Home Blog Page 134

សេដ្ឋីនី Sophea Böttcher មានគម្រោងជួយប្រទេសកម្ពុជាជាច្រើនបន្ទាប់ពីជួយជាង៤លានដុល្លារក្នុងអំឡុងស.ង្គ្រាម

0

Sophea Böttcher ត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកថាជាសេដ្ឋីនីចិត្តធម៌មួយរូបដែលបានជួយប្រទេសជាតិយ៉ាងច្រើនក្នុងអំឡុងពេលដែលសៀមឈ្លានពានកម្ពុជាតាមរយៈអ្នកបង្កើតមាតិកាក្នុងស្រុកជាច្រើនរូប។ លោកស្រីបានបញ្ជាក់ថាគិតមកទល់ពេលនេះលោកស្រីបានជួយប្រទេសកម្ពុជាជាង៤លានដុល្លារហើយ ខណៈសេដ្ឋីនីរូបនេះបញ្ជាក់ថានឹងបន្តជួយថែមទៀតទៅតាមមន្ទីរពេទ្យព្យាបាលកុមាររួមទាំងកម្រោងមួយចំនួនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbpnd7v4wYjUwvMFDKSNljlTMWrNJt7i5-XzG4xgDq8X-BbWnMmG8aMV_la_zrV8IIuDrATqvJdc2kcyZz-4ZemtIfhwNXd-ElbEZsVXOghwh40xMhYFpQyY3jQdU05KXfqCCB_-oeR1sSGlEY2pVkwkBQdih9mSAp8yUD5C7iNf-eAoTzS7S1UHiJiRzq/s2048/image_2026-01-08_08-44-55.png
ថ្មីៗនេះអ្នកគាំទ្រសង្កេតឃើញថាលោកស្រី Sophea Böttcher ដែលមានស្វាមីជាសេដ្ឋីអាល្លឺម៉ង់ មានវត្តមាននៅក្នុងប្រទេសកម្ពុជាដោយថែមទាំងបានជួបជាមួយនឹងស្រ្តីទី១នៃប្រទេសកម្ពុជាផងដែរ។ Sophea Böttcher ត្រូវបានមហាជនស្គាល់យ៉ាងទូលំទូលាយតាមរយៈសកម្មភាពសប្បុរធម៌របស់ខ្លួនជាពិសេសគឺក្នុងអំឡុងពេលដែលសៀមឈ្លានពានតែម្តង។ ជាមួយគ្នានេះដែរ លោកស្រី ក៏បានលេចមុខក្នុងកម្មវិធីសម្ភាសន៍របស់ ឌីជេ ណាណា ដោយបានរៀបរាប់ពីការតស៊ូរបស់ខ្លួនជាច្រើនមុននឹងចាយជីវិតជាសេដ្ឋីនីរស់នៅលើគំនរមាសប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlnug-s3SRu5Ak7ebnrk4LvbtlOV1dz7jsKXS0ULIC0lQEd7AF9sEZRt3dFIDmEodXs5A3CA_MTJaB5-ARZqRi1wv-CYI_TzLhCECuOXV7g4UbQsOkGQUB9MHi1ajqV2UPJoYrv1ZnSmD4uVh8pt6GhBWlC-aqZmzerNm7CBRbvQdkBQ1SjcXHXhM1wr4T/s2048/image_2026-01-08_08-44-57.png

តាមការបង្ហាញរបស់លោកស្រី Sophea Böttcher លោកស្រីបានជួយជាទឹកប្រាក់សរុបជាង ៤លានដុល្លារមកហើយ។ ជាមួយនឹងការបរិច្ចាគទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់នេះលោកស្រីបានបញ្ជាក់ថាពុំមានការឃាត់ឃាំងពីស្វាមីនោះទេប៉ុន្តែផ្ទុយទៅវិញគឺមានតែជំរុញបន្ថែមដោយសារតែអ្នកទាំងពីរគឺមានបានច្រើនហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjREvPQcVEBiifRduUZuX5yBTQNiM0VHYYwbA4Eih9Ddw8_iWX67vFKBIkhzgIjkcVBGtX6izi5e4BqPM9iVPthOkcQO03pwtcd5QMxFHASYT7myaCNfLfjr0Vj73Kp5JYGe9H-lGN1w0rp1K9VtZafsOLMEHF2k-GlY2ZP4f1wZitc5-T7p5ccsr1s24O-/s2048/image_2026-01-08_08-44-54.png

ទន្ទឹមនឹងការជួយរហូតដល់ទៅជាង៤លានដុល្លារនេះដែរលោកស្រី Sophea Böttcher បានបញ្ជាក់ថាការជួយនេះគ្រាន់តែជាការចាប់ផ្តើមជួយបានបន្តិចតែប៉ុណ្ណោះហើយលោកស្រីនឹងបន្តជួយថែមទៀតទៅកាន់មន្ទីរពេទ្យដែលជួយសង្គ្រោះអាយុជីវិតកុមារដូចជាមន្ទីរពេទ្យគន្ធបុផ្ផា មន្ទីរពេទ្យកុមារជាតិជាដើម។ លោកស្រីបានបន្ថែមទៀតថាលោកស្រីនឹងជួយផ្តល់អាហារូបករណ៍ទៅដល់សិស្សខ្វះខាត វីរកងទ័ពដែលរងរបួស រួមទាំងអ្នករើសសំរាមនៅស្ទឹងមានជ័យ អ្នកក្រីក្ររួមទាំងអ្នកកំព្រានិងមណ្ឌលចាស់ជរា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv02CpQjcidUvQ7IVoSHshSthyphenhyphenwTol3xFtGksRqSxfwRD_RjXUsHXNZugNFBdrnzzWyNpHavgcqj15B_kvO4Ilo8EzCa1hDolHtKvl6WVAsEI4-82xu9tn9O_iWVS_5nc9TNdHqjcKxx3sg_An_sGddfVIxGq6iPA_p4VpZlI8BkbZwo9j-90LRvQ9s3LO/s2048/image_2026-01-08_08-44-56.png

ទឹកចិត្តដ៏ថ្លៃថ្លារបស់លោកស្រី Sophea Böttcher បានធ្វើឱ្យសាធារណជនជ្រួលជ្រាបយ៉ាងខ្លាំងចំពោះសេដ្ឋីនីចិត្តធម៌ដែលមានដើមកំណើតនៅខេត្តកំពង់ធំរូបនេះ៕

Bai Lu ស្លៀកពាក់ធម្មតាៗបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម

0

ទិដ្ឋភាពប្រចាំថ្ងៃរបស់ Bai Lu បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនយ៉ាងច្រើនដោយសារសម្រស់ធម្មជាតិរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilv1rJgaPFIHNHJPiw57xk7_9RmLJmSYVNL4YYRdpJt0DDA-jXfRYP7DyDv-wb8rDSMBYCiwH1tMwrRfPZsW8CMqvZLtfDb0GBz66ysmcobAVgy9o-WscBd_vtmw4Mkn9KQaz0s7NfFYlSRKFE93xIgU-aNfq1eCEBil7JJ9EF6kAE4EcfZ34hq8bZX-cM/s2048/image_2026-01-07_11-20-14%20(3).png
ជំនួសឱ្យរ៉ូបរាត្រីស្រមោលសដ៏ទាក់ទាញ ឬការតុបតែងខ្លួនដ៏ប្រណីតដែលតែងតែឃើញនៅក្នុងព្រឹត្តិការណ៍ផ្សេងៗ Bai Lu នៅតែចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏ទាក់ទាញ អាកប្បកិរិយាធម្មជាតិ និងរចនាប័ទ្មម៉ូតដ៏សាមញ្ញ ប៉ុន្តែស្អាតបាត និងទំនើបរបស់នាង។ រូបភាពនេះផ្តល់ឱ្យសាធារណជនបញ្ចេញនូវទស្សនៈខុសគ្នា និងអាចយល់បានកាន់តែច្រើនលើជីវិតប្រចាំថ្ងៃរបស់ Bai Lu។ នៅក្នុងរូបថតដែលបានចែករំលែកនោះ Bai Luបានជ្រើសរើសសម្លៀកបំពាក់ដែលឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃ ដែលសមរម្យសម្រាប់ការចេញទៅក្រៅ ឬចូលរួមក្នុងសកម្មភាពផ្ទាល់ខ្លួន។ ស្ទីលរបស់តារាសម្តែងរូបនេះមិនស្មុគស្មាញពេកទេ ប៉ុន្តែនៅតែបង្ហាញពីភាពស្អាត និងភាពសមស្របសម្រាប់ឱកាសនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOigNccRACwGA8F6nvVJz2EaYImoj5HZz0LPhL89zll0c3iiVyuIRxIACHgFwQ3tbPzWj-vEbOnRlSHkPPURjwGdT9hc5lemVDC6UAMzU_Cj9NKpTnysJFlJIwzzpoC1WrGGFN1w0dmgdFRaWRwxaa8Cxr8rA-fdN2Jx9rlh2YeS4VZ9A7EsZpcroiQnGM/s1586/image_2026-01-07_11-20-16%20(2).png

នៅក្នុងពេលវេលាដ៏គួរឱ្យកត់សម្គាល់មួយ Bai Lu បានស្លៀកអាវធំពណ៌ខៀវចាស់រលុង រួមផ្សំជាមួយអាវពណ៌ស និងក្រវ៉ាត់ក។ សម្លៀកបំពាក់ទាំងមូលមានស្ទីលឆើតឆាយ និងយុវវ័យ ដែលបង្កើតអារម្មណ៍នៃភាពងាយស្រួលក្នុងការទាក់ទង ខណៈពេលដែលរក្សាបាននូវវិជ្ជាជីវៈដើមរបស់នាង។អ្វីដែលធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍មិនត្រឹមតែសម្លៀកបំពាក់របស់នាងប៉ុណ្ណោះទេ ថែមទាំងអាកប្បកិរិយារបស់ Bai Lu ទៀតផង។ នៅក្នុងកន្លែងដែលមានមនុស្សច្រើនកុះករក៏ដោយ តារាស្រីរូបនេះបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍យ៉ាងងាយស្រួល ដោយសារតែស្ទីលធម្មជាតិរបស់នាង។ នៅពេលដែលនាងញញឹម និងគ្រវីដៃទៅកាន់កាមេរ៉ា បានផ្តល់នូវអារម្មណ៍រួសរាយរាក់ទាក់ ដែលបង្ហាញពីភាពបើកចំហ និងភាពងាយស្រួលក្នុងការចូលទៅជិតរបស់នាងក្នុងស្ថានភាពប្រចាំថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiEDk9-EXMDcaPNQQB8a2WiYEJ69Yqa69zIywPFyD_mfjy5iOn83N3OIy6W_XiXcVvrKsZhy24DaS209YY8bbLV50PX9HNq0XL21LIDaHuosVNhhsDzU-hjUrPZ8fx3L-ZKdA1nGjahGTM0zD9sBaswwj4Q69NSODQ5TpUREASuwCRQ83zPXOSIsYIeK1H/s1024/image_2026-01-07_11-20-14.png
មនុស្សជាច្រើនជឿថា ភាពធម្មជាតិនេះគឺជាអ្វីដែលបង្កើតភាពទាក់ទាញពិសេសរបស់ Bai Lu ខុសពីរូបភាពដែលត្រូវបានបង្ហាញនៅលើអេក្រង់ ឬកំរាលព្រំក្រហម។ ការជ្រើសរើសសំលៀកបំពាក់សាមញ្ញៗមិនស្មុគស្មាញច្រើនប៉ុន្តែទាន់សម័យធ្វើឱ្យតារាស្រីរូបនេះមានភាពរីករាយ និងទាក់ទាញដល់អ្នកទស្សនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvnX4TLo6TL9-mPZgtN83B5QgFPFUgDSkesacot_qVEH_61hrodN2GE0QeR8diU438PWQSY_HBOR3g5WNcVxJG268tET-xNkk1XCWFAcTfRrqxp671_3MA8Z5vgD0HZ4ZzD-2Hl_gS_C-DpLfWRDrwtgYBuPci6Jf07FotKEeuI1ppfxJFvCMSQbcxOMi-/s1024/image_2026-01-07_11-20-14%20(2).png

ភ្លាមៗបន្ទាប់ពីត្រូវបានបង្ហោះ រូបថតដ៏ស្មោះត្រង់របស់ Bai Lu បានទទួលមតិយោបល់វិជ្ជមានជាច្រើនយ៉ាងឆាប់រហ័សពីអ្នកនិយមលេងអ៊ីនធឺណិត។ អ្នកទស្សនាជាច្រើនមានអារម្មណ៍ថា រូបភាពទាំងនេះបង្ហាញពីអារម្មណ៍ស្និទ្ធស្នាល និងភាពពិតប្រាកដ ផ្ទុយពីរូបភាពដ៏ទាក់ទាញដែលតែងតែឃើញនៅក្នុងឧស្សាហកម្មកម្សាន្ត។ អ្នកផ្សេងទៀតបានអត្ថាធិប្បាយថា ស្ទីលម៉ូដសម្លៀកបំពាក់របស់ Bai Lu គឺមានភាពបត់បែន សមស្របសម្រាប់អាយុ និងកាលៈទេសៈរបស់នាង ហើយឆ្លុះបញ្ចាំងពីអារម្មណ៍ស្ទីលដ៏ស្ថិរភាព មិនមែនដេញតាមនិន្នាការម៉ូតឆើតឆាយពេកនោះទេ៕

កោះអង្រ្កង៖ ឋានសួគ៌មុជទឹកមើលផ្កាថ្មដ៏ទាក់ទាញនាចុងសប្តាហ៍

0

កោះអង្ក្រង គឺជាកោះតូចមួយស្ថិតក្នុងតំបន់អភិរក្សនៃប្រជុំកោះអាចន៍សេះ។ វាស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកោះទន្សាយនោះទេ ដោយអ្នកអាចធ្វើដំណើរតាមទូកពីកំពង់ផែឆ្នេរកែប ប្រហែល ២០ ទៅ ៣០ នាទី ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitt2k3OOc5IPYyW6ozly98Lnq3hSLy6HOkskvw5up7-W1H6zYgf-OdDdhdQOCme6-g95xrcdrVbItT9xSnXtv00eMrea8jopaPu3mdD-m3y7EAu471cMxvtpSdqxIbBSQO29ZwBO9VTlHy6g8t7j9MKXU71_MjP51GonNxzx8EH_aTSULsX6i4sriaLl_J/s1280/608892239_122284350338219444_1727906887641524857_n.jpg
កោះនេះពោរពេញទៅដោយទេសភាពបៃតងស្រស់បំព្រងប្លែកភ្នែក ទឹកសមុទ្រថ្លាឆ្វង់ ផ្កាថ្ម ថ្មប៉ប្រះទឹក និងពពួកថ្មច្រើនប្រភេទចម្រុះពណ៌ មានសណ្ឋានរលោងបែបធម្មជាតិ បង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាត និងគួរឲ្យទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUMwdfQZP3ItbVrj57UYjkjjQt2sOhVd6KJBzKxhDa27Sn243c0xuUtL7xqBwH0hhqByIwFY3C1YXYmaatyJfRZpOoXmCQ32PJnIlCD8P8Kocibgm31a7YDRYn-BsEV5oInkU_uQSV4mMPBB-dCZfOVl7GUaWKq2ZClPIm1SUM6xF7W1dZLnp0V6VPTqhyphenhyphen/s1280/606138775_122284350686219444_5353543521314249455_n.jpg

ជាមួយនឹងធម្មជាតិស្ងប់ស្ងាត់ខៀវស្រងាត់ បូករួមទាំងជាតំបន់អភិរក្សមិនទាន់មានការអភិវឌ្ឍនៅឡើយ បានធ្វើឲ្យកោះអង្រ្កងក្លាយជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់អ្នកមកសម្រាកលំហែរកាយបែបស្ងៀមស្ងាត់ គ្មានសំឡេងអ៊ូអររំខាន។ ទោះជាយ៉ាងណា អ្នកមិនអាចរត់លេងតាមឆ្នេរខ្សាច់ ដូចនៅកោះរ៉ុង និងកោះទន្សាយបានឡើយ ព្រោះនៅកោះនេះមានតែដុំថ្មតូចៗ រលោងៗត្រៀបត្រាពេញឆ្នេរប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅកោះនេះអ្នកអាចជិះទូកទស្សនាទេសភាពជុំវិញកោះ ស្ទួចត្រី និងមុជទឹកមើលផ្កាថ្មស្អាតៗនៅក្រោមសមុទ្របានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5LiCLJKKCa4ofd_w2BRmrUDAGzKni-ZMG0XPWFWlHfZ7We7_LJFceG4vuj_1YSPRBBRWSp0O-dOOaVJQSI6Sbm6mYYKo7ZGeaXcSnxAUsYnQ5Z1bM7Z4yAkGfNZ2J4WQ2CD7FKEeeJbE93SGp_2XKyl3reePj5TdN-_0s86FkGOSGtOj0Hpb4SMJOU7Kv/s1280/607969697_122284350626219444_132632442078253646_n.jpg

សូមរំលឹកថា កោះអង្រ្កង មានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ដំណើរកម្សាន្តនៅកោះនេះ នឹងផ្ដល់ឲ្យអ្នកនូវអារម្មណ៍ស្រស់ស្រាយ រំសាយអស់ទុកកង្វល់ ព្រមទាំងអាចស្វែងយល់អំពីធនធានធម្មជាតិដែលកំពុងអភិរក្សនៅទីនោះផងដែរ។ យ៉ាងណាសម្រាប់ភ្ញៀវទេសចរដែលមានគម្រោងទៅកម្សាន្តនៅទីនោះ គួរពិនិត្យមើលការព្យាករណ៍អាកាសធាតុ ព្រមទាំងប្រុងប្រយ័ត្ននៅពេលចុះលេងទឹកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGDoyspECYZOrt55bI0cxiALbyP8SdImcRFz0FCLhKQT6zhuQwdWDxFd1YFuTAXDC4tk4E76zjpmDyTEXMZOT-uRLqixO8EBvtCSiAui1oSjpgJbTJ2yWTeNcFiiRJzrvLev8h811gQfKZPYgVF_Exx6nGlnXikxzJwyA9FTYZ-_2t4gNlywF1DJhh9tGf/s1280/608068603_122284350566219444_5684268151605934134_n.jpg

ធនាគារ ព្រីនស៍ ត្រូវបានផ្អាកលែងឲ្យបន្តធ្វើប្រតិបត្តិការផ្តល់សេវាធនាគារថ្មីដល់អតិថិជន

0

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាឲ្យធនាគារព្រីនស៍ ជម្រះបញ្ជីចាស់ និងហាមឃាត់មិនឱ្យបន្ដធ្វើប្រតិបត្តិការផ្តល់សេវាធនាគារថ្មីដល់អតិថិជនទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ សេចក្ដីសម្រេចនេះ ធ្វើឡើងក្រោយស្ថាបនិក ធនាគារព្រីនស៍ លោក ចេនហ្ស៊ី ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅប្រទេសចិន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃព្រហស្បត្តិ៍ ទី៨ ខែមករា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជាបានធ្វើការជម្រាបជូនថា ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក (Morisonkak MKA audit-accounting Co., Ltd) ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAmVt_QdluMNcTi8vBZxk54GejTI9qubNrYS8n-etCgB-55nJatDN0yc1UBbJHr7KpOB2xTC2821Zoc5eOjZDnzoXlomjgKMmjb4Qzz3S7ZI9mgroo752-mQB5tv-IRKINdVwUd9iM7jyTS8rjNoucp0JXDZNOwymFB0BsSyMjxm-onLx6RpBbBexKnf_h/s1176/photo_2026-01-08_11-26-23%20(2).jpg
អាស្រ័យហេតុនេះ ធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ ក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើ រាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីពេលជូនដំណឹងនេះតទៅ។

សេចក្ដីប្រកាសនេះបានគូសបញ្ជាក់ថា៖ ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក គឺអាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។

ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុត លើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ ក៏ដូចជាអតិថិជននានា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQmPY4y5hW1NllnOrwfQO0NR4lOPr1ns47aSNlhiipCDXRd_SAaYvT0fXVT4wHsDJFQoKegWopKXHsgluvWGMJ1DPA6R8UfWBNfY2Pc0orS8C6ti717zJVEzqoLiskud8Ji7yOsnRy1aV-gWKIE9YRYCdHitId3ANPmMY7Vj3bTWVhdZwidSrSnCxSouN7/s1280/photo_2026-01-08_11-26-23.jpg

លោកស្រី Angelina Jolie កំពុងពិចារណាក្នុងការផ្លាស់មករស់នៅប្រទេសកម្ពុជាក្នុងឆ្នាំនេះ

0

ផ្អើលពិភពលោក! ស្របពេលដែលមានព័ត៌មានលាបពណ៌ជាច្រើនអំពីប្រទេសកម្ពុជាថាអសុវត្ថិភាព តារាសម្ដែងហូលីវូដ និងជាផលិតករភាពយន្តដ៏ល្បី លោកស្រី អេនជេលីណា ជូលី បានបង្ហើបពីគម្រោងរបស់ខ្លួនថា នឹងធ្វើការផ្លាស់ទីលំនៅពីសហរដ្ឋអាមេរិកទៅក្រៅប្រទេសនៅឆ្នាំ២០២៦នេះ ខណៈប្រទេសកម្ពុជា គឺជាជម្រើសដ៏លេចធ្លោមួយនៅក្នុងការពិចារណារបស់លោកស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmjIm5UJ0o9dFXK3GqKscnARDO_0LcPk9jekSpLDvFeVl07nPy9_IYxGkQleLkZP0GDZvlfu12tz8aO8xHPprbclqG9SySfLoaudDJRFRvTEO8A_M3xtSliPWTo7CCXWf7gM0PBbmKM_VR3PddHoKz8dui2CKWkNA8rQY4VvXh8uCxu_olQOnNaYbwnB2O/s1280/photo_2026-01-08_10-55-12%20(3).jpg

យោងតាមគេហទំព័រកម្សាន្ត People របស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះបានឲ្យដឹងថា៖ លោកស្រី អេនជេលីណា ជូលី បានដាក់លក់ផ្ទះដែលមានតម្លៃជាង ២៥ លានដុល្លាររបស់គាត់ នៅរដ្ឋឡូសអេនជឺឡេស (LA)) និងរៀបចំផ្លាស់ទៅរស់នៅក្រៅប្រទេស។ ជុំវិញព័ត៌មាននេះ គេបានកត់សម្គាល់ឃើញថា “ជូលីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរស់នៅជីវិតថ្មី ដែលមិនផ្តោតលើឡូសអេនជឺឡេស”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdJrwrykOSs9Y5JdIcSaDV-PVwAwezDmEsQ982OQUvjWRTrQBbvIFgSBLdd4rCHJ6L2OjptM21oRVvgNzxP_wTxkD-8Dux-7EcORvANvq9SC6Kk03Rk2vaSXjYCnBJCFF055p5QvlYLI0Fh81hFK7c6ZK2EDu_rUISf-jZ9arvfsiDFFOQufY_xG6Ka6EM/s1280/photo_2026-01-08_10-55-12%20(2).jpg
តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មានអន្តរជាតិធំៗ អេនជេលីណា ជូលី បាននិយាយថា លោកស្រីគ្រោងនឹងចាកចេញពីទីក្រុង Los Angeles នៅពេលដែលកូនៗរបស់គាត់ទាំងអស់មានអាយុគ្រប់ ១៨ ឆ្នាំ ជាពិសេសកូនពៅភ្លោះ Knox និង Vivienne ដែលនឹងគ្រប់អាយុនៅពាក់កណ្តាលឆ្នាំ ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg5EiKjjZzYdda83jQwvrghJiakSiNyaCRLTu3uooIQn5tUo3WbUd9LP9tfwpkZJEFazSFdN_DYPWfcylEvZOoONjqNluqEQzxGjK8iyUHawQQhgfJn_s2AFJWia_My8LKRI_pqU2FST_LvHLf2XJLyinDFI79JwDBCtbC69ATUy6KMDPp-KhFODwytfVS/s535/photo_2026-01-08_10-55-12.jpgជូលី បានបន្តថា៖ នាងកំពុងរង់ចាំការផ្លាស់ប្ដូរទីលំនៅយ៉ាងអន្ទះសារ ខណៈកាលដែលបន្តរស់នៅ Los Angeles មកដល់សព្វថ្ងៃ គឺដោយសារតែជាប់ពាក់ព័ន្ធនឹងដំណើរការផ្លូវច្បាប់ រួមទាំងជម្លោះអាណាព្យាបាលជាមួយអតីតស្វាមី ប្រ៊ែដ ភីត។ នៅក្នុងបទសម្ភាសន៍ពីមុន ជូលី បាននិយាយម្តងហើយម្តងទៀតថានាងនឹងចាកចេញពីទីនេះភ្លាមៗនៅពេលដែលកូនពៅរបស់ខ្ញុំ Knox និង Vivienne មានអាយុ ១៨ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit_JE1K0zUDKM1X-6YftjTSO9TC6CN9ZD_DGQEWbSrYGag7q3bkcdsCva-7UzSumiiTXpD62Om1mrydiKSWJBhN1dJZPeb6jWL6sSRkI5ttDPoXzzDU2xAKu-7bzxQSVuWIZG-YXMsZNUL1lVveoCrwIJjpP8xhmM64-kYUaQtbO4wNIRQvd4LzGCYl7tK/s750/photo_2026-01-08_10-55-12%20(4).jpg

តាមការបញ្ជាក់ ចាប់ពីឆ្នាំ ២០២៦ តទៅ ជូលី មានគម្រោងធ្វើការរវាងប្រទេសកម្ពុជា និងអឺរ៉ុប ជាកន្លែងដែលឯកជនភាពរបស់គាត់ត្រូវបានការពារ។ ជាពិសេស នៅកម្ពុជា ជាកន្លែងដែលនាងបានបង្កើតទំនាក់ទំនងមួយយ៉ាងស៊ីជម្រៅទាំងផ្នែកផ្ទាល់ខ្លួន វប្បធម៌ និងការងារមនុស្សធម៌ជាយូរមកហើយ ណាមួយគាត់ថែមទាំងមានសញ្ជាតិខ្មែរស្រាប់ផងដែរ។

កន្លងមក លោកស្រី អេនជេលីណា ជូលី តែងតែបង្ហាញថា លោកស្រីចាត់ទុកកម្ពុជាថាជា “ផ្ទះទីពីរ” របស់លោកស្រី ដោយសារវាជាទឹកដីកំណើតរបស់ Maddox (កូនប្រុសច្បង) និងជាកន្លែងដែលផ្លាស់ប្តូរជីវិតរបស់លោកស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9ToxBC2QaBru13FzDYXLv7CPnxgtwtO1phWEtqDsj_kAKqN8c1O6McIDPvQjg6CAfzNdR-lyu6nwN5Yz8pG9Mky36wkANmxVe-QddSSB58WJY9aBUl3Ye4bEHgVwsqyll9OqSyBjgPACwgmBcHzMRLDxB7F794gv83ogKVgps0702hTBtif-MbB3lqwSv/s1280/photo_2026-01-08_10-55-14.jpg

គួរជម្រាបថា ទោះបីជាពេលនេះ លោកស្រីមិនទាន់បញ្ជាក់ជាផ្លូវការទាក់ទងនឹងលំនៅនាពេលអនាគតថានៅប្រទេសណាក៏ពិតមែន ប៉ុន្តែរបាយការណ៍ទាំងនេះបានឆ្លុះបញ្ចាំងឲ្យយើងឃើញថា តារាហូលីវុឌរូបនេះតែងតែចិញ្ចឹមចិត្តចង់មករស់នៅកម្ពុជាជានិច្ច ដ្បិតវាជាទឹកដីស្ងប់សុខ ដែលផ្ដល់ឲ្យគាត់នូវសន្តិភាពផ្លូវចិត្តអស់រយ់ពេលជាង២០ឆ្នាំមកហើយ ចាប់តាំងពីការមកដល់ដំបូងក្នុងឆ្នាំ២០០១។ ជាមួយគ្នានេះ ព័ត៌មាននេះទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ និងធ្វើឱ្យសាធារណជនងាកមកចាប់អារម្មណ៍ជាថ្មីលើប្រទេសកម្ពុជា ក្នុងនាមជាទឹកដីនៃវប្បធម៌ សន្តិភាព និងការចូលរួមលំដាប់ពិភពលោក៕

ដាណឺម៉ាកនឹងបញ្ជូនកងទ័ពទៅប្រចាំការនៅកោះហ្គ្រីនឡែនដើម្បីទប់ទល់នឹងសម្ពាធពីអាមេរិក

0

ប្រទេសដាណឺម៉ាក ៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលដាណឺម៉ាកបានប្រកាសគម្រោងបញ្ជូនកងទ័ពទៅប្រចាំការនៅកោះហ្គ្រីនឡែន (Greenland) ដោយផ្តោតលើការហ្វឹកហាត់កងទ័ពជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដើម្បីទប់ស្កាត់ការគំរា.មកំហែង ឬប្រើប្រាស់កម្លាំងកងទ័ពរបស់អាមេរិកគ្រប់គ្រងកោះហ្គ្រីនឡែន ។ ការប្រកាសរបស់រដ្ឋាភិបាលដាណឺម៉ាក បន្ទាប់ពីប្រធានាធិបតីអាមេរិកបង្ហាញជំហរចង់បញ្ចូលកោះនេះទៅក្នុងទឹកដីអាមេរិកដើម្បីជាប្រយោជន៍សន្តិសុខជាតិ ពីព្រោះកោះស្ថិតនៅទីតាំងយុទ្ធសាស្ត្រតំបន់អាកទិក និងសម្បូររ៉ែធម្មជាតិសម្រាប់ប្រើប្រាស់ក្នុងបច្ចេកវិទ្យាជាន់ខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2rd8eFjwQKxpY1JbjltKHIQld0cKSIYrWAlIR4V5agv4Yzab0SEzdO3O8DVT7T7v9-s5TWouCQ_uDjM1ovMJ343MjLt_4FeuVCzcLGkTnfKB9RIRWvYz_hq6LbIPTGhQZhmQ5HFi-4TNsVkzdBgTOer-lK5xo7m3YGbWa37iGyBsSmHZXMAH55fXJFvR1/s770/image_2026-01-08_11-28-11%20(2).png
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី៤ ខែមករា កន្លងមក ដោយអំពាវនាវឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឈប់គំរាមកំហែងអធិបតេយ្យភាពរបស់កោះហ្គ្រែនឡែនជាបន្ទាន់ ពីព្រោះវាគ្មានប្រយោជន៍ទេដែលអាមេរិកចង់គ្រប់គ្រងកោះនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd1Yf4eqnHSsAwVmMzP6RewhM6coMf5eLc5AErh8cdCD6f8SHJA-rHI9FnDXDU7OZzOd2bZ65hnEBMLYB_HaVWksdEDd516kI3450yCM-mQx5nFGA3K2xTe7lsoEhn5kzKa-0cWfwvaysrBAW1aeNAFuFGXgSL9MZj-taJWa6NehwuvhonbXH_CQGdG1OV/s860/image_2026-01-08_11-28-11%20(3).png
រដ្ឋាភិបាលដាណឺម៉ាកបានប្រកាសពីគម្រោងបញ្ជូនកងទ័ពទៅប្រចាំការនៅកោះហ្គ្រីនឡែន ព្រមទាំងបង្កើនការហ្វឹកហាត់ជាមួយអង្គការ NATO ដើម្បីការពារសន្តិសុខក្នុងតំបន់អាកទិក ។ រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បាននិយាយកាលពីថ្ងៃទី៧ ខែមករា ថា ៖ «យើងនឹងបញ្ជូនកងទ័ពទៅប្រចាំការនៅកោះហ្គ្រីនឡែន ហើយនឹងធ្វើការហ្វឹកហាត់ឱ្យខ្លាំងជាមួយអង្គការ NATO» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgjf-3rZS3_wSz-IwAT5DtYrzlkFSMTEjGyB2kEeWspM0IPdVqhTmIGFayRT0Mg_MN0f49jIYDwTraBPoh7ma54TyX6BoLMINDudCTqWblobicjPiD6LbwwSCgGaItN-qw_mz6mSfDfGF9V2rg5Y935YsgXrvKnnpSMex8ft1QJkUHN1yjtdT4PWUH86if/s1084/image_2026-01-08_11-28-11.png
ចំណែកក្រសួងការបរទេសដាណឺម៉ាកបានបញ្ជាក់នាពេលកន្លងមកថា គណៈកម្មាធិការគោលនយោបាយការបរទេសរបស់សភានឹងពិភាក្សាអំពីទំនាក់ទំនងរវាងដាណឺម៉ាក និងអាមេរិក ដោយមានរដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen ចូលរួមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJfxUjDLxUbQo9Ha7B0mPeerGxnFoeYsFjW6gZYqT0A7umlLT05tRgPDpyb3AdcKw8gMVykupJsj6igOTyak2ULOfJeieEl23_pehThhCNFM5j6Bwe13C0JHvDlvTsVQRQhLLkkhdPQA3KXq-0okif5GVX1kVGrZPxfS2PUDTlbC_9rwCR8Hk5mtd8pnh-/s1600/image_2026-01-08_11-28-12.png

ថ្មីៗនេះ អ្នកស្រី Kathy Miller ភរិយារបស់លោក Stephen Miller ជានាយករងសេតវិមានអាមេរិក បានបង្ហោះរូបភាពកោះហ្គ្រីនឡែនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាកក្នុងបណ្តាញសង្គម X ដោយដាក់ទង់ជាតិអាមេរិក និងសរសេរយ៉ាងខ្លីថា «ឆាប់ៗនេះ» ។ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen អំពាវនាវឱ្យអាមេរិកគោរពបូរភាពទឹកដីកោះហ្គ្រីនឡែន និងចាត់ទុកជាការបង្ហោះរូបភាពមិនសមរម្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHFRrLQI0ztcl9zM6q3mg_r-jC4yYmywawKFHG5DcwszX7dTylwWJd6ZWaMmJiA6FYcQqjRV1MFJQ2acnpDzZH0YD0zkKp0R5n3M-c81S4wtAE-5juLPX_uRp7JmEZ5gF5zSi2ND30In9btYN4hgmcycTUM_cWJAg_pKhZMtuPMWwEiOfhU2GfeFZ_eBzK/s4384/image_2026-01-08_11-28-13%20(2).png
គួរបញ្ជាក់ថា ពេលឡើងកាន់តំណែងអាណត្តិទី២ លោកប្រធានាធិបតី Trump ស្នើឱ្យដាក់បញ្ចូលកោះហ្គ្រីនឡែនទៅក្នុងទឹកដីរបស់អាមេរិក ហើយបន្ទាប់ពីកងទ័ពអាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា លោក Trump ក៏បានបង្ហាញគោលជំហរចង់បានកោះនេះម្តងទៀត ដោយអះអាងថា អាមេរិកអាចនឹងប្រើប្រាស់កម្លាំងកងទ័ពដើម្បីកាន់កាប់កោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirU24riOluxMU19pHhoXLtlIW72w86qZsjfa0Dw3t8v4ILm6oFjtW32itoIzCUihn_7yjIE1ankZpEaGUSGoKKpUL7bTezs6V6Vsf8V6O0O9A1FVi_mfDjtNCxRhM5s8jxtvPcHNz0jtJCRryfipUdbhgGYheQCtudZDjTqVUKRGD78Uus6VYGRiyClred/s959/image_2026-01-08_11-28-13.png

កោះហ្គ្រីនឡែន ស្ថិតនៅចន្លោះតំបន់អឺរ៉ុប និងអាមេរិកខាងជើង ទើបធ្វើឱ្យកោះមានសារៈសំខាន់សម្រាប់ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក ។ ជាមួយគ្នានេះ កោះហ្គ្រីនឡែនសម្បូរធនធានធម្មជាតិរ៉ែផ្សេងៗដែលអាមេរិកត្រូវការដើម្បីកាត់បន្ថយការពឹងផ្អែកនាំចូលរ៉ែពីប្រទេសចិន ។ កោះនេះស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក និងមានសិទ្ធិប្រកាសឯករាជ្យក្រោមកិច្ចព្រមព្រៀងកាលពីឆ្នាំ២០០៩ ប៉ុន្តែត្រូវការប្រាក់ឧបត្ថម្ភយ៉ាងច្រើនពីដាណឺម៉ាក ៕

មិនទទួលគម្រោងសម្តែងពេញមួយឆ្នាំ Liu Yuning បង្ហើបពីគោលបំណងសម្រាប់ឆ្នាំ២០២៦

0

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន Liu Yuning បានបញ្ជាក់ដោយស្មោះត្រង់ថា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ព្រោះលោកបានដាក់ការងារសម្តែងមួយឡែកសិនដើម្បីផ្តោតអារម្មណ៍ទាំងស្រុងលើអាជីពចម្រៀងរបស់ខ្លួន។ ការចូលរួមក្នុងកម្មវិធីតន្ត្រី គម្រោងនិពន្ធបទចម្រៀង និងការប្រគំតន្ត្រីជាច្រើន បានជួយលោកឱ្យរកឃើញឡើងវិញនូវភាពរំភើបដែលខ្លួនមានអារម្មណ៍នៅក្នុងឆ្នាំដំបូងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu6XVWttb-8sZaiBR1pWTMFbxyjRR34wgmpupcBCJ9stsFPSKymOliJl4UvaHX7LUTLlBE7qmF1-GnxyV3gQlrliJAzypJUTzZYr5ux3q4lEFlGSry6LWoLht-oiL_LLhTxvLF_alerDTb_PQKgwM0eZiiupPsSLdUdSPM8yXMP2VesfBza7hiLARg9bdo/s1440/image_2026-01-07_15-53-29.png
Liu Yuning បាននិយាយថា «អត្ថប្រយោជន៍ដ៏ធំបំផុតរបស់ខ្ញុំគឺថា សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះតន្ត្រីបានវិលត្រឡប់មកវិញ»។ សម្រាប់តារាប្រុសរូបនេះសេចក្តីរីករាយបានមកពីការស្រាវជ្រាវ និងការធ្វើការយ៉ាងល្អិតល្អន់លើការរៀបចំនីមួយៗ ឧបករណ៍នីមួយៗ និងរាល់ព័ត៌មានលម្អិតតូចៗ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់ទស្សនិកជន។ ការប្រគំតន្ត្រីទេសចរណ៍ប្រចាំឆ្នាំត្រូវបានចាត់ទុកថាជាសមិទ្ធផលដ៏លេចធ្លោបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjWVPDIeCXTqG-eLxuj5megjT-zoANwx67OLHaL2whbQB1eTVX_JAblg65PDvqPQ6xw6s4jOuie377olTNYf1RWSygA926d6Gn_VWGz_TVGmIn3h9G2JcLgO9kTwsu2nAnW_rW2HUwZ0FtD8zGvIv99bYkBweiWnM3wL4vHkNC3J7Mw-BUFborVFdTxRS4/s1280/image_2026-01-07_15-53-30%20(2).png

Liu Yuning មិនត្រឹមតែបានវិនិយោគលើការរចនាសំឡេង និងឆាកប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានចូលរួមដោយផ្ទាល់ក្នុងការបង្កើតគំនិត និងការរចនា ដោយបញ្ចូលព័ត៌មានលម្អិតផ្ទាល់ខ្លួនជាច្រើនទៅក្នុងការសម្តែងនីមួយៗ។ បន្ទាប់ពីការប្រគំតន្ត្រីនីមួយៗ លោកនឹងចំណាយពេលពិនិត្យមើលការសម្តែង និងអានមតិយោបល់របស់ទស្សនិកជន ដើម្បីវាយតម្លៃដោយខ្លួនឯង និងធ្វើការកែតម្រូវព្រោះភ័យខ្លាចថាទស្សនិកជននឹងមិនពេញចិត្តពិតប្រាកដ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDBmgbBgbbPzItnnEhXpw7Gv18W2Py1nvXyK-Bphe5huEEF0UuQGTxUIJGQJRcUrRvdTks7B2iZuRnjaO0FvVjFDmTVRryvCYohNzB_KmuX9iF2jXgRt-pL-qZZNZdifsqUgeDX4DzUEPVu3jnf_kWyt0azkdGDuIDGTKsRQx_Te2I2OyiUuo04Y9UF9jL/s1440/image_2026-01-07_15-53-30.png

ឆ្នាំ ២០២៥ ក៏បង្ហាញពីភាពធន់ជាងមុនរបស់ Liu Yuning នៅចំពោះមុខមតិផ្ទុយគ្នា។ ខណៈពេលដែលលោកធ្លាប់ត្រូវបានគាបសង្កត់ដោយការសង្ស័យ និងការវាយតម្លៃអវិជ្ជមាន ឥឡូវនេះលោកជ្រើសរើសប្រឈមមុខនឹងពួកគេដោយស្ងប់ស្ងាត់។ ដោយមានបទពិសោធន៍គ្រប់គ្រាន់និងការយល់ដឹង ការនិយាយដើមគេពីខាងក្រៅលែងធ្វើឱ្យលោករង្គោះរង្គើទៀតហើយ។ អ្វីដែលនៅតែមិនផ្លាស់ប្តូរ Liu Yuning បង្ហាញថាគឺស្មារតីដ៏រឹងមាំរបស់លោកដែលមិនបោះបង់ចោលនៅចំពោះមុខភាពលំបាក។ ពីមនុស្សម្នាក់ដែលធ្វើការផ្សេងៗដើម្បីរកប្រាក់ចិញ្ចឹមជីវិត លោកបានតស៊ូ ចាត់វិធានការតូចៗ និងចាប់យកឱកាសគ្រប់បែបយ៉ាងដើម្បីរីកចម្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrRqB2J5tHGRCtzzPctNmTqWVtDETMDDh0pFbM725ejboFJxry7wLOEKk7y6tga8-oAuniO-a-SNi1fazczw7_x1LkaqI9jUQBxTyzAN2pgfMFXSZvk0tm1NwzsBfzLXUYBgItAJ4uZQ0MO7_1pv4giAu7sOgYJpzGxQ-rWcjD7B8crf_fm2-OpY8_zbGk/s1440/image_2026-01-07_15-53-31%20(2).png

ដោយសម្លឹងមើលទៅឆ្នាំ ២០២៦ Liu Yuning សង្ឃឹមថានឹងនាំមកនូវរូបរាងថ្មីដល់តន្ត្រី ចាប់ពីរចនាប័ទ្មរហូតដល់ការបញ្ចេញមតិ ខណៈពេលដែលបន្តប្រកួតប្រជែងខ្លួនឯងជាមួយនឹងតួនាទីដ៏ស៊ីជម្រៅជាងនេះ។ អ្វីដែលលោកចង់បានបំផុតមិនមែនជាកិត្តិនាមទេ ប៉ុន្តែជាការទទួលស្គាល់ថាលោកនៅតែមានកន្លែងសម្រាប់កែលម្អ៕

អ៊ិន លក្ខិណា ចេញមកបញ្ជាក់ជុំវិញការសង្ស័យថានាងឈ្លោះគ្នាជាមួយ ប៊ី សុធារី

0

មិនបានបង្ហាញរូបភាពគូនិងឃ្លាតឆ្ងាយពីគ្នា ទំនាក់ទំនងរវាង អ៊ិន លក្ខិណា និង ប៊ី សុធារី ត្រូវបានមនុស្សមួយចំនួនសង្ស័យថាមានសញ្ញាមិនល្អ។ ទោះយ៉ាងណា Miss Cosmo Cambodia 2024 បានចេញមកស្រាយចង្ងល់ទស្សនិកជនចំពោះសម្ព័ន្ធភាពនាងនិង ប៊ី សុធារី។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja4HQbxFi38mrEWFm3DwEdwOkNmr2VuSjpXsePRpU1d7IR7fayzqBNVNjD5vvI11jDoohIAtqGBZgHhDLFEQaz1WaMrxCl5sCkhHy6M1-7tQATvnOIfI6xVNaSyjEy6AQdR4dHlbInIClRAxeVZhxXfkxCP8KTqQb_LMPsoN8Gll6zUcgLAWBogUgNdYuB/s2048/image_2026-01-07_15-09-15%20(2).png

    នៅថ្ងៃទី៦ ខែមករា អ៊ិន លក្ខិណា បានចេញមករៀបរាប់ថា គ្រាន់តែនាងនិង ប៊ី សុធារី មិនបានដើរលេងជាមួយគ្នាត្រូវបានមនុស្សមួយចំនួនលើកឡើងថាពួកគេឈ្លោះគ្នា ប៉ុន្តែពួកគេទាំងពីរមិនសម្បូរពេលឈ្លោះគ្នានោះទេ។ លក្ខិណា ថាពួកគេទាំងពីរនាក់មិនដែលឈ្លោះគ្នានោះទេប៉ុន្តែធ្លាប់មានការអន់ចិត្តចំពោះគ្នាមែន។ Miss Cosmo Cambodia 2024 បន្តទៀតថា មួយរយៈចុងក្រោយនេះអ្នកទាំងពីរគឺមានការរវល់រៀងៗខ្លួនទាំងការទៅរៀន និងបំពេញការងារផ្សេងៗទើបមិនបាននៅជាមួយគ្នាប៉ុន្តែពួកគេនៅបន្តទំនាក់ទំនងតាមឆាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJtF3E7H_HGyxEcwFTjFdGfxZvUavi5A_S-tl_mHGNcydNezipYfzjbYKD1gv4vx_yvCK86LtM1lICcrK7mLHAwUNwj09Xive5gxlMsWhb45jZczdi-TqiMJbZf5-tpWdaikej7rNclh24KVRNPijl7KIX0uIEZdjJpKOxQizGN9hcqd61H95pkp2mIjj9/s1920/image_2026-01-07_15-09-18.png

    អ៊ិន លក្ខិណា បាននិយាយនៅក្នុងវីដេអូទៀតថា នាងមិនចង់ឱ្យអ្នកមួយចំនួនគិតអ្វីដែលអវិជ្ជមាននោះទេ។ ជាមួយនឹងការបដិសេធមិនមានជម្លោះជាមួយនឹង ប៊ី សុធារី អ៊ិន លក្ខិណា ក៏បានបង្ហាញវីដេអូពីដំណើរកម្សាន្តរបស់ពួកគេប្រកបដោយក្តីរីករាយនៅឯមាត់សមុទ្រផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwULJWsY2Kl3aa3Z5koA4IGgotcZ_q8dO9gRuL4CZA8FWuaK8h0XtVnXV236wH9BtjcVnL7ZmBFFY5LZIlmnGMrPD9fdxPz745nI7m7dOy68-VLOCpkAmSeg8QNmAfz-aByiHGV3lxNuzEhoSQfijs06he9ztjMyzMbSSJMus518i_jmC_qVNJEpcSIoSt/s2048/image_2025-10-16_13-58-11.png

    គួរបញ្ជាក់ផងដែរថា អ៊ិន លក្ខិណា និង ប៊ី សុធារី ជាបវរកញ្ញាដែលមានភាពល្បីល្បាញនៅក្នុងវិស័យសម្រស់ដោយក្រសោបបានទាំងអ្នកគាំទ្រជាតិនិងអន្តរជាតិ។ លក្ខិណា គឺទទួលបានការស្រលាញ់ចូលចិត្តយ៉ាងច្រើនពីអ្នកគាំទ្រវៀតណាម និងមានទំនាក់ទំនងល្អជាច្រើនខណៈនាងក៏មានការងារនៅទីនោះផងដែរ។ ងាកមកកាន់ ប៊ី សុធារី វិញនាងទទួលបានការស្រលាញ់ចូលចិត្តច្រើនពីអ្នកគាំទ្រមីយ៉ាន់ម៉ាបន្ទាប់ពីបានរួមការងារនិងមានទំនាក់ទំនងល្អជាមួយនឹងបវរកញ្ញា Thae Su Nyein៕

ឆ្មាំសមុទ្រអាមេរិករឹបអូសកប៉ាល់ដឹកប្រេងមានទង់ជាតិរុស្ស៊ីបន្ទាប់ពីដេញតាមអស់រយៈពេលជាង២សប្តាហ៍

0

ឆ្មាំសមុទ្រអាមេរិកបានរឹបអូសកប៉ាល់១គ្រឿងដឹកប្រេងឥន្ធនៈមានទង់ជាតិរុស្ស៊ីនៅមហាសមុទ្រអាត្លង់ទិកបន្ទាប់ពីដេញតាមអស់រយៈពេលជាង២សប្តាហ៍ ដោយអះអាងថា កប៉ាល់នេះដឹកប្រេងដែលអាមេរិកដាក់ទណ្ឌ.កម្ម និងជាការអនុវត្តតាមគោលនយោបាយទប់ស្កាត់កប៉ាល់ដឹកប្រេងចេញពីវេណេស៊ុយអេឡា ខណៈរុស្ស៊ីចេញសេចក្តីថ្លែងការណ៍ថ្កោលទោ.សទង្វើអាមេរិកផ្ទុយនឹងអនុសញ្ញាអង្គការសហប្រជាជាតិ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-0tKlk-kKlQRYFv4zhzEX-Irz45zFzChbwG4RpqFKgZt07zt3V7fPqzXaDEHoaNUfLy6z-lI-DiT11hr17sEj4FYyWjUHM4_gTyPMbtvd3TdyrN2_Gq05iXK483Ls0ktQ0DzWPhN7JTyVrxlEU21Hgu4-372FaPiyFFv3Vp7dZL23OD6JFuPVzOtIfTCy/s1280/photo_2026-01-08_09-43-38%20(2).jpg

កាលពីថ្ងៃទី៧ ខែមករា ឆ្មាំសមុទ្រអាមេរិកឱ្យដឹងថា បានរឹបអូសកប៉ាល់១គ្រឿងដែលមានទង់ជាតិរុស្ស៊ី ដែលកប៉ាល់នេះពាក់ព័ន្ធនឹងវេណេស៊ុយអេឡា បន្ទាប់ពីឆ្មាំសមុទ្រអាមេរិកដេញតាមកប៉ាល់នេះក្នុងមហាសមុទ្រអាត្លង់ទិកអស់រយៈពេលជាង២សប្តាហ៍ ។ ការរឹបអូសកប៉ាល់ដឹកប្រេងអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងរវាងអាមេរិក និងរុស្ស៊ី ស្របពេលមាននាវាមុជទឹក និងនាវចម្បាំងរបស់រុស្ស៊ីនៅក្បែរនោះ ។

កប៉ាល់ដឹកប្រេងនេះឈ្មោះ Bella 1 ប៉ុន្តែបច្ចុប្បន្នបានប្តូរឈ្មោះជាកប៉ាល់ Marinera ព្យាយាមគេចពីការត្រួតពិនិត្យរបស់ឆ្មាំសមុទ្រអាមេរិក ហើយត្រូវបានឆ្មាំសមុទ្រអាមេរិកកំណត់គោលដៅរឹបអូសតាមគោលនយោបាយទប់ស្កាត់កប៉ាល់ដឹកប្រេងចេញពីវេណេស៊ុយអេឡា ។ តាមការបង្ហោះសារក្នុងបណ្តាញសង្គម X របស់បញ្ជាការដ្ឋានតំបន់អឺរ៉ុបរបស់កងទ័ពអាមេរិក គឺរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យរឹបអូសកប៉ាល់ដឹកប្រេងនេះ ដោយសារល្មើសនឹងការដាក់ទណ្ឌកម្មប្រេងរបស់អាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKWl4kpzjVjGmPRq_GDh78vkKwNZaHBMn6VMYxg-L8P4JmDidlcwsX9TzmLJ34E3rQMLqWPBrgUrA2Fdyub8ZICh0D27vvLQGHUWXAcPr_hY__EVAhhlf_Q0JpHv2rABMZSnPZzxKniv6DJ22BJ8KhTB6MFZnjsm8UBG43VF61g1FNA4QHnX3w_iLnRXRy/s600/photo_2026-01-08_09-43-38%20(3).jpg
លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានឆ្លើយតបនឹងការបង្ហោះសាររបស់បញ្ជាការដ្ឋានតំបន់អឺរ៉ុបរបស់កងទ័ពអាមេរិកថា ការបិទផ្លូវដឹកជញ្ជូនប្រេងខុសច្បាប់ និងដាក់ទណ្ឌកម្មលើពាណិជ្ជកម្មប្រេងវេណេស៊ុយអេឡានៅតែមានប្រសិទ្ធភាពពេញលេញ មិនថានៅទីណាទេលើពិភពលោក ។

ចំណែករុស្ស៊ីចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអាមេរិកយ៉ាងខ្លាំងដែលរឹបអូសកប៉ាល់ដឹកប្រេងមានទង់ជាតិរុស្ស៊ី ។ ក្រសួងគមនាគមន៍រុស្ស៊ីបញ្ចាក់ក្នុងសេចក្តីថ្លែងការណ៍ថា តាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ កប៉ាល់នានាមានសេរីភាពធ្វើចរាចរណ៍ក្នុងដែនទឹកអន្តរជាតិ និងគ្មានប្រទេសណាមានសិទ្ធិប្រើប្រាស់កម្លាំងរឹបអូសកប៉ាល់ដែលចុះបានចុះបញ្ជីស្របច្បាប់ក្រោមអំណាចរបស់ប្រទេសមួយទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsY9HlTAjz4LZ3wKAjQcB9i88_MEFi_AFRepcIJEE0MVOjKlVgLp007kU5nLTGiK-KLDV89PsnXigRbXMWKN0dqQ-QERMvvzndiztWqyQerIgFlYHETavT5xYm8518ZcAJ_vcUL7RwmGjcgP__SmEDjYpRFYllO383aTYgSsfelF-ucnTnRe6t7QZAiLi6/s830/photo_2026-01-08_09-43-38%20(4).jpg

ក្រសួងគមនាគមន៍រុស្ស៊ីបញ្ជាក់ថា កប៉ាល់ដឹកប្រេងនេះទទួលបានការអនុញ្ញាតបណ្តោះអាសន្នឱ្យចរាចរណ៍ក្នុងសមុទ្រដោយដាក់ទង់ជាតិរុស្ស៊ី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ។ អាជ្ញាធរបាត់ការទំនាក់ទំនងជាមួយកប៉ាល់ បន្ទាប់ពីកងទ័ពជើងទឹកអាមេរិកនសំរុកឡើងលើកប៉ាល់ដែលស្ថិតក្នុងដែនទឹកអន្តរជាតិ និងនៅក្រៅដែនទឹកប្រទេសណាមួយ ។ មន្ត្រីរុស្ស៊ីម្នាក់មិនបញ្ចេញឈ្មោះថា វាជាហេតុការណ៍ដំបូងក្នុងប្រវត្តិសាស្ត្រដែលកងទ័ពជើងទឹកអាមេរិកព្យាយាមរឹបអូសកប៉ាល់ដាក់ទង់ជាតិរុស្ស៊ី ។

គួរបញ្ជាក់ថា ឆ្មាំសមុទ្រអាមេរិកព្យាយាមដេញតាមកប៉ាល់នេះកាលពីខែធ្នូ ឆ្នាំ២០២៥ ដោយសារអ្នកនៅលើកប៉ាល់បដិសេធមិនឱ្យឆ្មាំសមុទ្រអាមេរិកត្រួតពិនិត្យ ហើយតាំងពីពេលនោះមក កប៉ាល់នេះក៏ប្តូរទង់ជាតិពីប្រទេសហ្គីយ៉ាណាទៅជាទង់ជាតិរុស្ស៊ី ប៉ុន្តែនៅតែគេចមិនផុតពីការរឹបអូសរបស់ឆ្មាំសមុទ្រអាមេរិក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt0IKmydPtmalrWVFhwcNsSqkioBaS6b1ZSvlhjjgC2behOPInyP8Wdt0dalgzz2eskpk7rQC7EoKVNItni23s-xzQaCvUrmkKBsQn5uBmdoAIRYeVOZ3HNsNdQ3tsFKimLtMdXOJt2KA3re96853qNPoNcS-LSt2G4EMofuAyDQON7V7004v4r5QvpLhs/s830/photo_2026-01-08_09-43-38.jpg

អាមេរិក ដកខ្លួនចេញពីអង្គការអន្តរជាតិជាច្រើន ក្រោយរកឃើញថាវាមិនមានប្រយោជន៍សម្រាប់ខ្លួន

0

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី Trump កាលពីថ្ងៃពុធបានចុះហត្ថលេខា ដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិ និងសន្ធិសញ្ញាចំនួន 66 រួមទាំងអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិផងដែរ បន្ទាប់ពីកត់សម្គាល់ឃើញថាអង្គការអន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញាទាំងនេះ មិនបានផ្ដល់ផលប្រយោជន៍អ្វីដល់សហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0w-UXYMOdfTBKddMpsXinSJXr6ZeU21M_8CJfrqb3tShL8kRhaBfWa8Zvgpv07d315Tw-U8mpi8EBKCkzpNbfGqbLfZzM50JFsGjRlqTeo7REcj3_t700ed1nKrdJukt9VxCRgy-NXSc8BJBVowBe4p45DP9Uo_FDfww4knGsIBwyLo9g44QY5Xh7WuFQ/s1280/photo_2026-01-08_09-32-48.jpg
យោងតាមសេចក្ដីប្រកាសនៅគេហទំព័ររបស់សេតវិមាន ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ធ្វើឡើងចំពោះអង្គការអន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញាទាំងឡាយណា ដែលផ្ទុយនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក ជាពិសេសអង្គការទាំងនេះភាគច្រើនផ្តោតលើបញ្ហាអាកាសធាតុ ការងារ និងសង្គម ដែលរដ្ឋបាលលោក Trump បានចាត់ទុកថាជាការលើកកម្ពស់របៀបវារៈ “ទើបភ្ញាក់ដឹងខ្លួន” របស់ពួកគេ បន្ទាប់ពីបានខ្ជះខ្ជាយនិងគ្រប់គ្រងមូលនិធិមិនបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0w-UXYMOdfTBKddMpsXinSJXr6ZeU21M_8CJfrqb3tShL8kRhaBfWa8Zvgpv07d315Tw-U8mpi8EBKCkzpNbfGqbLfZzM50JFsGjRlqTeo7REcj3_t700ed1nKrdJukt9VxCRgy-NXSc8BJBVowBe4p45DP9Uo_FDfww4knGsIBwyLo9g44QY5Xh7WuFQ/s1280/photo_2026-01-08_09-32-48.jpg

ការសម្រេចចិត្តដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិក គឺការដកខ្លួនចេញពីអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដែលជាសន្ធិសញ្ញាឆ្នាំ 1992 ដែលគាំទ្រដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អ្នកវិទ្យាសាស្ត្រព្រមា.នថា ការចាកចេញនេះអាចធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការទប់ស្កាត់ការបំភាយឧស្ម័នថយចុះ និងមានការលំបាក បើគ្មានកិច្ចសហប្រតិបត្តិការពីសហរដ្ឋអាមេរិក ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលបញ្ចេញឧស្ម័ន និងសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy7mnCd75yVxBHdHCQQDJhDju_EEQ1iA1J69j4PpnMyBLtQ4m8kn02reyEXGTegCmkqLo0JHug97HP-GrhGuHCqlALhgt4t93hKuK14vMfyR_-xlHqXH92rBk3-Jk_RIiwL2mV96jGk4mykGuoAxviInOhwqo85W4Pkf0PJ-zCcduqamCpAp5v4pp6YtC2/s1024/photo_2026-01-08_09-32-48%20(2).jpg

រដ្ឋបាលលោកត្រាំ បានបញ្ជាក់ថា ខ្លួនមានបំណងបង្វែរថវិកាដែលបានពីអ្នកជាប់ពន្ធ ទៅពង្រឹងឥទ្ធិពលអាមេរិកក្នុងគំនិតផ្តួចផ្តើមដែលកំណត់ស្តង់ដារអន្តរជាតិ ជាទីដែលអាមេរិកត្រូវប្រកួតប្រជែងដោយផ្ទាល់ជាមួយប្រទេសចិន ដូចជាវិស័យទូរគមនាគមន៍ និងបទប្បញ្ញត្តិដែនសមុទ្រជាដើម។ ការផ្លាស់ប្តូរនេះ គឺជាការដើរចេញពីយុទ្ធសាស្រ្តការទូតបែបប្រពៃណីរបស់រដ្ឋបាលមុនៗ ហើយបានបង្ខំឲ្យអង្គការសហប្រជាជាតិចាប់ផ្តើម កាត់បន្ថយបុគ្គលិក និងកម្មវិធីរបស់ខ្លួនជាបន្តបន្ទាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjr5QTZnjhkKoysYfBV_vYQpt962y9772UZPH9rofb7JSpKGBFfNWK4fgP9e54j0bvpg_PUoA5pqFQsT_tkTRYQact3hA2EhrCFMsZt1p0Rf8amm1ShrjuUeY7yMLq1Noimfa9DyM0bgXAxUEX4dJA6d6vsj0nRDijJkPXAwOOO-DRc1wCmpO-Mjad2CIZ/s600/photo_2026-01-08_09-32-47%20(2).jpg
ទោះជាយ៉ាងណា ការដកខ្លួនចេញពី UNFCCC បានរងការរិះគន់យ៉ាងខ្លាំងពីអ្នកជំនាញផ្នែកអាកាសធាតុ និងអតីតមន្ត្រីរដ្ឋាភិបាល ដោយពួកគេបានព្រមានថា ការចាកចេញពីសន្ធិសញ្ញាដែលមានអាយុកាលជាង30ឆ្នាំនេះ នឹងធ្វើឲ្យអាមេរិកបាត់បង់ឥទ្ធិពលលើការវិនិយោគពិភពលោករាប់ទ្រីលានដុល្លារ ហើយអាចជាលេសឲ្យប្រទេសដទៃទៀតពន្យារពេលការប្តេជ្ញាចិត្តផ្នែកបរិស្ថានរបស់ពួកគេ៕