Influencer ជា ស្រីនា បានបង្ហោះសារជូនពរថ្ងៃកំណើតទៅកាន់ ហេង វិសាល ជាស្វាមីដោយបញ្ជាក់ពីក្តីសុខរបស់ខ្លួនដែលមានវត្តមានរបស់ ហេង វិសាល នៅក្នុងជីវិត។ ស្រីនា ក៏បានលើកឡើងដែរថា ហេង វិសាល គឺទ្រព្យដ៏មានតម្លៃសម្រាប់ពិភពលោកមួយនេះ។

ជា ស្រីនា និង ហេង វិសាល គឺជាបុគ្គលដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជាមិនត្រឹមតែមានរូបរាងស្រស់ស្អាតនិងស្រស់សង្ហាប៉ុន្តែអ្នកទាំងពីរគឺជាមនុស្សរស់នៅប្រកបដោយគុណធម៌មានចិត្តល្អទាំងប្តីទាំងប្រពន្ធ។ ក្នុងកាលដែលប្រទេសកម្ពុជារងការឈ្លានពានពីថៃអ្នកទាំងពីរបានខិតខំយ៉ាងខ្លាំងជួយដល់វីរកងទ័ពនិងជនភៀសសឹក។ អំពើល្អទឹកចិត្តសប្បុរសរបស់ ហេង វិសាល និង ជា ស្រីនា កើតមានជាយូរមកហើយ មិនត្រឹមតែប៉ុណ្ណោះប្តីប្រពន្ធមួយគូនេះក៏ជ្រះថ្លានឹងព្រះធម៌ដែរ។ រស់នៅសន្សំតែបុណ្យកុសល ជួយដល់សង្គម មានមនុស្សស្រលាញ់រាប់អានច្រើនចំណែកឯមុខជំនួញអ្នកទាំងពីរវិញក៏កាក់កបមិនធម្មតា។
បន្ទាប់ពីស្ថានភាពប្រទេសជាតិធូរស្បើយ ជា ស្រីនា និង ហេង វិសាល បានចំណាយពេលវេលាជាមួយគ្នាដោយទៅកម្សាន្តនៅឯតំបន់មាត់សមុទ្រ។ ឆ្លៀតក្នុងឱកាសនេះនៅថ្ងៃទី៨ ខែមករា ជា ស្រីនា ក៏បានបង្ហោះសារជូនពរថ្ងៃកំណើតស្វាមីរបស់ខ្លួនប្រកបដោយភាពផ្អែមល្ហែម។
ស្រីនា បានបង្ហោះពាក្យជូនពរទៅកាន់ ហេង វិសាល ថា «Happy Birthday លោកប្តី មនុស្សល្អដូចបងមិនបាច់ជូនពរក៏បុណ្យបងហុចផលឱ្យបងហើយដែរ អរគុណបងដែលតែងតែចង់ឱ្យអ្នកដទៃមានក្តីសុខ មើលថែមនុស្សជុំវិញខ្លួនមិនត្រឹមជាតិនេះទេ នាំគេធ្វើបុណ្យឱ្យល្អដល់ជាតិក្រោយទៀត វត្តមានបងគឺជាទ្រព្យដ៏មានតម្លៃសម្រាប់ពិភពលោកមួយនេះ»។
ពាក្យជូនពររបស់ ជា ស្រីនា ទៅកាន់ ហេង វិសាល ត្រូវបានចាត់ទុកថាគឺជាពាក្យជូនពរដ៏មានអត្ថន័យនិងស្រស់ស្អាតសម្រាប់គូស្នេហ៍នេះ។ ងាកទៅកាន់ទស្សនិកជនវិញក៏បានជូនពរ ហេង វិសាល ក្នុងឱកាសនេះដូចគ្នា៕










