របត់ថ្មីនៃធម្មជាតិគួរឲ្យបារម្ភ! ថ្មីៗនេះពិភពលោកកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រថ្មីមួយបានលាតត្រដាងថា សត្វកំប្រុកដែលរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានផ្លាស់ប្តូរទម្លាប់ពីសត្វស៊ីរុក្ខជាតិដ៏ស្លូតបូត មកវិវត្តខ្លួនទៅជាសត្វស៊ីសាច់ និងចាប់ផ្តើមធ្វើសកម្មភាពដេញប្រមាញ់សត្វដទៃធ្វើជាអាហារយ៉ាងសាហា.វឃោ.រឃៅជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

យោងតាមរបាយការណ៍ស៊ើបអង្កេតវិទ្យាសាស្ត្រ ដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្ដីអាកប្បកិរិយាសត្វអន្តរជាតិ (Journal of Ethology) ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ដេវីស (UC Davis) បានតាមដាន និងថតជាប់សកម្មភាពរបស់សត្វកំប្រុកដីកាលីហ្វ័រញ៉ា (California ground squirrels) ដែលបានផ្លាស់ប្តូររបបអាហារយ៉ាងគំហុក ដោយពួកវាបានបើកការវាយប្រហារ ដេញតាមប្រមាញ់ និងសម្លាប់សត្វកណ្តុរស្រែខ្នាតតូចម្យ៉ាងហៅថា វ៉ូល ដើម្បីហែកស៊ីសាច់ជារៀងរាល់ថ្ងៃ។.jpg)
តាមរយៈវីដេអូដែលថតបានដោយក្រុមនិស្សិតនៅក្នុងឧទ្យានជាតិ Briones Regional Park សត្វកំប្រុកទាំងនោះបានលបលបលាក់ខ្លួន រង់ចាំឱកាសល្អ រួចក៏ស្ទុះទៅខាំក្រសោប និងអង្រួនសត្វកណ្តុរវ៉ូលយ៉ាងខ្លាំងរហូតដល់ដាច់ខ្យល់ស្លាប់ មុនពេលហែកស៊ីសាច់ជាអាហារ។ រូបភាពពីកាមេរ៉ាបង្កប់បានបង្ហាញទៀតថា សត្វកំប្រុកដីទាំងនោះ ថែមទាំងបានបើកការវាយប្រហារ និងខាំប្រយុទ្ធគ្នាឯងយ៉ាងសាហាវ ដើម្បីដណ្តើមគ្រោងឆ្អឹង និងសាច់សត្វកណ្តុរដែលងាប់នោះយកមកស៊ី។.jpg)
តាមការសង្កេតយុទ្ធនាការស៊ីសាច់ជាអាហារនេះ មិនមែនកើតឡើងតែលើសត្វកំប្រុកមួយក្បាល ឬពីរជំពូកនោះទេ ប៉ុន្តែវាត្រូវបានគេសង្កេតឃើញកើតមានឡើងចំពោះសត្វកំប្រុកគ្រប់វ័យ និងទាំងញីទាំងឈ្មោលតែម្តង។
.jpg)
ផ្អែកលើការវិភាគរបស់ក្រុមអ្នកជីវវិទូ ដើមចមដែលធ្វើឱ្យសត្វកំប្រុកដីទាំងនេះងាកមកស៊ីសាច់ គឺដោយសារតែការកើនឡើងនូវតុល្យភាពធម្មជាតិ។ នៅក្នុងតំបន់ស្រាវជ្រាវនោះ ចំនួនសត្វកណ្តុរវ៉ូលបានកើនឡើងយ៉ាងគំហុកខ្ពស់ជាងមធ្យមភាគធម្មតារហូតដល់ទៅ ៧ ដង។ ដើម្បីរស់រានមានជីវិត និងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ សត្វកំប្រុកដ៏ឆ្លាតវៃទាំងនេះ បានឆ្លៀតឱកាសចាប់យកប្រភពអាហារដែលនៅជិតដៃ និងសម្បូរទៅដោយជាតិប្រូតេអ៊ីនខ្ពស់នេះភ្លាមៗតែម្តង។
ការរកឃើញដ៏សំខាន់នេះ បានកែប្រែការយល់ដឹងទាំងស្រុងរបស់មនុស្សជាតិ ចំពោះសត្វកំប្រុកដីដែលធ្លាប់តែយល់ថាជាសត្វស៊ីរុក្ខជាតិ និងគ្រាប់ធញ្ញជាតិស្លូតបូត។ ផ្ទុយទៅវិញ ពួកវាជាសត្វស៊ីចំណីគ្រប់មុខ ដែលអាចប្រែខ្លួនជាសត្វហិនសាបរបាញ់បានគ្រប់ពេលវេលា នៅពេលដែលប្រព័ន្ធអេកូឡូស៊ីជុំវិញខ្លួនមានការប្រែប្រួល៕










