Home Blog Page 1350

ផ្ទុះរឿងថ្មីគេផ្តើមសង្ស័យថាសារដែល ណុប បាយ៉ារិទ្ធ បង្ហោះកាលពីប្រលង The Voice ទំនងដៀមដាមដល់ ពេជ្រ សោភា

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាចម្រៀង ណុប បាយ៉ារិទ្ធ និង ពេជ្រ សោភា ស្ថិតក្នុងទ្រនំតែម្តងផ្តើមល្អក់កករជាមួយគ្នារហូតប្រើពាក្យសម្តីធ្ងន់ៗតែម្តង។ ផ្ទុះរឿងថ្មីនេះដែរអ្នកលេងបណ្តាញសង្គមចាប់ផ្តើមសង្ស័យសារតែលោក ណុប បាយ៉ារិទ្ធ បង្ហោះកាលពីអំឡុងប្រកួតកម្មវិធី The Voice ថាអ្នកសិល្បៈខូចចរិតឱ្យហ្វេនកាត់តាម ទំនងដៀមដាមដល់ ពេជ្រ សោភា។May be an image of 1 person and text

កន្លងមកថ្មីៗនេះមានគណនីទិកតុកមួយឈ្មោះថា sp មាន Followers ជាង១លាននាក់ដែលបញ្ជាក់ថាជាអាខោនបង្កើតឡើងដើម្បីគាំទ្រ ពេជ្រ សោភា បានកាត់តវីដេអូដាក់អាយដលរបស់ខ្លួនស្ថិតនៅលេខរៀងទី១ មុនលោក ណុប បាយ៉ារិទ្ធ ។ ការកាត់តនេះបានធ្វើឱ្យលោក ណុប បាយ៉ារិទ្ធ ក្នក់ចិត្តយ៉ាងខ្លាំងរហូតលោកបញ្ចេញសំណេរក្នុងខម្មិនតបទៅកាន់កូនក្រុមរបស់លោកម្នាក់ដោយបានប្រើពាក្យសម្តីធ្ងន់ៗជាច្រើនដាក់ ពេជ្រ សោភា ។

ក្រោយពីមានបញ្ហាចម្រូងចម្រាស់ននេះកើតឡើងគេសង្កេតឃើញថាអ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះឱ្យគណនីទិកតុកនោះចេញទាក់ទងទៅខ្លួនបើមិនចង់មានរឿងតាមផ្លូវច្បាប់។ យ៉ាងណាបន្ទាប់ពីការប្រកាសនេះរួចគណនី ទិកតុក sp បានបង្ហោះសូមទោសទៅដល់លោក ណុប បាយ៉ារិទ្ធ ផងដែរដែលបានកាត់ត ដាក់ ពេជ្រ សោភា មុនលោក។May be an image of 1 person, braids and blonde hair

យ៉ាងណាមិញ បន្ទាប់ពីមានរឿងនេះផ្ទុះកក្រើកលើប្រព័ន្ធinternet អ្នកលេងបណ្តាញសង្គមមួយចំនួនចាប់ផ្តើមសង្ស័យទៅលើសំណេរដ៏វែងអន្លាយរបស់លោក ណុប បាយ៉ារិទ្ធ កាលពីខែកញ្ញា កន្លងទៅនេះក្នុងអំឡុងពេលប្រកួតកម្មវិធី The Voice Cambodia រដូវកាលទី៣ លោកបង្ហោះសំណេរនិយាយពីភាពជោគជ័យរបស់អ្នកសិល្បៈមិនមែនពឹងផ្អែកលើសមត្ថភាពតែមួយមុខនោះតែត្រូវមានអត្តចរិតល្អ។ ក្នុងនោះលោកក៏បានសម្តៅដល់អាយដលដែលមានអត្តចរិតមិនល្អដើរអុចអាលស្អប់អ្នកនេះស្អប់អ្នកនោះដៀមដាមអ្នកដទៃនាំឱ្យហ្វេនមានចិត្តច្រណែនអ្នកផ្សេងកាត់តាម ពូកែដ្រាមាដៀមដាម គេចេះគេចុះ…..ចោទគេគ្រប់រឿង បង្កើតរឿងអាក្រក់ដាក់ឱ្យគេម៉ាចប់ដល់ជួបមុខគេហ្នឹង ខ្លួនឯងតាំងធ្វើខ្លួនដូចឡេឡឺៗ ធ្វើដូចអត់ដឹងរឿង អត់ដឹងខ្យល់អីទាំងអស់ ទាំងក្រោយខ្នងនិយាយអាក្រក់ពីគេមិនអស់ចិត្តទេ ធ្វើអាក្រក់ដាក់គេទៀត។
កាលពីបង្ហោះសំណេរនោះគេមិនដឹងថាលោក ណុប បាយ៉ារិទ្ធ ចង់សម្តៅដល់អ្នកសិល្បៈនោះទេ ខណៈពេជ្រ សោភា ក៏បង្ហោះសំណេរនិយាយពីអ្នកសិល្បៈដូចគ្នា។

បន្ទាប់ពីផ្ទុះរឿងកាលពីពេលថ្មីៗនេះរវាងអ្នកទាំងពីរ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់ផ្តើមនឹករឿងពីអតីតកាលនេះដែរថាទំនងលោក ណុប បាយ៉ារិទ្ធ ចង់ដៀមដាមដល់ ពេជ្រ សោភា ដូចគ្នា៕

 

វិធីខ្លះៗដើម្បីទប់ទល់នឹងការគំរាមកំហែងក្នុងសង្គម

0

ជាការពិតណាស់ សព្វថ្ងៃនេះមនុស្សមានការប្រាស្រ័យទាក់ទងគ្នាជាច្រើនតាមរយៈពិភពអ៊ីនធឺណិត ក៏ដូចជារងនូវការគម្រាមកំហែងនៅក្នុងពិភពពិតដូចជានៅក្នុងស្ថាប័នអប់រំ ឬនៅកន្លែងធ្វើការជាដើម។ ដូច្នេះ ដើម្បីទប់ទល់នឹងការគំរាមកំហែងក្នុងសង្គម ដំបូងយើងត្រូវស្គាល់ពាក្យថាអ្វីទៅជាការគំរាមកំហែង?

ការគំរាមកំហែង គឺជាអាកប្បកិរិយាហិង្សា ការសម្លុត និងបៀតបៀនអ្នកដទៃទាំងពាក្យសម្ដី និងផ្លូវកាយ។ ប្រសិនបើវាកើតឡើងនៅក្នុងជីវិតពិត ជាធម្មតាគឺជាការចំអកចំពោះរូបរាងរបស់មនុស្សម្នាក់ ស្ថានភាពសង្គម រួមទាំងការបង្ករបួសដល់រាងកាយ។ ចំណែកពិភពអនឡាញវិញ ភាគច្រើនត្រូវបានបង្កើតឡើងដោយការបង្អាប់គ្នាតាមបណ្តាញសង្គមជាច្រើនដង ការសម្លុតបង្កើតឥទ្ធិពលផ្លូវចិត្តជាច្រើន ដែលវាអាចបណ្តាលឱ្យរបួសផ្លូវចិត្តជ្រៅ នឹងពិបាកក្នុងការព្យាបាល ឬវាអាចនឹងឈានដល់ការប៉ះទង្គិចគ្នាទៅវិញទៅមកផងដែរ។This Woman | A Poem By Domestic Abuse Survivors | My CWA, Cheshire

ដើម្បីដោះស្រាយជាមួយនឹងការបៀតបៀនទាំងនេះយើងត្រូវដឹងវិធីខ្លះៗដូចខាងក្រោម៖
១.ប្រើភាពស្ងៀមស្ងាត់ដើម្បីបំបាត់ការគំរាមកំហែង៖ ការនៅស្ងៀមអំពីការសម្លុតជួយឱ្យរឿងរ៉ាវនៃការសម្លុតបាត់ទៅវិញយ៉ាងឆាប់រហ័ស។ នេះដោយសារតែជនល្មើសតែងតែមានចេតនាចង់ឱ្យជនរងគ្រោះសងសឹក ដើម្បីបង្កើតរលកនៃអំពើហិង្សា ឬបង្កើនការពេញចិត្ត ប៉ុន្តែនៅពេលដែលជនរងគ្រោះជ្រើសរើសនៅស្ងៀម ការសម្លុតទាំងនោះអាចនឹងធុញទ្រាន់នៅទីបំផុត ហើយនឹងដកខ្លួនចេញ។

២.ឆ្លើយតបដោយសុភាព៖ ជំនួសដោយពាក្យសម្ដី និងការបញ្ចេញមតិដែលអ្នកមិនសប្បាយចិត្ត ឬមិនចូលចិត្តសកម្មភាព ក៏ដូចជាពាក្យពេចន៍ផ្សេងៗ វាត្រូវបាននិយាយដោយពាក្យសំដី និងកាយវិការគួរសម មិនស្រែក លើកសម្លេង ឬប្រើពាក្យអសុរោះ រួមទាំងការពន្យល់ឱ្យបានច្បាស់ប្រសិនបើរឿងចោទប្រកាន់នោះមិនពិត។10 Tips For Effective Communication In The Workplace – Forbes Advisor

៣.និយាយជាមួយមនុស្សជិតស្និតដើម្បីជួយដោះស្រាយបញ្ហា៖ ពេលខ្លះការបៀតបៀនមិនមែនកើតឡើងចំពោះមនុស្សតែម្នាក់នោះទេ។ ដូច្នេះ នៅពេលអ្នកមានទុក្ខលំបាក អ្នកគួរតែនិយាយប្រាប់មិត្តភ័ក្តិ ឬមនុស្សជិតស្និតរបស់អ្នកដើម្បីជួយដោះស្រាយបញ្ហា នឹងអាចជាអ្នកប្រឹក្សាដ៏ល្អដើម្បីសម្រាលទុក្ខ។The 5 Most Important Conversations To Have With Your Bestie - ClassPass Blog

៤.ផ្លាស់ប្តូរបរិស្ថាន៖ បើការសម្លុតធ្វើឱ្យប៉ះពាល់ដល់ផ្លូវកាយ ឬផ្លូវចិត្តដល់ថ្នាក់ពិបាកទទួលយក។ ដូច្នេះ ការផ្លាស់ប្តូរកន្លែងធ្វើការ និងក្រុមមិត្តភ័ក្តិរបស់អ្នក អាចជួយអ្នកឱ្យឆាប់ជាសះស្បើយពីរបួសនៃការបៀតបៀនទាំងនេះ។Why Do People Abuse Other People? - Braden Counseling Center

៥.ពិគ្រោះជាមួយចិត្តវិទូ៖ ជាច្រើនលើកច្រើនសារ ការសម្លុតរំលោភបំពានលើជនរងគ្រោះ រហូតដល់ជនរងគ្រោះមិនអាចបន្តរស់នៅក្នុងសង្គមបាន។ ក្នុងករណីខ្លះវាអាចក្លាយជាភាពតានតឹង ដកខ្លួនចេញពីសង្គម ដល់ចំណុចនៃការបង្ក្រាប ឬមានជំងឺធ្លាក់ទឹកចិត្ត ហើយបញ្ចប់ដោយការធ្វើអត្តឃាត។ ដូច្នេះ ដំណោះស្រាយដ៏ល្អគឺត្រូវទៅជួបអ្នកឯកទេស មិនថាចិត្តវិទូ ឬពេទ្យខាងចិត្តវិទ្យា ដើម្បីពិគ្រោះ និងផ្តល់ការព្យាបាលត្រឹមត្រូវ និងមានប្រសិទ្ធភាព៕

កម្ពុជានឹងនាំចេញអង្ករចំនួន ៤,០០០ តោនទៅប្រទេសទីម័រជាលើកដំបូង

0

ភ្នំពេញ៖ កម្ពុជានឹងចាប់ផ្តើមនាំចេញអង្ករ ជាលើកដំបូងទៅកាន់ទីផ្សារប្រទេសទីម័រលេស្តេ ក្នុងបរិមាណចំនួន ៤,០០០ តោននាពេលដ៏ខ្លីខាងមុខនេះ។

យោងតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដំណើរការនៃការនាំចេញអង្ករ ទៅកាន់ទីផ្សារប្រទេសទីម័រលេស្តនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែខិតខំស្វែងរកទីផ្សារ ជូនអង្ករកម្ពុជា ជាពិសេសនៅគ្រប់កិច្ចសវនាការ និងការប្រជុំនានា ជាមួយប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ សម្តេចធិបតី តែងតែស្នើឱ្យសមភាគីប្រទេសទាំងនោះ ជួយទិញអង្ករកម្ពុជាឱ្យបានកាន់តែច្រើន ជាក់ស្ដែងនៅក្នុងជំនួបប្រមុខរដ្ឋ និងប្រមុខការទូតទាំងអស់។May be an image of 12 people and text

ដូច្នេះហើយ បច្ចុប្បន្នអង្ករកម្ពុជាកាន់តែមានទីផ្សារបន្ថែមទៀតបន្ទាប់ពីប្រទេសទីម័រលេស្តេ បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជា ៤,០០០ តោនជាលើកដំបូង បន្ទាប់ពីប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងការបរទេសនិងសហប្រតិបត្តិការទីម័រលេស្តេ។

ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើនេះ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា “នេះជាការបើកច្រកទីផ្សារថ្មីបន្ថែមទៀតសម្រាប់កម្ពុជា ក្នុងវិស័យស្រូវអង្ករ ហើយកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការនឹងបន្តខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតលើវិស័យនេះ” ។សហព័ន្ធស្រូវអង្ករកម្ពុជា លក់អង្ករបញ្ចុះតម្លៃជូនពលរដ្ឋជាប់ការបិទខ្ទប់ –  ខ្មែរប៉ុស្ដិ៍

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានសរុបចំនួន២២៩,២៣ លានដុល្លារអាមេរិក ពីការនាំចេញអង្ករទៅទីផ្សារក្រៅប្រទេស ដោយកម្ពុជាបាននាំចេញអង្ករចំនួន ៣២៩,៦៣៣ តោន ទៅកាន់គោលដៅចំនួន ៥២ ប្រទេសលើពិភពលោក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕

កូរ៉េខាងជើងបារម្ភពីបញ្ហាអសន្តិសុខក្នុងតំបន់ដោយសារអាមេរិក

0

ប្រទេសកូរ៉េខាងជើង ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានប្រកាសថ្កោលទោសអាមេរិក ដោយសារអាមេរិកត្រៀមលក់អាវុធមានសក្តានុពលខ្ពស់ឱ្យប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេសសម្ព័ន្ធមិត្តជាមួយអាមេរិកនៅតំបន់អាស៊ី ។ កូរ៉េខាងជើងលើកឡើងថា ការធ្វើបែបនេះ នឹងធ្វើឱ្យស្ថានការណ៍នៅក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើង ដោយសារការយកអាវុធប្រភេទថ្មីចូលមកក្នុងតំបន់ ។North Korea shows Kim Jong Un examining a military spy satellite that may  be launched soon | The Asahi Shimbun: Breaking News, Japan News and Analysis

ចំណែកសារព័ត៌មានកូរ៉េខាងជើង KCNA រាយការណ៍ថា ប្រទេសកូរ៉េខាងជើងនឹងចាត់វិធានការទប់ស្កាត់ និងការពារសន្តិសុខនៅក្នុងតំបន់ ព្រមទាំងលើកហេតុផលថា បញ្ហាអសន្តិសុខក្នុងតំបន់ គឺបង្កឡើងដោយអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្ត ដូចជា ជប៉ុន និងកូរ៉េខាងត្បូង ។Bring Back the Nuclear Tomahawks | Proceedings - May 2017 Vol. 143/5/1,371

យោងតាមសេចក្តីរាយការណ៍ឱ្យដឹងថា ប្រទេសជប៉ុនមានគម្រោងទិញមីស៊ីល «Tomahawk» ពីអាមេរិក ចំនួន៤០០គ្រឿង ដើម្បីបង្កើនសក្តានុពលក្នុងវិស័យកងទ័ពដ៏ធំបំផុត បើគិតតាំងពីសង្គ្រាមលោក កទី២ មក ។ ជាមួយគ្នានេះ អាមេរិកទើបតែបានប្រកាសថា អាមេរិកអាចនឹងលក់មីស៊ីលប្រភេទ «Sidewider» និងមីស៊ីលទំនើប Standard Missile 6 ឱ្យទៅកូរ៉េខាងត្បូងផងដែរ ។AIM-9M Sidewinder | NAVAIR

ប្រទេសកូរ៉េខាងជើងបានចេញមុខថ្កោលទោសអាមេរិកលើកនេះ ស្របពេលកូរ៉េខាងជើងកំពុងត្រៀមខ្លួនបង្ហោះផ្កាយរណបចារកម្ម ។ រីឯកូរ៉េខាងត្បូងបានចេញសារដាស់តឿនថា កូរ៉េខាងជើងគួរតែហ៊ានប្រឈមមុខជាមួយការពិត ពាក់ព័ន្ធនឹងបញ្ហាសហគមន៍អន្តរជាតិថ្កោលទោសកូរ៉េខាងជើងចំពោះទង្វើខុសច្បាប់ផ្សេងៗ ព្រមទាំងលុបចោលគម្រោងបង្ហោះផ្កាយរណបចារកម្មជាបន្ទាន់ ៕

ផ្ទុះការរិះគន់យ៉ាងខ្លាំង! ក្រោយពីនារីម្នាក់ច្រៀងចម្រៀងអកកេះប្រើពាក្យពេចន៍មិនសមរម្យ… (មានវីដេអូ)

0

ថ្មីៗនេះអ្នកនិយមលេងបណ្តាញសង្គមជាច្រើន បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើនារីម្នាក់ដែលច្រៀងចម្រៀងអកកេះប្រើពាក្យពេចន៍មិនសមរម្យ មាក់ងាយតម្លៃជាស្ត្រី កែប្រែអត្ថន័យខ្លឹមសារនៃចម្រៀងដើម ដែលធ្វើឱ្យមនុស្សជាច្រើនក្នុងបណ្តាញអ៊ីនធឺណិតមានការខឹងសម្បារយ៉ាងខ្លាំង។

កាលពីថ្ងៃ២១ ខែវិច្ឆិកា យោងទៅតាមគណនីយ Facebook មួយបានបង្ហោះវីដេអូ ដោយមានអ្នកចែករំលែកជាង១.៦ ពាន់នាក់។ ក្នុងវីដេអូនោះបង្ហាញឱ្យឃើញថា មាននារីវ័យក្មេងម្នាក់បានយកបទចម្រៀងជំនាន់ដើមមកច្រៀងលើឆាកអកកេះ ដែលមានចំនងជើងថា “ខ្ញុំយកប្តីក្មេង” ដែលម្ចាស់សំនៀងដើមគឺជាអតីតតារាចម្រៀងសំឡេងមាស លោកយាយប៉ែន រ៉ន។

នៅក្នុងបទចម្រៀងនេះដែរ នារីច្រៀងលើឆាកអកកេះនោះបានកែប្រែអត្ថន័យខ្លឹមសារនៃចម្រៀងដើម ក៏ដូចជាបន្ថែមពាក្យពេចន៍អសុរសចូលទៅក្នុងបទចម្រៀង ដែលធ្វើឱ្យមនុស្សជាច្រើនក្នុងបណ្តាញអ៊ីនធឺណិតមានការខឹងសម្បារយ៉ាងខ្លាំង និងបានបញ្ចេញមតិរិះគន់យ៉ាងជះដៃទៅលើនារីអកកេះម្នាក់នោះ។
ដោយមានអ្នកខ្លះក៏បញ្ចេញមតិថា “គិតទៅមនុស្សយើងឆ្កួតអស់ព្រោះតែដុល្លារព្រោះតែលុយឡើងលែងស្គាល់សីលធម៌វប្បធម៌អស់ហើយ” និងអ្នកខ្លះបានបញ្ចេញមតិថា “បើសិនជាខ្ញុំជាម្ចាស់កម្មវិធី ខ្ញុំនឹងដេញឱ្យចុះពីលើឆាកភ្លាមៗ” រីឯអ្នកខ្លះទៀតក៏ខំមិនថា នាងគួរតែទទួលបានរង្វាន់អ្វីមួយពីក្រសួង ដែលគេធ្លាប់និយាយថាដុសក្អែលឬក៏វាស់កម្ពស់។ ចំណែកឯអ្នកខ្លះទៀតក៏បានបញ្ចេញមតិថា ច្រៀងដូចឡប់ ថ្មីរហូត ចេះច្រៀងទៅរួច ច្រៀងគ្មានសីលធម៌គ្មានការអប់រំ…។

គួរបញ្ជាក់ដែរថា វីដេអូចម្រៀងនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកនិយមលេងបណ្តាញសង្គមកាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ដោយបច្ចុប្បន្នមិនទាន់មានព័ត៌មានជាក់លាក់ណាមួយអំពីមូលហេតុដែលនារីម្នាក់នោះច្រៀងចម្រៀងកែប្រែអត្ថន័យខ្លឹមសារនៃចម្រៀងដើម និងប្រើពាក្យពេជ្រមិនសមរម្យ៕

 

ព្រះនាង Kate គ្រងមកុដមានអាយុកាលជាង១០០ឆ្នាំនៅឯពិធីជប់លៀង

0

នៅថ្ងៃទី២១ ខែវិច្ឆិកា ព្រះនាង Kate Middleton បច្ចុប្បន្នមានព្រះជន្ម ៤១ ព្រះវស្សាបានចូលរួមពិធីជប់លៀងរដ្ឋនៅវិមាន Buckingham ជាមួយនឹងភ្ញៀវចំនួន១៧០ នាក់ រួមទាំងក្រុម BLACKPINK ផងដែរ។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃកម្មវិធីដើម្បីស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងដែលមកបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស។Kate Middleton Wears Strathmore Rose Tiara to State Banquet, Photos

ព្រះនាងបានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលគ្រងមកុដ Strathmore Rose (មកុដផ្កាកុលាប) ដ៏កម្រនៃគ្រួសាររាជវង្សអង់គ្លេស។ យោងទៅតាមទស្សនាវដ្តី People បានឱ្យដឹងថាមកុដផ្កាកុលាបមិនត្រូវបានគេឃើញតាំងពីឆ្នាំ ១៩៣០ដែលជាផ្នែកមួយនៃការប្រមូលរបស់ម្ចាស់ក្សត្រី Elizabeth ដែលជាព្រះមាតារបស់មហាក្សត្រី Elizabeth II ។ គ្រឿងអលង្ការនេះគឺជាអំណោយអាពាហ៍ពិពាហ៍ពីព្រះបិតារបស់ព្រះនាងនៅពេលដែលព្រះមហាក្សត្រិយានី បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Albert (ក្រោយមកស្តេច George VI) ។ មកុដនេះត្រូវបានធ្វើឡើងនៅចុងសតវត្សទី១៩ ។Was Kate Middleton's Next Tiara Moment Just Revealed for This Fall?

បន្ទាប់ពីម្ចាស់ក្សត្រី Elizabeth ព្រះនាង Kate Middleton គឺជាមនុស្សទីពីរដែលពាក់មកុដនេះ។ មហាក្សត្រី Elizabeth II បានទទួលមរតកមកុដនេះពីព្រះមាតាទ្រង់ក្នុងឆ្នាំ២០០២ ប៉ុន្តែទ្រង់មិនដែលគ្រងមកុដនេះនៅទីសាធារណៈឡើយក្នុងអំឡុងពេលទ្រង់មានព្រះជន្ម ។The Strathmore Rose Tiaraបើតាមប្រភពព័ត៌មានដដែលបានឱ្យដឹងថាព្រះនាង Kate គ្រងមកុដនេះមកជាសាធារណៈវិញ គឺជាវិធីមួយដើម្បីបង្ហាញពីក្តីស្រលាញ់ និងការដឹងគុណចំពោះទំនាក់ទំនងគ្រួសារ ជាពិសេសជាមួយព្រះមហាក្សត្រ។
នេះជាលើកទី៤ហើយដែលព្រះនាង Kate បានគ្រងមកុដក្នុងសំលៀកបំពាក់ជាសែរាជរង្សអង់គ្លេសចាប់តាំងពីរៀបអភិសេកជាមួយព្រះអង្គម្ចាស់ William ។ នៅខែមេសា ឆ្នាំ២០១១ នៅថ្ងៃរៀបអភិសេក ព្រះនាង Kate បានពាក់មកុដ Cartier Halo ។ ក្នុងឆ្នាំ ២០១៣ ព្រះនាងបានបង្ហាញខ្លួនជាលើកដំបូងដោយពាក់មកុដផ្កាឈូកនៅឯពិធីទទួលការទូតនៅវិមាន Buckingham ។ នៅពេលទទួលស្វាគមន៍ប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់រាជវាំងក្នុងឆ្នាំ ២០១៥ព្រះនាងបានពាក់ចិញ្ចៀនគូស្នេហ៍ដែលតុបតែងដោយគុជរបស់ម្ចាស់ក្សត្រី Mary ដែលជាគ្រឿងអលង្ការសំណព្វរបស់ព្រះនាង Diana ៕

វៀតណាមទាក់ទាញក្រុមហ៊ុន Apple មកវិនិយោគបន្ថែម

0

ប្រទេសវៀតណាម ៖ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានាធិបតីវៀតណាម លោក Vo Van Thuong បានរៀបចំពិធីទទួលស្វាគមន៍លោក Tim Cook នាយកក្រុមហ៊ុន Apple ហើយមេដឹកនាំវៀតណាមបានសរសើរក្រុមហ៊ុន Apple អំពីការពង្រីកអាជីវកម្ម និងបង្កើតរោងចក្រផលិតនៅវៀតណាម ។ លោក Vo Van Thuong ថ្លែងថា ផលិតផលរបស់ Apple បានផ្តល់ឱកាសជាច្រើនដល់យុវជនវៀតណាម ក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបផ្សេងៗ ។Vo Van Thuong: Vietnam picks new president in power shuffle - BBC News

ប្រធានាធិបតីវៀតណាម លោក Vo Van Thuong បានយល់ព្រមទទួលយកសំណូមពរ និងយុទ្ធសាស្ត្រអាជីវកម្មផ្សេងៗពីក្រុមហ៊ុន Apple ។ លោកប្រធានាធិបតីវៀតណាមសង្កត់ធ្ងន់ថា ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអាមេរិក ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនោះ វាជាឱកាសដ៏ល្អសម្រាប់ Apple អាចពង្រីកការវិនិយោគនៅវៀតណាម ជាពិសេស ឧស្សាហកម្មបច្ចេកវិទ្យាទំនើប ខណៈវៀតណាមបានផ្តល់ភាពសំខាន់ជាចម្បងលើចំណុចទាំងនេះ ។

ចំណែកលោក Tim Cook នាយកក្រុមហ៊ុន Apple ថ្លែងថា វៀតណាមជាចំណែកមួយនៃយុទ្ធសាស្ត្រផ្នែកអាជីវកម្មពិសេសរបស់ Apple ដោយសារផលិតផលជាច្រើនប្រភេទរបស់ក្រុមហ៊ុននេះបានផលិតនៅវៀតណាម ដូចជា ៖ Macbook, ipad និង Apple Watch ។ លើសពីនេះ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមកំពុងរីកចម្រើន បានធ្វើឱ្យក្រុមហ៊ុនអេឡិចត្រូនិក និងបច្ចេកវិទ្យាលំដាប់ពិភពលោកជាច្រើន រួមទាំងក្រុមហ៊ុនអាមេរិកផងដែរ ចូលមកវិនិយោគធ្វើអាជីវកម្មនៅវៀតណាមកាន់តែច្រើន ។ ក្រៅពីនេះ វៀតណាមសម្បូរទៅដោយវិស្វករមានជំនាញខ្ពស់ និងអ្នកជំនាញផ្នែកបច្ចេកវិទ្យា ។Apple Store may launch in Vietnam soon

ទោះយ៉ាងណា វៀតណាមចាំបាច់ត្រូវកែលម្អប្រព័ន្ធស្តង់ដារសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា 5G និងកែលម្អច្បាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជីឌីថល រួមទាំងពិចារណាពីកត្តាពាក់ព័ន្ធជាមួយកម្មវិធី ព្រមទាំងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ។ រដ្ឋាភិបាលវៀតណាមបានធ្វើការយ៉ាងលំបាកដើម្បីបង្កើតយន្តការ និងគោលនយោបាយផ្សេងៗឱ្យបានគ្រប់គ្រាន់ ជាពិសេស កែលម្អការវិនិយោគ និងបរិយាកាសអាជីវកម្មនៅវៀតណាម ដើម្បីសម្រួលដល់ការវិនិយោគបរទេស ។

ម្យ៉ាងទៀត វៀតណាមត្រូវព្យាយាមជំរុញស្តង់ដារទូរគមនាគមន៍, កែលម្អច្បាប់ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, គម្រោងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបណ្តុះបណ្តាលបុគ្គលិកផ្នែកឌីជីផល ។ វៀតណាមក៏មានគោលបំណងឱ្យក្រុមហ៊ុន Apple បន្ថែមការវិនិយោគនៅតាមខេត្តផ្សេងៗបន្ថែមទៀត ជាពិសេស នៅបណ្តាខេត្ត និងទីក្រុងធំៗ រួមទាំងមានចំណែករួមក្នុងការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យា 5G នៅវៀតណាមផងដែរ ៕ ប្រភព ៖ AEC connect

ធ្ងន់ករហើយ! តើអោយខ្មែរមានសុខភាពល្អម្តេចនឹងកើត? រកឃើញពងមាន់ក្លែងក្លាយគ្មានគុណភាពជាង១៦០ ០០០គ្រាប់

0

សូមសសើរនិងសូមអរគុណដល់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ដោយលោកប៊ុន ចម្រើន អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប បានសហការជាមួយនឹងអាជ្ញាធរដែនដីចុះត្រួតពិនិត្យនិងរឹបអូសបានឃ្លាំងស្តុកពងមាន់ខុសច្បាប់មួយកន្លែងដែលមិនមានគុណភាព។May be an image of 1 person

យោងតាមការអោយដឹងថា កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋាន ក.ប.ប បានសហការជាមួយមន្ត្រីជំនាញ បានចុះធ្វើការហាមឃាត់ឃ្លាំងផ្ទុកពងមាន់មួយកន្លែង ដែលក្នុងនោះមានពងមាន់សរុបចំនួន ៨ ១៩០គីឡូក្រាម(ប្រមាណ ១៦៤ ០០០គ្រាប់)។ ដោយបន្ទាប់ពីបានត្រួតពិនិត្យរួចមក ក៏រកឃើញថាពងមាន់ទាំងនោះពុំមានអនុលោមតាមបទបញ្ញាតិត្រឹមត្រូវនោះទេ ក៏ដូចជាគ្មានការបញ្ជាក់គុណភាពត្រឹមត្រូវ និងពុំស្របតាមលក្ខខណ្ឌតម្រូវនៃម្ហូបអាហារ។ យ៉ាងណាមិញ ប្រសិនបើពងមាន់ទាំងនោះរបូតទៅលក់លើទីផ្សារ នោះវានឹងផ្តល់នូវហានិភ័យនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគជាក់មិនខាន។ ហើយផលលំបាកដែលបង្ករដោយទំនិញទាំងនោះមានដូចជា ប៉ះពាល់ដល់ខួរក្បាល កោសិកាប្រាសាទ សម្ពាធឈាមកើនឡើង ធ្វើអោយស្ទះសរសៃឈាមបេះដូង ខូចតម្រងនោម ឈឺក្រពះ និងវិវត្តន៍ទៅជាជំងឺរាំរៃជាច្រើនទៀតផងដែរ។May be an image of 1 person, foundry and text

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយោងតាមការបញ្ជាក់អោយដឹងពីមន្ត្រីមានសមត្ថកិច្ចបានប្រាប់អោយដឹងថានៅថ្ងៃ២០ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅនេះ អគ្គនាយកដ្ឋាន ក.ប.ប បានសហការជាមួយកម្លាំងអាជ្ញាធរដែនដី ធ្វើការទប់ស្កាត់ទាន់ពេលវេលា និងបានកម្ទេចចោលពងមាន់ទាំងអស់សរុបជាង ១៦៤ ០០០គ្រាប់នោះ គ្មានសេសសល់ផងដែរ។May be an image of 3 people and text

ម៉្យាងវិញទៀត អគ្គនាយកដ្ឋាន ក.ប.ប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាធុរកិច្ចជន អាជីវករ និងប្រតិបត្តិករអាជីវកម្មទាំងអស់សូមអនុវត្តឲ្យបានត្រឹមត្រូវតាមនិតិវិធី និងអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសដែលមានចែងជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕May be an image of 5 people, lumberyard and textMay be an image of 10 people and text

ជប៉ុនបានរកឃើញក្រដាសប្រាក់ចំនួន ៤ លានយ៉េននៅក្នុងគំនរសំរាម

0

ជប៉ុន៖ បុគ្គលិករោងចក្រសំរាមមួយនៅក្នុងទីក្រុង Fukuyama ខេត្ត Hiroshima ប្រទេសជប៉ុន បានរកឃើញក្រដាសប្រាក់ជាង ៣០០ សន្លឹកដែលមានតម្លៃសរុប ៤ លានយ៉េន (ប្រមាណ ២៧,០០០ ដុល្លារអាមេរិក) ពេលកំពុងផ្ទុកសំរាមដាក់លើឡានដឹកទំនិញ។

យោងតាមគេហទំព័រ News On Japan ដែលបានរាយការណ៍កាលពីថ្ងៃទី២១ ខែវិច្ឆិកាថា ក្រដាសប្រាក់នេះត្រូវបានគេរកឃើញនៅម៉ោងប្រហែល ៣ និង ៣០ នាទីរសៀល ដែលលាយឡំជាមួយកាកសំណល់មិនអាចដុតបាន រួមមានក្រដាសប្រាក់ ៣៨៣ ម៉ឺនយ៉េន និងក្រដាសប្រាក់រហែក ១៧ សន្លឹក ដែលមានតម្លៃសរុបចំនួន ៤ លានយ៉េន (ប្រមាណ ២៧,០០០ ដុល្លារអាមេរិក) ពីគំនរសំរាម។Thirteen people claim ownership of ¥10 million found in Hokkaido trash -  The Japan Times

ការរកឃើញទាំងនេះ ត្រូវបានរាយការណ៍ភ្លាមៗទៅប៉ូលីសថាជាទ្រព្យសម្បត្តិដែលបានបាត់បង់។ មន្ត្រីម្នាក់បាននិយាយថា រោងចក្រសំរាមក្នុងទីក្រុងនេះ ពេលខ្លះបានរកឃើញកាបូបដែលមានកាក់ និងរបស់របរផ្សេងទៀត ប៉ុន្តែ “មិនដែលរកឃើញក្រដាសប្រាក់ច្រើនបែបនេះនោះទេ”។ បច្ចុប្បន្ន ប៉ូលីសក្នុងទីក្រុង Fukuyma ខាងកើតកំពុងធ្វើការស្វែងរកម្ចាស់ក្រដាសប្រាក់នេះ បើតាមបទប្បញ្ញត្តិ បើមន្ត្រីរកមិនឃើញម្ចាស់ក្នុងរយៈពេលបីខែទេ អ្នកដែលរកឃើញលុយនោះនឹងមានសិទ្ធិកាន់កាប់។

គួរបញ្ជាក់ដែរថា ប្រទេសជប៉ុន បានកត់ត្រាករណីជាច្រើននៃការរកឃើញប្រាក់ដ៏ច្រើនក្នុងការប្រមូលសំរាម និងកន្លែងព្យាបាល។ កាលពីដើមឆ្នាំនេះ រោងចក្រមួយនៅទីក្រុង Sapporo ទីក្រុង Hokkaido បានរកឃើញប្រាក់ចំនួន ១០ លានយ៉េននៅក្នុងធុងសំរាម ខណៈដែលកំពុងតម្រៀបក្រដាសសំរាមដែលបានកែច្នៃឡើងវិញ៕

https://youtu.be/Q7843Og1qmw

ស្ពានថ្មីប្រវែង៣គីឡូម៉ែត្រ នឹងក្លាយជាស្ពានវែងជាងគេនៅកម្ពុជា ជំនួសតំណែងស្ពានអ្នកលឿង

0

ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ព្រែកក្តាមដល់ខេត្តបាត់ដំបង និង បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ ដល់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជានឹងមានស្ពានវែងជាងគេ ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ឆ្លងកាត់ពីលើទន្លេសាប ដោយស្ពាននោះតភ្ជាប់ពីបឹងទន្លេសាបខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ។May be an image of 1 person, dais and text that says 'STPM'

បើតាមប្រសាសន៍សម្តេចបានសង្កត់ធ្ងន់ថា៖”គម្រោងធំៗនេះ គឺរាជរដ្ឋាភិបាលកំពុងសិក្សា ហើយមានការសិក្សាប្រើរយៈពេលយូរ មុនសម្រេចឱ្យសាងសង់ គឺដោយសាររដ្ឋាភិបាលបារម្ភពីការប៉ះពាល់ដល់បរិស្ថាន ជាពិសេសត្រីនៅក្នុងទន្លេសាប”។ស្ពាន ៣.៣០០ ម៉ែត្រ ភ្ជាប់កំពង់ឆ្នាំង-កំពង់ធំ នឹងក្លាយជាស្ពានវែង ជាងគេមួយ  នៅប្រទេសកម្ពុជា - Rasmei Kampuchea Dailyសូមបញ្ជាក់ផងដែរ ប្រសិនបើស្ពាននេះសាងសង់រួច តាមគ្រោងទុក ស្ពានអ្នកលឿង ឬត្សឹសបាសា ដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គក្រោម មានប្រវែង ២២១៥ម៉ែត្រ នឹងធ្លាក់ទៅចំណាត់ថ្នាក់លេខ២ជាស្ពានវែងជាងគេបំផុតនៅកម្ពុជា៕

កម្រងរូបភាព ស្ពានអ្នកលឿង ត្សឹបាសា - រដ្ឋបាលខេត្តកណ្តាល