ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Post នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រលកសមុទ្រធំៗបានបោកបក់ខ្លាំងៗបណ្តាលឱ្យផ្ទះសម្បែងជាច្រើនខ្នងរបស់ពលរដ្ឋថៃខូចខ្ទេចខ្ទី ជាពិសេស នៅស្រុកប៉ាកផាណាំង និងស្រុកហួសៃ ខេត្តណាខនស្រ៊ីថាំម៉ារាជ ។ ពលរដ្ឋរស់នៅក្បែរមាត់សមុទ្ររងផលប៉ះពាល់យ៉ាងខ្លាំង និងប្រឈមនឹងការបាត់បង់ទីលំនៅ បានអំពាវនាវឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ADhkVKEgrws9XbOA_tHHuYoj8dwJIxHE15bNHlt2_2rshOQP0oaeL0d-982-Ejlc4TnFAShkaI2ULT2ytcphAQfBcUeA2PLT1SHTTGWIVQ70B7iLBsrkReSLrqXiN7y0GSiSi_bND3Wt4k04U_FmMtr-7gKxwpTDjo1gnegE9o6pEj7UYWEAbtp4z-HU/s1000/photo_2026-01-08_13-36-48.jpg
ស្ថានការណ៍នៅឈូងសមុទ្រថៃនាថ្ងៃទី៨ ខែមករា គឺមានរលកសមុទ្រធំៗបោកបក់យ៉ាងខ្លាំង បន្ទាប់ពីឧតុនិយមថៃប្រកាសពីការផ្លាស់ប្តូរអាកាសធាតុ ។ វាធ្វើឱ្យនៅផ្ទះពលរដ្ឋជាច្រើនខ្នងនៅមាត់សមុទ្រខេត្តណាខនស្រ៊ីថាំម៉ារាជ ជាពិសេស ស្រុកប៉ាកផាណាំង និងស្រុកហួសៃ ខូចខាតខ្ទេចខ្ទីដោយសាររលកសមុទ្របោកបក់ខ្លាំងៗពេញមួយថ្ងៃ ដែលធ្វើឱ្យពលរដ្ឋបារម្ភយ៉ាងខ្លាំងពីការបាត់បង់ទីលំនៅ ។

នៅតំបន់ខ្លះត្រូវរលកសមុទ្របោកបក់បំផ្លាញផ្លូវធ្វើដំណើរ ប៉ះពាល់បរិស្ថាន និងលិចផ្ទះ ដែលធ្វើឱ្យពលរដ្ឋជាច្រើនគ្រួសារបង្ខំចិត្តដឹកជញ្ជូនទ្រព្យសម្បត្តិទៅកាន់កន្លែងសុវត្ថិភាព ។ ពលរដ្ឋថៃមានផ្ទះនៅមាត់សមុទ្រប្រាប់ថា បញ្ហារលកសមុទ្របោកបក់បំផ្លាញផ្ទះ និងសំណឹកឆ្នេរ បានកើតឡើងជាច្រើនឆ្នាំហើយ បើទោះជាមានការតវ៉ា និងស្នើការជួយអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែបញ្ហាមិនទាន់ដោះស្រាយទេ ទើបពេលខ្យល់ខ្លាំងធ្វើឱ្យរលកសមុទ្របោកបក់បំផ្លាញផ្ទះ និងទ្រព្យសម្បត្តិពលរដ្ឋនៅមាត់សមុទ្រជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMzCabc3qQJX-QpZrEJONNFXISRgeN-mMQKvQEUrLo5ryIaTBucQM6jg8t8lYsFyrWxW0CNsrgsyKnQU74J2sqa8I1tm4NB00jnyL7i2eDwiUUB6oxfMhcPCHcE8WRFD50fHClGrcHPJioMYjFrShZq5HdvXYLmR_xC5rwV0wJvZnsucLVomsCovmxR-Jg/s675/photo_2026-01-08_13-36-48%20(2).jpg

ទោះជាមានមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធចុះមកពិនិត្យមើលការខូចខាតផ្ទះ និងតាមដានស្ថានការណ៍យ៉ាងដិតដល់ ប៉ុន្តែពលរដ្ឋនៅតែទាមទារឱ្យជួយស្វែងរកវិធានការដោះស្រាយបញ្ហាយូរអង្វែង ដើម្បីកាត់បន្ថយការខូចខាតផ្ទះ និងផ្លូវ ដោយសាររលកសមុទ្រនាថ្ងៃអនាគត ។

មន្ត្រីឧតុនិយមបានដាស់តឿនពលរដ្ឋរស់នៅមាត់សមុទ្រឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់កើតឡើងដោយសាររលកសមុទ្រ, ចៀសវាងនេសាទតាមទូកពេលខ្យល់ខ្លាំង និងតាមដានការប្រកាសរបស់ឧតុនិយមយ៉ាងដិតដល់ដើម្បីសុវត្ថិភាព និងការពារការខូចខាតទ្រព្យសម្បត្តិ ។ ខ្យល់មូសុងឦសានបានគ្របដណ្តប់លើឈូងសមុទ្រថៃ និងភាគខាងត្បូង រីឯរលកសមុទ្រក្នុងឈូងសមុទ្រថៃមានកម្លាំងខ្លាំង កម្ពស់ពី២ម៉ែត្រ ទៅ៣ម៉ែត្រ ។ តំបន់មានផ្គររន្ទះ រលកសមុទ្រមានកម្ពស់ដល់ជាង៣ម៉ែត្រ ខណៈរលកសមុទ្រនៅសមុទ្រអាន់ដាម៉ាន់ មានកម្ពស់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNZZRMR_ilG5NbBbl7cGv0iauJZYPdO3D3dL62uNxgL_W1HMMXZ6qsYLFRBokZSqM6t3vNLDNfY10FmpeFboey092o65_0yzVzEifrsBlKx9m9LxckWRyhm3aGNZbkbJR1Avn3cP3VFMWUojcKivtWdKSTs6MBwIfQULb64KybE2z3am6w5OjHcEOsxKkp/s1024/photo_2026-01-06_14-03-31.jpg

មន្ត្រីឧតុនិយមសំណូមពរឱ្យពលរដ្ឋចេញទូកនេសាទដោយការប្រុងប្រយ័ត្ន រីឯទូកនេសាទតូចៗនៅឈូងសមុទ្រថៃគួរតែផ្អាកនេសាទ ។ ដូចគ្នានេះ ពលរដ្ឋរស់នៅមាត់សមុទ្រភាគខាងត្បូង និងខាងកើត ក៏ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសាររលកសមុទ្រផងដែរ ។

គួរបញ្ជាក់ថា ប្រទេសណាដែលឈ្លានពានទន្ទ្រានទឹកដី បំផ្លាញផ្ទះ និងទ្រព្យសម្បត្តិពលរដ្ឋប្រទេសជិតខាង គឺប្រទេសនោះនឹងទទួលកម្មពៀរភ្លាមៗដែលខ្លួនបានប្រព្រឹត្ត ឬត្រូវធម្មជាតិបំផ្លាញវិញ ។ ផ្ទះសម្បែងពលរដ្ឋថៃជាច្រើនខ្នងត្រូវបានរលកសមុទ្របោកបក់ខូចខ្ទេចខ្ទីនេះ ស្របពេលកងទ័ពថៃបាននិងកំពុងប្រើប្រាស់គ្រឿងចក្រឈូសឆាយបំផ្លាញផ្ទះ និងប្លន់ទ្រព្យសម្បត្តិពលរដ្ឋខ្មែរនៅជាប់ព្រំដែនថៃ ។ កងទ័ពថៃពង្រាយទូរកុងតឺន័រ និងរាយបន្លាលួសដោតទង់ជាតិថៃព័ទ្ធយកទឹកដីកម្ពុជាដោយខុសច្បាប់ និងជាការបំពានលើខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqnyf6AdLm5pyuVNHuSjFOIjdYgO6NM7dyObpOqAQBhaXY1QJsx8fk9weS_2oTbXcMDl4XfI8VODaAw73ic2mOkrdo8VymLkEfXEb8JPpnUPdeRp72evTvuTQP8MuB1upvHHrM_u1RnTwJ3FQbiSD6WNTbJ52IJ7uq58oqi0kr4oh6XYes0VEixpSH39w9/s640/photo_2026-01-06_14-03-31%20(2).jpg

កងទ័ពថៃបានរំលោភបំពានមកលើទឹកដីកម្ពុជាក្រោយបទឈប់បាញ់ចូលជាធរមាន ហើយប្រកាសថា ទឹកដីដែលខ្លួនពង្រាយកុងតឺន័រ និងរាយបន្លាលួសដោតទង់ជាតិថៃដោយខុសច្បាប់នោះជាទឹកដីរបស់ខ្លួន ។ កងទ័ពថៃបានវាយកំទេចផ្ទះពលរដ្ឋខ្មែរ និងហេដ្ឋារចនាសម្ព័ន្ធ គឺជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ៕