ទីក្រុងសេអ៊ូល៖ មេខ្លោងជនជាតិចិន ដែលជាជនសង្ស័យសំខាន់ពាក់ព័ន្ធនឹងការធ្វើទារុ.ណក.ម្ម និងឃា.តកម្មលើនិស្សិតកូរ៉េខាងត្បូងម្នាក់នៅខេត្តកំពត ប្រទេសកម្ពុជា ត្រូវបានទីភ្នាក់ងារប៉ូលីសកូរ៉េចាប់ខ្លួនបាន នៅប៉ាតាយ៉ា ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidfkDKQPEvsezpLZUDd6jo6JATn5uPxDRUk96b7yqNqCxK_dbzeWKQM9fRUPJSHBVYJarS0AVckqY-X3snQJgz0z1zlelzmt2U7hZPTH4yT3_yJFJIUeM8jc43ZSKueZ4E2PRuEH7fyvfJu-4-cSC2XmRL7-pSMsxKeUDgT47YHfUiInX7kV9seVVG7E7Q/s500/photo_2026-01-08_15-14-03.jpg
ក្រសួងយុត្តិធម៌ ទីភ្នាក់ងារប៉ូលីសជាតិ និងភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េ បានប្រកាសនៅថ្ងៃទី ៨ មករានេះថា ពួកគេបានសហការជាមួយអាជ្ញាធរថៃដើម្បីចាប់ខ្លួនជនជាតិចិនម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Ham អាយុ៤២ឆ្នាំ បានរត់គេចមកស្នាក់នៅប៉ាតាយ៉ា ប្រទេសថៃ កាលពីថ្ងៃមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE2TkABUpkngIi7F8QIY-KfIMaHh-1sAsghSyN7tCFKmgm1mr_N4cop1UqZZZ7heX9FGT9g1xQQnXpnUiabfJOXDtvhFP6ARjYa4KzcTfynGs7K7nPAyiXyTQFOXVHHI4pXDRioI2JjX3Z3uW1Z4dc277e9s93emWTh_DV2X7f06wdQy8Di9MrabYAozhC/s610/photo_2026-01-08_15-14-02%20(2).jpg

តាមការសួរចម្លើយ បុគ្គលឈ្មោះ Ham នេះបានបង្កើតមជ្ឈមណ្ឌលបោកប្រាស់មួយនៅកម្ពុជាជាមួយបក្ខពួកជាជនជាតិចិន និងជនជាតិកូរ៉េ ហើយបានល្បួងជនរងគ្រោះជនជាតិកូរ៉េឱ្យមកកម្ពុជាចាប់ពីខែឧសភាដល់ខែកក្កដា ឆ្នាំមុន ដោយសន្យាថានឹងផ្តល់ការងារក្រៅម៉ោងដែលមានប្រាក់ខែខ្ពស់ឲ្យពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD7UFGXromRocS9dLPFrRdaJaBA1iYRNY50cTXSJhwxBuyt2Q0kaQSfdNTys3EMxepw5Z-0AdooCyY9eOhd52DA3cBjmmP9iyNywA7eGSoS8NWpP28N-nRg_BcKSCYiLGcl_XkO_McmhoIDANvDnPIDNAcJ754LaYT3OadDepPyG_-JF1v0Iy0hG3Nxq-4/s600/photo_2026-01-08_15-14-02.jpg

ក្រោយការចាប់ខ្លួននេះ ក្រសួងយុត្តិធម៌កូរ៉េខាងត្បូងបានបញ្ជាក់ពីការត្រៀមធ្វើបត្យាប័នជនសង្ស័យរូបនេះទៅកូរ៉េខាងត្បូងវិញ ហើយការសម្រេចចិត្តធ្វើបត្យាប័ននេះត្រូវតែទទួលបានតាមរយៈការព្រមព្រៀងជាមួយប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMv0sMfxxe2II6mpvA3ZermfXzcRX44DLcp2N2GA1b7lnuvSHtQGhe3t28R0kzvj2eRqUJJuDHLtJhwBmZy-_CfkmkZeKmOWeXDu7iBenWIVjguiSV-Lp6WggG3Z4LsxfvU1Px8uNBOF8S_9rqlUfaqlUa44ekXjDpKBRHxcvN3UHg8BS7vbHtUUE9QWZl/s610/photo_2026-01-08_15-14-03%20(2).jpg

គួររម្លឹកថា ករណីធ្វើទារុ.ណក.ម្ម និងសម្លា.ប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជាកាលពីឆ្នាំ២០២៥នេះ បានកក្រើក និងធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ចេញចំណាត់ការក្ដៅ ធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីដោះស្រាយឧក្រិដ្ឋកម្ម ដែលកំពុងកើនឡើងលើជនជាតិកូរ៉េខាងត្បូង នៅប្រទេសអាស៊ីអាគ្នេយ៍។ ក្នុងខែតុលា កូរ៉េខាងត្បូង បានធ្វើមាតុភូមិនិវត្តន៍ដ៏ធំមួយ ដោយមានជនសង្ស័យចំនួន ៦៤នាក់ ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មស្រដៀងគ្នានេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoIHxbHPTyCXeKAdHdGm4cMaNsvszG1aAZ0fiAfaqHzBfzKKOYLpF1Byt6xRhtyye-Bu0MlKKcZWiaWqKyan1giv7DCJ7LE3_DjWZlve-R1VK5sAnqv3kiKgbE0IRKu4sCWwSNkWZ0QJbH-KMAskSTun_Y4LlsbLwcepTo6LuAvZsyUTybrBMsSkicYyxH/s500/photo_2026-01-08_15-14-03%20(3).jpg