តារាចម្រៀងចាស់វស្សាប្រចាំផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ បានបង្ហើបចម្លើយយ៉ាងខ្លី ងាយយល់ទៅកាន់ហ្វេនៗដែលតែងតែជីកសួរក្រោយពីលោកមានវ័យជ្រេទៅហើយនៅតែមិនទាន់មានគូស្រកររៀបការដូចអ្នកដទៃ ខណៈប្អូនៗជំនាន់ក្រោយនិងជំនាន់លោករៀបការមានកូនអស់ទៅហើយ។May be an image of 1 person and bangs

ជឿជាក់ថាសម្រាប់អ្នកតាមដានវិស័យសិល្បៈជ្រាបមកហើយលោក ណុប បាយ៉ារិទ្ធ គឺជាតារាចម្រៀងចាស់វស្សាមួយរូបនិងជារៀមច្បងឈរលើវិស័យសិល្បៈច្រើនឆ្នាំពុំសូវមានរឿងអាស្រូវប៉ុន្មាននោះទេ ជាពិសេសសម្រស់របស់លោកត្រូវបានអ្នកគាំទ្រសរសើរជារឿយៗថាទោះលោកមានវ័យច្រើននៅតែសង្ហាដដែល។ បើនិយាយពីជីវិតគូវិញលោក ណុប បាយ៉ារិទ្ធ ហាក់បីដូចជាពុំដែលមានរឿងអាស្រូវជាមួយនារីណាឡើយ រហូតហ្វេនៗជីកសួរជារឿយៗថាពេលណាលោកគិតគូរឿងរៀបការសាងជីវិតគ្រួសារវិញម្តងព្រោះឃើញលោកមមាញឹកតែការងារសិល្បៈប៉ុណ្ណោះ។May be an image of 1 person and suit

មិនលាក់បាំងតទៅទៀតតាមរយៈវីដេអូខ្លីមួយដែលបានចែកចាយលើបណ្តាញសង្គមទិកតុកកាលពីពេលថ្មីៗនេះលោក ណុប បាយ៉ារិទ្ធ បានបង្ហើបហើយមូលហេតុដែលលោកមិនមានគូស្រករដូចអ្នកដទៃ។

លោក ណុប បាយ៉ារិទ្ធ បានបដិសេធនូវចម្លើយការដែលលោកនៅកំលោះយូរព្រោះលោកជាអ្នកសិល្បៈឃើញមាននារីស្អាតៗច្រើនទើបធ្វើឱ្យលោកពិបាកសម្រេចចិត្តជ្រើសរើស
ដោយលោកផ្តល់ចម្លើយដ៏ងាយស្រួលបំផុតថាពីមុនមកលោកមិនដែលស្រលាញ់ខ្លួនឯង ដល់ពេលអីឡូវលោកចេះស្រលាញ់ខ្លួនឯង ទើបលោកស្រលាញ់តែខ្លួនលោកខ្វល់តែពីខ្លួនឯងលែងខ្វល់ពីអ្នកផ្សេង។ តារាចម្រៀងរូបនេះសង្កត់ធ្ងន់ថា លោកមិនដែលខ្វល់អ្នកណាមិនស្រលាញ់លោកនោះទេ លោកខ្វល់តែពីការស្រលាញ់ខ្លួនឯងប៉ុណ្ណោះ។May be an image of 2 people and bangs

គួរបញ្ជាក់ថា លោក ណុប បាយ៉ារិទ្ធ បច្ចុប្បន្នចូលវ័យ៤៣ឆ្នាំហើយដោយលោកជាកូនទី១ក្នុងគ្រួសារត្រកូលអ្នកសិល្បៈហើយបានចូលសិល្បៈដំណាលគ្នាជាមួយនឹងលោកឧកញ៉ា ព្រាប សុវត្ថិ៕