ជាបុគ្គលមានឥទ្ធិពលម្នាក់ដែលចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរនិងបានចេញមុខនិយាយការពិតអំពីការឈ្លានពានរបស់ថៃជារឿយៗតារាម៉ូដែល មាលា តែងតែត្រូវបានអ្នកលេងបណ្តាញសង្គមចូលមកបញ្ចេញមតិយោបល់ដូចជាមនុស្សគ្មានការអប់រំដាក់នាង។ ជាក់ស្តែងថ្មីៗនេះគ្រាន់តែនាង និងពេជ្រ វត្តីសារ៉ាវឌ្ឍី ចូលរួមធ្វើម្ហូបដល់ជនភៀសសឹកស្រាប់តែជនជាតិសៀមចូលមកខម្មិនក្នុងវីដេអូនាងយ៉ាងច្រើនរហូតដល់ មាលា បោះសម្តីឱ្យអ្នកបញ្ចេញមតិយោបល់ទាំងនោះយកពេលទៅសិក្សារៀនសូត្រឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcTZ3HyVxVS_Kq5Iccl8xP0eqat13OlxYe9CzAVXA1d0GcGLR5IVx_8ccO85RD6fyjctjiUvHqhXgAzXS2lX09kotbVBS5hpsU5nSSBUWKLStIVPVxN9RVi-8a7tNKkjQjBOVivmpO3u7M421MugTCH-q9-rwOscHY3lI5P7A1LYLxp7okeN9UXBqmz49t/s1920/610607914_18437606296106129_3077071098093504327_n.jpg

មាលា បានចេញវីដេអូមួយដោយបង្ហាញពីការខម្មិនរបស់ជនជាតិថៃ ពោលពាក្យគួរឱ្យស្អប់ខ្ពើមដាក់នាងនិងពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងពេលចុះជួយធ្វើម្ហូបដល់ជនភៀសសឹកមួយកន្លែងនៅខេត្តសៀមរាបកាលពីពេលថ្មីៗនេះ។ ឃើញការបញ្ចេញមតិមិនសមរម្យគ្មានសីលធម៌ជាមនុស្សបែបនេះរបស់ជនជាតិថៃ មាលា បានឆ្លើយតបទៅវិញថា «ប្រសិនជាបើមានពេលទំនេរច្រើនដើម្បីមកបញ្ចេញមតិរឿងដែលគួរឱ្យស្អប់ខ្ពើមបែបនេះនៅក្រោមវីដេអូរបស់នាង គួរតែប្រើពេលទំនេររបស់ខ្លួនធ្វើអ្វីដែលរីកចម្រើនជាងនេះកុំខ្ជះខ្ជាយពេលវេលា ឬ ប្រហែលជាត្រូវទទួលបានការអប់រំបន្ថែមទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuluOaPk6EvvrH1mW9quV4rdVmj1WoE8NWORKcRgdkVtRs8snRdJAagNCXko8oLQCLHV0Cc_XY4h8kVVMfiIG2j9NZa3vA-MW49Z1KWSGgJ-25L5aZW_Q6lDPUGW89HyA3nbHlQHlV4wgyHjQxfCYtp8f_TY_2lIn7EB2kKyJv_UUqBzlMQwVNThagWzgy/s1853/587920425_18433079065106129_2079363684134725485_n.jpg

មិនត្រឹមតែការធ្វើម្ហូបដល់ជនភៀសសឹកត្រូវបានជនជាតិថៃប្រើសម្តីមិនសមជាមនុស្សប្រើមកបញ្ចេញមតិយោបល់ក្នុងការបង្ហោះរបស់ មាលា ប៉ុណ្ណោះទេប៉ុន្តែជនជាតិថៃមួយចំនួនក៏ក្តៅក្រហាយច្រាលឈាមខ្លាំងនៅពេល នាង និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្លៀកឈុតស្ត្រីខ្មែរបែបចុងសម័យឧត្តុង្គនៅប្រាសាទអង្គរវត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdL1FgbRUmeAR2NGpstN9hun_pCvguTL7cTlIAhv4hzLYgA3r8FZEIIEZYApLlEZ0tpr3PfCgQYOp7w-SxBXuhKfBzOzYrSBJ6pVeW4Ep_QXtqH9ZuVU-sZ3864_Bb2_yYC2T-qoMN9cU8caFZJQH9Hbb1NkBBsSGlTso4GYkZlldGhTqhQL0VWtebzz7_/s2048/594553360_1245995464245618_5069432586443679379_n.jpg

អ្នកលេងបណ្តាញសង្គមថៃបានចូលមកបញ្ចេញមតិយោបល់យ៉ាងច្រើនដោយប្រើសម្តីមិនខ្មាសមាត់ថាអ្នកទាំងពីរស្លៀកឈុតថៃស្រលាញ់វប្បធម៌ថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_JsZFt198HgLIVPHUb9tyjB5Q5HkviCpKNC3nqbMnk6HRWFjBxtZm7VUykvtAPs_Yu1pvn5xL90xIssxrT4fZlGXYJjNXjog-7vdKk1YVb1Kd8vmwXylXzKYc9wK2_rUE2TDlT36-5haJCyy1YbKIZ7JaO8Mlm-YnG8c4pqnxNWo7Tk2-sWYVuhTJGsbv/s1919/606842603_18436709227106129_8229731658028795470_n.jpg

ងាកមកអ្នកគាំទ្រកម្ពុជាវិញបានកោតសរសើរ មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលស្លៀកពាក់ប្រពៃណីខ្មែរបែបចុងសម័យឧត្តុង្គនេះថាស្រស់ស្អាតខ្លាំងដូចជារូបចម្លាក់ ស្អាតគ្រប់រូបភាពគ្មានទាស់ចំណុចណាឡើយ៕