ប្រទេសជប៉ុន ៖ គេសង្កេតឃើញថា ប្រទេសជប៉ុនបានជួបហេតុការណ៍គ្រោះរញ្ជួយដីជាច្រើនលើក ប៉ុន្តែហេតុអ្វីពលរដ្ឋជប៉ុនមិនភ័យតក់ស្លុតពេលមានគ្រោះរញ្ជួយដីកើតឡើង? ពលរដ្ឋជប៉ុនគ្រប់រូបបាននៅស្ងៀមស្ងាត់ និងមិនភ័យតក់ស្លុត ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ។ ពលរដ្ឋជប៉ុនគ្រប់រូបបានទទួលការហ្វឹកហាត់តាំងពីកុមារ អំពីវិធីការពារខ្លួន និងអ្នកនៅជុំវិញខ្លួន នៅពេលកើតគ្រោះរញ្ជួយដី ។

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ប្រទេសជប៉ុនបានជួបគ្រោះរញ្ជួយដីដ៏ធំនៅខេត្ត Ishikawa ដែលបណ្តាលឱ្យខូចខាតអស់ជាច្រើនកន្លែង ដូចជា ៖ ផ្លូវចំនួន៤ខ្សែ, រថភ្លើងអាកាស២ខ្សែ, កំពង់ផែ២កន្លែង, ដាច់ចរន្តអគ្គិសនីជាច្រើនកន្លែង និងផ្ទះពលរដ្ឋជាង៣ម៉ឺនខ្នងទៀតបានរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដី ។ សំណាងល្អ រោងចក្រថាមពលនុយក្លេអ៊ែររបស់ជប៉ុនពុំបានរងផលប៉ះពាល់ទេ ។How prepared is Tokyo for giant earthquake that could kill 10,000 people  and destroy 300,000 buildings? | South China Morning Post

ចំណុចមួយគួរឱ្យចាប់អារម្មណ៍ គឺនៅពេលមានគ្រោះរញ្ជួយដីកើតឡើងម្តងៗ ហេតុអ្វីពលរដ្ឋជប៉ុននៅស្ងៀមស្ងាត់ និងមិនភ័យតក់ស្លុត? ចំណុចដំបូង ប្រទេសជប៉ុនបានកើតគ្រោះរញ្ជួយដីជាញឹកញាប់ ព្រោះជប៉ុនស្ថិតនៅក្នុងចំណោមប្រទេសដែលមានបន្ទុះភ្នំភ្លើងច្រើន ។ លើសពីនេះ ជប៉ុនជាប្រទេសមួយដែលមានស្នាមតភ្ជាប់នៃសំបកផែនដីជាច្រើនកន្លែង ហើយស្នាមតភ្ជាប់ទាំងនេះមានចលនាគ្រប់ពេលវេលា ទើបជប៉ុនជួបគ្រោះរញ្ជួយដីញឹកញាប់ និងមានកម្រិតខ្លាំងក្លា ។

ហេតុនេះ នៅពេលប្រទេសជប៉ុនជួបគ្រោះរញ្ជួយដីញឹកញាប់ ទើបធ្វើឱ្យពលរដ្ឋជប៉ុនរស់នៅជាមួយនឹងការប្រុងប្រយ័ត្នខ្លួនគ្រប់ពេលវេលា ហើយពួកគេធ្លាប់បានជួបហេតុការណ៍គ្រោះរញ្ជួយដីជាទម្លាប់ទៅហើយ ។ ប្រទេសជប៉ុនពុំមានវិធីទប់ស្កាត់កុំឱ្យកើតគ្រោះរញ្ជួយដីទេ ប៉ុន្តែអាជ្ញាធរជប៉ុនបានរកវិធីការពារផ្សេងៗដើម្បីឱ្យមានការខូចខាតទ្រព្យសម្បត្តិអស់តិចបំផុត ហើយគេបានអប់រំពលរដ្ឋឱ្យចេះការពារខ្លួនពីគ្រោះរញ្ជួយដី និងគ្រោះថ្នាក់ផ្សេងៗតាំងពីកុមារ ។After earthquakes, Japan lowers tsunami warning - Los Angeles Times

ចំណែកមន្ត្រីរាជការជប៉ុន ក៏បានហ្វឹកហាត់ពីវិធីការពារខ្លួនជាប្រចាំផងដែរ ដូចជា ៖ ការរៀនចម្អិនអាហារដើម្បីចែកឱ្យពលរដ្ឋក្នុងអំឡុងពេលមានគ្រោះធម្មជាតិកើតឡើង ។ ប្រព័ន្ធផ្តល់ដំណឹងអំពីគ្រោះថ្នាក់ផ្សេងៗនៅជប៉ុនមានសារៈសំខាន់ខ្លាំងណាស់ គឺមុនពេលកើតហេតុការណ៍ ឬក្នុងអំឡុងកើតហេតុ រដ្ឋាភិបាលជប៉ុនបានប្រកាសជូនដំណឹងទៅកាន់ពលរដ្ឋភ្លាមៗ តាមរយៈវិទ្យុ, ទូរទស្សន៍ រួមទាំងទូរស័ព្ទដៃផងដែរ ។

បើហេតុការណ៍គ្រោះថ្នាក់នេះមិនខ្លាំងក្លាទេ ពលរដ្ឋជប៉ុនតែងតែអង្គុយស្ងៀមធម្មតា និងរង់ចាំឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ទើបពួកគេចេញទៅប្រកបអាជីវកម្ម ឬរស់នៅតាមធម្មតាវិញ ។ ពលរដ្ឋជប៉ុនគ្រប់រូបបានទទួលការហ្វឹកហាត់ឱ្យចេះអត់ធ្មត់ ហើយពួកគេពុំបញ្ចេញអាកប្បកិរិយាភ័យខ្លាចឱ្យអ្នកដទៃឃើញទេ ព្រោះនឹងធ្វើឱ្យមនុស្សនៅក្បែរគ្នាមានអារម្មណ៍ភ័យខ្លាចតាមដែរ ។Fears MORE quakes will strike Japan after 48 are killed in 7.6 tremor that  sparked tsunamis - as pics reveal devastation | The Sun

មន្ត្រីរដ្ឋាភិបាលជប៉ុន និងភ្នាក់ងារឯកជនផ្សេងៗតែងជួយសង្គ្រោះពលរដ្ឋទាំងអស់ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ។ ក្រោយកើតហេតុ រដ្ឋាភិបាលជប៉ុនបានដោះស្រាយបញ្ហាផ្សេងៗជួយពលរដ្ឋភ្លាមៗ ហើយពលរដ្ឋពុំចាំបាច់ភ័យខ្លាចថា ពួកគេគ្មានអាហារបរិភោគ ឬគ្មានជម្រកទេ ។ គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ តែងតែកើតឡើងព្រមគ្នានៅប្រទេសជប៉ុន ហើយពលរដ្ឋគ្រប់រូបត្រូវត្រៀមខ្លួនគ្រប់ពេលវេលា ពេលជួបហេតុការណ៍គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ។

បើតាមស្ថិតិបង្ហាញថា ប្រទេសជប៉ុនបានកើតគ្រោះរញ្ជួយដីកម្រិត៥ គឺចាប់ពី៦០លើក ទៅ៧០លើក រីឯគ្រោះរញ្ជួយដីកម្រិត៧ កើតឡើងយ៉ាងតិច១ឆ្នាំម្តង ។ ចំណែកគ្រោះរញ្ជួយដីកម្រិត៨ បានកើតឡើងរៀងរាល់៨ឆ្នាំម្តង ។ សរុបមក ក្នុង១ខែៗ ពលរដ្ឋជប៉ុនបានជួបគ្រោះរញ្ជួយដី ចាប់ពី៥លើក ទៅ៦លើក ដែលវាជាចំនួនមួយខ្ពស់ បើធៀបនឹងប្រទេសផ្សេងទៀត ។ ហេតុនេះ មិនចម្លែកទេ ដែលពលរដ្ឋជប៉ុនអាចការពារខ្លួនបានយ៉ាងល្អនៅពេលកើតគ្រោះរញ្ជួយដីម្តងៗ ៕Japan's Earthquake Drills: How Preparedness Culture Saves Lives