Home តារាជាតិ តារាកំប្លែង ពាក់មី មិនអាចទទួលយកបានជុំវិញការរិះគន់ថាជា«មនុស្សអត់ប្រយោជន៍»

តារាកំប្លែង ពាក់មី មិនអាចទទួលយកបានជុំវិញការរិះគន់ថាជា«មនុស្សអត់ប្រយោជន៍»

86
0

តារាកំប្លែងពាក់មី បានបង្ហាញការមិនពេញចិត្តនិងមិនអាចទទួលយកបាននូវពាក្យសម្តីរបស់អ្នករិះគន់មួយចំនួនដែលជេរលោកថាជាមនុស្សឥតប្រយោជន៍។ តារាកំប្លែងល្បីឈ្មោះរូបនេះថាពាក្យនេះធ្ងន់សម្រាប់លោកខណៈលោកបានជួយសង្គមជាច្រើន។ លើសពីនេះ នាយពាក់មី បានបញ្ជាក់ជុំវិញការនាំនារីម្នាក់ឈ្មោះ លក្ខិណា ចូលសិល្បៈផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPcIuNOf-fS3ZuBsa3n_94LStyFWp754Sckn1muN-WPYJJY5Qeqj2tsJcxZnGuISlKn7PkorngU2bUo_hSfVET1ZboV7HwSW65iXGkKpCkNoauCVHfEI5hK57mELMSCOYKdS8_MTgDCGlUPcKaaIYFRFntPNuybhu1ifcD_-J4HuGDtGbxs8z5_6rlD7w/s1440/image_2026-06-15_15-19-16%20(2).png
នៅយប់ថ្ងៃទី១៣ ខែមិថុនា តារាកំប្លែងពាក់មី បានប្រតិកម្មទៅនឹងគណនីមួយដែលបញ្ចេញមតិរិះគន់និងហៅលោកថាជាមនុស្សអត់ប្រយោជន៍។ តារាកំប្លែងរូបនេះបានសរសេរថា «ពាក្យ ( អាអត់ប្រយោជន៍ វាធ្ងន់ណាស់សម្រាប់ខ្ញុំ )ខ្ញុំជួយសង្គមដូចជាច្រើនដែរ បូករួមទាំងវីដេអូអប់រំ វីដេអូជួយសង្គមផ្សេងៗ។ រឿងផ្សាយស្រា ជាមុខរបររកស៊ីស្របច្បាប់ មានទាំងអ្នកផលិតស្រា អ្នកលក់ស្រា អ្នកហូបស្រា មានច្រើនណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6K65Yj8KfXWojiUzrzxd8k_1QHShom4LySdSh_W62TmhUr2C9UJZOZokrGK7G2pVY1LJ04VMe41IYrahC7p7K-bakMzEAl8mPxMCPJl7kKGZuR3-1XwhAe39u7KNsEhzz1S4E4PXcGoXZvmA0WkAD2DOrgYSnadKSoXhXbGW1mNRKyZAJj1sQmMGsrbs/s1440/image_2026-06-15_15-19-18.png
នៅក្នុងថតតារាកំប្លែងរូបនេះបញ្ជាក់ថាមិនបែងចែកតួប្រុសឬស្រីនោះទេខណៈភរិយារបស់លោកក៏បានចូលរួមថតដូចគ្នាហើយការសម្តែងមិនបានលើសលួសអ្វីឡើយ។ លោក បានសរសេរថា «រឿងថតសិល្បៈ មិនចាំបាច់បែងចែកថតស្រីថតប្រុសអី ទោះមានតួស្រី ក៏មានប្រពន្ធពាក់មីសម្តែងជាមួយដែរ ហើយក៏មិនដែលបង្ហាញរូបភាព ឬ សាច់រឿងអីលើសលួសដែរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsf1KKDBzW7H8kfLmR_1EqgDZ2v8c1QH94u6R0AuzsFiFbzDqjlx_yamvgYcM-SVBFVTrZrLL8dUyRg9BPAtPtWOvEnGxzkLt6Kw_QBXTibbVSTNOrrHmzWM8uR5w-n2NfMPmnADqO9N1DcSf7LWGIoc_j9RlrnJahWPLkucPlkWwxnobkBPu1t1E_dOM/s1080/image_2026-06-15_15-19-21.png

លើសពីនេះទៅទៀតជុំវិញពាក្យខ្សឹមខ្សៀវនាំនារីម្នាក់ចូលវិថីសិល្បៈ តារាកំប្លែង ពាក់មី បានចេញមកបញ្ជាក់យ៉ាងដូច្នេះថា « រឿង លក្ខិណា គ្នាចូលសិល្បៈប្រុងឱ្យគ្នាថត1វីដេអូហើយឈប់មែន តើគ្នាខុសអី ហេតុអី ? តើវីដេអូគ្នាទាំងអស់ ថោកទាប ឬ មានអីបំពុលសង្គមមែន ? យើងគ្រប់គ្នា មានមុខរបររៀងៗខ្លួនសំខាន់កុំឱ្យតែខុសច្បាប់!»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0pQOf1YXib1KwBJz8lXBuYW9FQwLJjQD392VSslKizl6XD1mS8jaFK2CDnU391VxfwpcR5WwIWL8cZh0j5G_WBy8MGM9R8Wz5gAPue2AX-g6oNEjGnh75kmNSbdrmWqfuw_PPU-BAOa5N5ZfIsdxk1AeCfA_K9_uis7j18_SoZcPxqw-_xnRdvjyhNzE/s942/image_2026-06-15_15-19-16.png

ការបញ្ជាក់របស់តារាកំប្លែង ពាក់មី បានធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើនដោយអ្នកខ្លះក៏បញ្ចេញមតិបែបវិជ្ជមានចំណែកមតិមួយទៀតនៅតែបង្ហាញការមិនពេញចិត្តទៅកាន់តារាកំប្លែងរូបនេះដដែល។ គួរឱ្យដឹងថា ថ្មីៗនេះលោកក៏រងនូវពាក្យចចាមអារ៉ាមមិនល្អទាក់ទងនឹងការនាំយក លក្ខិណា ចូលវិថីសិល្បៈដូចគ្នា។ បុគ្គលដែលមានឥទ្ធិពលលើបណ្តាញសង្គមក៏បានបង្ហោះសំណេរឌឺដងផងដែរខណៈមនុស្សមួយចំនួនបានតម្រង់មុខសញ្ញាមកកាន់លោក៕