា លើកឡើងដោយអារម្មណ៍ឆេះឆួលនេះបន្ទាប់ពីមានអ្នកខម្មិនដាក់នាងថា «យកប្តីចិន» ។No photo description available.

មិនត្រឹមតែឆួលអារម្មណ៍ជាមួយពាក្យសម្តីដែលគេថាខ្លួនជាស្រីចិន ប៉ុណ្ណោះទេ តែនាង គន្ធា ក៏បានឆ្លើយតបទៅអ្នកមួយចំនួនថានាងកែសម្ផស្សទើបមានការប្រែប្រួលរូបសម្រស់ខ្លាំងយ៉ាងនេះ។ នាង គន្ធា បានលើកឡើងថា «គេថាខ្ញុំកែ ខ្ញុំកែស្អីខ្លះនិយាយឱ្យអស់មើលអស់អ្នកខំមិនទើស។ គេថាខ្ញុំ ស ដោយសារឡេមិនដឹងអស់ប៉ុន្មានកំប៉ុង មិនដឹងខ្យល់អីសោះចេះតែនិយាយដែរខ្ញុំសដោយសារកាមេរ៉ាទេអ្នកអើយ»។No photo description available.

គេចាំបានដែរថា នាង គន្ធា ជាមួយបងប្រុសបានដឹកដៃគ្នាទៅប្រលងកម្មវិធី Cambodian Idol រដូវកាលទី២ កាលពី៧ឆ្នាំមុន។ ក្រោយពីធ្លាក់ក្នុងកម្មវិធីនេះ នាង គន្ធា ទទួលបានឱកាសធ្វើជាអ្នកចម្រៀងកុងត្រារបស់ផលិតកម្មសាន់ដេ ព្រមទាំងល្បីល្បាញតាមរយៈបទ «បេះដូងចេះស្រវឹង» និងបទមួយចំនួនទៀត។ ជារឿងសោកស្តាយតារាចម្រៀងរូបនេះបានបាត់បង់បងប្រុសកាលពីខែធ្នូ ឆ្នាំ២០២១ ដោយសារគ្រោះថា្នក់ចរាចរណ៍។No photo description available.

ប្រឡូកអាជីពសិល្បៈជាច្រើនឆ្នាំ នាង គន្ធា មានប្រជាប្រិយភាពគួរសមក្នុងអាជីពសិល្បៈដោយលេចមុខតាមកម្មវិធីប្រគំតន្រ្តីនានាជាច្រើន រីឯរូបសម្រស់របស់នាងវិញកាន់តែស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃរហូតមានអ្នកខ្លះថានាងកែកុនទើបនាងបញ្ចេញសារខាងលើនេះជាដើម។

មកទល់ពេលនេះ នាង គន្ធា មិនទាន់បើកចំហស្នេហ៍ជាមួយបុរសណាឡើយ ប៉ុន្តែគេសង្កេតឃើញថានាង និងកញ្ញា MAMA មានទំនាក់ទំនងជិតស្និទ្ធខ្លាំងដូចជាគូស្នេហ៍ប៉ុន្តែអ្នកទាំងពីរមិនប្រកាសជាសាធារណៈឡើយថាពួកគេជាគូស្នេហ៍ឬគ្រាន់តែមិត្តស្និទ្ធស្នាល៕

 

BLACKPINK បង្កើតប្រវត្តិសាស្ត្រលើកដំបូងក្នុងវិស័យ K-Popទទួលបានមេដាយកិត្តិយសពីព្រះមហាក្សត្រអង់គ្លេស

0

ថ្មីៗនេះ សមាជិកក្រុម BLACKPINK បានបង្ហាញពីកិត្យានុភាព និងឥទ្ធិពលរបស់ពួកគេជាមួយនឹងសមិទ្ធផលដ៏ពិសេសបន្ទាប់ពីបានចូលរួមក្នុងពិធីជប់លៀងពិសេសមួយដែលធ្វើឡើងដោយព្រះមហាក្សត្រអង់គ្លេស។ នៅថ្ងៃទី២២ វិច្ឆិកា គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Royal Family បានបង្ហាញឱ្យឃើញថា សមាជិកក្រុម BLACKPINK បានទទួលមេដាយកិត្តិយសMBE(Member of the Order of the British Empire) ក្នុងការទទួលស្គាល់តួនាទីរបស់ពួកគេជាអ្នកតស៊ូមតិសម្រាប់កិច្ចប្រជុំកំពូល COP26 នៅទីក្រុង Glasgow ។ នេះជាលើកដំបូងហើយដែលមានសិល្បករមិនមែនជាជនជាតិអង់គ្លេសដែលមានសមិទ្ធផលបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie3ivMzkM5e6p2j6PupWanNlcauPyfzhEMCneluEBXAUG0x1x420zGEVIa6QbQbPNSGCx96iv3N7Nj1UO3Y4tp_Yt4bzXEriaoSapbRbZ7DzJ_IZkSJYXTm9KG4JVfZBy9e5XvDAfbWyV_rHUnD0CVId0zNqOCg9sj_l5scyYxGVKP2DFULFS46KC11C4/s1440/image_2023-11-23_11-07-32.png

មេដាយ MBE ត្រូវបានផ្តល់ឱ្យមនុស្សសម្រាប់ការរួមចំណែកជារង្វាន់របស់ពួកគេចំពោះសិល្បៈ និងវិទ្យាសាស្ត្រ ធ្វើការជាមួយអង្គការសប្បុរសធម៌ និងសុខុមាលភាព និងសេវាសាធារណៈនៅខាងក្រៅសេវាស៊ីវិល។ វីដេអូបង្ហាញពីមេដាយប្រាក់ដែលអ្នកដែលទទួលបាន មេដាយប្រភេទនេះត្រូវបានគេចាត់ទុកថាមានកិត្យានុភាពខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiywYx2FkE0EQkufB4CrVvEtJH4BERoL8TvaBamUrgezn1yzHpjm8WKJFOk4V-G3_8_e2M1nW-Mfa9devib3to1GzOzKr1exbwlpLKYXOxHFWHl8jB9snrxvAKESwTSffEPvAWDr5rIi2qVir0wNkVePH-0zf6UzJ3KgbHSWoc0uW5-M4jrqUzPYYYemtM/s2048/image_2023-11-23_11-07-32%20(2).png

សមាជិកទាំង៤របស់ BLACKPINKរួមមាន Rosé Lisa Jennie និង Jisooបានស្លៀកពាក់យ៉ាងស្រស់ស្អាតនិងសមរម្យ។ បន្ទាប់មកស្តេច Charles III ប្រទាលមេដាយកិត្តិយស MBE ទៅកាន់ពួកគេដោយទ្រង់ផ្តល់កិត្តិសចាប់ដៃនិងមានព្រះបណ្តូលមួយចំនួនទៅកាន់ BLACKPINK ផងដែរ។
បន្ទាប់ពីទទួលបានមេដាយកិត្តិយស MBE សមាជិកទាំង៤បានថតរូបមួយចំនួនដោយអារម្មណ៍សប្បាយចិត្ត ហើយត្រូវបានអ្នកគាំទ្រចែករំលែកពេញប្រព័ន្ធផ្សព្វផ្សាយសង្គមពោរពេញដោយសារអបអរសាទរយ៉ាងកក់ក្តៅសម្រាប់ក្រុមចម្រៀងនារីនេះដែលបានបង្កើតប្រវត្តិសាស្ត្រជាតារា K-Pop ដំបូងដែលទទួលបានតំណែងដ៏មានកិត្យានុភាពដែលជាសិល្បករ មិនមែនជាជនជាតិអង់គ្លេសដំបូងគេ ដែលបានទទួលមេដាយដោយរាជវង្សានុវង្សចូលរួមជាមួយសិល្បករជនជាតិអង់គ្លេសក្រុម The Beatles និង Adele៕

ថ្មីទៀតហើយ! Rihanna យកនាឡិកាដៃតម្លៃ ៤០ម៉ឺនដុល្លារទៅពាក់នៅកជើង

0

មកទស្សនាការប្រណាំងរថយន្តជាមួយមិត្តប្រុសនៅទីក្រុង Las Vegas កាលពីថ្ងៃទី២១ ខែវិច្ឆិកា Rihanna បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងរូបនេះយកនាឡិកាដៃពេជ្រតម្លៃ៤០ម៉ឺនដុល្លារទៅពាក់នៅកជើងរបស់នាង។Rihanna wore $400k ANKLE watch to Las Vegas Grand Prix - embellished with over 70 carats of diamonds - but she might struggle to tell the time | Daily Mail Online

Rihanna បានស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ រួមជាមួយនឹងស្បែកជើងកែងខ្ពស់ក្នុងតម្លៃ ៤ ៥៥០ ដុល្លារ។ អ្វីដែលកាន់ តែពិសេសនោះគឺនៅក្នុងនាឡិកាម៉ាក Jacob & Co. ធ្វើពីមាសពណ៌ស 18K ស្រោបដោយត្បូងពេជ្រសរុប ៧០ ការ៉ាត់ តម្លៃ៤០ម៉ឺនដុល្លារឃើញនៅលើកជើង។

នេះមិនមែនជាលើកទីមួយទេដែលម្ចាស់បទ «diamond»រូបនេះយកវត្ថុមានតម្លៃទៅប្រើខុសប្លែកពីគេ។ កាលពិខែមិថុនា Rihanna បានយកក្បាលនាឡិកាទៅធ្វើជាបណ្តោងខ្សែក ស្រោមមាសពណ៌ស 18K ដែលស្រោបដោយត្បូងពេជ្រចំនួន ៣៣៩គ្រាប់ មានទម្ងន់ជាង ៣០ ការ៉ាត់ មានតម្លៃ ៧០០,០០ ដុល្លារ ហើយមានតែ១៨ គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក។ កាលពីមួយខែមុនតារាចម្រៀងរូបនេះក៏បានពាក់ចិញ្ចៀនពេជ្រតម្លៃ ៦០០,០០០ ដុល្លារនៅលើម្រាមជើងរបស់នាងផងដែរ។Closer Look Rihanna $400K Jacob & Co. Watch Anklet | Hypebeast

Rihanna បច្ចុប្បន្នមានអាយុ ៣៥ ឆ្នាំគឺជាតារាចម្រៀងដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងពិភពលោកជាមួយប្រាក់ចំណូល ២៥០ លាន។ តារាចម្រៀង រូបនេះបានឈ្នះពានរង្វាន់ Grammy ចំនួន៩ ពានរង្វាន់តន្ត្រីអាម៉េរិកចំនួន១៣ ពានរង្វាន់ Billboard Music Awards ចំនួន ១២ និងទទួលបានកំណត់ត្រាហ្គីណេសចំនួន ៦ ។ បទចម្រៀងល្បីៗរបស់នាងរួមមាន Umbrella , Diamonds , Only Girl , Bitch Better Have My Money … ។

Rihanna មានកូនពីរនាក់ជាមួយនិងមិត្តប្រុស A$AP Rocky ។ យោងតាម ទស្សនាវដ្តី Forbes តារាចម្រៀងរូបនេះគឺជាមហាសេដ្ឋី ក្មេងជាងគេនៅសហរដ្ឋអាម៉េរិកជាមួយទ្រព្យសម្បត្តិសុទ្ធត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១.៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ទ្រព្យសម្បត្តិជាច្រើនរបស់ Rihanna ត្រូវបានសន្មតថាមកពីក្រុមហ៊ុនគ្រឿងសម្អាងដ៏ជោគជ័យរបស់នាងគឺ Fenty Beauty ៕Closer Look Rihanna $400K Jacob & Co. Watch Anklet | HypebeastRihanna and A$AP Rocky's Relationship Timeline

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមកន្លែងកម្សាន្ត១២ទីតាំង ទទួលភ្ញៀវទេសចរនៅក្នុងក្រុងភ្នំពេញ

0

ពិធីបុណ្យអុំទូក នឹងឈានចូលមកដល់នៅរយៈពេលប៉ុន្មានថ្ងៃទៀត ខណៈរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយស្ថាប័ននានា និងវិស័យឯកជនបានរៀបចំកម្មវិធីសប្បាយភាពចំនួន១២ទីតាំង ត្រៀមទទួលភ្ញៀវទេសចរនៅក្នុងក្រុងភ្នំពេញ។

នៅក្នុងនោះកន្លែងកម្សាន្តទាំងនោះរួមមាន៖

១-កម្មវិធី “ទីផលគុណ” រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្ថិតនៅ សួនច្បារមុខវត្តបទុមវតីផ្នែកខាងជើង សង្កាត់ចតុមុខ ខណ្ឌដូនពេញ

២-កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍ ហង្សមាស HDTV ស្ថិតនៅសួនច្បារ មុខវត្តបទុមវតីផ្នែកខាងត្បូង សង្កាត់ចតុមុខ ខណ្ឌដូនពេញ

៣-កម្មវិធីប្រគំតន្ត្រី រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្ថិតនៅរមណីយដ្ឋាន ប្រវត្តិសាស្ត្រវត្តភ្នំផ្នែកខាងលិច សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

៤-កម្មវិធីប្រគំតន្ត្រី រៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ស្ថិតនៅរោងអាយ៉ៃ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

៥-កម្មវិធីប្រគំតន្ត្រី រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតនៅលើសួនច្បារ ទល់មុខក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា (CDC) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

៦-កម្មវិធីប្រគំតន្ត្រី រៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី ស្ថិតនៅក្បែរសួនច្បារ មាត់ទន្លេទល់មុខផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ

៧-កម្មវិធី ប្រដាល់គ្រុនគុនខ្មែ-រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ស្ថិតនៅ សួនច្បាររូបសំណាកព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ៨-កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅក្បែរសួនរង្វង់មូល នាងទេពមច្ឆា (តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ) សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

៨-កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅក្បែរសួនរង្វង់មូល នាងទេពមច្ឆា (តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ) សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

៩-កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍ ហង្សមាស HDTV ស្ថិតនៅសួនច្បារ កោះពេជ្រ City Hall សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

១០-កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅមុខសាលមហោស្រព កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

១១-ការរៀបចំស្តង់តាំងលក់ផលិតផល រៀបចំដោយមជ្ឈមណ្ឌសន្និបាត និងពិពរណ៍ កោះពេជ្រ ស្ថិតនៅមជ្ឈមណ្ឌសន្និបាត និងពិពរណ៍ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

១២-កម្មវិធីប្រគំតន្ត្រី រៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី ស្ថិតនៅតំបន់ទីក្រុងរណប កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnV3bTz_sLrfF5eGyllamjbQJomPPC2deKHtTMaYJ3SqWsSw-ZvHET_hZuGiJ1lxAwJMKwWEzPoCFgAErsMsfbZNRT6hnAduInqt176Tx65HaZOeMHvOaGnTvET9IN8KNlxLZW7DR0MMXHY3EHMj6MkvE0OquwYqRFetC3vUxOOssh1d-gua1DoUKDCo8/s1280/photo_2023-11-23_13-28-00.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ8Czviq-lCfaQ8oWIwGtlcduUHbkqhOG7MgoLdqZ01aM0iEXIYLYCx_PwiPY5lQ76V_8szN24vHTVPplcYJHIrcKJw8uR4pfPJQ8wee-9sAPYHQtbtFNVBb3N5Puwgh5EhugtAK0Vn_txLiCZX2WARgQYvQmb3O4kGBhM5AabsfX54HqbCvU89pHxr7U/s1280/photo_2023-11-23_13-28-02.jpg

 

បារាំងតុបតែងលម្អភ្លើងតាមដងផ្លូវស្វាគមន៍ពិធីបុណ្យណូអែល

0

ប្រទេសបារាំង ៖ គេសង្កេតឃើញផ្លូវជាច្រើនកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង បានតុបតែងលម្អទៅដោយភ្លើងចម្រុះពណ៌លើដើមឈើនានានៅតាមដងផ្លូវ «ឆង់សេលិសេ» ដើម្បីស្វាគមន៍ពិធីបុណ្យណូអែល និងបុណ្យចូលឆ្នាំសកល ។ ការតុបតែងលម្អនេះបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់មកចូលរួមកម្សាន្ត និងទស្សនាភ្លើងនៅតាមដងផ្លូវដោយក្តីរីករាយ ។11 Best Things To Do in Paris in the Winter | TAD

លោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស និងអ្នកសម្តែងជនជាតិបារាំង ឈ្មោះ Gilles Lelouch បានរួមគ្នារាប់ថយក្រោយមុនពេលចាប់ផ្តើមកម្មវិធីបង្ហាញភ្លើងពណ៌នៅឆ្នាំ២០២៣ ។ លើសពីនេះ គេក៏បានឮសូរសំឡេងគាំទ្ររបស់អ្នកចូលរួមកម្មវិធីបុណ្យផងដែរ ។Disneyland Paris at Christmas: Tips and things to know before you go -  Tripadvisor

អ្នកស្រី Laura Robles ជាភ្ញៀវទេសចរមកពីទីក្រុងបាសេឡូណា និយាយថា ៖ «វាពិតជាពិសេសខ្លាំងណាស់ ដែលខ្ញុំបានឃើញភ្លើងបុណ្យណូអែលដ៏ស្រស់ស្អាតទាំងអស់ ។ ពេលនេះ យើងបានឃើញវានៅគ្រប់ទីកន្លែង ហើយនៅតាមដងផ្លូវឆង់សេលិសេ ពិតជាស្រស់ស្អាតខ្លាំងណាស់សម្រាប់ពួកយើង» ។How to Spend the Perfect Christmas in Paris

រីឯលោក Marcello Zuba ជាភ្ញៀវទេសចរជនជាតិប្រេស៊ីល និយាយថា ៖ «ប៉ារីស គឺជាទីក្រុងមួយរំលេចទៅដោយពន្លឺភ្លើងពណ៌គ្រប់ទីកន្លែង ហើយពេលនេះ មានការរៀបចំតុបតែងលម្អភ្លើងនៅតាមផ្លូវឆង់សេលិសេ យ៉ាងស្រស់ស្អាត និងជាការទាក់ទាញភ្ញៀវទេសចរ ។ ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយខ្លាំងណាស់ដែលបានមកទីនេះ ព្រមទាំងភរិយារបស់ខ្ញុំ ។ ពួកយើងមានក្តីសុខ និងរំភើបជាមួយការបង្ហាញភ្លើងពណ៌សម្រាប់បុណ្យណូអែលលើកនេះ» ។Christmas in Paris 2022 ⋆ Secrets of Paris

សម្រាប់អ្នកចាប់អារម្មណ៍ចង់ទៅដើរកម្សាន្តក្នុងពិធីបុណ្យណូអែល ដែលប្រកបទៅដោយការតុបតែងលម្អភ្លើងលើដើមឈើនៅតាមដងផ្លូវឆង់សេលិសេ ប្រទេសបារាំង ពួកគេអាចទៅចូលរួមកម្សាន្តក្នុងពិធីបុណ្យនេះ ដែលរៀបចំឡើងចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ៕

ឪពុកម្តាយជនជាតិកូរ៉េរងមតិរិះគន់ពីសាធារណជនដោយសារវីដេអូឃ្លីបក្មេងប្រុស៤ឆ្នាំម្នាក់ខ្វះភាពកក់ក្តៅក្នុងគ្រួសារ

0

កម្មវិធីទូរទស្សន៍កូរ៉េ Channel A របស់ My Golden Kids គឺជាកម្មវិធីពិតរបស់កូរ៉េដែលនិយាយអំពីឪពុកម្តាយដែលកំពុងស្វែងរកការប្រឹក្សាខណៈភាគទី ១៦៩ បានផ្ទុះកក្រើកយ៉ាងខ្លាំងពេញបណ្តាញអ៊ីនធឺណិត ដោយសារតែវីដេអូឃ្លីបដ៏គួរឱ្យអាណិតរបស់ក្មេងប្រុសតូចម្នាក់ទើបតែមានអាយុ៤ឆ្នាំបានយំដោយសារខ្វះភាពកក់ក្តៅពីឪពុកម្តាយ។Korean Parents Receive International Criticism As Clip Of Son Crying Goes  Viral - Koreaboo

នៅក្នុងវីដេអូឃ្លីបនេះ ក្មេងប្រុសអាយុ ៤ឆ្នាំមានឈ្មោះ Geum Ji Eun ត្រូវបានសម្ភាសន៍ទាក់ទងនឹងទំនាក់ទំនងរបស់គេជាមួយឪពុកម្តាយ។ ក្មេងប្រុសរូបនេះត្រូវបានគេសួរថាតើឪពុកម្តាយមួយណាដែលគេចូលចិត្តជាង។ កុមារា Geum Ji Eun បានឆ្លើយដោយស្មោះត្រង់ថា “ខ្ញុំមិនដឹងទេ” ដោយសារភាពថាគេតែងតែត្រូវបានទុកចោលតែម្នាក់ឯង។ ចម្លើយដ៏ស្មោះត្រង់នេះធ្វើឱ្យម្ដាយរបស់គេដែលកំពុងមើលវីដេអូនោះស្រក់ទឹកភ្នែកតែម្តង។

កុមារារូបនេះក៏ត្រូវបានគេបង្ហាញថាកំពុងលេងជាមួយឧបករណ៍ក្មេងលេងផងដែរ ដោយកម្មវិធីបានសួរ Geum Ji Eun ពីឪពុករបស់គេដូចគ្នា ខណៈក្មេងប្រុសរូបនេះបាននិយាយថាឪពុករបស់ខ្លួនគឺ “គួរឱ្យខ្លាចពេលខឹង ដោយសង្ឃឹមថាឪពុកនឹងគេហៅខ្លួនជាមួយពាក្យសម្តីពីរោះៗ។ ក្រោយពីបានស្តាប់ចម្លើយរបស់កូនហើយឪពុកម្តាយ Geum Ji Eun ស្រក់ទឹកភ្នែក។ អ្វីដេលកាន់តែធ្វើឱ្យមហាជនរំជួលចិត្តអាណិតក្មេងប្រុសរូបនេះកាន់តែខ្លាំងនោះ កុមារGeum Ji Eun បាននិយាយថា ខ្លួនជឿថាម្តាយរបស់គេមិនចូលចិត្តគេទេ ដោយកុមារារូបនេះ។ ចាប់ផ្ដើមយំ ហើយគេក៏ឈប់និយាយបន្ត។
វីដេអូក្មេងប្រុសនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅគ្រប់បណ្តាញសង្គមដែលមានការចែករំលែកនិងបញ្ចេញមតិយ៉ាងច្រើនរួមទាំងអាណិតអាសូរក្មេងប្រុសនេះយ៉ាងខ្លាំងដ្បិតតែនៅតូចប៉ុន្តែរូបគេដឹងដូចជាមនុស្សធំ។Korean Parents Receive International Criticism As Clip Of Son Crying Goes  Viral - Koreaboo

ឃ្លីបមួយទៀតបង្ហាញថាម្តាយកុមារារូបនេះបានប្រើពាក្យសម្តីបំបាក់ទឹកចិត្តរូបគេយ៉ាងខ្លាំងព្រោះតែគេស្រលាញ់សិល្បៈផ្នែកគំនូរផាត់ពណ៌ តែម្តាយឱ្យគេផ្តោតលើការសិក្សាទាំងដែលរូបគេទើបតែមានវ័យ៤ឆ្នាំប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមខឹងសម្បារយ៉ាងខ្លាំង។
អ្នកនិយមលេងអ៊ីនធឺណេតបានសម្តែងការខឹងសម្បារចំពោះឪពុកម្តាយដែលមានកូនដោយមិនទទួលខុសត្រូវ ហើយមិនមើលថែកូននោះបានត្រឹមតែយំពេលត្រូវបានលាតត្រដាងថាធ្វើបាបកូនប្រុស។No child deserves this”: Korean parents draw criticism as a clip of  4-year-old crying on camera from recent My Golden Kids episode goes viral
ផ្អែកលើឃ្លីបផ្សេងទៀតពីវគ្គនេះ ឪពុកម្តាយមិនបានដឹងថាសកម្មភាពរបស់ពួកគេបានប៉ះពាល់ដល់អារម្មណ៍កូនប្រុសរបស់ពួកគេយ៉ាងណានោះទេ។ ដូច្នេះនៅចុងបញ្ចប់ការ ការដោះស្រាយរបស់ពួកគេបញ្ចប់ដោយភាពរីករាយដោយម្តាយរបស់កុមារ Geum Ji Eun ផ្តល់ពេលវេលាឱ្យកូនប្រុសកាន់តែច្រើន ប្រលែងលេងជាមួយកូន រួមទាំងសកម្មភាពផ្សេងទៀត។
គួរបញ្ជាក់ថា កម្មវិធីខាងលើនេះជាកម្មវិធីកម្សាន្តចម្រុះដំណោះស្រាយសម្រាប់មាតាបិតាតាមតម្រូវការ ដែលអ្នកជំនាញការឪពុកម្តាយជើងចាស់ប្រមូលផ្តុំគ្នាដើម្បីឆ្លុះបញ្ចាំងពីនិន្នាការនៃការចិញ្ចឹមកូនបច្ចុប្បន្នចំពោះឪពុកម្តាយ និងជួយឪពុកម្តាយដែលមិនដឹងថាត្រូវធ្វើអ្វីជាមួយកូនរបស់ពួកគេ៕