Home Blog Page 1349

ជំងឺរលាកសួតកំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន

0

ប្រទេសចិន៖ បច្ចុប្បន្ន ប្រទេសចិនកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើម ឬជំងឺរលាកសួត ដែលភាគច្រើនពាក់ព័ន្ធនឹងកុមារ បានជំរុញឱ្យអង្គការសុខភាពពិភពលោក (WHO) ស្នើសុំព័ត៌មានលម្អិតពីទីក្រុងប៉េកាំង។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា យោងតាម Sky News បានឱ្យដឹងថា ប្រទេសចិនបានកត់ត្រាការកើនឡើងនៃករណី “ជំងឺរលាកសួតស្រដៀងនឹងជំងឺគ្រុនផ្តាសាយ” ចាប់តាំងពីពាក់កណ្តាលខែតុលាមកម្លេះ ដែលវាស្រដៀងទៅនឹងពេលដែលជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងកាលពី ៣ ឆ្នាំមុន។ WHO បាននិយាយថា “អង្គការសុខភាពពិភពលោកបានធ្វើសំណើផ្លូវការមួយដោយសុំឱ្យប្រទេសចិនផ្តល់ព័ត៌មានលម្អិតអំពីការកើនឡើងនៃចំនួនករណីជំងឺផ្លូវដង្ហើម និងចង្កោមជំងឺរលាកសួតចំពោះកុមារ” ។Mysterious pneumonia outbreak in China: Hospitals overwhelmed with ill  children, WHO seeks details - BusinessToday

យោងតាមគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន (NHC) បាននិយាយកាលពីសប្តាហ៍មុនថា ការកើនឡើងយ៉ាងខ្លាំងនៃករណីផ្លូវដង្ហើមនេះ គឺដោយសារតែគោលនយោបាយនៃការដកវិធានការរឹតបន្តឹងដើម្បីការពារ Covid-19 និងការរីករាលដាលនៃមេរោគដូចជាជំងឺផ្តាសាយ និងការឆ្លងមេរោគបាក់តេរីផ្លូវដង្ហើមផ្សេងទៀត។ រដ្ឋធានីប៉េកាំងនៅភាគខាងជើងប្រទេសចិនកំពុងជួបប្រទះនឹងភាពត្រជាក់ខ្លាំង ដោយសីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះក្រោមសូន្យនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះ។ ដូច្នេះហើយ មន្ត្រីបានផ្តល់អនុសាសន៍ឱ្យពង្រឹងការតាមដានជំងឺរាតត្បាតនៅតាមគ្រឹះស្ថានសុខាភិបាល និងសហគមន៍ ក៏ដូចជាការពង្រឹងសមត្ថភាពនៃប្រព័ន្ធសុខាភិបាលផងដែរ។China hospitals overwhelmed with 'mysterious pneumonia' in children, WHO  seeks report

អង្គការសុខភាពពិភពលោក (WHO) បានទាក់ទងទៅវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្ររបស់ទីភ្នាក់ងារនៅក្នុងប្រទេសចិន ហើយបានជំរុញឱ្យប្រជាជនក្នុងប្រទេសនេះចាត់វិធានការបង្ការដូចជា ការចាក់វ៉ាក់សាំង រក្សាចម្ងាយ ពាក់ម៉ាស់ និងនៅផ្ទះពេលឈឺ លាងដៃឱ្យបានញឹកញាប់។ ទោះជាយ៉ាងណាក៏ដោយ កាលពីដើមឆ្នាំនេះ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ពួកគេជឿថាប្រទេសចិនមានទិន្នន័យបន្ថែមទៀតដែលអាចបំភ្លឺអំពីប្រភពដើមនៃ Covid-19 ហើយបានអំពាវនាវឱ្យទីក្រុងប៉េកាំងចែករំលែកព័ត៌មាននេះបន្តទៀត៕WHO Advises People In China To Take Measures Amid Mysterious Pneumonia  Outbreak

ទីក្រុងតូក្យូរៀបចំការប្រកួតប្រមូលសំរាមលំដាប់ពិភពលោក

0

ប្រទេសជប៉ុន ៖ អ្នកចូលរួមប្រកួតមកពី២១ប្រទេសនៅទូទាំងពិភពលោក បានចូលរួមក្នុងកម្មវិធីប្រកួត «ប្រមូលសំរាម» លំដាប់ពិភពលោកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ការប្រកួតប្រមូលសំរាមនេះបានចែកជាក្រុម ហើយក្នុង១ក្រុមមានគ្នា៣នាក់ ដោយពួកគេត្រូវប្រមូលសំរាមឱ្យបានច្រើនបំផុតនៅតាមដងផ្លូវ ដែលត្រូវបានគេកំណត់នៅទីក្រុងតូក្យូ ក្នុងរយៈពេលត្រឹមតែ៩០នាទី ។Tokyo to host 1st World Cup for 'SPOGOMI' trash collecting sport | The  Peninsula Qatar

អ្នកនាង Beatrice Hernandez ជាអ្នកប្រកួតរើសសំរាមមកពីអាមេរិកនិយាយថា ៖ «យើងធ្វើបានល្អខ្លាំងណាស់ ព្រោះយើងធ្វើការជាក្រុម ហើយព្យាយាមស្វែងរកសំរាម ។ ប៉ុន្តែពេលខ្លះ វាជារឿងពិបាកខ្លាំង ពីព្រោះនៅទីក្រុងតូក្យូ គ្មានសំរាមច្រើនឱ្យយើងរើសទេ ។ ពេលខ្លះ យើងក៏ត្រូវព្យាយាមស្វែងរកកន្ទុយបារីនៅតាមដងផ្លូវផងដែរ» ។

រីឯអ្នកនាង Petra Williams ជាអ្នកប្រកួតរើសសំរាមមកពីអូស្ត្រាលីនិយាយថា ៖ «យើងយល់ថា អ្វីៗគ្រប់យ៉ាងដែលយើងមាន ដូចជា សម្លៀកបំពាក់ និងអគារ គឺសុទ្ធតែបានមកពីព្រះម៉ែធរណីទាំងអស់ ។ ដូច្នេះ យើងចាំបាច់ត្រូវតែការពារវា» ។Trash pickers convene in Tokyo for its first garbage-lifting 'World Cup'

ក្រុមរើសសំរាមនីមួយៗអាស្រ័យលើថា តើពួកគេអាចប្រមូលសំរាមបានច្រើនកម្រិតណា ឬរើសបានសំរាមប្រភេទណាខ្លះ ដោយហាមរើសសំរាមនៅក្រៅបរិវេណដែលគេកំណត់ ឬចូលទៅសុំសំរាមក្នុងអគារពាណិជ្ជកម្មផ្សេងៗ ។ នៅពេលប្រមូលសំរាមបានហើយ ពួកគេមានពេលវេលា២០នាទីទៀតដើម្បីបែងចែកសំរាមតាមប្រភេទរបស់វា ដូចជា សំរាមអាចដុតបាន, ដបផ្លាស្ទិកទូទៅ, ដបផ្លាស្ទិកអាចកែច្នៃប្រើឡើងវិញបាន, កំប៉ុងលោហៈ, កន្ទុយបារី និងសំរាមផ្សេងទៀត ។

ចំពោះក្រុមទទួលបានជ័យជម្នះ គឺក្រុមមកពីប្រទេសអង់គ្លេស ដោយពួកគេទទួលបានពិន្ទុច្រើនរហូតដល់៩.០៤៦ពិន្ទុ សម្រាប់សំរាមទាំងអស់ដែលមានទម្ងន់៥៧.២៧គីឡូក្រាម ។ ការប្រកួតប្រមូលសំរាមលំដាប់ពិភពលោកនេះ មានឈ្មោះថា SopoGomi គឺជាការរួមបញ្ចូលពាក្យរបស់ភាសាជប៉ុនថា «កីឡា និងសំរាម» ។How to Sort Garbage in Japan - Official English Guidelines for Garbage  Disposal in Tokyo by Ward - Blog

អង្គការសប្បុរសធម៌ The Nippon បានចាប់ផ្តើមធ្វើកម្មវិធីប្រកួតនេះតាំងពីឆ្នាំ២០០៨ មកម៉្លេះ ដើម្បីឱ្យមនុស្សនៅទូទាំងប្រទេសយល់ដឹងអំពីសារសំខាន់នៃការការពារបរិស្ថាន និងកាត់បន្ថយសំរាមក្នុងមហាសមុទ្រ ។ ចំណែកការប្រកួតប្រមូលសំរាមលំដាប់ពិភពលោកលើកក្រោយទៀត នឹងរៀបចំឡើងទីក្រុងតូក្យូ នៅឆ្នាំ២០២៥ ហើយគេរំពឹងថា នឹងមានអ្នកចូលរួមប្រមូលសំរាមច្រើនជាងពេលនេះទៀត ៕

ថៃនិងជប៉ុនបានបាត់បង់តំណែងនាំមុខគេជាមួយភ្ញៀវទេសចរចិន

0

បរទេស៖ ប្រទេសថៃ និងជប៉ុនដែលជាទិសដៅពេញនិយមជាប់លាប់សម្រាប់ភ្ញៀវទេសចរចិន ឥឡូវបានបាត់បង់មុខតំណែងជាទិសដៅដែលភ្ញៀវទេសចរចិនពេញចិត្តជាលំដាប់ដោយសារការព្រួយបារម្ភអំពីអសន្តិសុខ អនាម័យ និងសុវត្ថិភាពអាហារ។

ប្រទេសថៃ និងជប៉ុនគឺជាជាទិសដៅពេញនិយមសម្រាប់ភ្ញៀវទេសចរចិននៅដើមឆ្នាំ ប៉ុន្តែបានធ្លាក់ចុះក្នុងចំណាត់ថ្នាក់ត្រីមាសទី ៣។ បច្ចុប្បន្នប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ៦ ហើយជប៉ុនជាប់ចំណាត់ថ្នាក់ទី ៨ នេះបើយោងតាមក្រុមហ៊ុនវាយតម្លៃមនោសញ្ចេតនាចិន China Trading Desk រៀងរាល់ត្រីមាស។ ហេតុផលដែលភ្ញៀវទេសចរចិនមិនរំភើបចំពោះគោលដៅដែលធ្លាប់ពេញចិត្តទាំងពីរនេះគឺថាវាផ្តល់ឱ្យពួកគេនូវអារម្មណ៍នៃភាពអសន្តិសុខ អនាម័យ និងសុវត្ថិភាពអាហារ។Thai tourism faces strain from sluggish Chinese, Japanese economies -  Thailand News - Thailand News, Travel & Forum - ASEAN NOW

លោក Subramania Bhatt នាយកប្រតិបត្តិនៃ China Trading Desk បាននិយាយថា ការបង្ហូរទឹកសំណល់វិទ្យុសកម្មដែលត្រូវបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក្នុងខែសីហាបាន “ប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់ប្រជាជនចិនដែលចង់ទៅទេសចរណ៍” ។ អង្គការសុខភាពពិភពលោក និងអ្នកជំនាញបាននិយាយថា អាហារសមុទ្រពីប្រទេសជប៉ុនសុទ្ធតែមានសុវត្ថិភាពក្នុងការបរិភោគ ប៉ុន្តែដោយសារការភ័យខ្លាចរបស់អ្នកទេសចរចិន “បានប្រែក្លាយគោលដៅដ៏ពេញនិយមបំផុតមួយនេះ ទៅជាកន្លែងដែលពួកគេចង់ទៅទស្សនាតិចបំផុត” ។Japan Tourists Helping Economy Grow, Fuel Inflation for BOJ - Bloombergការស្ទង់មតិនេះត្រូវបានធ្វើឡើងជាមួយអតិថិជនចិនជាង ១០,០០០ នាក់ដែលមាន ៩៤% នៃអ្នកឆ្លើយតបមានអាយុក្រោម ៤០ ឆ្នាំ។ រីឯ ២៣% ទៀតនៃអ្នកឆ្លើយសំណួរបាននិយាយថាអាហារល្អគឺជាការលើកទឹកចិត្តកំពូលសម្រាប់ការទៅលេងប្រទេសមួយផ្សេងទៀតមុនប្រវត្តិសាស្រ្តនិងវប្បធម៌ (២២%) ធម្មជាតិ (២២%) និងការដើរទិញឥវ៉ាន់ (១០%) ។

សម្រាប់ប្រទេសថៃវិញ គឺជាអារម្មណ៍អសន្តិសុខចំពោះបញ្ហាសង្គម ខណៈដែលភាពយន្តចិនថ្មីៗដូចជា Lost in the Stars និង No More Bets គឺជារឿងប្រឌិត និងមិនមាននៅក្នុងប្រទេសថៃទេ ប៉ុន្តែមនុស្សមួយចំនួនជឿថា រឿងនេះនឹងឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ពិតដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងរឿងរបស់ស្ត្រីជនជាតិចិនម្នាក់ដែលត្រូវបានប្តីរបស់នាងរុញធ្លាក់ពីលើច្រាំងថ្មចោទនៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០១៩។Tourism boosts Thai economy - Asia Property Awards

គួរបញ្ជាក់ដែរថា ទិសដៅកំពូលទាំង ១០ ដែលភ្ញៀវទេសចរចិនផ្តល់អាទិភាព និងចង់ទៅទស្សនាច្រើនបំផុតនាពេលបច្ចុប្បន្ននេះ តាមលំដាប់លំដោយពីខ្ពស់ទៅទាប រួមមាន សិង្ហបុរី អឺរ៉ុប កូរ៉េ ម៉ាឡេស៊ី អូស្ត្រាលី ថៃ អង់គ្លេស ជប៉ុន អាមេរិក អារ៉ាប់រួម។ ទោះជាយ៉ាងណាក៏ដោយ សិង្ហបុរីនៅតែជាប់ចំណាត់ថ្នាក់លេខមួយ ដោយសារទីតាំងភូមិសាស្ត្រជិតស្និទ្ធរបស់ខ្លួន ក្នុងតំបន់អាស៊ី និងជាគោលដៅសុវត្ថិភាពបំផុតមួយក្នុងពិភពលោកក្នុងឆ្នាំ ២០២៣ នេះ៕

ទីងតុង លើកទឹកចិត្តប្អូនៗប្រលងធ្លាក់បាក់ឌុបត្រូវធ្វើខ្លួនរឹងមាំយកការបរាជ័យនេះជាកញ្ចក់ឆ្លុះពីជីវិត

0

ស្របពេលមនុស្សម្នាកំពុងអបអរសាទរចំពោះសិស្សានុសិស្សដែលទទួលបានលទ្ធផលល្អនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) តារាចម្រៀង ទីងតុង អតីតបេក្ខជន The Voice Cambodia រដូវកាលទី៣ បានចេញមកលើកទឹកចិត្តចំពោះប្អូនៗដែលទទួលបានលទ្ធផលមិនល្អចំពោះជំហានបរាជ័យលើកនេះត្រូវធ្វើខ្លួនឱ្យរឹងមាំយកបទពិសោធន៍នេះ ធ្វើកញ្ចក់ឆ្លុះមើលជីវិតខ្លួនឯងនិងខិតខំប្រឹងប្រែងបន្តទៀត។May be an image of 1 person and car

នៅលើបណ្តាញសង្គមរបស់លោក ទីងតុង បានបង្ហោះសំណេរនៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា លើកទឹកចិត្តចំពោះប្អូនៗដែលប្រលងធ្លាក់បាក់ឌុបថា «អត់មានអ្នកណាសាទរអ្នកប្រលងធ្លាក់ទេមែនទេ? ត្រូវណាស់! អ្នកណាទៅសប្បាយអរពេលទទួលលទ្ធផលមិនសមបំណងនោះ? បងតុងមិនពូកែលួងលោមទេអូនៗ! ការលួងលោមមានហើយ ពេលនេះយកបទពិសោធន៍នេះ ធ្វើកញ្ចក់ឆ្លុះមើលជីវិតខ្លួនឯង ថាបានប្រឹងប្រែងប៉ុណ្ណា?»។May be an image of 1 person

តារាពហុជំនាញរូបនេះបន្តទៀតថា « តួនាទី អូនៗឥឡូវនេះមិនត្រឹមតែត្រូវរឹងមាំទេ តែត្រូវលួងម៉ាក់ប៉ា ក្រុមគ្រួសារគ្រប់គ្នានៅទីនេះ ឱ្យឈប់ខូចចិត្ត និងបារម្ភពីអូន ដោយការបង្ហាញឱ្យឃើញនូវការប្រឹងប្រែង លើជំហានថ្មីក្នុងជីវិតអូន។ ទោះរៀន ឬរកស៊ី ឬជំហានអ្វីបន្ទាប់ក៏ដោយត្រូវតែ «ខិតខំប្រឹងប្រែង» ធ្វើឱ្យពួកយើងឃើញធ្វើបានទេ?»។ក្រសួងអប់រំ លើកពេល​ប្រកាសលទ្ធផលប្រឡងបាក់ឌុបទៅ​រសៀលថ្ងៃ

គួរបញ្ជាក់ផងដែរថា លទ្ធផលបាក់ឌុបឆ្នាំ២០២៣ សម័យប្រលងថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២៣បេក្ខជនប្រឡងជាប់មានចំនួន ៩៨ ៤៦០នាក់ ស្មើនឹង៧២,៨៩ ភាគរយ ៧២,៨៩ % បេក្ខជនជាប់និទ្ទេស A មានចំនួន ១៦៧៣នាក់ លើសពីឆ្នាំមុន៦២៤នាក់៕

 

សួនឧទ្យានវែងជាងគេនៅភ្នំពេញ ប្រវែង៤គីឡូម៉ែត្រ នឹងផុសឡើងនៅលើកោះនរា

0

សួនឧទ្យានតាមដងទន្លេ ដែលវែងជាងគេនៅរាជធានីភ្នំពេញ នឹងផុសឡើងនៅលើក្រុងរណបកោះនរា ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC នេះបើយោងតាមការលើកឡើងរបស់លោក អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង។

សួនឧទ្យាននេះ មានទីតាំងស្ថិតនៅស្របតាមទន្លេ មានប្រវែងសរុប ៤.២០០ម៉ែត្រ ដែលបច្ចុប្បន្នការសាងសង់សួនឧទ្យាននេះ សម្រេចបានប្រមាណ ១ភាគ៣នៃគម្រោងហើយ។ទីក្រុងរណបចំនួន ២ កំពុងកែប្រែមុខមាត់រាជធានីភ្នំពេញភាគខាងកើត និងភាគខាងត្បូងតាមរយៈគម្រោងទាំងនេះ

សួននេះ មានឈ្មោះថា កោះនរាផាកវ៉េ ដែលត្រូវបានបង្កើតឡើងជាសួនឧទ្យានបែបរចនាបទថ្មីមួយ ហើយប្លែក និង ដែលវែងជាងគេនៅក្រុងភ្នំពេញ។

គួរបញ្ជាក់ថា ទីក្រុងរណបកោះនរា ស្ថិតក្រោមការវិនិយោគរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC) ហើយក៏ជាអគ្គនាយកធនាគារ កាណាឌីយ៉ាផងដែរ៕ទីក្រុងរណបចំនួន ២ កំពុងកែប្រែមុខមាត់រាជធានីភ្នំពេញភាគខាងកើត និងភាគខាងត្បូងតាមរយៈគម្រោងទាំងនេះ

ជនបរទេសភ្ញាក់ផ្អើលនឹងការបើកបរគ្មានសណ្តាប់ធ្នាប់នៅវៀតណាម

0

ទំព័រហ្វេសប៊ុកថៃបានចុះផ្សាយថា ជនបរទេសភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលពួកគេបានឃើញការធ្វើចរាចរនៅប្រទេសវៀតណាម ។ ជាទូទៅ អ្នកដំណើរនៅតាមផ្លូវមិនបានខ្វល់ពីអ្នកដំណើរផ្សេងទៀតទេ ហើយពួកគេគិតតែបើកបរទៅមុខរៀងៗខ្លួន រីឯច្បាប់ចរាចរណ៍ ក៏មិនគោរពដែរ ។ លើសពីនេះ បើទោះជាប៉ូលិសចរាចរវៀតណាមបានឈរប្រចាំការនៅផ្លូវបំបែកជា៤ ក្តី ក៏គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ដែរ ។

ទំព័រហ្វេសប៊ុកនេះជឿថា មនុស្សភាគច្រើនបានដឹងយ៉ាងច្បាស់ថា ការធ្វើចរាចរនៅវៀតណាមល្បីល្បាញថា អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរគ្មានសណ្តាប់ធ្នាប់ ។ គេសង្កេតឃើញថា អ្នកជិះម៉ូតូជាច្រើនគ្រឿងចូលចិត្តចុចស៊ីប្លេគ្រប់ពេលវេលា ហើយនៅពេលចង់បត់ឆ្វេង ឬបត់ស្តាំ ពួកគេមិនផ្តល់សញ្ញាឱ្យអ្នកបើកបរដូចគ្នាទេ រហូតដល់ភ្ញៀវទេសចរអន្តរជាតិនិយាយថា នេះជាការនិយមបើកបរនៅវៀតណាម និងគ្មានប្រទេសណាដូច ។Frustrated and scared when commuting in Vietnam' (bài Nguyên) - VnExpress  International

កន្លងមក មានអ្នកថតវីដេអូពីការធ្វើចរាចរនៅវៀតណាមយកទៅបង្ហោះក្នុងយូធូបជាច្រើន ។ ជាក់ស្តែង យូធូបមួយឈ្មោះ Amazing New Life និយាយថា ៖ «ការស្ទះចរាចរណ៍ភាគច្រើននៅវៀតណាមបានកើតឡើង ជាពិសេស នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ។ ពលរដ្ឋវៀតណាមគ្រប់រូបមានទម្លាប់នឹងការស្ទះចរាចរណ៍ ដោយសារពួកគេមិនយល់ដឹងពីច្បាប់ចរាចរណ៍ ។ ការស្ទះចរាចរណ៍ភាគច្រើនបានកើតឡើងនៅពេលពលរដ្ឋប្រញាប់ទៅធ្វើការ ឬត្រឡប់មកផ្ទះ» ។

ទំព័រហ្វេសប៊ុកនេះបន្តថា អ្នកជិះម៉ូតូភាគច្រើនបានព្យាយាមជិះចេញពីផ្លូវតូចចង្អៀត ហើយនៅថ្ងៃណាមានភ្លៀងធ្លាក់ គឺថ្ងៃនោះ នឹងស្ទះចរាចរណ៍ខ្លាំង ព្រមទាំងមានទឹកលិចនៅតាមផ្លូវទៀតផង ។ ទោះយ៉ាងណា ការស្ទះចរាចរណ៍នៅវៀតណាម មានរយៈពេលជាមធ្យម ចាប់ពី៣០នាទី រហូតដល់២ម៉ោង ។ ដូច្នេះ វាមិនអាក្រក់ពេកទេ បើធៀបនឹងប្រទេសផ្សេងទៀត ។Are you shocked by the motorbike culture in Vietnam? - AMA Vietnam

ខាងក្រោមនេះ គឺជាការបញ្ចេញមតិរបស់អ្នកលេងបណ្តាញសង្គមមួយចំនួន ដែលទំព័រហ្វេសប៊ុកថៃបានដកស្រង់យកមកចុះផ្សាយ ។ ជនបរទេសម្នាក់និយាយថា ៖ «ខ្ញុំបានផ្លាស់មកធ្វើការនៅវៀតណាម និងទិញម៉ូតូ១គ្រឿងនៅឆ្នាំ២០១៨ ។ សាកល្បងនឹកដល់រូបភាពដែលខ្ញុំត្រូវជិះម៉ូតូនេះមើល! សំណាងល្អ ខ្ញុំមិនធ្លាប់ជួបគ្រោះថ្នាក់ទេ តែខ្ញុំបានឃើញគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃ» ។ ជនបរទេសម្នាក់ទៀតថា ៖ «ខ្ញុំបានទៅលេងវៀតណាមនៅឆ្នាំ២០១៩ ខ្ញុំចូលចិត្តប្រទេសនេះ ប៉ុន្តែការធ្វើចរាចរធ្វើឱ្យខ្ញុំបារម្ភយ៉ាងខ្លាំង» ។

រីឯជនជាតិថៃនិយាយថា ៖ «ខ្ញុំដឹងថា វៀតណាមស្ទះចរាចរណ៍ និងមានសំឡេងរំខានខ្លាំងនៅតាមផ្លូវ ប៉ុន្តែខ្ញុំមិននឹកស្មានថា វាច្រើនបែបនេះទេ ។ វាជាទម្លាប់របស់ជនជាតិវៀតណាម ហើយខ្ញុំចង់ទៅទីនោះបានម្តង ព្រោះការធ្វើចរាចរនៅប្រទេសថៃមិនបែបនេះទេ» ។Vietnam Traffic - The Reality of Traffic in Vietnam & Essential Guides

ចំណែកជនបរទេសនិយាយថា ៖ «គួរឱ្យចាប់អារម្មណ៍ណាស់ ដែលពួកគេអាចទៅណាមកណាបានដោយមិនបុកគ្នា ឬត្រូវប្រឈមមុខដាក់គ្នាដោយភាពតានតឹង» ។ រីឯជនជាតិអាមេរិកនិយាយថា ៖ «ខ្ញុំធ្លាប់ទៅលេងសាច់ញាតិនៅវៀតណាម តែខ្ញុំមិនចូលចិត្តច្បាប់ចរាចរណ៍នៅទីនោះសោះ ព្រោះគ្មានអ្នកណាគោរព» ។ ជនបរទេសម្នាក់ទៀតថា ៖ «វៀតណាមគួរផ្លាស់ប្តូររថយន្តទាំងអស់ជា Electric Scooter ដើម្បីឱ្យទីក្រុងមានបរិយាកាសល្អជាងមុន ដូចជា នៅទីក្រុងហូជីមិញ ឬហាណូយ» ។ ជនបរទេសម្នាក់ទៀតថា ៖ «ការធ្វើចរាចរណ៍នៅវៀតណាម ដូចគ្នានឹងយើងកំពុងមើលហ្វូងត្រីហែលទឹកដែរ» ។

ជនបរទេសម្នាក់ទៀតថា ៖ «នេះហើយទើបធ្វើឱ្យគ្រប់គ្នាដែលធ្វើដំណើរតាមផ្លូវនៅវៀតណាមមានតែយុវវ័យ ព្រោះមនុស្សចាស់នឹងមានគ្រោះថ្នាក់ ដោយសារការបើកបរគ្មានសណ្តាប់ធ្នាប់» ។ ជនបរទេសម្នាក់ទៀតថា ៖ «តើមានសង្កេតមើលប៉ូលិសចរាចរនៅតាមផ្លូវទេ? ប៉ូលិសចរាចរមិនយកទោសអ្នកបើកបរគ្រប់រូបដែលរំលោភច្បាប់ចរាចរណ៍ទេ ។ ចំណែកអ្នកបើករថយន្តវិញ ក៏មិនចាប់អារម្មណ៍ជាមួយប៉ូលិសចរាចរដូចគ្នា» ។Economico Da Ottimismo ho chi minh traffic Crudo piramide non usato

ជនបរទេសម្នាក់ទៀតថា ៖ «ផ្លូវនៅវៀតណាមទទួលបានចំណាត់ថ្នាក់ថា ជាផ្លូវអាក្រក់បំផុតសម្រាប់អ្នកបើកបររថយន្ត និងម៉ូតូ ។ គ្រោះថ្នាក់ចរាចរណ៍នៅតែជាមូលហេតុតែមួយដែលបណ្តាលឱ្យមនុស្សស្លា.ប់ច្រើនបំផុតនៅវៀតណាម បើទោះជាប្រទេសនេះព្យាយាមធ្វើឱ្យផ្លូវនានាមានសុវត្ថិភាពក្តី» ។

រីឯជនជាតិប្រេស៊ីលនិយាយថា ៖ «នេះបង្ហាញពីការខ្វះសមត្ថភាពរបស់អាជ្ញាធរគ្រប់គ្រងក្នុងតំបន់ ព្រោះយើងអាចឃើញយ៉ាងច្បាស់ថា គ្មានការកែលម្អផ្លូវជា២ខ្សែឱ្យស្របគ្នា ហើយមិនពង្រីកផ្លូវឱ្យធំទូលាយ ។ លើសពីនេះ គួរដាក់ស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់ រួមទាំងធ្វើផ្លូវថ្មើរជើងផងដែរ» ៕

ប្រទេសថៃចាត់វិធានការទប់ស្កាត់អ្នកសុំទានបរទេស

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃផ្សាយថា អ្នកនាង Chatuporn Rojanapanich មន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខ បានផ្តល់បទសម្ភាសន៍ពាក់ព័ន្ធនឹងវិធានការគ្រប់គ្រងអ្នកសុំទាននៅប្រទេសថៃថា ៖ «សូមសំណូមពរឱ្យពលរដ្ឋថៃគ្រប់រូបជួយគ្នាទប់ស្កាត់អ្នកសុំទាន ដោយចាប់ផ្តើមពីខ្លួនយើងមុនគេ ។ អ្នកសុំទានដឹងថា ពលរដ្ឋថៃជាមនុស្សចិត្តបុណ្យ ហើយពេលឃើញអ្នកណាម្នាក់គួរឱ្យអាណិត ពួកគេចង់ជួយសង្គ្រោះ» ។

អ្នកនាង Chatuporn Rojanapanich មន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខលើកឡើងថា យើងគ្រប់គ្នាត្រូវយល់ជាមុនថា ការសុំទាន គឺជាទង្វើខុសច្បាប់នៅប្រទេសថៃ ។ ពេលយើងធ្វើបុណ្យឱ្យប្រាក់អ្នកសុំទាន គឺស្មើនឹងយើងជួយជំរុញឱ្យមានការប្រព្រឹត្តខុសច្បាប់ ហើយអ្នកសុំទាននឹងមិនអស់ពីប្រទេសថៃទេ ។ ហេតុនេះ ពលរដ្ឋថៃម្នាក់ៗត្រូវចាប់ផ្តើមពីខ្លួនឯងមុន ដោយបញ្ឈប់ការផ្តល់ប្រាក់ឱ្យអ្នកសុំទាន ហើយត្រូវជួយគ្នាតាមដាន ។พม.วอนคนไทยหยุดให้เงิน "ขอทาน" ชี้ ถ้ายังใจบุญจะไม่หมดไปจากประเทศ | WeR  NEWS | LINE TODAY

អ្នកនាង Chatuporn ថ្លែងថា ៖ «បើជួបអ្នកសុំទាននៅកន្លែងណា ត្រូវប្រញាប់ជូនដំណឹងមកកាន់ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខ ពីព្រោះការសុំទាននៅប្រទេសថៃជាទង្វើខុសច្បាប់ ។ ពលរដ្ឋថៃអាចជូនដំណឹងមកកាន់ក្រសួង ហើយក្រសួងនឹងមានក្រុមការងារចុះទៅត្រួតពិនិត្យដល់កន្លែងភ្លាមៗ ក្នុងរយៈពេល២៤ម៉ោង» ។

ចំណែកអ្នកសុំទានជាជនជាតិថៃវិញ នាយកដ្ឋានអភិវឌ្ឍន៍សង្គម និងសុខុមាលភាពបានប្រមូលទិន្នន័យ និងចុះត្រួតពិនិត្យនៅតាមតំបន់នីមួយៗឃើញថា អ្នកសុំទានថៃសរុបស្មើប្រមាណ៥.០០០នាក់ ក្នុងចំណោមនេះ អ្នកសុំទានចំនួន៣.០០០នាក់ឈប់ប្រកបមុខរបរសុំទាន ហើយពួកគេបានត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារវិញ ។ រីឯអ្នកសុំទានចំនួន១.០០០នាក់ទៀតបានសុំមករស់នៅក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខ ។ ហេតុនេះ បើពលរដ្ឋថៃគ្រប់រូបជួយគ្នាការពារតាំងពីដើមទី វានឹងអាចដោះស្រាយបញ្ហាអ្នកសុំទានបាន ។ต้องเลิกให้เงิน! พม.ชี้คนไทยใจดี เหตุทำขอทานเพิ่มส่งเสริมอาชีพผิดกฎหมาย -  ข่าวสด

តាមសេចក្តីរាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០២៣ ប៉ូលិសថៃអាចចាប់ឃុំខ្លួនអ្នកសុំទានជនជាតិចិនមានលក្ខណៈដូចជនពិការចំនួន៦នាក់ ដោយពួកគេបានមកសុំទានជាខ្សែបណ្តាញ ។ ករណីនេះស្រដៀងគ្នានឹងករណីអ្នកសុំទាននៅឆ្នាំ២០១៩ ដែរ ពេលនោះ ប្រទេសថៃរកឃើញក្រុមអ្នកសុំទានជនជាតិចិនចូលមកថៃ រហូតដល់៦៨នាក់ ។ ពួកគេបានធ្វើពុតជាមនុស្សគថ្លង់ ឬនិយាយថា ខ្លួនមានជំងឺធ្ងន់ធ្ងរ ប៉ុន្តែការពិត ពួកគេមានរាងកាយល្អធម្មតា ។ តាមការប្រមូលទិន្នន័យបង្ហាញថា ប្រាក់ចំណូលរបស់អ្នកសុំទានម្នាក់ៗស្មើរហូតដល់ជាង១ម៉ឺនបាតឯណោះក្នុង១ថ្ងៃ ដោយសារពលរដ្ឋថៃជាមនុស្សចិត្តបុណ្យ ។

ចំណែកអ្នកសុំទានជនជាតិចិនទាំង៦នាក់ដែលមានរូបរាងដូចជនពិការ ហើយត្រូវប៉ូលិសថៃចាប់បាននៅឆ្នាំ២០២៣ បើតាមការស៊ើបអង្កេតជំហានដំបូងបង្ហាញថា ពួកគេបានចូលមកសុំទាននៅប្រទេសថៃដោយការស្ម័គ្រចិត្ត ដោយសារពលរដ្ឋថៃចិត្តល្អ និងចង់ជួយអ្នកដទៃ ។ ហេតុនេះ ទើបបណ្តាលឱ្យអ្នកសុំទានបរទេសនិយមមកប្រទេសថៃ ដោយសារអាចរកប្រាក់ចំណូលបានស្រួល ៕ต้องเลิกให้เงิน! พม.ชี้คนไทยใจดี เหตุทำขอทานเพิ่มส่งเสริมอาชีพผิดกฎหมาย -  ข่าวสด

សួ វិចិត្រ រងនូវពាក្យសម្តីសើចចំអកមាក់ងាយជាម្ចាស់ពានមួយរូបតែគ្មានរថយន្តទំនើបជិះ

0

តារាចម្រៀងសំឡេងធ្ងន់ សួ វិចិត្រ និងជាម្ចាស់ពាន Beat The Best ត្រូវបានអ្នកមួយចំនួនប្រើពាក្យសម្តីសើចចំអក មាក់ងាយ មើលលើមើលក្រោមបន្ទាប់ពីលោកធ្វើដំណើរទៅច្រៀងគ្មានរថយន្តទំនើបៗជិះដូចគេ។ ដោយសារតែពាក្យសម្តីខ្លះចាក់ដោតអារម្មណ៍របស់លោកខ្លាំងពេក តារាចម្រៀងរូបនេះបានបកស្រាយពីហេតុផលដែលខ្លួនមិនមានរថយន្តទំនើបជិះ និងបានលើកឡើងថាការបកស្រាយចម្រៀងគឺពឹងទៅលើសំឡេងមិនមែនមើលទៅលើរថយន្តទំនើបឬមិនទំនើបនោះទេ។No photo description available.

នៅយប់ថ្ងៃទី២១ វិច្ឆិកា តារាចម្រៀង សួ វិចិត្រ បានបង្ហោះវីដេអូជិត៩នាទីរៀបរាប់ពីអារម្មណ៍របស់ខ្លួនក្រោយពីជិះឡានមិនទំនើបទៅច្រៀងដោយអ្នកខ្លះប្រើក្រសែភ្នែកនិងពាក្យសម្តីសើចចំអកដាក់លោក។ សួ វិចិត្រ បាននិយាយថា «បន្តិចទៀតខ្លួននឹងបង់រំលោះឡានទំនើបហើយឱ្យគេស្ទួចដាក់លើឆាកច្រៀងតែម្តង »។ ការដែលតារាចម្រៀងហង្សមាសរូបនេះនិយាយបែបនេះដោយសារតែស្រគៀរត្រជាក់ខ្លាំងពេកដោយខ្លះនិយាយថាទៅច្រៀងបែបហ្នឹងម្តេចមិនដូរឡានខ្ពស់ៗ ទំនើបៗទៅ។ សួ វិចិត្រ ថាមានបងប្អូនខ្លះនិយាយបែបនេះលោកមិនប្រកាន់ទេ តែអ្នកមួយចំនួននិយាយមកគឺចាក់ដោតលោកតែម្តងដោយខ្លួនឆ្ងល់ថាមនុស្សជាអ្នកច្រៀងតើមានទាក់ទងអីនឹងឡាន ជិះឡានអ្វីក៏ទៅច្រៀងបានដូចគ្នាហេតុអ្វីទៅឱ្យតម្លៃទៅលើឡានទៅវិញ។No photo description available.

ម្ចាស់បទ «ជួបមនុស្សសម្តែង» រូបនេះបានបន្តថា អ្នកមួយចំនួនគឺមើលលើមើលក្រោមជា ខ្សឹបខ្សៀវគ្នា ពិសេសអ្នកហៅទៅច្រៀងតែម្តង។ លោកបន្តថា ខ្លួនគ្មានលុយទាំងដុំទៅទិញនោះទេបើទិញក៏ត្រូវបង់រំលោះ ក៏ត្រូវជំពាក់គេដែរ។ វិចិត្រ ថាឡានរបស់ខ្លួនបច្ចុប្បន្ន(ម៉ាកព្រុស) មិនសូវមានបញ្ហា ធ្វើអស់តិចហើយស៊ីសាំងតិចទៀត ខ្លួនមិនមែនជាមនុស្សដែលមិនចង់បានរបស់ល្អ ស៊ីវិល័យប្រើនោះទេគឺចង់បានរបស់ល្អប្រើដូចគ្នា ប៉ុន្តែបើការចង់បានរបស់យើងធ្វើឱ្យយើងលំបាក ធ្វើឱ្យយើងវេទនា ជំពាក់បុលគេយកមកធ្វើអ្វី ឡានទំនើបមិនទំនើបគឺជិះបានដូចគ្នាព្រោះខ្លួនត្រូវមានប្អូន មានម្តាយក្រោមបន្ទុកត្រូវមើលថែមិនអាចហក់លោតរញ៉េរញៃបានទេ។No photo description available.

ម្ចាស់ពានរូបនេះ បន្ថែមថា អ្នកខ្លះគាត់និយាយគឺចង់ឱ្យខ្លួនល្អ តែអ្នកខ្លះទៀតប្រើសម្តីមាក់ងាយតែម្តងមើលលើមើលក្រោម។ លោកយល់ពីការហៅតួទៅច្រៀងតែលោកមិនចង់ឱ្យមនុស្សឱ្យតម្លៃតែលើសម្ភារៈនិយមទេគឺចង់ឱ្យមានការផ្តល់តម្លៃទៅលើសមត្ថភាពទៅលើសំឡេង។ សួ វិចិត្រ ថាបើនិយាយពីរូបរាងលោកមិនឈ្នះគេទេ តែបើសំឡេងក៏លោកមិនឈ្នះគេដាច់ដែរម៉ាល្មមដូចគេដូចឯង។No photo description available.

សូមរម្លឹកផងដែរថា សួ វិចិត្រ ក្លាយជាម្ចាស់ពាន Beat The Best កាលពីខែមីនា ឆ្នាំ២០២២។ ទឹកដមសំឡេងរបស់លោកសូម្បីតែរៀមច្បង សួស វីសា បានពោលសរសើរលោកចំៗនៅកណ្តាលឆាកកម្មវិធីប្រគំតន្រ្តីមួយថាសំឡេងម្ចាស់ពានរូបនេះមានសំឡេងពីរោះទោះបីជាច្រៀងផ្ទាល់គឺដូចចាក់ឌីសតែម្តង៕

សត្វទាំង ៥ ដែលស.ម្លា.ប់មនុស្សច្រើនជាងគេបំផុតលើពិភពលោក

0

នៅលើពិភពលោកយើងនេះមានសត្វសរុបប្រមាណ ១,២ លានប្រភេទ ដែលសត្វនីមួយៗសុទ្ធតែមានរូបរាងប្លែកៗ នឹងអត្តចរិតខុសៗគ្នា ដោយមានសត្វខ្លះក៏ស្លូត ហើយសត្វខ្លះទៀតក៏កាចសាហាវផងដែរ។ ដូច្នេះហើយ តើអ្នកដឹងទេថាសត្វណាខ្លះដែលស.ម្លា.ប់មនុស្សច្រើនជាងគេបំផុតលើពិភពលោក?

១.សត្វមូស៖ មូសគឺជាសត្វដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក ដោយបានសម្លាប់មនុស្សចំនួន ៧២៥.០០០ នាក់ក្នុងមួយឆ្នាំតាមរយៈការឆ្លងរាលដាលជំងឺដូចជាជំងឺគ្រុនចាញ់។ ការឆ្លងជំងឺគ្រុនចាញ់គឺអាក្រក់ខ្លាំងណាស់ជាពិសេសនៅក្នុងទ្វីបអាហ្រ្វិក ដោយតំបន់នេះមានចំនួន ៩៥ ភាគរយនៃករណីឆ្លង និង ៩៦ ភាគរយនៃការស្លាប់ទូទាំងពិភពលោក។Three things you should know about mosquitoes

២.សត្វពស់៖ ពស់គឺជាសត្វដែលមានពិសកាចសាហាវបំផុតលើលោក ហើយវាក៏មានជំនាញសម្លាប់មនុស្សតាមវិធីផ្សេងៗគ្នា និងឃោរឃៅបំផុតផងដែរ។ ជាឧទាហរណ៍ សត្វពស់ Mamba ខ្មៅអាចសម្លាប់មនុស្សដោយពិសពីរដំណក់ពីការខាំ ចំណែកឯពស់ថ្លាន់អាចលេបមនុស្សពេញវ័យបានយ៉ាងងាយ។ ដូច្នេះសត្វពស់អាចសម្លាប់មនុស្សបានរហូតទៅដល់ ១៣៨,០០០ នាក់ក្នុងមួយឆ្នាំ។Snake In The Grass: What To Do In Snake Encounter | USA Insider

៣.សត្វឆ្កែ៖ ឆ្កែគឺជាមិត្តដ៏ល្អបំផុតរបស់មនុស្ស ហើយវាក៏អាចជាសត្រូវដ៏អាក្រក់បំផុតរបស់មនុស្សផងដែរ ប្រសិនបើវាឆ្លងជំងឺឆ្កែឆ្កួត។ ជាទូទៅឆ្កែចូលចិត្តការពារម្ចាស់របស់វាខ្លាំងណាស់ ប៉ុន្តែប្រសិនបើវាមានជំងឺឆ្កែឆ្កួតហើយ វានឹងខាំត្របាក់នាក់គ្មានប្រណីនោះទេ។ ដូច្នេះហើយ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ឆ្កែឆ្កួតបានសម្លាប់មនុស្សប្រមាណ ៥៩,០០០ នាក់ក្នុងមួយឆ្នាំ។Make Money by Writing: Be Paid to Write About Pets and Animals on 15  Magazines and Websites in 2021-Part 1 - HubPages

៤.សត្វខ្យាដំរី៖ ខ្យាដំរីគឺសត្វដ៏ចំណាស់ និងកាចសាហាវបំផុតលើលោក ដោយបានសម្លាប់មនុស្សចំនួន ៣,៣០០ នាក់ក្នុងមួយឆ្នាំ។ ពួកវានឹងខាំមនុស្សដោយកន្ទុយរបស់វា ហើយចាក់ជាតិពុលចូលទៅក្នុងខ្លួនមនុស្ស ជាមួយនឹងពពួកជាតិពុល arachnid ជាង ២,៦០០ ប្រភេទ ប៉ុន្តែមានតែប្រហែល ២៥ ប្រភេទប៉ុណ្ណោះដែលផ្ទុកជាតិពុលដ៏ខ្លាំងក្លាគ្រប់គ្រាន់ដើម្បីសម្លាប់មនុស្ស។What is a Scorpion? - Answered - Twinkl Teaching Wiki

៥.សត្វក្រពើ៖ ប្រិយមិត្តប្រាកដជាដឹងច្បាស់ហើយថា សត្វក្រពើកាចសាហាវប៉ុណ្ណា ជាទូទៅសត្វនេះបានសម្លាប់មនុស្សប្រមាណ ១,០០០ នាក់ក្នុងមួយឆ្នាំ។ ក្រពើគឺជាសត្វដែលឈ្លានពាន និងមានទឹកដីយ៉ាងខ្លាំង ហើយនឹងវាយប្រហារអ្វីៗដែលចូលទៅក្នុងជម្រករបស់ពួកវា ជាញឹកញាប់វាតែងស្ទាក់ចាប់សត្វព្រៃនៅក្នុងទឹកបានយ៉ាងងាយ ជាមួយនឹងកម្លាងដ៏មហាសាលរបស់វា នឹងថ្គាមដ៏មុតស្រួចរបស់វា៕Crocodile's secret weapon against deadly infections could help save us

មកស្គាល់ទង់ជាតិដែលចំណាស់ជាងគេបំផុតទាំង ៥ នៅលើពិភពលោក

0

ទង់ជាតិ គឺជានិម្មិតសញ្ញាតំណាងឱ្យប្រទេសជាតិនីមួយៗ ក្នុងទិដ្ឋភាពជាផ្ទាំងក្រណាត់ ក្រដាស ឬរូបគំនូរដែលមានពណ៌ រូប អក្សរ មានខ្នាតទំហំ ប្រវែង សណ្ឋាន និងបង្កប់អត្ថន័យតាមការកំណត់របស់ជាតិសាសន៍នីមួយៗ។ ដូច្នេះហើយ តើអ្នកដឹងទេថាទង់ជាតិរបស់ប្រទេសណាខ្លះដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក?

១.ស្កុតឡែន (SCOTLAND)៖ ទង់ជាតិនៃប្រទេសស្កុតឡេនមានដើមកំណើតនៅឆ្នាំ ៨៣២ នៃគ.ស ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាក្នុងយុគងងឹត។ វាត្រូវបានគេស្គាល់ថាជាទង់ជាតិចំណាស់ជាងគេរបស់អឺរ៉ុប។ ទង់ជាតិនេះមានផ្ទៃខាងក្រោយពណ៌ខៀវ ជាមួយនឹងស្នាមឆ្នូតពណ៌សពីរខ្វែងគ្នា។280+ Scottish Saltire Flag St Andrews Cross Blowing In The Wind Stock  Photos, Pictures & Royalty-Free Images - iStock

២.អូទ្រីស (AUSTRIA)៖ ទង់ជាតិនៃប្រទេសអូទ្រីសមានឆ្នូតផ្តេកស្មើគ្នាចំនួនបីគឺ ក្រហម ស និងក្រហម។ ជាប្រវត្តិសាស្ត្រ ការរចនាគឺផ្អែកលើអាវធំរបស់រាជវង្ស Babenberg ហើយដំបូងឡើយទង់ជាតិមានពណ៌ទឹកក្រូច-ស-ខៀវ ប៉ុន្តែក្រោយមកឆ្នូតពណ៌ទឹកក្រូច និងខៀវបានក្លាយទៅជាពណ៌ក្រហម។ ដូច្នេះហើយបើគិតមកដល់បច្ចុប្បន្នទង់ជាតិនេះមានអាយុកាលតាំងពីឆ្នាំ ១២៣០ មកម្លេះ។Austrian flag | Alway handy to have a flag of Austria on fil… | James  Cridland | Flickr

៣.ឡាតវី (LATVIA)៖ ទង់ជាតិមួយក្នុងចំនោមទង់ចំណាស់ជាងគេបំផុតទី ៣ នៅលើពិភពលោកនោះគឺ ទង់ជាតិប្រទេសឡាតវី។ ទង់ជាតិនេះដែរត្រូវបានលើកឡើងជាលើកដំបូងនៅក្នុងកាលប្បវត្តិមជ្ឈិមសម័យហៅថា Rhymed Chronicle of Livonia ក្នុងឆ្នាំ ១២៨០ ដែលមានពណ៌ក្រហមជាមួយនឹងឆ្នូតពណ៌សនឹងត្រូវបានប្រើប្រាស់ដោយកុលសម្ព័ន្ធឡាតវី។The Flag of Latvia: History, Meaning, and Symbolism - A-Z Animals

៤.ដាណឺម៉ាក (DENMARK)៖ ទង់ជាតិនៃប្រទេសដាណឺម៉ាកក៏ទទួលបានកំណត់ត្រាពិភពលោកហ្គីណេសសម្រាប់ទង់ជាតិដែលចាស់ជាងគេបំផុតលើពិភពលោក ជាមួយនឹងអាយុកាលតាំងពីឆ្នាំ ១៣០៧ មកម្លេះ។ ទង់ជាតិដាណឺម៉ាកមានរចនាបច្ចុប្បន្ននៃឈើឆ្កាង Scandinavian ពណ៌សនៅលើផ្ទៃខាងក្រោយពណ៌ក្រហម។Denmark Flag Top Facts - Discover its Legend & History

៥.អាល់បានី (ALBANIA)៖ ទង់ជាតិអាល់បានីមានវាលក្រហម (ផ្ទៃខាងក្រោយ) នឹងមានឥន្ទ្រីក្បាលពីរពណ៌ខ្មៅនៅចំកណ្តាលរបស់វា។ ទង់ជាតិនេះមានអាយុកាលតាំងពីឆ្នាំ ១៤៤៣ នៅពេលដែល Skanderbeg (George Kastrioti) ដែលជាវីរបុរសជាតិរបស់អាល់បានីបានលើកទង់ជាតិរបស់គាត់នៅលើបន្ទាយ Krujë ដើម្បីប្រឆាំងនឹងជនជាតិទួគីដែលគ្រប់គ្រងប្រទេស៕Albania Value Flag | Buy Albania Value Flag | North West Flags