Home Blog Page 133

អាល្លឺម៉ង់រិះគ.ន់លោក Trump ពីការបំផ្លា.ញសណ្តាប់ធ្នាប់ពិភពលោក និងអំពាវនាវទៅសហគមន៍អន្តរជាតិកុំព្រងើយ

0

ប្រទេសអាល្លឺម៉ង់ ៖ សារព័ត៌មាន Reuters រាយការណ៍ថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស បានរិះគ.ន់គោលនយោបាយការបរទេសរបស់អាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump និងអំពាវនាវទៅកាន់សហគមន៍អន្តរជាតិកុំបណ្តោយឱ្យខូចសណ្តាប់ធ្នាប់ពិភពលោក ។ ប្រធានាធិបតីអាល្លឺម៉ង់រិះគ.ន់អាមេរិកនេះ បន្ទាប់ពីកងទ័ពអាមេរិកចា.ប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា ដោយចោទរត់ពន្ធគ្រឿងញៀនចូលទឹកដីអាមេរិក ។

ប្រធានាធិបតីអាល្លឺម៉ង់ លោក Steinmeier ថ្លែងថា ប្រព័ន្ធប្រជាធិបតេយ្យរបស់ពិភពលោក មិនធ្លាប់រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរទេ ហើយរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែនជាការផ្លាស់ប្តូរមួយដ៏សំខាន់ ខណៈទង្វើរបស់អាមេរិកមកលើវេណេស៊ុយអេឡាជាការបែកបាក់ប្រវត្តិសាស្ត្រលើកទី២ ។ អាមេរិកជាសម្ព័ន្ធមិត្តសំខាន់បំផុតរបស់អាល្លឺម៉ង់ ប៉ុន្តែអាមេរិកបានបំផ្លាញគុណតម្លៃ និងសណ្តាប់ធ្នាប់ពិភពលោក ។

ហេតុនេះ សហគមន៍អន្តរជាតិត្រូវតែជួយគ្នាការពារកុំឱ្យសណ្តាប់ធ្នាប់ពិភពលោកត្រូវបំផ្លាញដោយមហាអំណាចដែលចង់បានអ្វីតាមតម្រូវការ ហើយមហាអំណាចមួយចំនួនចាត់ទុកប្រទេសនានាដូចជាទ្រព្យសម្បត្តិរបស់ពួកគេ ។ ការចូលរួមចំណែកថែទាំសណ្តាប់ធ្នាប់ពិភពលោកយ៉ាងច្បាស់លាស់ គឺជារឿងចាំបាច់ដែលប្រទេសនានា ដូចជា ៖ ប្រេស៊ីល និងឥណ្ឌា គួរតែជួយគ្នារៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ ។

បើទោះជាលោក Steinmeier គ្រាន់តែជាប្រធានាធិបតីអាល្លឺម៉ង់មួយរូប ប៉ុន្តែពាក្យសម្តីរបស់លោកត្រូវបានគេមើលឃើញថាពិតជាមានទម្ងន់ និងជាសេរីភាពនៃការបញ្ចេញមតិពាក់ព័ន្ធនឹងពិភពលោក គួរឱ្យចាប់អារម្មណ៍ ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី Trump បានចោទប្រកាន់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Maduro ជួញដូរគ្រឿងញៀន, ឃុបឃិតកាន់កាប់អាវុធបំផ្លាញអាមេរិក, មានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀន និងរត់ពន្ធគ្រឿងញៀនចូលទឹកដីអាមេរិក ។ ប៉ុន្តែលោក Maduro បដិសេធនឹងការចោទប្រកាន់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនយកលេសដើម្បីធ្វើប្រតិបត្តិការកងទ័ពផ្តួលរំលំរដ្ឋាភិបាលវេណេស៊ុយអេឡា ។

កងទ័ពពិសេសអាមេរិកបានវាយប្រហារទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា និងចាប់ខ្លួនលោកប្រធានាធិបតី Maduro និងភរិយា ទាំងកណ្តាលអធ្រាត្រកាលពីថ្ងៃទី៣ ខែមករា បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង អ្វីគួរឱ្យចាប់អារម្មណ៍បំផុត គឺកងទ័ពអាមេរិកប្រើពេលមិនដល់៣ម៉ោងក្នុងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាដោយរលូន ។

ទោះជាអាមេរិកទទួលបានជោគជ័យក្នុងប្រតិបត្តិការនេះ ប៉ុន្តែសហគមន៍អន្តរជាតិបានថ្កោលទោសទង្វើរបស់អាមេរិក ដោយអំពាវនាវឱ្យអាមេរិកគោរពច្បាប់អន្តរជាតិ និងដោះលែងប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា ខណៈលោកប្រធានាធិបតី Trump ប្រកាសថា លោក Maduro និងភរិយា ប្រឈមមុខនឹងទោសព្រហ្មទណ្ឌដែលត្រូវកាត់ក្តីដោយតុលាការអាមេរិក ។

កាលពីថ្ងៃទី៤ ខែមករា ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យអាមេរិកធានាសុវត្ថិភាព និងឱ្យអាមេរិកដោះលែងប្រធានាធិបតីវេណស៊ុយអេឡា លោក Nicolas Maduro និងភរិយា បន្ទាន់ ខណៈរដ្ឋាភិបាលចិនអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកបញ្ឈប់ការព្យាយាមផ្តួលរំលំរបបដឹកនាំវេណេស៊ុយអេឡា និងងាកមកដោះស្រាយបញ្ហាដោយការចរចា ។

ដូចគ្នានេះ មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន បានថ្កោលទោសអាមេរិកធ្វើប្រតិបត្តិការកងទ័ពដោយឥតខ្មាស់អៀនក្នុងការចាប់ខ្លួនប្រធានាធិបតីវេណស៊ុយអេឡា ដែលជាការស្វែងរកអំណាចរបស់អាមេរិក និងជាគំរូអាក្រក់ ។ រីឯនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហោះសារកាលពីថ្ងៃទី៤ ខែមករា បារម្ភពីកងទ័ពអាមេរិកវាយប្រហារវេណេស៊ុយអេឡា ថាល្មើសច្បាប់អន្តរជាតិ និងអំពាវនាវឱ្យអាមេរិកដោះលែងប្រធានាធិបតីវេណេស៊ុយអេឡា ៕

ជា ស្រីនា ថាវត្តមានរបស់ ហេង វិសាល គឺជាទ្រព្យដ៏មានតម្លៃ

0

Influencer ជា ស្រីនា បានបង្ហោះសារជូនពរថ្ងៃកំណើតទៅកាន់ ហេង វិសាល ជាស្វាមីដោយបញ្ជាក់ពីក្តីសុខរបស់ខ្លួនដែលមានវត្តមានរបស់ ហេង វិសាល នៅក្នុងជីវិត។ ស្រីនា ក៏បានលើកឡើងដែរថា ហេង វិសាល គឺទ្រព្យដ៏មានតម្លៃសម្រាប់ពិភពលោកមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB_S7zzS9TJ-eBb7dczeHcJyGB3qyxLeQCtGhFb-GrpfvVedJjk44LLo5c-in-RVtnldHBWFGO7jU9u88O2Apg49LPqZTVXmsc-MdEYgT7PLby8QQLQHnmjSaMsvcfB6XBNbLJ67VtYE1oY8gvE9sHtxM_F7x4QQCZlKABU2FZTOnMp5vKqNXAAAhll-pw/s2048/image_2026-01-08_15-45-42.png
ជា ស្រីនា និង ហេង វិសាល គឺជាបុគ្គលដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជាមិនត្រឹមតែមានរូបរាងស្រស់ស្អាតនិងស្រស់សង្ហាប៉ុន្តែអ្នកទាំងពីរគឺជាមនុស្សរស់នៅប្រកបដោយគុណធម៌មានចិត្តល្អទាំងប្តីទាំងប្រពន្ធ។ ក្នុងកាលដែលប្រទេសកម្ពុជារងការឈ្លានពានពីថៃអ្នកទាំងពីរបានខិតខំយ៉ាងខ្លាំងជួយដល់វីរកងទ័ពនិងជនភៀសសឹក។ អំពើល្អទឹកចិត្តសប្បុរសរបស់ ហេង វិសាល និង ជា ស្រីនា កើតមានជាយូរមកហើយ មិនត្រឹមតែប៉ុណ្ណោះប្តីប្រពន្ធមួយគូនេះក៏ជ្រះថ្លានឹងព្រះធម៌ដែរ។ រស់នៅសន្សំតែបុណ្យកុសល ជួយដល់សង្គម មានមនុស្សស្រលាញ់រាប់អានច្រើនចំណែកឯមុខជំនួញអ្នកទាំងពីរវិញក៏កាក់កបមិនធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAxnYIf2gl56WdG67kJOBleMuX8gHjm-aJIreAjOtmO8uKnYa9J27faFuirZUvmGE23DwXU3A0Bu_0ZH0owgL6xEKQ4rUyisOuz-XFjvBKraHCRnHYfwgolKBuZpkGrRcJOrlc2oPQhlC2w96JcHZIysMds2t7AINFWUtLhDzZ0nIY4vv7EevCGF5Lfba3/s2048/image_2026-01-08_15-45-43.png

បន្ទាប់ពីស្ថានភាពប្រទេសជាតិធូរស្បើយ ជា ស្រីនា និង ហេង វិសាល បានចំណាយពេលវេលាជាមួយគ្នាដោយទៅកម្សាន្តនៅឯតំបន់មាត់សមុទ្រ។ ឆ្លៀតក្នុងឱកាសនេះនៅថ្ងៃទី៨ ខែមករា ជា ស្រីនា ក៏បានបង្ហោះសារជូនពរថ្ងៃកំណើតស្វាមីរបស់ខ្លួនប្រកបដោយភាពផ្អែមល្ហែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxKdlWh5KCLNZ4K5tDKXRw0s0n10P4-JqX2ZjY_LQabnBTomfeFnH4AmVg8Yac1Dz_iaiIzF76SbQ1LgEpEPLDlYJ8WSE-d-Q_7Lu2xFfs23iiuqxbu2pwZCLxWK12J8l9GYTJS-SCpj1u-ZQYEm8qr8S3Yu1ZREnKF-mOGeWdYnnddDbfUvThgw1EcB2N/s1339/image_2026-01-08_15-45-39.png

ស្រីនា បានបង្ហោះពាក្យជូនពរទៅកាន់ ហេង វិសាល ថា «Happy Birthday លោកប្តី មនុស្សល្អដូចបងមិនបាច់ជូនពរក៏បុណ្យបងហុចផលឱ្យបងហើយដែរ អរគុណបងដែលតែងតែចង់ឱ្យអ្នកដទៃមានក្តីសុខ មើលថែមនុស្សជុំវិញខ្លួនមិនត្រឹមជាតិនេះទេ នាំគេធ្វើបុណ្យឱ្យល្អដល់ជាតិក្រោយទៀត វត្តមានបងគឺជាទ្រព្យដ៏មានតម្លៃសម្រាប់ពិភពលោកមួយនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQH5lSrgGAwrYeMA0SvuKSaJUCVkmfXFPJ6PSo5336ekuV3fEEUGCblV-5cDAV_oxYHy5Vay4a80X6Uw8DRU5ZOLaNkIo519NYjOnHRw2mxr3AV6f-A0Gu5m-ye3wc5Tcvx3Ii9N2tTWqWZLSmhkwhHv-9WTYcYidvlB16P_FEpGl7sC01E6C6N_ndJlTq/s2048/image_2026-01-08_15-45-40.png

ពាក្យជូនពររបស់ ជា ស្រីនា ទៅកាន់ ហេង វិសាល ត្រូវបានចាត់ទុកថាគឺជាពាក្យជូនពរដ៏មានអត្ថន័យនិងស្រស់ស្អាតសម្រាប់គូស្នេហ៍នេះ។ ងាកទៅកាន់ទស្សនិកជនវិញក៏បានជូនពរ ហេង វិសាល ក្នុងឱកាសនេះដូចគ្នា៕

ថ្ងៃទី១ខ្សែភាពយន្ត «សោកនាដកម្មភ្នំខ្មោច»ចំណាយអស់ជាង២ម៉ឺនដុល្លារ ខណៈតួសម្តែងម្នាក់មានបញ្ហាសុខភាព

0

បន្ទាប់ពីបើកកាមេរ៉ាថតខ្សែភាពយន្ត «សោកនាដកម្មភ្នំខ្មោច» លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានបង្ហាញថាក្នុងថ្ងៃទី១នៃការថតខ្សែភាពយន្តដែលដកស្រង់ពីរឿងពិតនេះចំណាយរហូតដល់ទៅជាង២ម៉ឺនដុល្លារឯណោះ។ មិនត្រឹមតែចំណាយច្រើនប៉ុណ្ណោះទេប៉ុន្តែតារាសម្តែង ង៉ែត សុវណ្ណលីតា ដែលជាតួអង្គម្នាក់នៅក្នុងរឿងនេះមិនអាចបន្តថតទៀតបានដោយសារតែមានបញ្ហាសុខភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGSLxr62sz1QQpNBciftVg4OixxSOMl4f2VVRo3T22ZHfg1_Yc8HPSeuwptBY55Oc1evw1mTTgi9jVA5UNa9X9y2bPzDiY_EsMsa8dnfYej-1pJXg3Hqyeg0wO07rdCtzFQUlam5ydN3x6gtecf8uRJYgoFh0OcNsxEOkatLEg_wCKaAQs_sE1KcbS6IrW/s2048/image_2026-01-08_14-16-08.png
នៅព្រឹកថ្ងៃទី៨ មករា លោក លៀក លីដា បានបង្ហាញរូបភាពមួយប៉ុន្មានសន្លឹកនិងចំនួនទឹកប្រាក់ដែលត្រូវចំណាយសម្រាប់ការថតខ្សែភាពយន្តខ្នាតធំរបស់ខ្លួនដោយរៀបរាប់ថា«ថ្ងៃទី ១ ចាយអស់ប៉ុណ្ណឹងហើយ ជួយមើលៗផង មេៗនៅទទួលការ ឧបត្ថម្ភនៅឡើយទេ ជាពិសេសបងប្អូនម្ចាស់ប្រេនធំៗដែលមានធនធានអាចជួយទិញសំបុត្រ មុនម្នាក់៤ ទៅ ៥រយ សំបុត្រម្នាក់មក។ សូមអរគុណដល់ អ្នកឧកញ៉ាបណ្ឌិត គួច ម៉េងលី ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៥ ០០០ ដុល្លារអាម៉េរិក។ រឿងមួយនេះមិនមែនរបស់ LD ផ្តាច់មុខទេ គឺរបស់ប្រជាជនខ្មែរគ្រប់រូប»។ តាមរូបភាពដែលលោក លៀក លីដា បានបង្ហាញថ្ងៃទី១នៃការថតរឿង «សោកនាដកម្មភ្នំខ្មោច» ចំណាយថវិការហូតដល់ ២៥ ៥៥៦.០៨ដុល្លារអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVtjmHnjvCk4LovdsP47uoAvpQNMXAvHY1KRVX_tRF0VGjgAPf0BuDmJokXh2JuLZkd9jrqiNtIIemxE5HXAngGB-ewBhDrgwClII6ERsJruf767iFX3wMAYdnF1Edy1p1xmKXaIvU3bumZsb56EoKhGekuF5yT9algCHRkq4HssWdu0oSAkt8dry3crwg/s2048/image_2026-01-08_13-59-34.png

ជាមួយនឹងតួលេខចំនួនខ្ពស់នេះតួសម្តែងនៃការថតរឿងប្រវត្តិសាស្រ្តខ្មែរដែលត្រូវទាហាថៃធ្វើបានជួបប្រទះបញ្ហាសុខភាពដែលមិនអាចបន្តការថតបានទៀតនោះទេ។ នៅថ្ងៃទី៨ ដដែលនេះតារាសម្តែង ង៉ែត សុវណ្ណលីតា បានបង្ហោះជាសាធារណៈអំពីសុខភាពរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi60AWyVMQmoMKEkRxCWDgGspmEXUciyL6_-sT_AMeOnJfWz3dDJHiIAVQZ9dX7_zkDpaqgHtasZVpWKdglsQ8u9J1xIJrmQZO_H7ji_2fBI3jWlb1NEdnS03cmuuqGLq9r5Yh60ma6pCf2TYgi5sAYnyxD9eCjqVMUfbn-3I2T-97LW-QTavA8RiNHB65S/s1758/image_2026-01-08_14-16-10.png

តារាសម្តែងសម្បូរទេពកោសល្យរូបនេះបានបង្ហោះថា «ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ដែលមិនបានបន្តថតរឿងប្រវត្តិសាស្រ្តដ៏សែនឈឺចាប់មួយនេះជូនបងប្អូនបាន នោះគឺរឿង (សោកនាដកម្មភ្នំខ្មោច)ដោយសារសុខភាពរបស់ខ្ញុំខ្សោយពេក ចឹងហើយខ្ញុំសូមអភ័ទោសដល់ម្ចាស់ផលិតកម្ម LD បងលីដា ប្អូនលីណា ព្រមទាំងក្រុមកាងារទាំងអស់ផងដែរ»។ ការប្រកាសពីបញ្ហាសុខភាពរបស់តារាសម្តែង ង៉ែត សុវណ្ណលីតា ទទួលបានការជូនពរជាច្រើនពីមិត្តរួមអាជីពនិងមហាជន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWtdzdiii4la6xzbP0fiqtCkj5AwNS7uSM3HQPmufDYKwXLQoKRHpVk-HdMrFGkMWQQVFIu33UfxMHd2wT4HHdtuY_Av47msHK_dyrLedXOhbsmlpXYPcl8hylhoVompOQmG-UOSNO1YFcjCtWu_JPOiZIQ-HoissA4I0a3b3OmkgaRi21ANBUPEl_991l/s2238/image_2026-01-08_13-51-05.png

«សោកនាដកម្មភ្នំខ្មោច» គឺដកស្រង់ចេញពីរឿងពិតអំពីសោកនាដកម្មដ៏ឃោរឃៅពីសំណាក់យោធាសៀមមកលើរាស្ត្រខ្មែររាប់ពាន់នាក់ហើយនៅតែដិតដាមក្នុងអារម្មណ៍ជនភៀសសឹកកម្ពុជាប្រមាណជាង ៤ម៉ឺននាក់ ក្នុងពេលដែលស្ថានភាពកម្ពុជាកំពុងវឹកវរក្រោមរបបខ្មែរក្រហម៕

ហេតុអ្វីបានជាលោកប្រធានាធិបតី Trump ចង់គ្រប់គ្រងកោះហ្គ្រីនឡែនខ្លាំង?

0

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យកងទ័ពអាមេរិកធ្វើប្រតិបត្តិការទ្រង់ទ្រាយធំវាយប្រ.ហារទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា និងចា.ប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយាបានសម្រេចកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ និងមានផែនការបញ្ចូនក្រុមហ៊ុនប្រេងឥន្ធនៈអាមេរិកមកប្រកបអាជីវកម្មនៅវេណេស៊ុយអេឡាម្តងទៀត ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិកប្រកាសចង់គ្រប់គ្រងកោះហ្គ្រីនឡែនដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាក ដោយចំណាយប្រាក់ទិញ ឬប្រើប្រាស់កម្លាំងកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2rd8eFjwQKxpY1JbjltKHIQld0cKSIYrWAlIR4V5agv4Yzab0SEzdO3O8DVT7T7v9-s5TWouCQ_uDjM1ovMJ343MjLt_4FeuVCzcLGkTnfKB9RIRWvYz_hq6LbIPTGhQZhmQ5HFi-4TNsVkzdBgTOer-lK5xo7m3YGbWa37iGyBsSmHZXMAH55fXJFvR1/s770/image_2026-01-08_11-28-11%20(2).png

កាលពីឆ្នាំ២០១៩ លោកប្រធានាធិបតី Trump ធ្លាប់មានគំនិតចង់ទិញកោះហ្គ្រីនឡែន ប៉ុន្តែត្រូវបានរដ្ឋាភិបាលដាណឺម៉ាក និងនាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែនបដិសេធជាមួយសំណើនេះ ដោយអះអាងថា កោះហ្គ្រីនឡែនមិនមែនសម្រាប់លក់ឱ្យអាមេរិកទេ ។ វាធ្វើឱ្យលោក Trump មិនពេញចិត្តនឹងការបដិសេធ ហើយក៏លុបចោលដំណើរទស្សនកិច្ចទៅប្រទេសដាណឺម៉ាកភ្លាមៗនាពេលនោះ ។

នៅឆ្នាំ២០២៦នេះ លោក Trump បានផ្លាស់ប្តូរគោលជំហរលែងចង់ទិញកោះហ្គ្រីនឡែន ដោយលោកថា អាមេរិកចាំបាច់ត្រូវតែគ្រប់គ្រងកោះនេះជាបន្ទាន់ដើម្បីសន្តិសុខជាតិ ហើយអាមេរិកអាចនឹងប្រើប្រាស់កម្លាំងទ័ពដណ្តើមកាន់កាប់តែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgjf-3rZS3_wSz-IwAT5DtYrzlkFSMTEjGyB2kEeWspM0IPdVqhTmIGFayRT0Mg_MN0f49jIYDwTraBPoh7ma54TyX6BoLMINDudCTqWblobicjPiD6LbwwSCgGaItN-qw_mz6mSfDfGF9V2rg5Y935YsgXrvKnnpSMex8ft1QJkUHN1yjtdT4PWUH86if/s1084/image_2026-01-08_11-28-11.png

ប៉ុន្តែតើដឹងឬទេថា លោក Trump មិនមែនជាមនុស្សដំបូងដែលចាប់អារម្មណ៍ចង់ទិញកោះនេះទេ កាលពីឆ្នាំ១៩៤៦ ប្រធានាធិបតីអាមេរិក លោក Harry S. Truman ក៏ធ្លាប់សុំទិញកោះនេះដែរ ។

តើកោះហ្គ្រីនឡែនមានអ្វីពិសេសទើបធ្វើឱ្យប្រធានាធិបតីអាមេរិកចង់បានខ្លាំង? កោះហ្រ្គីនឡែនមានទីតាំងស្ថិតនៅភាគខាងជើងបំផុតនៃពិភពលោក ស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិក និងអាកទិក ដែលមានផ្ទៃដីធំទូលាយ ។ តាមទិន្នន័យចុងក្រោយ កោះនេះមានពលរដ្ឋរស់នៅត្រឹមតែ៥ម៉ឺន ៧ពាន់នាក់ប៉ុណ្ណោះ ដែលជាទឹកដីមានមនុស្សរស់នៅតិចបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJfxUjDLxUbQo9Ha7B0mPeerGxnFoeYsFjW6gZYqT0A7umlLT05tRgPDpyb3AdcKw8gMVykupJsj6igOTyak2ULOfJeieEl23_pehThhCNFM5j6Bwe13C0JHvDlvTsVQRQhLLkkhdPQA3KXq-0okif5GVX1kVGrZPxfS2PUDTlbC_9rwCR8Hk5mtd8pnh-/s1600/image_2026-01-08_11-28-12.png

កាលពីមុន កោះនេះស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសដាណឺម៉ាក ក្រោយមក ក៏បានទទួលសិទ្ធិគ្រប់គ្រងខ្លួនឯងនៅឆ្នាំ១៩៧៩ ប៉ុន្តែវិស័យការពារជាតិ និងគោលនយោបាយការបរទេសរបស់ហ្គ្រីនឡែន នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក ។ បច្ចុប្បន្ន កោះនេះទទួលប្រាក់ចំណូលចម្បងពីការនេសាទ គឺស្មើរហូតដល់ជាង៩០% នៃការនាំចេញបង្គា និងត្រី ។

ចំណែកវិស័យទេសចរណ៍វិញចាប់ផ្តើមរីកចម្រើនតាមរយៈការទាក់ទាញភ្ញៀវទេសចរមកទស្សនាពន្លឺព្រះអាទិត្យ និងផ្ទាំងទឹកកក ហើយវិស័យទេសចរណ៍ផ្តល់ប្រាក់ចំណូលដល់កោះហ្គ្រីនឡែន ស្មើ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) និងការជួលកម្លាំងពលកម្មកើនឡើង ។ ក្រៅពីនេះ ថវិកាជាងពាក់កណ្តាលរបស់កោះនៅតែពឹងផ្អែកការផ្តល់ជំនួយពីរដ្ឋាភិបាលដាណឺម៉កជារៀងរាល់ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHFRrLQI0ztcl9zM6q3mg_r-jC4yYmywawKFHG5DcwszX7dTylwWJd6ZWaMmJiA6FYcQqjRV1MFJQ2acnpDzZH0YD0zkKp0R5n3M-c81S4wtAE-5juLPX_uRp7JmEZ5gF5zSi2ND30In9btYN4hgmcycTUM_cWJAg_pKhZMtuPMWwEiOfhU2GfeFZ_eBzK/s4384/image_2026-01-08_11-28-13%20(2).png

កំណប់ទ្រព្យដ៏ធំសម្បើមរបស់កោះហ្គ្រីនឡែន គឺធនធានធម្មជាតិ! កោះនេះសម្បូររ៉ែមានតម្លៃជាច្រើនប្រភេទ ដូចជា ៖ រ៉ែស័ង្កសី និងមាសក្រហម និងជាប្រភពប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិយ៉ាងច្រើន ដែលងាយស្រួលក្នុងការរុករកដោយសារផ្ទាំងទឹកកករលាយ ។កោះថែមទាំងមានរ៉ែកម្រ (Rare Earth) ដែលចាំបាច់សម្រាប់ផលិតថ្មរថយន្តអគ្គិសនី បន្ទះឈីប បច្ចេកវិទ្យាទំនើប និងបច្ចេកវិទ្យាផ្នែកយោធា ដែលបច្ចុប្បន្ន ចិនបាននាំចេញរ៉ែកម្រច្រើនជាងគេទៅកាន់អាមេរិក ទើបអាមេរិកចង់កាន់កាប់កោះនេះដើម្បីកាត់បន្ថយការនាំចូលរ៉ែកម្រពីចិន ។

អាមេរិក ចិន និងរុស្ស៊ី ចាត់ទុកកោះនេះជាទីតាំងសំខាន់នៃយុទ្ធសាស្ត្រតំបន់អាកទិក ពីព្រោះពេលផ្ទាំងទឹកកករលាយនឹងបង្កើតផ្លូវដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់អាកទិក ដែលជួយឱ្យការដឹកទំនិញរវាងតំបន់អាស៊ី និងអឺរ៉ុបងាយស្រួលជាងមុន មិនចាំបាច់ដឹកទំនិញជុំវិញព្រែកជីកស៊ុយអេ ឬប្រឡាយប៉ាណាម៉ា ។ លើសពីនេះ កោះស្ថិតនៅក្បែររុស្ស៊ី និងជាផ្លូវហោះហើរជុំវិញពិភពលោក ទើបធ្វើឱ្យវាក្លាយជាទីតាំងឈរជើងកងទ័ព និងមជ្ឈមណ្ឌលប្រកាសអាសន្នពីមីស៊ីលចម្ងាយឆ្ងាយ ទើបអាមេរិកចាត់ទុកហ្គ្រីនឡែនមានសារៈសំខាន់សម្រាប់សន្តិសុខរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCoVjyT8KXKIOevIi6qI5WvtX1Fzkjfnsc45SxDjcj6FOP0347z9cVgZIYmrj8uqXUdsyRtQAQ3O5Eyf-d_BGG2IF3NnHvc5cK1gjaTCciL2KM1o70MFtx4U4k7IRJqrA5_BRdDNHA30f1-VIt3gxiGvwyEJOCu9I-pMFh1g04FddQl8hV1MdKwoVsegR/s2400/image_2026-01-05_09-40-19.png

អាមេរិកមានទីតាំងកងទ័ពនៅហ្គ្រីនឡែនរួចហើយឈ្មោះ «Thule Air Base» សម្រាប់ត្រួតពិនិត្យអាវុធនុយក្លេអ៊ែរ ។ ហេតុនេះ ការគ្រប់គ្រងហ្គ្រីនឡែន គឺជាការគ្រប់គ្រងតំបន់អាកទិក, បង្កើនអំណាចចរចាជាមួយអង្គការ NATO, កាត់បន្ថយការពឹងផ្អែកដាណឺម៉ាក, បង្កើតទីតាំងកងទ័ព និងប្រព័ន្ធរ៉េដាបន្ថែមយ៉ាងងាយស្រួល ។

ចំណែកចិនធ្លាប់វិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងអាកាសយានដ្ឋាននៅហ្គ្រីនឡែន ដែលអាមេរិកចាត់ទុកប៉ះពាល់ដល់សន្តិសុខរបស់ខ្លួន ហើយមិនពេញចិត្តនឹងការវិនិយោគរបស់ចិន ។ ទោះជានាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានថ្លែងនៅឆ្នាំ២០២៦ ថា អាមេរិកគំរាមចង់គ្រប់គ្រងហ្គ្រីនឡែន គឺជាការបំផ្លាញមូលដ្ឋានគ្រិះរបស់អង្គការ NATO ប៉ុន្តែលោក Trump មិនចាប់អារម្មណ៍នឹងការរិះគន់ទេ ហើយលោកពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលអាមេរិកស្វែងរកវិធីផ្សេងៗដើម្បីគ្រប់គ្រងហ្គ្រីនឡែនឱ្យបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdb5bVBonM2ZGMgUK5YLniiKmuRMcVIBo0VvnCArtPz0KC0z-mpDLTwWJpE1gidzBmuLZ8sa3kmf4hc6QKvSgorzwXo3QKl3wmEUw9BobGZi_4_XatMxe9s1gTR8p-wyfDnPasajsifJ1raSiNoGH65gMl-KaBFRM-nP2-iamUIXhv3CpfRVMHxPncHpfJ/s1498/image_2026-01-05_09-40-18.png

វិធីមួយដែលលោកនឹងអនុវត្ត គឺប្រើប្រាស់កម្លាំងកងទ័ពដណ្តើមយក ប្រសិនបើការចរចាសុំទិញហ្គ្រីនឡែនមិនជោគជ័យ ។ យើងនឹងរង់ចាំមើលថា តើលោក Trump នឹងជាមួយហ្គ្រីនឡែនដូចវេណេស៊ុយអេឡាដែរឬទេ ឬត្រូវធ្វើកិច្ចព្រមព្រៀងសេដ្ឋកិច្ច ប៉ុន្តែគួរតែសួរពលរដ្ឋហ្គ្រីនឡែនថា តើពួកគេចង់បានឯករាជ្យពីដាណឺម៉ាក និងចង់ក្លាយជាពលរដ្ឋអាមេរិកឬអត់ ។

គួរបញ្ជាក់ថា អាមេរិកធ្លាប់ទិញអាឡាស្កាពីរុស្ស៊ីកាលពីឆ្នាំ១៨៦៧ ក្នុងតម្លៃត្រឹមតែ ៧លាន ២សែនដុល្លារប៉ុណ្ណោះ ខណៈប្រទេសនានាសើចចំអកថា អាមេរិកទិញអាឡាសា្កជាដែនទឹកកក ។ ប៉ុន្តែបច្ចុប្បន្ន អាឡាស្កាក្លាយជាដែនទឹកកកដែលមានប្រេង មាស និងទីតាំងឈរជើងកងទ័ពអាមេរិក ហើយនេះអាចជាមូលហេតុធ្វើឱ្យលោក Trump សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីទទួលបានហ្គ្រីនឡែនជាដែនទឹកកកធំជាងអាឡាស្កា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7o8t9LSYRoLv6ZE75G7PWniJ9JxXzSYgqK_RTFyqNDl28hZpOrOPlIJfm-bY0ImNgxKLjdIF5AtplME2KG_paoM3EjBkg5LT5HyCTrl1itoVocjw6QmIriDa2to3etRS-_ZJprgklmtBDEGicsxKY55SZ5M-AhcsvFEPTW1BZVYAtTsx1RpTab2hQW05D/s870/photo_2026-01-05_09-15-50.jpg

អ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងក្រោយ Zhao Lusi នឹងចូលរួមជាភ្ញៀវពិសេសក្នុងការប្រគំតន្រ្តីរបស់ Dylan Wang

0

យោងតាមអ្នករៀបចំកម្មវិធីការប្រគំតន្ត្រី D.PARTY 2026 របស់ Dylan Wang នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅ Galaxy Arena (ម៉ាកាវ)។ ជាពិសេសតារាសម្តែង Zhao Lusi ត្រូវបានបញ្ជាក់ថាជាអ្នកសំដែងកិត្តិយសពិសេស ដោយសន្យាថានឹងបន្ថែមចំណុចលេចធ្លោមួយដល់ការប្រគំតន្ត្រីទ្រង់ទ្រាយធំរបស់សិល្បកររូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRlaBOWdjTc8lCw_xVkfI9hCpfjuJfNfju9I0sAE0pE1azgIPmdhQHcUgCTQINQQl8EhODQbU-hf9zTtSeF4AMsUMzEaHVigIK3XBQ1ZaNOKe8TCLwb8z86lIV2Fjga-8IpgF62IbBI-4s5swY9RZTe5ReWcPNryGarY_dFX86B11w0gUPX1Ee8bgvqACz/s853/image_2025-12-03_16-04-32%20(3).png
ពីមុន Zhao Lusi និង Dylan Wang តែងតែទាក់ទាញចំណាប់អារម្មណ៍នៅពេលដែលពួកគេបានបង្ហាញខ្លួនជាមួយគ្នានៅក្នុងព្រឹត្តិការណ៍កម្សាន្តធំៗដូចជា Weibo Night និង Starlight Awards។ លើសពីនេះទៅទៀតតារាទាំងពីររូបនេះតែងតែអង្គុយក្បែរគ្នានៅក្នុងព្រឹត្តិការណ៍ប្រកបដោយភាពស្និទ្ធស្នាលនិងចុះសម្រុងគ្នា។ គួរកត់សម្គាល់ថាអ្នកទាំងពីរមកពី Sichuan ហើយត្រូវបានគេប្រទះឃើញជជែកគ្នាជាភាសាក្នុងស្រុកនៅពីក្រោយឆាក ដែលរួមចំណែកដល់រូបភាពជិតស្និទ្ធនិងរួសរាយរាក់ទាក់នៅក្នុងក្រសែភ្នែកសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg52cjk7VFReOeC3Tnq-D6LVkrbIJl1AZ4OfQEiN0P6n53lo-IqIOuh6EmK30oY87ijb1ITxx93DQRwYqOWk4erIfkmwvi7FTf49-zNszKNRqe5PBKKAurylj79XO8BBNEUFH9rnV03U-fWlrgjKhU1lUi_fHLjXdnMPywOsz066fnDZB7gwkWuvv80WXO5/s2048/image_2026-01-07_16-22-27.png

ដំណឹងនៃការចូលរួមរបស់ Zhao Lusi នៅក្នុងការប្រគំតន្ត្រី D.PARTY បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រយ៉ាងឆាប់រហ័ស។ នៅលើបណ្តាញសង្គម មនុស្សជាច្រើនបានបញ្ចេញមតិថា នេះគឺជាកិច្ចសហការគួរឱ្យកត់សម្គាល់រវាងសិល្បករពីររូប ដែលមានការទទួលស្គាល់ខ្ពស់ និងមានអ្នកគាំទ្រយ៉ាងច្រើន។ អ្នកទស្សនាមួយចំនួនបានសម្តែងក្តីសង្ឃឹមថា សិល្បករទាំងពីរនឹងមិនត្រឹមតែសហការគ្នានៅលើឆាកតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការជាមួយគ្នាលើគម្រោងភាពយន្តផងដែរ ជាពិសេសនៅក្នុងប្រភេទរឿងភាគសម័យទំនើបឬយុវវ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLw9GgBBaW4joTLnDIhPfhTvq_S3I2TNfT7TQ7tWiazoEvFIaRH2D4KVaAFDf1XN_fiM_LxNUeBB0aUk_bjvvDtRpLK0_RDNnnhYI8mThQryXZ7sezl9dPQJY7ciH84qB625l4b73-HN9AROJj0in-TeD77a_rJQyrZr-MMPNv3CiAKhDbOgwcqfh7uYFg/s2048/image_2026-01-07_16-19-36.png

ចំពោះ Zhao Lusi ការបង្ហាញខ្លួនរបស់នាងនៅក្នុងការប្រគំតន្ត្រីរបស់ Dylan Wang បានបង្ហាញពីរូបភាពដ៏សម្បូរបែបរបស់នាងកាន់តែខ្លាំងឡើង និងបញ្ជាក់ពីឥទ្ធិពលស្ថិរភាពរបស់តារាសម្តែងដែលកើតនៅឆ្នាំ ១៩៩៨ នៅក្នុងឧស្សាហកម្មកម្សាន្តចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPJ7lLQyvgaBMQb0o1SlCwWClsium8htk3jbjeEkIlb9nJH8VYpS6mc1VbRBWIcEusavwuW9HEt2Z-Mvhk5bIkBxT4cbQ-KLrGXcGKw-7jqhR4x5NjtZ37W5ABPzaZLWKH1DjBKgycgQ4idaw2cnNAzi1Zc0Mv8et5fcCyfvrY5tajQ6mXT64pRmKVHIjG/s2048/image_2026-01-07_16-19-37.png

ទន្ទឹមនឹងនេះ D.PARTY ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការអភិវឌ្ឍអាជីពតន្ត្រីផ្ទាល់ខ្លួនរបស់ Dylan Wang បន្ទាប់ពីរយៈពេលយូរនៃការផ្តោតសំខាន់លើការសម្ដែង។ ទោះបីជាព័ត៌មានលម្អិតនៃការសម្តែងមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែការបង្ហាញខ្លួនរបស់ Zhao Lusi ត្រូវបានគេរំពឹងថានឹងក្លាយជាចំណុចលេចធ្លោដែលមិនអាចបំភ្លេចបាននៃការប្រគំតន្ត្រី D.PARTY 2026៕

មេខ្លោងនៃការធ្វើទា.រុណ.កម្ម និងសម្លា.ប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជា ត្រូវបានចា.ប់ខ្លួននៅប្រទេសថៃ

0

ទីក្រុងសេអ៊ូល៖ មេខ្លោងជនជាតិចិន ដែលជាជនសង្ស័យសំខាន់ពាក់ព័ន្ធនឹងការធ្វើទារុ.ណក.ម្ម និងឃា.តកម្មលើនិស្សិតកូរ៉េខាងត្បូងម្នាក់នៅខេត្តកំពត ប្រទេសកម្ពុជា ត្រូវបានទីភ្នាក់ងារប៉ូលីសកូរ៉េចាប់ខ្លួនបាន នៅប៉ាតាយ៉ា ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidfkDKQPEvsezpLZUDd6jo6JATn5uPxDRUk96b7yqNqCxK_dbzeWKQM9fRUPJSHBVYJarS0AVckqY-X3snQJgz0z1zlelzmt2U7hZPTH4yT3_yJFJIUeM8jc43ZSKueZ4E2PRuEH7fyvfJu-4-cSC2XmRL7-pSMsxKeUDgT47YHfUiInX7kV9seVVG7E7Q/s500/photo_2026-01-08_15-14-03.jpg
ក្រសួងយុត្តិធម៌ ទីភ្នាក់ងារប៉ូលីសជាតិ និងភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េ បានប្រកាសនៅថ្ងៃទី ៨ មករានេះថា ពួកគេបានសហការជាមួយអាជ្ញាធរថៃដើម្បីចាប់ខ្លួនជនជាតិចិនម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Ham អាយុ៤២ឆ្នាំ បានរត់គេចមកស្នាក់នៅប៉ាតាយ៉ា ប្រទេសថៃ កាលពីថ្ងៃមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE2TkABUpkngIi7F8QIY-KfIMaHh-1sAsghSyN7tCFKmgm1mr_N4cop1UqZZZ7heX9FGT9g1xQQnXpnUiabfJOXDtvhFP6ARjYa4KzcTfynGs7K7nPAyiXyTQFOXVHHI4pXDRioI2JjX3Z3uW1Z4dc277e9s93emWTh_DV2X7f06wdQy8Di9MrabYAozhC/s610/photo_2026-01-08_15-14-02%20(2).jpg

តាមការសួរចម្លើយ បុគ្គលឈ្មោះ Ham នេះបានបង្កើតមជ្ឈមណ្ឌលបោកប្រាស់មួយនៅកម្ពុជាជាមួយបក្ខពួកជាជនជាតិចិន និងជនជាតិកូរ៉េ ហើយបានល្បួងជនរងគ្រោះជនជាតិកូរ៉េឱ្យមកកម្ពុជាចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំមុន ដោយសន្យាថានឹងផ្តល់ការងារក្រៅម៉ោងដែលមានប្រាក់ខែខ្ពស់ឲ្យពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD7UFGXromRocS9dLPFrRdaJaBA1iYRNY50cTXSJhwxBuyt2Q0kaQSfdNTys3EMxepw5Z-0AdooCyY9eOhd52DA3cBjmmP9iyNywA7eGSoS8NWpP28N-nRg_BcKSCYiLGcl_XkO_McmhoIDANvDnPIDNAcJ754LaYT3OadDepPyG_-JF1v0Iy0hG3Nxq-4/s600/photo_2026-01-08_15-14-02.jpg

ក្រោយការចាប់ខ្លួននេះ ក្រសួងយុត្តិធម៌កូរ៉េខាងត្បូងបានបញ្ជាក់ពីការត្រៀមធ្វើបត្យាប័នជនសង្ស័យរូបនេះទៅកូរ៉េខាងត្បូងវិញ ហើយការសម្រេចចិត្តធ្វើបត្យាប័ននេះត្រូវតែទទួលបានតាមរយៈការព្រមព្រៀងជាមួយប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMv0sMfxxe2II6mpvA3ZermfXzcRX44DLcp2N2GA1b7lnuvSHtQGhe3t28R0kzvj2eRqUJJuDHLtJhwBmZy-_CfkmkZeKmOWeXDu7iBenWIVjguiSV-Lp6WggG3Z4LsxfvU1Px8uNBOF8S_9rqlUfaqlUa44ekXjDpKBRHxcvN3UHg8BS7vbHtUUE9QWZl/s610/photo_2026-01-08_15-14-03%20(2).jpg

គួររម្លឹកថា ករណីធ្វើទារុ.ណក.ម្ម និងសម្លា.ប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជាកាលពីឆ្នាំ២០២៥នេះ បានកក្រើក និងធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ចេញចំណាត់ការក្ដៅ ធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីដោះស្រាយឧក្រិដ្ឋកម្ម ដែលកំពុងកើនឡើងលើជនជាតិកូរ៉េខាងត្បូង នៅប្រទេសអាស៊ីអាគ្នេយ៍។ ក្នុងខែតុលា កូរ៉េខាងត្បូង បានធ្វើមាតុភូមិនិវត្តន៍ដ៏ធំមួយ ដោយមានជនសង្ស័យចំនួន ៦៤នាក់ ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មស្រដៀងគ្នានេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoIHxbHPTyCXeKAdHdGm4cMaNsvszG1aAZ0fiAfaqHzBfzKKOYLpF1Byt6xRhtyye-Bu0MlKKcZWiaWqKyan1giv7DCJ7LE3_DjWZlve-R1VK5sAnqv3kiKgbE0IRKu4sCWwSNkWZ0QJbH-KMAskSTun_Y4LlsbLwcepTo6LuAvZsyUTybrBMsSkicYyxH/s500/photo_2026-01-08_15-14-03%20(3).jpg

ក្នុងពេល២ថ្ងៃ ប្រទេសថៃជួបប្រទះនឹងគ្រោះអគ្គីភ័យដ៏សា.ហា.វចំនួន២ ដែលឆ.ក់យកជីវិតមនុស្សយ៉ាងរន្ធ.ត់

0

ប្រទេសថៃ៖ នៅចន្លោះថ្ងៃទី៧ និងទី៨ ខែមករា ហេតុការណ៍អគ្គីភ័យឆាបឆេះដ៏សន្ធោសន្ធៅ និងគួរឲ្យតក់ស្លុ.តចំនួន ២ករណី បានកើតមាននៅក្នុងខេត្តភូកេត និងខេត្តឈៀងម៉ៃ ប្រទេសថៃ ដែលបង្កឲ្យមានមនុស្សស្លា.ប់ចំនួន ៥នាក់ និងខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់អស់រាប់រយលានបាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMt23KcyBElHgOLiYAevll4jEJVy5HnedF-XNVziScHmCTBf59z6wa_gWlku_mGXhcl6a91tzid-EKzs7SMWu4ZR_na8JVx73lY8pPQmzBw-LXm0eHVfW0qtwJuWtK5LdpkRAHQUk3sWWXDkZRZaR7zp4vt7jYFkQEWi8iZp1E7WT6NcZc6bz5bEyhtrs0/s1005/photo_2026-01-08_14-26-03%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ថ្ងៃទី០៧ខែមករាឆ្នាំ២០២៦នេះ កំពង់ផែChalong នៅខេត្ត Phuket ប្រទេសថៃ ត្រូវបានភ្លើងឆេះនៅមុនពេលថ្ងៃរះ ដោយបង្កើតបានជាអណ្ដាតភ្លើងឆាបឆេះ និងផ្សែងយ៉ាងខ្មួលស្មាញ់លើឆ្នេរសមុទ្រ។ ក្នុងហេតុការណ៍នេះ អាជ្ញាធរបានបរាជ័យក្នុងការញែកទូកដែលនៅជាប់ច្រាំងចេញពីគ្នាឲ្យបានទាន់ពេលវេលា ជាហេតុធ្វើឲ្យទូកល្បឿនលឿនចំនួន ២០ គ្រឿង ត្រូវភ្លើងឆាបឆេះខូចខាតទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv08mck4Lm-UF5IoMXQAQNH-ChfdkhjLo68gFVdnmHxN0g9zs-whZisQgc_X991kabWYKfv-6YUHW63GNMsaveRoYudhonwUpzGdczBLgHtUss7rheTNfHEfUa0vu3nda35Ru9fXIjBw5bf9s7PjxwoClgQNhVxPqzwsSyBW5cudDSJtGSQK7c879MWfSI/s800/photo_2026-01-08_14-26-03.jpg

តាមសំដីម្ចាស់ទូកបាននិយាយថា ទូកមួយគ្រឿងៗមានតម្លៃខ្ទង់៥លានបាត ឬប្រហែលជាង១៦ម៉ឺនដុល្លារអាមេរិក ហើយដោយសារតែគ្រោះអគ្គិភ័យដ៏អាក្រក់នេះ សេវាទេសចរណ៍ដ៏ពេញនិយមតាមរយៈការជិះទូកនៅតំបន់នេះ ត្រូវបានលុបចោលបណ្តោះអាសន្ន ដែលធ្វើឱ្យម្ចាស់អាជីរកម្មរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMGQECLbJuZVq7XEd2jcPbB5Yg34NOnUHbM6CJkykdvCXHOb6fCV369lLjx4ePGX4gbUSI-YJedV6L_GF0slvNhbYFFo8yjsh_-RIh8InY2dQkZWMO1RPq_ioko3Mmyo9pHqLb4yF-T_CmeTfQPQAuacppOoIffvjykLtX4xpj2ensyerJP2Y55TLc4Mp9/s971/photo_2026-01-08_14-26-03%20(5).jpg

ដោយឡែក នៅខេត្តឈៀងម៉ៃ ឯណោះវិញ នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែមករា ហេតុការណ៍អគ្គីភ័យឆេះផ្ទះដ៏សោកសៅមួយ បានឆក់យកជីវិតមនុស្សអស់មួយគ្រួសារ ដែលមានសមាជិក ៥នាក់ រួមមានម្ដាយ ឪពុក ជីដូនចាស់ និងក្មេងស្រីភ្លោះមួយគូរ ឲ្យអស់បុណ្យទៅទាំងអស់គ្នាតែម្ដងក្នុងអំឡុងពេលដែលពួកគេកំពុងលង់លក់ក្នុងដំណេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8eE1Jb1VAKmvb45Ds8orMIhEaYqMcu5wdr5xOAPzm2ePr0ek9USqBWwvsg7XDsRV1Ruy62Jb2l3nv_3gDUh4T2jSrAnZ5Qkss1hnNbl7DXDVrS8-5ny2Zp-7z-qqM0jL5-q2u7UiM1NxSvmwZrOv5BhJF5CRLCY4cUY7-84Ool8CZq-opk3LgEzuFSba5/s728/photo_2026-01-08_14-26-03%20(4).jpg

របាយការណ៍ចុងក្រោយបំផុតបានបង្ហាញថា នៅពេលសមត្ថកិច្ចបានទៅដល់ គេបានប្រទះឃើញមានអ្នករងរបួសទាំង ៥ នាក់ ប៉ុន្តែក្រោយមកបានស្លា.ប់បន្ទាប់ពីត្រូវបានគេជួយសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកសភាពផ្ទះដែលភ្លើងបានរឆាបឆេះ បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះមួយភាគធំត្រូវបានភ្លើងឆាបឆេះស្ទើទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7iWRfTGThtDzT3sVleuo153GQxdYtT1qBYlCmGp2zIl4O44Lf0fAVUWzGhTJcrAMffWp35-gd2ACSWJKjxwq906-9Q_mL8Mn8PUg1TFHd743ytxUakFMaqfXJxewGaf9lnYr7u2K5VRSlalVJsRrwxlv74iWI17clTdJalU3-fhJ8OKMTrN5dvmjKwIRB/s1280/photo_2026-01-08_14-26-03%20(3).jpg

រដ្ឋបាលស្រុកឈៀងម៉ៃ បានបង្ហាញថា មូលហេតុនៃគ្រោះអគ្គីភ័យ អាចបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ដែលកើតឡើងខណៈពេលអ្នកនៅក្នុងផ្ទះទាំងអស់កំពុងដេកលក់ ជាហេតុនាំឲ្យពួកគេមិនអាចរត់គេចខ្លួនទាន់ពេលវេលា។ ជុំវិញគ្រោះថ្នាក់អគ្គីភ័យដ៏កាចសា.ហាវទាំង២ករណីខាងលើនេះ បានជំរុញឲ្យក្ដីបារម្ភរបស់សាធារណជនកាន់តែកើនមានឡើង ខណៈកន្លងទៅថ្មីៗនេះតែងមានការចុះផ្សាយអំពីហេតុការណ៍ភ្លើងឆេះវត្ត ផ្សារ និងលំនៅឋានរបស់ពលរដ្ឋជាច្រើនកន្លែង៕

តារាសម្តែង Tan Jianci កំពុងប្រឈមនឹងពាក្យចចាមអារ៉ាមជាមួយនឹងតារាសម្តែងវ័យក្មេងម្នាក់

0

នៅថ្ងៃទី៧ ខែមករា បណ្ដាញសង្គមចិនបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា តារាសម្ដែង Tan Jianci កំពុងណាត់ជួបជាមួយតារាសម្ដែង Liu Yinuo ដែលមានអាយុតិចជាងលោក ១៦ឆ្នាំ។ តារាសម្ដែង Jianci គឺជាតារាម្នាក់ក្នុងចំណោមតារាដែលត្រូវបានគេលើកឡើងថ្មីៗនេះទាក់ទងនឹងភាពចម្រូងចម្រាសជុំវិញតារាល្បីអ៊ីនធឺណិត Xiaodi ដែលមានគណនីបណ្តាញសង្គម «iamroosie»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9B6HDn8zNDevRkaQZuhEBXZM_ablgzB12GtaGTY5lJu7hLuLrn29oNEE-QkaB_OhXwifZL3gg2hhD7BDDydUff_SmPWV0WW4whyjPS7KMOeuo4DicRiF9aJvRVNGOnAZM2gKxhnbAcOKUbqekcpBQmQg8pneAGoaRCqnLewLO4lp0rOLUyrXKYTRa5BDg/s1082/image_2026-01-08_08-35-05%20(2).png

ខណៈពេលដែលការសង្ស័យជុំវិញ Xiaodi មិនទាន់ថមថយនៅឡើយ Tan Jianci ត្រូវបានគេចោទជាបន្តថាកំពុងណាត់ជួបជាមួយតារាសម្តែង Liu Yinuo។ មនុស្សជាច្រើនជឿថានាងគឺជាមិត្តស្រីពិតរបស់តារាប្រុសរូបនេះ។ ពីមុន Liu Yinuo បានបង្ហោះរូបថតខ្សែដៃមួយខ្សែដោយមានចំណងជើងថា «ប្រសិនបើអ្នកដឹងថាអ្នកណាជាអ្នកឱ្យរបស់នេះមកខ្ញុំ អ្នកក៏នឹងឃើញថាខ្ញុំមានសំណាងប៉ុណ្ណាដែរ»។ អ្នកលេងអ៊ីនធឺណិតបានកត់សម្គាល់ឃើញថា រូបថតដែល Liu Yinuo បានបង្ហោះ រួមជាមួយនឹងអត្ថបទរបស់នាង មានការរៀបចំស្រដៀងគ្នាទៅនឹងការតុបតែងនៅក្នុងផ្ទះរបស់ Jianci។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUjZqvSW5Mx2iCwo4ituAbEHhyphenhyphenaBO1m2aoTQrN0XJiGyR0BayxysVdYw_qjllTXQ8S_UG69AN-AYPhiH1K30VkUQNjaDhiDgs7fkRXaLNNu8lTukwERDzCkuTkuv-MxHEi6HB-lYbGJ269U3YK551_F0JUD-LIC6gVjcU65Iy7cMgzmICq_HR_WFQ9UJFu/s1280/image_2026-01-08_08-35-00.png
តាមរបាយការណ៍បានឱ្យដឹងថា Liu Yinuo កើតនៅឆ្នាំ ២០០៦ មានអាយុតិចជាង Tan Jianci ១៦ ឆ្នាំ ហើយបច្ចុប្បន្នជានិស្សិតឆ្នាំទី ២ នៅសាលាភាពយន្តប៉េកាំង។ Liu Yinuo ពីមុនបានដើរតួជាតួរងក្នុងរឿងនិងបានចូលរួមក្នុងខ្សែភាពយន្តខ្លីៗ។ នាងក៏ជាអតីតអ្នកហ្វឹកហាត់នៅក្នុងផលិតកម្ម SM ផងដែរ។ នៅពេលដែលពាក្យចចាមអារ៉ាមអំពីការណាត់ជួបបានផ្ទុះឡើង នៅរសៀលថ្ងៃទី ៧ ខែមករា ស្ទូឌីយ៉ូតារាប្រុស Tan Jianci បានចាត់វិធានការបដិសេធពួកគេនៅលើគណនីផ្ទាល់ខ្លួនដោយសង្កត់ធ្ងន់ថាតារាប្រុសរូបនេះ «នៅលីវ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPGsflV2e72w1A6gcfDTO8NhCDNln0CKXmwIqeSE7ZL84byKaJgQOSW2dnWaG9NEL0vmyzM9k690ktiKwuIN-JvFKaC4ODsH7sCiCXSftDVZYTpVVVoo-S7LszkLr8bjz-Ebfh6GA_n-GYFBf-jwq_k1AHbrIVsST9vFWjHm0NFn8rihCcDhHSFYfiMehr/s1440/image_2026-01-08_08-35-01.png

ប៉ុន្តែមិនយូរប៉ុន្មាន Liu Yinuo បានបង្ហោះសារថ្មីមួយដោយនិយាយថា៖ «យើងធ្លាប់នៅជាមួយគ្នា ហើយក៏បែកគ្នា។ ខ្ញុំគ្រាន់តែចង់ចងចាំអតីតកាលប៉ុណ្ណោះ មិនមែនចង់ឱ្យស្មើនឹងស្ត្រីប្រភេទដែលត្រូវបានលាតត្រដាងពីមុននោះទេ (ក្មេងស្រីគ្រប់រូបសមនឹងទទួលបានការស្រឡាញ់ និងការគោរព)។ ខ្ញុំមិននឹកស្មានថាវានឹងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ឡើង និងបង្កបញ្ហាដល់មនុស្សគ្រប់គ្នានោះទេ។ ខ្ញុំសូមទោសដល់មនុស្សគ្រប់គ្នា»។ នាងក៏បាននិយាយដោយត្រង់ៗថា ទំនាក់ទំនងស្នេហានេះគឺជាការពិត ហើយប្រសិនបើមនុស្សនិយាយថានាងកំពុងប្រឌិតវាឡើង នាងនឹងបង្ហាញភស្តុតាងជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXmC-j8HW1vudL9gSYjsy_Mky6TQGFLY08tRiBNweONaFP9eQ-B_GxEHLExjGQNce_aK4BArbFBD1kRl9xwYm88nWpLwmhnR_F1T1oTmxZCR1LusyvSqXK44zFhr0yldP8VqLqmes3YSC7_l_krKmXezcgaf8AKUdEPkQnJb_25wPJd5INyGhusOmcr-t3/s1157/image_2026-01-08_08-35-05.png

ការឆ្លើយតបយ៉ាងរហ័ស និងចំៗរបស់ Tan Jianci ចំពោះពាក្យចចាមអារ៉ាមអំពីការណាត់ជួបជាមួយ Liu Yinuo បាននាំឱ្យអ្នកលេងអ៊ីនធឺណិតប្រៀបធៀបវាទៅនឹងភាពស្ងៀមស្ងាត់របស់លោកនៅពេលដែលផុសខ្លួនជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយដែលពាក់ព័ន្ធនឹង Si Xiaodi។ ចាប់តាំងពីពេលនោះមក មនុស្សជាច្រើនបានសួរថា ហេតុអ្វីបានជាតារាសម្តែងរូបនេះមិនហ៊ានប្រឈមមុខនឹង Xiaodi ដោយផ្ទាល់ ប៉ុន្តែទទួលបានតែសេចក្តីថ្លែងការណ៍មិនច្បាស់លាស់ពីថ្នាក់គ្រប់គ្រងរបស់លោក។ ពួកគេបានបញ្ចេញមតិថា «តើអាចទៅរួចទេដែលថា ក្មេងស្រីសិចស៊ីរូបនេះនៅតែមានភស្តុតាងសំខាន់ៗប្រឆាំងនឹងតារាប្រុសល្បីៗនេះឬយ៉ាងណា?»៕

ពលរដ្ឋថៃអំពាវនាវឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាផ្ទះជាច្រើនខ្នងនៅមាត់សមុទ្រខូចខ្ទេចខ្ទីដោយសារទឹករលក

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Post នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រលកសមុទ្រធំៗបានបោកបក់ខ្លាំងៗបណ្តាលឱ្យផ្ទះសម្បែងជាច្រើនខ្នងរបស់ពលរដ្ឋថៃខូចខ្ទេចខ្ទី ជាពិសេស នៅស្រុកប៉ាកផាណាំង និងស្រុកហួសៃ ខេត្តណាខនស្រ៊ីថាំម៉ារាជ ។ ពលរដ្ឋរស់នៅក្បែរមាត់សមុទ្ររងផលប៉ះពាល់យ៉ាងខ្លាំង និងប្រឈមនឹងការបាត់បង់ទីលំនៅ បានអំពាវនាវឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ADhkVKEgrws9XbOA_tHHuYoj8dwJIxHE15bNHlt2_2rshOQP0oaeL0d-982-Ejlc4TnFAShkaI2ULT2ytcphAQfBcUeA2PLT1SHTTGWIVQ70B7iLBsrkReSLrqXiN7y0GSiSi_bND3Wt4k04U_FmMtr-7gKxwpTDjo1gnegE9o6pEj7UYWEAbtp4z-HU/s1000/photo_2026-01-08_13-36-48.jpg
ស្ថានការណ៍នៅឈូងសមុទ្រថៃនាថ្ងៃទី៨ ខែមករា គឺមានរលកសមុទ្រធំៗបោកបក់យ៉ាងខ្លាំង បន្ទាប់ពីឧតុនិយមថៃប្រកាសពីការផ្លាស់ប្តូរអាកាសធាតុ ។ វាធ្វើឱ្យនៅផ្ទះពលរដ្ឋជាច្រើនខ្នងនៅមាត់សមុទ្រខេត្តណាខនស្រ៊ីថាំម៉ារាជ ជាពិសេស ស្រុកប៉ាកផាណាំង និងស្រុកហួសៃ ខូចខាតខ្ទេចខ្ទីដោយសាររលកសមុទ្របោកបក់ខ្លាំងៗពេញមួយថ្ងៃ ដែលធ្វើឱ្យពលរដ្ឋបារម្ភយ៉ាងខ្លាំងពីការបាត់បង់ទីលំនៅ ។

នៅតំបន់ខ្លះត្រូវរលកសមុទ្របោកបក់បំផ្លាញផ្លូវធ្វើដំណើរ ប៉ះពាល់បរិស្ថាន និងលិចផ្ទះ ដែលធ្វើឱ្យពលរដ្ឋជាច្រើនគ្រួសារបង្ខំចិត្តដឹកជញ្ជូនទ្រព្យសម្បត្តិទៅកាន់កន្លែងសុវត្ថិភាព ។ ពលរដ្ឋថៃមានផ្ទះនៅមាត់សមុទ្រប្រាប់ថា បញ្ហារលកសមុទ្របោកបក់បំផ្លាញផ្ទះ និងសំណឹកឆ្នេរ បានកើតឡើងជាច្រើនឆ្នាំហើយ បើទោះជាមានការតវ៉ា និងស្នើការជួយអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែបញ្ហាមិនទាន់ដោះស្រាយទេ ទើបពេលខ្យល់ខ្លាំងធ្វើឱ្យរលកសមុទ្របោកបក់បំផ្លាញផ្ទះ និងទ្រព្យសម្បត្តិពលរដ្ឋនៅមាត់សមុទ្រជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMzCabc3qQJX-QpZrEJONNFXISRgeN-mMQKvQEUrLo5ryIaTBucQM6jg8t8lYsFyrWxW0CNsrgsyKnQU74J2sqa8I1tm4NB00jnyL7i2eDwiUUB6oxfMhcPCHcE8WRFD50fHClGrcHPJioMYjFrShZq5HdvXYLmR_xC5rwV0wJvZnsucLVomsCovmxR-Jg/s675/photo_2026-01-08_13-36-48%20(2).jpg

ទោះជាមានមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធចុះមកពិនិត្យមើលការខូចខាតផ្ទះ និងតាមដានស្ថានការណ៍យ៉ាងដិតដល់ ប៉ុន្តែពលរដ្ឋនៅតែទាមទារឱ្យជួយស្វែងរកវិធានការដោះស្រាយបញ្ហាយូរអង្វែង ដើម្បីកាត់បន្ថយការខូចខាតផ្ទះ និងផ្លូវ ដោយសាររលកសមុទ្រនាថ្ងៃអនាគត ។

មន្ត្រីឧតុនិយមបានដាស់តឿនពលរដ្ឋរស់នៅមាត់សមុទ្រឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់កើតឡើងដោយសាររលកសមុទ្រ, ចៀសវាងនេសាទតាមទូកពេលខ្យល់ខ្លាំង និងតាមដានការប្រកាសរបស់ឧតុនិយមយ៉ាងដិតដល់ដើម្បីសុវត្ថិភាព និងការពារការខូចខាតទ្រព្យសម្បត្តិ ។ ខ្យល់មូសុងឦសានបានគ្របដណ្តប់លើឈូងសមុទ្រថៃ និងភាគខាងត្បូង រីឯរលកសមុទ្រក្នុងឈូងសមុទ្រថៃមានកម្លាំងខ្លាំង កម្ពស់ពី២ម៉ែត្រ ទៅ៣ម៉ែត្រ ។ តំបន់មានផ្គររន្ទះ រលកសមុទ្រមានកម្ពស់ដល់ជាង៣ម៉ែត្រ ខណៈរលកសមុទ្រនៅសមុទ្រអាន់ដាម៉ាន់ មានកម្ពស់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNZZRMR_ilG5NbBbl7cGv0iauJZYPdO3D3dL62uNxgL_W1HMMXZ6qsYLFRBokZSqM6t3vNLDNfY10FmpeFboey092o65_0yzVzEifrsBlKx9m9LxckWRyhm3aGNZbkbJR1Avn3cP3VFMWUojcKivtWdKSTs6MBwIfQULb64KybE2z3am6w5OjHcEOsxKkp/s1024/photo_2026-01-06_14-03-31.jpg

មន្ត្រីឧតុនិយមសំណូមពរឱ្យពលរដ្ឋចេញទូកនេសាទដោយការប្រុងប្រយ័ត្ន រីឯទូកនេសាទតូចៗនៅឈូងសមុទ្រថៃគួរតែផ្អាកនេសាទ ។ ដូចគ្នានេះ ពលរដ្ឋរស់នៅមាត់សមុទ្រភាគខាងត្បូង និងខាងកើត ក៏ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសាររលកសមុទ្រផងដែរ ។

គួរបញ្ជាក់ថា ប្រទេសណាដែលឈ្លានពានទន្ទ្រានទឹកដី បំផ្លាញផ្ទះ និងទ្រព្យសម្បត្តិពលរដ្ឋប្រទេសជិតខាង គឺប្រទេសនោះនឹងទទួលកម្មពៀរភ្លាមៗដែលខ្លួនបានប្រព្រឹត្ត ឬត្រូវធម្មជាតិបំផ្លាញវិញ ។ ផ្ទះសម្បែងពលរដ្ឋថៃជាច្រើនខ្នងត្រូវបានរលកសមុទ្របោកបក់ខូចខ្ទេចខ្ទីនេះ ស្របពេលកងទ័ពថៃបាននិងកំពុងប្រើប្រាស់គ្រឿងចក្រឈូសឆាយបំផ្លាញផ្ទះ និងប្លន់ទ្រព្យសម្បត្តិពលរដ្ឋខ្មែរនៅជាប់ព្រំដែនថៃ ។ កងទ័ពថៃពង្រាយទូរកុងតឺន័រ និងរាយបន្លាលួសដោតទង់ជាតិថៃព័ទ្ធយកទឹកដីកម្ពុជាដោយខុសច្បាប់ និងជាការបំពានលើខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqnyf6AdLm5pyuVNHuSjFOIjdYgO6NM7dyObpOqAQBhaXY1QJsx8fk9weS_2oTbXcMDl4XfI8VODaAw73ic2mOkrdo8VymLkEfXEb8JPpnUPdeRp72evTvuTQP8MuB1upvHHrM_u1RnTwJ3FQbiSD6WNTbJ52IJ7uq58oqi0kr4oh6XYes0VEixpSH39w9/s640/photo_2026-01-06_14-03-31%20(2).jpg

កងទ័ពថៃបានរំលោភបំពានមកលើទឹកដីកម្ពុជាក្រោយបទឈប់បាញ់ចូលជាធរមាន ហើយប្រកាសថា ទឹកដីដែលខ្លួនពង្រាយកុងតឺន័រ និងរាយបន្លាលួសដោតទង់ជាតិថៃដោយខុសច្បាប់នោះជាទឹកដីរបស់ខ្លួន ។ កងទ័ពថៃបានវាយកំទេចផ្ទះពលរដ្ឋខ្មែរ និងហេដ្ឋារចនាសម្ព័ន្ធ គឺជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ៕

មាលា ឱ្យអ្នករិះគ.ន់ថៃទៅរៀនសូត្រឡើងវិញជាជាងមកខម្មិនគួរឱ្យស្អ.ប់ខ្ពើ.មដាក់នាង

0

ជាបុគ្គលមានឥទ្ធិពលម្នាក់ដែលចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរនិងបានចេញមុខនិយាយការពិតអំពីការឈ្លានពានរបស់ថៃជារឿយៗតារាម៉ូដែល មាលា តែងតែត្រូវបានអ្នកលេងបណ្តាញសង្គមចូលមកបញ្ចេញមតិយោបល់ដូចជាមនុស្សគ្មានការអប់រំដាក់នាង។ ជាក់ស្តែងថ្មីៗនេះគ្រាន់តែនាង និងពេជ្រ វត្តីសារ៉ាវឌ្ឍី ចូលរួមធ្វើម្ហូបដល់ជនភៀសសឹកស្រាប់តែជនជាតិសៀមចូលមកខម្មិនក្នុងវីដេអូនាងយ៉ាងច្រើនរហូតដល់ មាលា បោះសម្តីឱ្យអ្នកបញ្ចេញមតិយោបល់ទាំងនោះយកពេលទៅសិក្សារៀនសូត្រឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcTZ3HyVxVS_Kq5Iccl8xP0eqat13OlxYe9CzAVXA1d0GcGLR5IVx_8ccO85RD6fyjctjiUvHqhXgAzXS2lX09kotbVBS5hpsU5nSSBUWKLStIVPVxN9RVi-8a7tNKkjQjBOVivmpO3u7M421MugTCH-q9-rwOscHY3lI5P7A1LYLxp7okeN9UXBqmz49t/s1920/610607914_18437606296106129_3077071098093504327_n.jpg

មាលា បានចេញវីដេអូមួយដោយបង្ហាញពីការខម្មិនរបស់ជនជាតិថៃ ពោលពាក្យគួរឱ្យស្អប់ខ្ពើមដាក់នាងនិងពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងពេលចុះជួយធ្វើម្ហូបដល់ជនភៀសសឹកមួយកន្លែងនៅខេត្តសៀមរាបកាលពីពេលថ្មីៗនេះ។ ឃើញការបញ្ចេញមតិមិនសមរម្យគ្មានសីលធម៌ជាមនុស្សបែបនេះរបស់ជនជាតិថៃ មាលា បានឆ្លើយតបទៅវិញថា «ប្រសិនជាបើមានពេលទំនេរច្រើនដើម្បីមកបញ្ចេញមតិរឿងដែលគួរឱ្យស្អប់ខ្ពើមបែបនេះនៅក្រោមវីដេអូរបស់នាង គួរតែប្រើពេលទំនេររបស់ខ្លួនធ្វើអ្វីដែលរីកចម្រើនជាងនេះកុំខ្ជះខ្ជាយពេលវេលា ឬ ប្រហែលជាត្រូវទទួលបានការអប់រំបន្ថែមទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuluOaPk6EvvrH1mW9quV4rdVmj1WoE8NWORKcRgdkVtRs8snRdJAagNCXko8oLQCLHV0Cc_XY4h8kVVMfiIG2j9NZa3vA-MW49Z1KWSGgJ-25L5aZW_Q6lDPUGW89HyA3nbHlQHlV4wgyHjQxfCYtp8f_TY_2lIn7EB2kKyJv_UUqBzlMQwVNThagWzgy/s1853/587920425_18433079065106129_2079363684134725485_n.jpg

មិនត្រឹមតែការធ្វើម្ហូបដល់ជនភៀសសឹកត្រូវបានជនជាតិថៃប្រើសម្តីមិនសមជាមនុស្សប្រើមកបញ្ចេញមតិយោបល់ក្នុងការបង្ហោះរបស់ មាលា ប៉ុណ្ណោះទេប៉ុន្តែជនជាតិថៃមួយចំនួនក៏ក្តៅក្រហាយច្រាលឈាមខ្លាំងនៅពេល នាង និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្លៀកឈុតស្ត្រីខ្មែរបែបចុងសម័យឧត្តុង្គនៅប្រាសាទអង្គរវត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdL1FgbRUmeAR2NGpstN9hun_pCvguTL7cTlIAhv4hzLYgA3r8FZEIIEZYApLlEZ0tpr3PfCgQYOp7w-SxBXuhKfBzOzYrSBJ6pVeW4Ep_QXtqH9ZuVU-sZ3864_Bb2_yYC2T-qoMN9cU8caFZJQH9Hbb1NkBBsSGlTso4GYkZlldGhTqhQL0VWtebzz7_/s2048/594553360_1245995464245618_5069432586443679379_n.jpg

អ្នកលេងបណ្តាញសង្គមថៃបានចូលមកបញ្ចេញមតិយោបល់យ៉ាងច្រើនដោយប្រើសម្តីមិនខ្មាសមាត់ថាអ្នកទាំងពីរស្លៀកឈុតថៃស្រលាញ់វប្បធម៌ថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_JsZFt198HgLIVPHUb9tyjB5Q5HkviCpKNC3nqbMnk6HRWFjBxtZm7VUykvtAPs_Yu1pvn5xL90xIssxrT4fZlGXYJjNXjog-7vdKk1YVb1Kd8vmwXylXzKYc9wK2_rUE2TDlT36-5haJCyy1YbKIZ7JaO8Mlm-YnG8c4pqnxNWo7Tk2-sWYVuhTJGsbv/s1919/606842603_18436709227106129_8229731658028795470_n.jpg

ងាកមកអ្នកគាំទ្រកម្ពុជាវិញបានកោតសរសើរ មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលស្លៀកពាក់ប្រពៃណីខ្មែរបែបចុងសម័យឧត្តុង្គនេះថាស្រស់ស្អាតខ្លាំងដូចជារូបចម្លាក់ ស្អាតគ្រប់រូបភាពគ្មានទាស់ចំណុចណាឡើយ៕